ទិដ្ឋភាពដ៏កម្រ នៃពិធីបួងសួងថ្វាយដល់ ដួងព្រះវិញ្ញាណក្ខន្ធ ព្រះមហាក្សត្រី សុីសុវត្ថិ កុសមៈ នារីរត្ន៏សេរីវឌ្ឍនា ព្រះមាតាសិល្បៈរបាំក្បាច់បុរាណ (មានវីដេអូ)
- August 1, 2019
នាព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ មានពិធីបួងសួង ខាងមុខព្រះមហាចេតិយ៍ព្រះមហាក្សត្រីយានី ដើម្បីថ្វាយដល់ ដួងព្រះវិញ្ញាណក្ខន្ធ ព្រះមហាក្សត្រី សុីសុវត្ថិ កុសមៈ នារីរត្ន៏សេរីវឌ្ឍនា ព្រះមាតាសិល្បៈរបាំក្បាច់បុរាណ និងសូមស្រាវជ្រាវរបាំក្បាច់បុរាណ ។
ពិធីនេះមានព្រះរាជវត្តមាន សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាបុប្ផារី ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ ព្រះអង្គសព្វព្រះហឫទ័យស្ដេចយាងជាព្រះអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបួងសួងថ្វាយដល់ ដួងព្រះវិញ្ញាណក្ខន្ធ ព្រះមហាក្សត្រី សុីសុវត្ថិ កុសមៈ នារីរត្ន៏សេរីវឌ្ឍនា ព្រះមាតាសិល្បៈរបាំក្បាច់បុរាណ នាបរិវេណព្រះឧបោសថរតនរតនារាម ព្រះកែវមរកត នៃព្រះបរមរាជវាំង ។
ក្នុងឱកាសដ៏វិសេសវិសាលនេះផងដែលមានការអញ្ជើញដង្ហែថ្វាយដោយលោកជំទាវ ភឿង សកុណារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក លោកស្រី អ្នកនាងកញ្ញា សិល្បៈករ សិល្បៈការិនី ជាច្រើននាក់៕

















វីដេអូ៖ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ តេស្សូ Tesso Sisowath
ប្រភព ៖ Hattha ហត្ថា / Ouch Sopheak
- Share This Post:






