Khmernote Media
  • អន្តរជាតិ

    ថៃ៖ បុរសជនជាតិហូឡង់ម្នាក់បានដាក់ពាក្យបណ្តឹងទៅកាន់មន្ទីរពេទ្យ Hua Hin ក្នុងប្រទេសថៃ​ ដោយបានចោទប្រកាន់ថា មន្ទីរពេទ្យនេះបានគិតថ្លៃសេវាកម្មលើជនបរទេសថ្លៃហួសហេតុ។ ដើមបណ្ដឹងរូបនេះមានឈ្មោះថា Erwin Robert Bucher អាយុ ៥០ ឆ្នាំបានរស់នៅក្នុងប្រទេសថៃជាច្រើនឆ្នាំមកហើយ និងមានប្រពន្ធម្នាក់ជាជនជាតិថៃផងដែរ។ កាលពីឆ្នាំ ២០១៥ គាត់ត្រូវបានគេរកឃើញថា មានជំងឺមហារីកប្លោកនោម ហើយគាត់តម្រូវឲ្យមកមន្ទីរពេទ្យរៀងរាល់​ ៣ ខែម្តង។ កន្លងមកពេលទៅមន្ទីរពេទ្យម្តងៗគាត់ត្រូវធ្វើដំណើរ ២០០ គីឡូម៉ែត្រពីកន្លែងដែលគាត់រស់នៅ ហើយត្រូវបង់ប្រាក់ថ្លៃពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតដូចប្រជាពលរដ្ឋដទៃដែរ គឺ ៥០ បាត (១,៦ ដុល្លារអាមេរិក)។ យ៉ាងណាក្តី មួយរយៈចុងក្រោយនេះតម្លៃសេវានេះបានកើនឡើងរហូតដល់ ៣០០

    August 1, 2019
  • PR

    ជាការពិតណាស់នៅពេលដែលជីវភាពមនុស្សយើងម្នាក់ៗកាន់តែធូធារ នោះយើងម្នាក់ៗនឹងចាប់ផ្តើមគិតអំពីសម្ភារៈដែលត្រូវនឹង ចំណង់ចំណូលចិត្តរបស់យើងបំផុត! សម្រាប់សុភាពបុរសគ្រប់រូប នៅពេលដែលពួកគេមានថវិកាច្រើន គឹពួកគេចាប់ផ្តើមផ្តោតលើសម្ភារៈនិយមបែប Brand ទំនើបៗ ។ ទាំងនេះគឺជារបស់៥យ៉ាងដែលសុភាពបុរសគ្រប់រូបប្រាថ្នាចង់បាន និងកាន់តែពិសេសនៅពេលដែលមានមនុស្សកាន់តែតិចតួចប្រើប្រាស់របស់ទាំងនោះដូចជា៖ រថយន្តទំនើប (Ferrari Car) ជាប្រភេទរថយន្តស្ពត និង អាចធ្វើដំណើប្រចាំថ្ងៃបាន និង មានភាពថ្លៃថ្នូ!មានមនុស្សមិនច្រើនទេ ដែលបានប្រើប្រាស់ Brand មួយនេះ ព្រោះវាផលិតឡើងសម្រាប់ក្រុមមនុស្សអភិជន ហើយបច្ចុប្បន្នម៉ាកនេះកំពុងតែមានអនុភាពខ្លាំងនៅលើពិភពលោក។ បន្តគឺ នាឡិការដៃ! សុភាពបុរសដែលកាន់មុខជំនួញធំៗ និងមានមុខមាត់ខ្លាំងក្នុងសង្គម ជាទូទៅពួកគេតែងតែពាក់នាឡិកាដៃជាប់ជានិច្ច បង្ហាញថាពេលវេលារបស់ពួកគេមានតម្លៃទោះនៅទីណា ឬ ធ្វើអ្វីក៏ដោយ! ជារឿយៗពួកគេតែងពាក់នាឡិការដែលជាម៉ាកល្បី និង

    August 1, 2019
  • សុខភាព

    កុមារ​ដែល​មាន​ជំងឺ​ឆែប​មាត់ និង​ជើង​ខ្វេរ ដែល​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ មិន​គិត​ថ្លៃ​ព្យាបាល​នោះ​ទេ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ។ កុមារ​មាន​ជំងឺ​ឆែប​មាត់ ធ្វើ​ឲ្យ​ខ្យល់​ចូល​ក្នុង​មាត់ ពិបាក​ទាំង​ការ​និយាយ ទាំង​ការ​ទំពារ​ចំណី​អាហារ។ ចំពោះ​វិធី​ព្យាបាល​កុមារ​ដែល​មាន​ជំងឺ​ឆែប​មាត់​នេះ លោក​វេជ្ជបណ្ឌិត​ថា ខាង​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​នឹង​វះកាត់​ព្យាបាល​មាត់​ឲ្យ​ជិត​វិញ ដោយ​ធ្វើ​ទាំង​អញ្ចាញធ្មេញ ទាំង​ធ្មេញ និង​បង្រៀន​ឲ្យ​ចេះ​និយាយ ដែល​ត្រូវ​ចំណាយ​ពេល​វេលាយូរ។ ក្រៅ​ពី​ទទួល​ព្យាបាល​ក្មេង​ដែល​មាន​ជំងឺ​ឆែបមាត់ និង​ជើងខ្វេរ ដោយ​មិន​គិត​ប្រាក់ មន្ទីរពេទ្យ​កុមារ​ជាតិ​ក៏​មាន​មូល​និធិ​សមធម៌​សម្រាប់​បង់​ឲ្យ​អ្នក​ជំងឺ​ដែល​មាន​ជីវភាព​ក្រីក្រ​ផង​ដែរ។ ចំណែក​អ្នក​ជំងឺ​ដែល​បង់​ប្រាក់​វិញ ក៏​មិន​តម្រូវ​ឲ្យ​បង់​ប្រាក់​ពេញ​ថ្លៃ​សម្រាប់​ការ​ព្យាបាល​នោះ​ទេ គឺ​ត្រូវ​បង់​ក្នុង​កម្រិត​មួយ​ទាប ដែល​ជា​តម្លៃ​បដិភាគ។ “អ្នក​ជំងឺ​ក្រីក្រ យើង​មាន​មូល​និធិ​សមធម៌ បង់​ជំនួស ប៉ុន្តែ​ទោះ​បី​ជា​ការ​បង់​ប្រាក់​ក្តី តែ​តម្លៃ​ជា​តម្លៃ​ដិភាគ មិន​មែន​ជា​តម្លៃ​ពេញ​សម្រាប់​ការ​ព្យាបាល​នោះ​ទេ អ្នក​ជំងឺ​ម្នាក់

    August 1, 2019
  • បច្ចេកវិទ្យា

    របាយការណ៍ហិរញ្ញាវត្ថុប្រចាំត្រីមាសទី ៣ ក្នុងឆ្នាំ ២០១៩ របស់ក្រុមហ៊ុន Apple បានបង្ហាញថា ប្រាក់ចំណូលរបស់ក្រុមហ៊ុនយក្សមួយនេះមានចំនួនរហូតដល់ ៥៣,៨ ពាន់លានដុល្លារ។ បើធ្វើការប្រៀបធៀបទៅនឹងប្រាក់ចំណូលត្រឹមត្រីមាសទី ៣ កាលពីឆ្នាំមុន Apple ​ អាចរកប្រាក់បានត្រឹមតែ ៥៣,២ ពាន់លានដុល្លារប៉ុណ្ណោះ។ ដូចនេះតួលេខបានបង្ហាញថា ប្រាក់ចំណូលរបស់ក្រុមហ៊ុន បានកើនឡើងបន្តិចបើធៀបទៅនឹងឆ្នាំមុន។ របាយការណ៍ដដែលបានបង្ហាញថា ប្រាក់ចំណូលដែលបានមកពីការលក់ទូរស័ព្ទមានចំនួន ២៥,៩៩ ពាន់លានដុល្លារ ការលក់ iPad និង Mac មានចំនួន ៥,០២ ពាន់លានដុល្លារ ហើយក្រៅពីនេះជាប្រាក់ចំណូលដែលបានមកពីការលក់គ្រឿង Accessory

    August 1, 2019
  • អន្តរជាតិ

    យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតបានឲ្យដឹងថា ផ្នែកចក្ខុរោគនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការជាមួយក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី នឹងផ្តល់ជូន ការពិនិត្យ និងព្យាបាលជំងឺ ដូចជា ជំងឺស្ទះរន្ធទឹកភ្នែក ភ្នែកលៀន ការធ្លាក់ត្របកភ្នែក ដុំសាច់ក្នុងភ្នែក ឬលើត្របកភ្នែក រោមចាក់ភ្នែក និងទំរង់ត្របកភ្នែកមិនធម្មតា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩។ ដូច្នេះប្រសិនបើបងប្អូនមានជំងឺភ្នែកដូចខាងលើ ប្រញាប់រួសរាន់ទៅពិនិត្យ! អត្ថបទ៖ សេម

    August 1, 2019
  • អន្តរជាតិ

    ជប៉ុន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១១ នាក់បានស្លាប់ និង ៥,៦៦៤ នាក់ផ្សេងទៀតត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយរលកកំម្ដៅកើនឡើងខ្លាំងនៅក្នុងប្រទេសជប៉ុន និងបានបង្កឲ្យប្រជាពលរដ្ឋមានបញ្ហាសុខភាព។ យោងតាមសេចក្តីរាយការណ៍នៅក្នុងសារព័ត៌មានអេឡិចត្រូនិច JAPANTIMES បានបញ្ជាក់ឲ្យដឹងថា ក្នុងចំណោមអ្នកដែលត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យទាំងអស់នោះ មានចំនួន ១១៩ នាក់មានសភាពធ្ងន់ធ្ងរ ហើយក្រៅពីនោះគឺមានបញ្ហាសុខភាពមិនសូវធ្ងន់ធ្ងរទេ តែក៏ត្រូវទាមទាឲ្យមានការព្យាបាល និងជួយសង្គ្រោះពីខាងមន្ទីរពេទ្យផងដែរ។ ក្នុងចំណោមជនរងរងគ្រោះទាំងអស់នោះមានចំនួន ៥២,៦ % គឺជាមនុស្សចាស់ដែលមានអាយុលើសពី ៦៥ ឆ្នាំ។ សូមរម្លឹកជូនថា រលកកម្ដៅបានកើនឡើងខ្ពស់គួរឲ្យគត់សម្គាល់នៅក្នុងប្រទេសជប៉ុន ដោយតំបន់មួយចំនួនដូចជាក្រុង Kamaish នៃអណាខេត្ត Iwate សីតុណ្ណភាពកើនដល់ ៣៧ អង្សាសេ

    August 1, 2019
  • ព័ត៌មានជាតិ

    នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩នេះ អាជ្ញាធរក្រុងព្រះសីហនុប្រេីធម៌ក្តៅ​ ដោយយកអេស្កាវ៉ាទ័ររុះរើកម្ទេច បេតុង សាបមុខហាង ដែលបានសាងសង់មកលេីផ្លូវសាធារណៈ ដើម្បីដាក់ស្លាកយីហោ ដែលភាគច្រើនជាភោជនីយដ្ឋានរបស់ជនជាតិចិន ម្តុំ ឧត្តុនិយម សង្កាត់០៣ ។ ដោយសមត្ថកិច្ចបានឲ្យដឹងថា មុននឹងប្រើធម៍ក្តៅនេះ អាជ្ញាធរពាក់ព័ន្ធបានហាមប្រាមណែនាំចំនួន៣ដងមកហើយ តែភាគីជាម្ចាស់ហាងមិនព្រមស្តាប់ បន្តការសាងសង់រំលោភចំណីផ្លូវ ដែលបង្កឲ្យមានការកកស្ទះ ៕ ប្រភព៖ស៊រ

    July 31, 2019
  • សង្គម

    មានករណីឆបោកថ្មីមួយទៀត ដែលអ្នកលក់ផលិតផលនានានៅតាមអនឡាញ ឬដឹកអីវ៉ាន់ឲ្យភ្ញៀវ គួរតែបង្កើនការប្រុងប្រយ័ត្ន ។ ដោយមានក្រុមជនខិលខូចមានគ្នីគ្នាចាប់ពី២នាក់ឡើយ បានធ្វើជាកម្ម៉ង់ទិញទូរទស្សន៍ ហើយបញ្ឆោតឲ្យអ្នកដឹកជញ្ជូនលើកទូរទស្សន៍ឡើងលើផ្សារដោយប្រាប់ថាមានបងប្អូនចាំយក ហើយជនខិលខូចរូបនោះក៏បានមកលួចយក ទូរទស្សន៍ផ្សេងទៀតក្នុងម៉ូតូកង់បី។ ហេតុការណ៍នេះបានកើតឡើងនៅផ្សារទំនើបរតនាផ្លាហ្សា វេលាម៉ោងប្រហែល ៧ល្ងាច យប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ។ ទូរទស្សន៍ដែលជនឆបោកនេះលួចទៅបាត់ ជាប្រភេទ LG 43” Smart TV 2018 ។ នេះបើយោងតាមការសរសេររៀបរាប់ ពីហ្វេសប៊ុកផេក MyEyes បានឲ្យដឹងថា ៖ “ហាងយើងខ្ញុំសូមជូនដំណឹងដល់បងប្អូន ដែលលក់ផលិតផលអនឡាញ ឬក៏លក់ទំនិញផ្សេងៗ ដែលនេះជារូបភាពរបស់ជនឆបោកដែលខលមកទិញទូរទស្សន៍នៅហាងរបស់យើងខ្ញុំ

    July 31, 2019
  • បច្ចេកវិទ្យា

    បើទោះជាទទួលរងសម្ពាធពីសហរដ្ឋអាមេរិកក៏ពិតមែន តែរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei បានបង្ហាញថា ក្រុមហ៊ុនទូរគមនាគមន៍ខ្នាតយក្សរបស់ចិនមួយនេះអាចរកប្រាក់ចំណូលបានច្រើនជាងឆ្នាំមុន រហូតដល់ ២៣% ឯណោះ។ យោងតាមសេចក្តីរាយការណ៍នៅក្នុងសារព័ត៌មាន GSMARENA បានបង្ហាញថា ប្រាក់ចំណូលរបស់ក្រុមហ៊ុន Huawei នៅក្នុងឆ្នាំ​ ២០១៩ នេះបានកើនដល់ ៤០១.៣ ពាន់លានយន់ (៥៨.៣ ពាន់លានដុល្លារអាមេរិក)។ ក្នុងចំណោមប្រាក់ចំណូលទាំងនេះមានចំនួន ២២០.៨ ពាន់លានយន់ (៣២.១ ពាន់លានដុល្លារ) បានមកពីការលក់ទូរស័ព្ទឆ្លាតវ័យចំនួន ១១៨ លានគ្រឿង ហើយប្រាក់ចំណូលផ្សេងទៀតបានមកពីការលក់ផលិតផលអេឡិចត្រូនិចជាច្រើនផ្សេងទៀត។ លទ្ធផលនេះជាសញ្ញាបង្ហាញថា Huawei នៅតែរឹងមាំ បើទោះជាមានសម្ពាធពីអាមេរិកក្តី៕ អតបទ៖ ភក្តី

    July 31, 2019
  • PR

    ថ្មីៗនេះ ក្រុមហ៊ុនទូរស័ព្ទដៃ OPPO បានបង្កើតសណ្ឋាគារខ្នាតតូចមួយដ៏ប្រណិត ដែលរចនាដោយសំបកកុងតឺន័រគួរឲ្យ ទាក់ទាញបំផុត សម្រាប់ក្រុមអ្នកជំនួញ និង អ្នកដែលចូលចិត្តផ្នែកបច្ចេកវិទ្យា ដោយពួកគេបានដាក់ឈ្មោះថាជា សណ្ឋាគារ OPPO 5G (OPPO 5G Hotel)ទំនើបចុងក្រោយប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ។ សណ្ឋាគារ OPPO 5G នេះបង្កើតឡើងក្នុងគោលបំណងស្វែងរកថវិកាសម្បុរសជនជាលើកដំបូងដើម្បីផ្គត់ផ្គង់ក្នុងព្រឹត្តិការណ៍ HOTA លើតំបន់ Gold Coast ក្នុងប្រទេសអូស្រ្តាលី។ សណ្ឋាគារ OPPO 5G មានទំហំ ៤០ហ្វីត! ផ្នែកខាងក្រៅលាបពណ៌ខ្មៅ និង ភ្ជាប់ជាមួយឈ្មោះ

    July 31, 2019