សង្គម

សូមប្រយ័ត្ន ពេលនេះមានវិធីឆបោកថ្មី ធ្វើជាទិញទូរទស្សន៍ បញ្ឆោតឲ្យអ្នកដឹកជញ្ជូនយកទូរទស្សន៍ឡើងលើផ្សារ រួចជនខិលខូចរូបនោះ មកលួច ទូរទស្សន៍ផ្សេងទៀតនៅម៉ូតូកង់បី

BY
Khmernote Media
July 31, 2019

មានករណីឆបោកថ្មីមួយទៀត ដែលអ្នកលក់ផលិតផលនានានៅតាមអនឡាញ ឬដឹកអីវ៉ាន់ឲ្យភ្ញៀវ គួរតែបង្កើនការប្រុងប្រយ័ត្ន ។ ដោយមានក្រុមជនខិលខូចមានគ្នីគ្នាចាប់ពី២នាក់ឡើយ បានធ្វើជាកម្ម៉ង់ទិញទូរទស្សន៍ ហើយបញ្ឆោតឲ្យអ្នកដឹកជញ្ជូនលើកទូរទស្សន៍ឡើងលើផ្សារដោយប្រាប់ថាមានបងប្អូនចាំយក ហើយជនខិលខូចរូបនោះក៏បានមកលួចយក ទូរទស្សន៍ផ្សេងទៀតក្នុងម៉ូតូកង់បី។ ហេតុការណ៍នេះបានកើតឡើងនៅផ្សារទំនើបរតនាផ្លាហ្សា វេលាម៉ោងប្រហែល ៧ល្ងាច យប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ។ ទូរទស្សន៍ដែលជនឆបោកនេះលួចទៅបាត់ ជាប្រភេទ LG 43” Smart TV 2018 ។

នេះបើយោងតាមការសរសេររៀបរាប់ ពីហ្វេសប៊ុកផេក MyEyes បានឲ្យដឹងថា ៖ “ហាងយើងខ្ញុំសូមជូនដំណឹងដល់បងប្អូន ដែលលក់ផលិតផលអនឡាញ ឬក៏លក់ទំនិញផ្សេងៗ ដែលនេះជារូបភាពរបស់ជនឆបោកដែលខលមកទិញទូរទស្សន៍នៅហាងរបស់យើងខ្ញុំ នឹងបញ្ឆោតឲ្យក្រុមការងារយើងយកទូរទស្សន៍ឡើងលើផ្សារ រួចគាត់បានមកលួចយក ទូរទស្សន៍ផ្សេងទៀតក្នុងម៉ូតូកង់បីរបស់យើង។ ជនល្មើសមានគ្នា ពីរអ្នក ដែលម្នាក់ប្រាប់ថាខ្លួនជាបង កំពុងនៅក្នុងផ្សារចាំយកទូរទស្សន៍ និងម្នាក់ក្នុងរូបភាព ឆ្លៀតឱកាសលួចយកពីកង់បីតែម្ដង។

ទីកន្លែងកើតហេតុ នៅផ្សារទំនើបរតនាផ្លាហ្សា វេលាម៉ោងប្រហែល ៧ ល្ងាច យប់ថ្ងៃទី ៣០ កក្កដា ២០១៩។ ទូរទស្សន៍ដែលជនឆបោកនេះលួចទៅបាត់ ជាប្រភេទ LG 43” Smart TV 2018។ ជនឆបោក ប្រើប្រាស់លេខ ទាំងពីរ ខ្សែរនេះ 077261582 / 061528122 ដែលយើងនឹងបន្តពាក្យបណ្ដឹងទៅក្រុមហ៊ុនទូរស័ព្ទផងដែរ ហើយចាំបើថាលេខនេះមានឈ្មោះឬអត់។

បញ្ជាក់៖ កាលពី ២ថ្ងៃមុនមានរឿងស្រដៀងគ្នា ដែលហាងរបស់មិត្តភក្ដីយើង ត្រូវបានជនឆបោក បោកយកទូរទស្សន៍ដូចគ្នា ១ គ្រឿង នៅផ្សារស្ទឹងមានជ័យផងដែរ។ ដែលជននោះបានជួយលើកទូរទស្សន៍ចូលក្នុងផ្សារ រួចក៏គេចខ្លួនបាត់ស្រមោល និងខលលេងលើកតែម្ដង។ ហើយអ្នកដឹកជញ្ជូនបានបញ្ជាក់ប្រាប់ថាប្រហែលជាម្នាក់នេះ ដែលមានក្នុងរូបនេះហើយ។ ក្រុមការងារយើងបានស្នើផ្សារសុំបានរូបថតមួយសន្លឹកនេះ និងបានដាក់ពាក្យបណ្ដឹងទៅជនខិលខូចមួយនេះរួចហើយ។ ប្រសិនបើបងប្អូនណាស្គាល់ជននេះ និងផ្ដល់ដំណឹងជូនដល់ខាងយើងខ្ញុំ យើងខ្ញុំនឹងផ្ដល់សាគុណ ៤០០,០០០ រៀល។ សូមចូលរួម Share ម្នាក់ៗ មួយ ដើម្បីកុំឲ្យបងប្អូនយើងចាញ់បោករឿងដូច្នេះផង។ ទំនាក់ទំនងលេខទូរស័ព្ទ ៖ 060777007 / 0713242666 “៕

Share This Post: