Khmernote Media
  • អន្តរជាតិ

    នៅថ្ងៃសុក្រ ២កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃ០២ ខែសីហា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ និងសាខារាជធានីភ្នំពេញ ដោយមានការសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ បាននាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យ និងផ្សព្វផ្សាយ អំពីគុណភាព សុវត្ថិភាពម្ហូបអាហារ នៅផ្សារដើមគរ និងផ្សារអូរឬស្សី រាជធានីភ្នំពេញ ដើម្បីស្រាវជ្រាវទប់ស្កាត់នូវទំនិញខូចគុណភាព និងទំនិញដែលមានហានិភ័យខ្ពស់ ដែលជនខិលខូចមួយចំនួនលួចបញ្ចេញមកលក់ចែកចាយលើទីផ្សារ ជាពិសេសផ្តោតទៅលើម្ទេសគ្រប់ប្រភេទ និងបន្លែផ្សេងៗ។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើតេស្តបឋមទៅលើផលិតផលម្ហូបអាហារ ចំនួន ៤០គំរូ ហើយបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។ ជាលទ្ធផលនៅក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញ

    August 2, 2019
  • PR

    បើយើងក្រលេកមើលត្រឹមផលិតផលសម្រេចមួយ យើងអាចគិតថាវាមានភាពសាមញ្ញ និង គួរឲ្យទាក់ទាញ ! ប៉ុន្តែគ្រប់ផលិតផលសម្រេចទាំងអស់ សុទ្ធតែធ្លាប់ឆ្លងកាត់ការពិសោធន៍ និង វិភាគផលិតគំរូយ៉ាងម៉ត់ចត់បំផុតពីក្រុមអ្នកជំនាញ ពីគ្រប់ភាគីពាក់ព័ន្ធ ។ ដូចគ្នានេះដែរចំពោះផលិតផលថ្មីផ្លូវការចុងក្រោយរបស់ក្រុមហ៊ុនទូរស័ព្ទដៃ OPPO គឺ Reno FC Barcelona Edition បានកំពុងអង្រួនបេះដូង Fan Barcelona និង អ្នកគាំទ្រចម្រុះដទៃទៀតឲ្យលង់ស្រលាញ់វាជាមួយរូបរាងខាងក្រៅ ដែលរំលេចជាពណ៌ខៀវ លាយ ក្រហម និង មាន Logo ពណ៌មាសផងនោះ សឹងតែធ្វើឲ្យមនុស្សគ្រប់គ្នាមិនងាយដកចិត្តបាន។ ការចាក់ពណ៌ ឲ្យដូចជាមួយនឹង Brand

    August 2, 2019
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ គូស្នេហ៍ជនជាតិឥណ្ឌូនេស៊ីមួយគូត្រូវបានអាជ្ញាធរដាក់ទណ្ឌកម្ម​ដោយតម្រូវឲ្យគេវាយនឹងរំពាត់នៅទីសាធារណៈម្នាក់ចំនួន ១០០ រំពាត់ ក្រោយរកឃើញថា ពួកគេបានលួចរួមភេទជាមួយគ្នាមុខពេលរៀបការ។ គូស្នេហ៍ទាំងពីរនាក់នេះមានអាយុ ២២ ឆ្នាំ ដូចគ្នា តែមិនត្រូវបានគេបង្ហាញឈ្មោះឡើយ។ ការដាក់ទណ្ឌកម្មលើពួកគេទាំងពីរនាក់នេះត្រូវបានធ្វើឡើងដោយគោរពទៅតាមច្បាប់ Sharia ដែលជាច្បាប់ដ៏តឹងរឹងមួយរបស់ប្រជាពលរដ្ឋកាន់សាសនាឥស្លាម។ ក្រៅតែពីគូស្នេហ៍មួយគូនេះ មានក្មេងប្រុសអាយុ ១៩ ឆ្នាំម្នាក់ក៏ត្រូវរងនូវទណ្ឌកម្មដូចគ្នានេះដែរ ព្រោះតែគេលួចទៅរួមភេទមុនអាយុកំណត់។ យោងទៅតាមច្បាប់ Sharia អ្នកកាន់សាសនាឥស្លាមទាំងអស់មិនអនុញ្ញាតឲ្យលេងល្បែងស៊ីសង ផឹកគ្រឿងស្រវឹង រួមភេទមុនរៀបការ រួមភេទទាំងខ្លួនមិនទាន់គ្រប់អាយុកំណត់ ឬរួមភេទជាមួយមនុស្សភេទដូចគ្នានោះទេ។ អ្នកដែលប្រព្រឹត្តិផ្ទុយពីច្បាប់នេះនឹងត្រូវដាក់ទណ្ឌកម្មដោយត្រូវបញ្ជូនខ្លួនទៅទីលានសម្រាប់ដាក់ទណ្ឌកម្ម និងទទួលនូវការដាក់ទណ្ឌកម្មដូចខាងលើនេះ ឬធ្ងន់ធ្ងរជាងនេះជាសាធារណៈដោយមានមហាជន និងអ្នកការសែតជាច្រើនចូលទៅមើល និងយកព័ត៌មានផងដែរ។ សូមបញ្ជាក់ជូនថា ខេត្ត Aceh របស់ឥណ្ឌូនេស៊ីដែលជាកន្លែងកើតហេតុខាងលើនេះគឺជាខេត្តមួយដែលអនុវត្តច្បាប់ Sharia យ៉ាងតឹងរឹងបំផុត

    August 2, 2019
  • ព័ត៌មានជាតិ

    យោងតាមរបាយការណ៍ដែលសមត្ថកិច្ចជំនាញបានឲ្យដឹងពីករណីអគ្គិភ័យឆាបឆេះ​ឃ្លាំង​ស្តុក​ស្នោ​ នៅ​ជាន់​ផ្ទាល់​ដី​ ខាងក្រោយ​ផ្សារ​ទំនើប​ អូ​ឡាំ​ព្យា​ បានឲ្យដឹងថាករណីឆេះនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ ប្រតិបត្តិការណ៍ពន្លត់អគ្គិភ័យនេះប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៣២គ្រឿង ក្នុង១គ្រឿងរត់ចំនួន៣ដងប្រើប្រាស់ទឹកអស់ចំនួន ៣៨.៤០០០ម3 (សាមសិបប្រាំបីមុឺនបួនពាន់ម៉ែត្រគូប) ផ្ទៃក្រឡាបន្ទប់ដែលឆេះមានបណ្តោយប្រវែង20m​ និងទទឹងប្រវែង20m ខូ​ចខាតគ្រឿងសំណង់មួយចំនួន ហើយករណីគ្រោះថ្នាក់អគ្គិភ័យនេះមិនបង្កអោយមានរងរបួសឬស្លាប់ឡេីយ ។ គួររំលឹកថានៅវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី០២​ ខែសីហា​ ឆ្នាំ២០១៩​ នៅក្នុងការដ្ឋានសំណង់អូឡាំព្យា​ ដែលមានទីតាំងផ្លូវ២១៧ ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា​ មានករណីអគ្គិភ័យមួយកើតឡើងនៅចំណុចជាន់ក្រោមដី(សំណង់ស្ថិតត្រង់ទល់មុខវត្តព្រះពុទ្ធ) ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    August 2, 2019
  • សុខភាព

    ជំងឺជ្រាំងអណ្ដាត​កើត​ឡើង​ចំពោះ​មនុស្ស​គ្រប់​វ័យ ប៉ុន្តែ​ការ​កើត​ជំងឺ​នេះ​ចំពោះ​ទារក អាច​ជា​រឿង​ឈឺក្បាល​មួយសម្រាប់ប៉ាម៉ាក់ ព្រោះ​កូន​នៅ​តូច​ពិបាក​បៅ និង​ញ៉ាំ​អាហារ​ណាស់។ ដូចនេះ​យើង​ត្រូវ​ចេះ​សង្កេត និង​កំណត់​សម្គាល់​ចំណុច​ខ្លះៗ ដើម្បី​ឲ្យ​ដឹង​ថាកូន​មាន​ជ្រាំងអណ្ដាត។ ចំពោះ​រោគសញ្ញា​ជំងឺជ្រាំងអណ្ដាតនេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសទូទៅបាន​ឲ្យ​ដឹង​ថា អណ្ដាត​កូន​មាន​សភាព​ក្រហម ឬ​ឡើង​ស​ក្ដាំង​ដែល​អាច​ជូត​ចេញ​បាន និង​ក្រហាយ​ឈឺចាប់​នៅ​ពេល​ដែល​មាន​ការ​ដាច់​រលាត់ ធ្វើឲ្យ​កូន​ឈឺ ហៀរ​ទឹក​មាត់ ក្ដៅ​ខ្លួន យំ​ច្រើន មិន​ចង់​ញ៉ាំ​អាហារ​មិន​ចង់​បៅ​ជាដើម។ ជំងឺ​ជ្រាំងអណ្ដាត​នេះ ភាគច្រើន​បង្ក​ឡើង​ដោយ​មេរោគ​ផ្សិត។ ចំណែក​មូលហេតុ​ដែល​នាំឲ្យ​កើត​វិញ ​មកពី​កត្តា​ជាច្រើន​ដូចជា៖ + ខ្វះ​វីតាមីន C B ជាតិ​ស័ង្កសី ជាតិ​ដែក អាស៊ីដ​ហ្វូលិក + ឧស្សាហ៍​ប្រើ​ថ្នាំ​ផ្សះ​ពពួក​អង់ទីប៊ីយ៉ូទិក

    August 2, 2019
  • ព័ត៌មានជាតិ

    ក្រុងព្រះសីហនុ-ភ្លៀងមួយមេធំ កាលពីវេលាថ្ងៃត្រង់ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩នេះ ធ្វើអោយតំបន់ទំនាបមួយចំនួនក្នុងក្រុងព្រះសីហនុមានទឹកជន់លិច ដូចជានៅស្ពានអូរសំអាត និងតំបន់ទំនាបខ្លះទៀតក្នុងសង្កាត់លេខ៣ និងសង្កាត់លេខ៤។ ករណីជំនន់ទឹកភ្លៀងនេះអាជ្ញាធរខេត្តព្រះសីហនុ ក្រោមការដឹកនាំបញ្ជាពីឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានធ្វើការដោះស្រាយជាបណ្តើរៗដូចជាអោយគ្រឿងចក្រកាយបើកផ្លូវទឹក និងដោះស្រាយបញ្ហាសំណង់ដែលសង់រំលោភលើដីអូរ ប្រឡាយជាដើម៕   ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង

    August 2, 2019
  • អន្តរជាតិ

    អគ្គិភ័យដែលបានកេីតឡេីងនៅផ្សារទំនេីបអូឡាំព្យា​ (Olympia Mall) ​ ក្នុង​ខណ្ឌ​៧​មក​រា​ ពេលនេះបានរលត់ទាំងស្រុងហេីយ ។ យោងតាមមន្រ្តីជំនាញ ពន្លត់អគ្គិភ័យបានឲ្យដឹងថា ករណីឆាបឆេះនេះ គឺឆេះស៊ីទែនផ្ទុកហ្គាស់ចំនួន២ នៅខាងក្រោយអគារ នៃផ្សារទំនើប អូឡាំព្យា ។ ចំពោះមូលហេតុ សមត្ថកិច្ចមិនទាន់បានបញ្ជាក់នៅឡើយទេ ៕ ប្រភព ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    August 2, 2019
  • ព័ត៌មានជាតិ

    កាលពីរសៀលថ្ងៃទី០១ ខែសីហា ម្សិលមិញនេះ កម្លាំងនគរបាលការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ស្វាយដង្គំ ដឹកនាំសម្របសម្រួលនីតិវិធី ដោយលោក រៀម ច័ន្ទម្នី ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តសៀមរាប ចុះបង្រ្កាបទីតាំងបើកល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអ៊ីនធើណេត ០១កន្លែង ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១៧ ផ្លូវ ៨ បុរី ដឹព្រីមៀភែលេស ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។ ការចុះបង្ក្រាបនេះ ឃាត់ខ្លួនបានជនសង្ស័យចំនួន ០៧នាក់ មានឈ្មោះដូចតទៅនេះ ១-ឈ្មោះ ZHU QINZE

    August 2, 2019
  • បច្ចេកវិទ្យា

    យោងតាមសារព័ត៌មាន​បច្ចេកវិទ្យា ENGADGET បានចុះផ្សាយថា ទូរស័ព្ទ Samsung Galaxy Note 10 នឹងលែងមានរន្ធដោតកាស 3.5mm ទៀតហើយ ដោយសារតែកាលពីពេលថ្មីៗមានលេចធ្លាយខ្សែ dongle ដែលសម្រាប់តភ្ជាប់ទៅរន្ធដោតកាសរបស់ Galaxy Note 10។ តាមរយៈរូបភាពលេចធ្លាយបានបង្ហាញថា ខ្សែ dongle សម្រាប់តភ្ជាប់នោះ មានក្បាលសម្រាប់ដោតប្រភេទ USB-C និងមានកន្ទុយសម្រាប់ដោតចូលជាប្រភេទ 3.5mm។ Galaxy Note 10 នឹងក្លាយជាស្មាតហ្វូនត្រកូល Note ដំបូងបំផុត ដែលឈប់ប្រើរន្ធដោយកាស 3.5mm។ គួរបញ្ជាក់ផងដែរថា

    August 2, 2019
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ មន្ត្រីរដ្ឋបាលក្រុងព្រះសីហនុថ្លែងថា សំណង់ផ្ទះមួយកន្លែង កំពុងសាងសង់ដោយជនជាតិចិន នៅម្តុំខាងមុខផ្លូវចូលសាលារៀនហ៊ុនសែនមិត្តភាពជិតសាលាក្រុងព្រះសីហនុ សាងសង់រំលោភប៉ះពាល់មកលើដីអូរ។ ហើយនៅរសៀលនេះមន្ត្រីចម្រុះនឹងចុះពិនិត្យបន្ថែម ជាមួយនិងវិធានការអោយវាយកំទេចចោល ផ្នែកដែលកំពុងសង់លយចូលដីអូរ៕ ដូច្នេះហើយម្ចាស់សំណង់គ្រប់ប្រភេទ ដែលកំពុងធ្វើរំលោភលើដីចំណីផ្លូវ ប្រឡាយទឹក អូរ លូបង្ហូរទឹក ត្រូវចូលរួមសហការតាមការអំពាវនាវ និងការណែនាំជូនដំណឹងពីអាជ្ញាធរ ធ្វើការរុះរើចេញ ដើម្បីអាជ្ញាធរ បានធ្វើការដោះស្រាយបញ្ហាប្រឈមនានា ឆ្លើយតប នឹងបញ្ហាដែលកំពុងកើតមាន ក្នុងមូលដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ ៕ ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង / ប្រជាជន ខេត្តព្រះសីហនុ

    August 2, 2019