- Khmernote Media
- អន្តរជាតិ
មុននេះបន្តិចផ្ទុះករណីរន្ធត់មួយកើតឡើងដោយមាន ការធ្លាក់ដែកចេញពីការដ្ឋានសាងសង់ អគារ Gold Tower 42 (អគារ៤២ជាន់) ដែលស្ថិតនៅចំណុចផ្លូវប្រសព្វរវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីព្រះសីហនុ រាជធានីភ្នំពេញ ដោយមានសរសៃដែកជ្រុះធ្លាក់ចេញមកចំឡានដែលចតចោលនៅមុខហាងលក់ទំនិញមួយបង្កការភ្ញាក់ផ្អើលជាខ្លាំង។ យោងតាមប្រភពគណនីមួយដែលមានឈ្មោះថា SaRith Bth បានសរសេររៀបរាប់ឲ្យដឹងថា ៖ «មកពីបាយថ្ងៃត្រង់ ក៏ប្រទះខ្យល់បក់បោកខ្លាំង បានពាំនាំដែកមួយផ្ទាំង ពីលើអគារមកត្រូវរថយន្តចតចោល… ជាសំណាងដែលមិនប៉ះដល់អ្នកធ្វើដំណើរតាមផ្លូវ…ដែលស្តុបបង្អាក់។ សូមប្រុងប្រយ័ត្នខ្ពស់ទាំងអស់គ្នាពេលធ្វើដំណើរឆ្លងកាត់ការដ្ឋានដែលជាប់ផ្លូវសាធារណៈ គ្មានសុវត្ថិភាពទេ ស្ដង់ដាសុវត្ថិភាពក៏មិនដឹងនៅឯណា»។
July 31, 2019 - PR
នាឡិកាដៃ គឺជាសម្ភារៈដែលជួយបង្កើនភាពសុីវិល័យ បង្កើនសម្រស់ ភាពស្រស់សង្ហាបានមួយកម្រិត និងអាចបង្ហាញពីបុគ្គលិកលក្ខណៈរបស់មនុស្សផងដែរ។ វាមិនមែនជាគ្រឿងលម្អខ្លួនសាមញ្ញៗដែលអ្នកគិតថា ចេះតែទិញឲ្យតែបានៗនោះឡើយ។ ថ្ងៃនេះសូមអញ្ជើញលោកអ្នកមកស្គាល់ពីនាឡិកាដៃដ៏ប្រណិតដែលមានគុណភាពខ្ពស់ និងការរចនាម៉ូដដ៏ល្អពិសេសដែលអ្នកមិននឹកស្មានដល់។ នាឡិកាដៃម៉ាក Concord C1 មានតម្លៃប្រមាណ €15,200 ($17,320) ។ អ្នកអាចគិតថាវាមានតម្លៃថ្លៃ ប៉ុន្តែបើអ្នកបានជ្រាបពីចំនុចពិសេសរបស់ម៉ាកនាឡិកាដៃនេះវិញនោះ លោកអ្នកនឹងមិនខ្វល់ពីតម្លៃរបស់វាទៀតឡើយ។ ការរចនាយ៉ាងហ្មត់ចត់ ល្អឥតខ្ចោះ គ្រប់ចំនុចគ្រប់ផ្នែកនៃតួនាឡិកា។ ក្បាលនាឡិកាត្រូវបានផលិតឡើងពីលោហៈស្រោបមាសហើយកញ្ចក់វិញ ជាប្រភេទកញ្ចក់ Sapphire Crystal (កញ្ចក់មិនឆ្កូត) កម្រាស់២មីល្លីម៉ែត្រ ដែលអាចទប់ស្កាត់ចំណាំងផ្លាតបានល្អ។ ចំណែកក្បាលរុយនាឡិកាវិញផលិតពី សេរាមិចពណ៌ខ្មៅ ស្រោបមាស បង្ហាញពីភាពទាក់ទាញនិងរឹងមាំ។ លើសពីនេះ
July 31, 2019 - សុខភាព
ទូរស័ព្ទ មានប្រយោជន៍ច្រើនសម្រាប់ទំនាក់ទំនងទូទៅ ផ្តល់ភាពងាយស្រួល ចំណេញពេល ប៉ុន្តែអ្វីក៏ដោយមានគុណសម្បត្តិ សុទ្ធតែមានគុណវិបត្តិដូចគ្នា ព្រោះទូរសព្ទ គឺមានរលកសញ្ញាវិទ្យុសកម្មខ្ពស់ ប៉ះពាល់សុខភាព ពិសេសទារកទើបកើត បានជាមានការសិក្សាជាច្រើន ផ្តោតសំខាន់លើករណីនេះ និងរកឃើញពិតជាប៉ះពាល់មែន។ បើអ៊ីចឹងគួរប្រើទូរស័ព្ទក្បែរទារកទើបកើត ឬទារកតូចៗដែរអត់? ប៉ះពាល់អីខ្លះ? ចង់ដឹង អត្ថបទ “Hello គ្រូពេទ្យ” នឹងពន្យល់ឲ្យបានដឹង។ ១- ទារករងផលប៉ះពាល់ពីជាតិវិទ្យុសកម្មឧបករណ៍គ្មានខ្សែ ជាតិវិទ្យុសកម្មពីឧបករណ៍អេឡិចត្រនិកគ្មានខ្សែ ពិសេសទូរស័ព្ទ ជាភាសាបច្ចេកទេស Microwave Radiation ឬ MWR គឺមានស្ទើរគ្រប់ទីកន្លែងជុំវិញខ្លួនយើង ហើយត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រ ធ្វើការសិក្សាជាច្រើនលើកច្រើនសារ ដោយបានរកឃើញផលប៉ះពាល់ជាបន្តបន្ទាប់
July 31, 2019 - អន្តរជាតិ
សម្រាប់អ្នកខ្លះមានសាលារៀនល្អ មធ្យោបាយធ្វើដំណើរល្អ តែបែរជាមិនចង់ទៅរៀនទៅវិញ បើមកមើលពីមធ្យោបាយ ដែលក្មេងៗធ្វើដំណើរទៅសាលារៀនខាងក្រោមនេះគឺជាមធ្យោបាយដ៏គ្រោះថ្នាក់ តែវាគឺជាជម្រើសល្អតែមួយគត់ ដែលក្មេងៗរស់នៅលើភ្នំ ACACIA នៃប្រទេសកូឡុំប៊ី បានប្រើប្រាស់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដើម្បីបានទៅដល់សាលារៀនសូត្រនឹងគេ។ ជារៀងរាល់ថ្ងៃក្មេងៗត្រូវជិះខ្សែរ៉ត ដែលមានកម្ពស់ជាង ២០០ ម៉ែត្រ និងមានប្រវែង ៨០០ ដើម្បីទៅ និងមកពីសាលារៀនរបស់ពួកគេ ព្រោះវាចំណាយពេលខ្លី ខណៈមធ្យោយបានធ្វើដំណើរផ្សេងទៀតអាចត្រូវការពេលវេលារហូតដល់ ៥ ម៉ោងឯណោះ។ មធ្យោបាយធ្វើដំណើរមួយនេះ ត្រូវបានប្រជាពលរដ្ឋនៅតំបន់ខាងនេះប្រើប្រាស់អស់រយៈពេល ៥០ ឆ្នាំមកហើយ និងគ្មានគ្រោះថ្នាក់អ្វីកើតឡើងនោះទេ។ លោកអ្នកអាចទស្សនាទិដ្ឋភាពនៃការធ្វើដំណើទៅសាលារៀនរបស់ក្មេងៗដែលប្រកបដោយគ្រោះថ្នាក់ខ្ពស់នេះ ដូចក្នុងវីដេអូខាងក្រោម៖ អត្ថបទ៖ ភក្តី
July 31, 2019 - សង្គម
ថ្មីៗនេះផ្ទុះករណីឃាតកម្មមួយនៅឯប្រទេសថៃ ដោយយុវជននិស្សិតមហាវិទ្យាល័យមួយរូបអាយុ២០ឆ្នាំ បាញ់សម្លាប់ពលករខ្មែរដើម្បីប្លន់យកប្រាក់ព្រោះតែភ្នាល់បាល់ចាញ់គេមិនមានប្រាក់។ នៅថ្ងៃទី២៨ ខែកក្កដា កន្លងទៅនេះក្រុមមន្ត្រីប៉ូលីសតំបន់ប៉ាកថុងឆៃ ខេត្តនគរសីម៉ា ប្រទេសថៃបានធ្វើការចាប់ខ្លួនយុវជនម្នាក់ដែលមានឈ្មោះថា ហ្វ្លុក អាយុ២០ឆ្នាំ ជានិស្សិតវិទ្យាសាស្ត្របច្ចេកទេស នៅខេត្តនគរសីម៉ា ជាកូនប្រុសមន្ត្រីប៉ូលីសមួយរូប ក្នុងករណីប្លន់សម្លាប់ពលករខ្មែរម្នាក់ឈ្មោះថា ម៉ូរ៉ូត អាយុ ៣០ឆ្នាំ សញ្ជាតិខ្មែរធ្វើការនោរោងចក្រហ្គាស LPG។ ពលករខ្មែររូបនោះបាត់បង់ជីវិតដោយត្រូវឃាតករ បាញ់សម្លាប់ពីក្រោយខណៈពេលអង្គុយយាមនៅស្ថានីយប្រេងឥន្ធនៈផ្លូវបំបែក ឡាំប្រៈភ្លើង ដោយប្លន់យកលុយប្រមាណជាង៣០០០បាត ដោយប្រើកាំភ្លើងខ្លី គ្រាប់ពណ៌ក្រហមប្រវែង៩មីលីម៉ែត្រ។ នាយ ហ្វ្លុក បានសារភាពឲ្យដឹងថារូបគេបានលួចយកកាំភ្លើងរបស់ឪពុកខ្លួនខណៈពេលដែលគាត់សម្រាន្ត ដោយរឿងនេះឪពុកគេមិនបានជាប់ពាក់ព័ន្ធអ្វីនោះឡើយ។ ដោយគេធ្វើបែបនេះព្រោះតែមិត្តភក្តិរបស់គេតែងតែមកទារលុយថ្លៃភ្នាល់បាល់ចាញ់ចំនួនទឹកប្រាក់ ៤០០០បាត ហើយរូបគេមិនមាន ពុំដឹងធ្វើបែបណា ព្រោះមិនហ៊ានប្រាប់ឪពុកខ្លួន
July 31, 2019 - អន្តរជាតិ
ថៃ៖ កាលពីថ្ងៃទី៣០ ខែកក្កដា កន្លងទៅនេះមានហេតុការណ៍រន្ធត់មួយបានកើតឡើង ដោយស្រីស្អាតវ័យ៣២ឆ្នាំម្នាក់បានព្យាយាមដុតភ្លើងសម្លាប់ខ្លួនឯង ព្រោះតែមានជម្ងឺបាក់ទឹកចិត្ត អស់សង្ឃឹមនឹងជីវិត។ តាមការរាយការណ៍បានឲ្យដឹងថាស្រីម្នាក់មានវ័យ៣២ឆ្នាំ មានឈ្មោះថា ផាត់ឆារ៉ាផាន់ ឬឈ្មោះហៅក្រៅថា អូនមីន ត្រូវបានអ្នកជិតខាងរកឃើញនឹងជួយសង្គ្រោះទាន់ពេលវេលាក្រោយព្យាយាមសម្លាប់ខ្លួនឯងដោយដុតភ្លើង នៅក្នុងទីធ្លាផ្ទះរបស់ខ្លួនស្ថិតក្នុងស្រុកមឿង ខេត្តឆៈឆឿងសៅ។ តាមរយៈការរាយការណ៍របស់លោក ធៀនថាវ៉ាត់ ប្រៃអាណាន់ អាយុ ៦២ឆ្នាំបានឲ្យដឹងថា ពេលដែលកើតហេតុលោកបានធំក្លិនឈ្ងៀមភ្លើង ព្រមទាំងឮសម្លេងក្តុងក្តាំងនៅផ្ទះជាប់ខ្លួន ក៏ដើរមកមើលឃើញអណ្តាតភ្លើងកំពុងឆេះគំនខោអាវ លោកក៏បានដងទឹកពាងក្បែរនោះមកពន្លត់ដោយចំណាយពេលប្រមាណ៣ ទៅ៤នាទីព្រោះភ្លើងទើបតែឆេះមិនទាន់ខ្លាំងប៉ុន្មាន។ លោកក៏បានប្រទះឃើញស្ត្រីរងគ្រោះខាងលើស្ថិតក្នុងសភាពរលាកស្បែក ដោយការដុតខ្លួនឯងក៏បង្កឲ្យមានការភ្ញាក់ផ្អើលឲ្យអ្នកភូមិមកជួយនាំទៅមន្ទីរពេទ្យ ព្រមទាំងរាយការណ៍ប្រាប់ប៉ូលីស។ តាមរយៈកិច្ចសម្ភាសន៍ជាមួយអ្នកជិតខាង៣នាក់ផ្សេងទៀតបានឲ្យដឹងថា កាលពីដើមឡើយ អូនមីន គឺជាមនុស្សរួសរាយណាស់ ដោយនាងជានារីមានរូបសម្រស់ស្រស់ស្អាតមួយរូបមានស្វាមី និងកូន១នាក់អាយុ៤ឆ្នាំ។
July 31, 2019 - សុខភាព
វិស័យកសិកម្មវៀតណាម មានការលូតលាស់យ៉ាងខ្លាំង ដោយបាននាំចេញអង្ករ និងបន្លែសឹងគ្រប់មុខ ទៅកាន់ទីផ្សារក្នុងតំបន់ និងអន្តរជាតិ តែវៀតណាម ក៏ប្រើថ្នាំសម្លាប់សត្វល្អិត និងថ្នាំគីមី ជំនួយដល់ដំណាំខ្លាំងផងដែរ។ បញ្ហាប្រើប្រាស់ថ្នាំពុល សម្លាប់សត្វល្អិតនេះ ធ្វើឲ្យម៉ាឡេស៊ី សម្រេចឈប់នាំចូលម្ទេសក្រហមពីវៀតណាម។ លោក Sim Tze Tzin រដ្ឋមន្រ្តីកសិកម្ម និងកសិ-ឧស្សាហកម្មម៉ាឡេស៊ី បញ្ជាក់ថា គ្មានការអនុញ្ញាតឲ្យនាំចូលម្ទេសក្រហមវៀតណាមទៀតទេ រហូតដល់ចុងឆ្នាំ២០១៩។ ការបញ្ជាក់ដូច្នេះ ក្រោយការតេស្ដពិនិត្យគំរូម្ទេសក្រហមពីប្រទេសវៀតណាម រកឃើញថា មានកម្រិតជាតិពុល (MRL) លើសកម្រិតអនុញ្ញាត។ ក្រសួងកសិកម្មម៉ាឡេស៊ី បានជូនដំណឹងទៅអាជ្ញាធរវៀតណាម ដើម្បីចាត់វិធានការសមស្រប និងរាយការណ៍ពីវិធានការនានា ដែលត្រូវដាក់ចេញ
July 31, 2019 - បច្ចេកវិទ្យា
យោងតាមការរាយការណ៍របស់លោក Raymond Zhong នៅលើកាសែត New York Times បានឱ្យដឹងថា បើនិយាយរឿងចំណេញវិញ! គ្មានប្រទេសណាមួយនៅលើផែនដីនេះ បានទទួលអត្ថប្រយោជន៍ពីសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសចិន និងអាមេរិក ច្រើនជាងប្រទេសវៀតណាមនោះទេ។ ជាក់ស្ដែងរោងចក្រ និងផលិតកម្មជាច្រើនបានរើចេញពីប្រទេសចិន និងចូលមកដាក់ទុននៅក្នុងប្រទេសវៀតណាមវិញ។ មូលហេតុគឺដោយសារពួកគេមិនចង់ប្រឈមជាមួយសម្ពាធពន្ធរបស់អាមេរិក ដែលតម្រូវឱ្យមានការដំឡើងពន្ធលើផលិតផលដែលផលិតនៅក្នុងប្រទេសចិន។ បើសង្កេតមើលទៅយើងឃើញថា ឥឡូវនេះក្រុមហ៊ុនបច្ចេកវិទ្យាធំៗកាន់តែច្រើន កំពុងតែសម្លឹងរកមើលប្រតិបត្តិការផលិតកម្មរបស់ខ្លួននៅក្នុងប្រទេសវៀតណាម។ ដោយហេតុផលនេះវាបានលើកស្ទួយដល់មហិច្ឆតារបស់ប្រទេសវៀតណាម ឱ្យក្លាយខ្លួនជាប្រទេសដែលជាមូលដ្ឋានក្រុមហ៊ុនផលិតស្មាតហ្វូន និងឧបករណ៍ទំនើបផ្សេងទៀត។ យោងតាមសារព័ត៌មាន New York Times ក្រុមហ៊ុន Samsung បានបិទរោងចក្រផលិតស្មាតហ្វូនរបស់ខ្លួនមួយនៅក្នុងប្រទេសចិន។ ហើយសព្វថ្ងៃនេះវៀតណាមជាអ្នកដំឡើងទូរស័ព្ទប្រហែលពាក់កណ្តាល នៃទូរស័ព្ទដែល Samsung
July 31, 2019 - បច្ចេកវិទ្យា
យោងតាមសារព័ត៌មានបច្ចេកវិទ្យា GSMARENA បានរាយការណ៍ថា ក្រុមហ៊ុន Google នឹងបញ្ចេញទូរស័ព្ទស៊េរីចុងក្រោយរបស់ខ្លួនមួយម៉ូដែល ដើម្បីប្រជែងនៅក្នុងទីផ្សារទូរស័ព្ទនៅក្នុងឆ្នាំនេះ។ ប្រភពដដែលនេះបានបន្តថា ទូរស័ព្ទស៊េរីចុងក្រោយរបស់ Google នោះគឺទូរស័ព្ទម៉ូដែល Pixel 4 ដែលមានលក្ខណៈពិសេសប្លែកពីទូរស័ព្ទដទៃ។ យោងតាមរយៈវីដេអូផ្សាយពាណិជ្ជកម្មផ្លូវការរបស់ក្រុមហ៊ុន Google បានបង្ហាញថា Pixel 4 មានមុខងារស្កេនមុខសម្រាប់ដោះសោរ និងមានមុខងារ Motion Sense ដែលបញ្ជាដោយមិនបាច់ប៉ះលើអេក្រង់ឡើយ។ មុខងារ Motionn Sense នេះក្រុមហ៊ុន Google ចាប់ផ្តើមអភិវឌ្ឍន៍គំរោងនេះតាំងពី៤ឆ្នាំមុនមកម្ល៉េះ ដែលវាមានប្រព័ន្ធរ៉ាដាបង្កប់នៅលើអេក្រង់ខាងមុខ ហើយវាមានសមត្ថភាពបញ្ជាកម្មវិធីផ្សេងៗដោយមិនបាច់ប៉ះលើអេក្រង់នោះ គឺគ្រាន់តែធ្វើកាយវិការគ្រវាសដៃប៉ុណ្ណោះ។ មុខងារ
July 31, 2019 - សង្គម
យោងតាមការបញ្ជាក់ពីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយពីបានផ្អាកមួយរយៈពេល ដើម្បីធ្វើការថែទាំ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេស ស្ពានបេឡេឫស្សីកែវ នឹងដាក់អោយដំណើរការធ្វើចរាចរជាធម្មតាឡើងវិញនៅថ្ងៃព្រហស្បតិ៍ ទី១ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៨:០០ព្រឹកតទៅ។ គួរបញ្ជាក់ផងដែរថា ស្ពានបេឡេឫស្សីកែវ ត្រូវបានបិទមិនឲ្យធ្វើចរាចរ តាំងពីថ្ងៃទី២៨ ខែមិថុនា ដើម្បីធ្វើការថែទាំ ហើយគិតមកទល់នឹងពេលនេះគឺមានរយៈពេលជាង១ខែមកហើយ៕ អត្ថបទ៖ សេម
July 31, 2019









