Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តកណ្តាល៖ ជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួន ក្រោយធ្វើសកម្មភាពបំផ្លាញទ្រព្យហាងមីហឹរ Seoul មួយកន្លែងស្ថិតនៅភូមិព្រែកតាហ៊ីង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២០ និង៣០ននាទីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩។ ជនសង្ស័យមានឈ្មោះ ឃាង គីមពេជ្រ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ និងជាអតីតបុគ្គលិកហាងលក់មីហឹរ Seoul ខាងលើ មានទីលំនៅសព្វថ្ងៃនៅភូមិ-ឃុំកើតហេតុ ចំណែកឯជនរងគ្រោះមានឈ្មោះ ឡាង សុធាវី ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ម្ចាស់ហាងមីហឹរ Seoul

    August 5, 2019
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ បងប្អូនពីរនាក់បានឈ្លោះប្រកែកគ្នា និងឈានទៅដល់ការចាក់សម្លាប់គ្នាយ៉ាងឃោឃៅ ព្រោះតែរឿងវិក្កយបត្រភ្លើងអស់ថ្លៃជាងធម្មតា។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងរដ្ឋ Perak ភាគខាងជើងប្រទេសម៉ាឡេស៊ី។ ជនដៃដល់ជាប្អូនប្រុសមានអាយុ ៣៥ ឆ្នាំ ហើយជនរងគ្រោះដែលបានស្លាប់នោះត្រូវជាបងប្រុសបង្កើតរបស់ជនដៃដល់ និងមានអាយុ ៣៧ ឆ្នាំ។ ជនរងគ្រោះ និងជនដៃដល់រស់នៅមួយម្តាយជុំគ្នាក្រោមដំបូលផ្ទះតែមួយ។ វិក្កយបត្រភ្លើងនៅក្នុងគ្រួសារមួយនេះហាក់អស់ច្រើនជាងធម្មតានៅក្នុងខែនេះ ហើយហេតុផលនេះបានធ្វើឲ្យស្រ្តីជាម្តាយស្តីបន្ទោសឲ្យកូនដែលជាជនដៃដល់យ៉ាងខ្លាំង ព្រោះតែគេប្រើភ្លើងមិនសន្សំសំចៃទាល់តែសោះ។ ការស្តីបន្ទោសបានកើតមានខ្លាំងៗឡើង ហើយកូនបងដែលជាជនរងគ្រោះនោះក៏បានមកជួយសម្របសម្រួល។ យ៉ាងណាក្តី ការមកជួយសម្របសម្រួលនេះមិនបានលុបបំបាត់បញ្ហាឡើយ ផ្ទុយទៅវិញវាបានបង្កទៅជាជម្លោះដ៏ធំមួយរវាងប្អូនទាំងពីរ និងបង្កឲ្យមានអំពើហិង្សាមួយកើតឡើងផងដែរ។ ក្នុងអំពើហិង្សានោះប្អូនប្រុសដៃឆៅបានស្ទុះទៅយកកាំបិតមកចាក់បងប្រុសជាច្រើនដងរហូតត្រូវស្លាប់នៅនឹងកន្លែងតែម្តង។ ពេលនេះជនដៃដល់ត្រូវបានប៉ូលិសចាប់ខ្លួន និងត្រូវទទួលទោសតាមផ្លូវច្បាប់ផងដែរ៕ អត្ថបទ៖ ភក្តី

    August 5, 2019
  • ព័ត៌មានជាតិ

    ជនជាប់ចោទ នួន ជា អាយុ៩៣ឆ្នាំ កើតនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ១៩២៦ នៅខេត្តបាត់ដំបង ដែលជាអតីតមេដឹកនាំរបបខ្មែរក្រហម «បងធំទី២របស់ខ្មែរក្រហម» បានទទួលមរណភាពនៅល្ងាចថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩នេះ នេះបើតាមការឲ្យដឹងពីលោក នេត្រ ភក្ត្រា ប្រធានផ្នែកកិច្ចការសាធារណៈនៃសាលាក្តីខ្មែរក្រហម៕

    August 4, 2019
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ កាលពីរសៀលថ្ងៃ​សៅរ៍​ ០៣កេីត​ខែ​ ស្រាពណ៌​ ឆ្នាំកុរឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី​០៣​ ខែ​សីហា​ ឆ្នាំ​២០១៩​ បុរសម្នាក់បានធ្វេីសកម្មភាព ​(ឆក់) យក​ប្រាក់ពីក្នុងចំណោមមនុស្សម្នា​ជា​ម្ចាស់ទ្រព្យ​ ស្ថិតនៅចំណុចភូមិវត្តគរ​ សង្កាត់វត្តគរ​ ក្រុងបាត់ដំបង​ ខេត្តបាត់ដំបង​ ។ បុរសដែលមានឈ្មោះ​ ក្នុងកំណត់ហេតុសាកសួរបំភ្លឺដោយនគរបាលការិយាល័យ​ព្រហ្មទ័ណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ បានបង្ហាញថា​ ខ្លួនមានឈ្មោះ​ សេង អ៊ុយ ភេទប្រុស អាយុ ២៧​ ឆ្នាំមានទីលំនៅ ភូមិ​ ចំការឫស្សី សង្កាត់ព្រែកព្រះស្តេច​ ក្រុងបាត់​ដំបង​ ខេត្តបាត់ដំបង​ ។ ក្នុងចម្លេីយ​របស់ខ្លួនបុរសឈ្មោះ

    August 4, 2019
  • អន្តរជាតិ

    អាមេរិក៖ យ៉ាងហោចណាស់មនុស្ស២០នាក់បានស្លាប់បាត់បង់ជីវិត និងជាង២០នាក់ទៀតរងរបួស នៅក្នុងហេតុការណ៍បាញ់ប្រហារដ៏រន្ធត់មួយពីខ្មាន់កាំភ្លើងម្នាក់នៅក្នុងទីក្រុង El Paso រដ្ឋតិចសាស់ សហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានន CNN នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ នេះ។ ការបាញ់ប្រហារនេះបានកើតឡើងនៅក្នុងផ្សារទំនើប Walmart មួយកន្លែងនៅក្នុងទីក្រុង El Paso ហើយបុរសម្នាក់ឈ្មោះ Patrick Crusius អាយុ២១ឆ្នាំ ត្រូវបានប៉ូលិសធ្វើការចាប់ខ្លួន។ យោងតាមវីដេអូពីកាមេរ៉ាសុវត្ថិភាពបានបង្ហាញឲ្យឃើញថា ខ្មាន់កាំភ្លើងប្រដាប់ដោយកាំភ្លើងវែងមួយដើម បានដើរចូលក្នុងផ្សារទំនើប Walmart ហើយធ្វើសកម្មភាពបាញ់ប្រហារតែម្តង ចំពោះមូលហេតុ នៃការបាញ់ប្រហារដ៏សាហាវបែបនេះ គេនៅមិនទាន់ដឹងនៅឡើយនោះទេ៕ អត្ថបទ៖ សេម

    August 4, 2019
  • សុខភាព

    ក្រោយ​សម្រាលកូន​បើ​ស្រីៗ​គ្នា​យើង​នៅតែ​និយម​ប្រើ​ថ្នាំ​ខ្មែរ ដែល​ផ្សំ​មក​ពី​មែក ឫស ស្លឹករុក្ខជាតិ​ផ្សេង​ៗ​យកទៅ​រម្ងាស់ រួច​យក​ទឹក​មក​ផឹក អាច​ជួប​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​។ ជា​ទូទៅ​គ្រូពេទ្យ​តែងតែ​ជំទាស់ និង​ហាមប្រាម​ម៉ាក់​ៗមិន​ផឹក​ថ្នាំ​ខ្មែរ​ដាច់ខាត ព្រោះ​ថា​ថ្នាំ​ទាំង​នោះ​គ្មាន​ការ​ពិសោធន៍ មិន​ដឹង​ពី​ប្រភព​ច្បាស់លាស់។ បើ​តាម​លោក​ជំទាវ​វេជ្ជបណ្ឌិត គ្រុយ លាងស៊ីម អនុ​រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល និង​ជា​ទីប្រឹក្សា​​ផ្នែក​សម្ភព នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​បាន​ឲ្យ​ដឹង​ថា៖ “ថ្នាំពេទ្យ​ដែល​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ទាំងអស់​សុទ្ធតែ​ឆ្លងកាត់​ការសិក្សា ឆ្លងកាត់​ការ​ពិសោធន៍ ថ្លឹងថ្លែង​បាន​ត្រឹមត្រូវ ថា​ប៉ុន្មាន​មិល្លីក្រាម លេប​បាន​ប៉ុន្មាន​ដង។ តែ​បើ​ថ្នាំ​ខ្មែរ​វិញ​ចេះ​តាម​គ្នា​ថា ​ដាក់​មួយ​ឆ្នាំង ទឹក​៣ យក​ទឹក១ បែប​នេះ​មិន​ដឹង​ថា​មាន​ន័យ​យ៉ាង​ម៉េច បាន​លទ្ធផល​យ៉ាង​ម៉េច”។ លោកជំទាវ​វេជ្ជបណ្ឌិត​ដែល​ធ្វើការ​នៅ​វិស័យ​សុខាភិបាល​ជាង ៣០ ឆ្នាំ​រូប​នេះ​បាន​បន្ត​ទៀត​ថា ថ្នាំ​ដែល​មិន​បាន​យក​មក​វិភាគ ឬ​សិក្សា​ត្រឹមត្រូវ​អាច​បណ្ដាល​ឲ្យ​អ្នក​ប្រើ​បែក​គ្រាប់​ឈាម។ ម្យ៉ាង​ទៀត​ថ្នាំ​ខ្លះ​អាច​បណ្ដាលឲ្យ​ម៉ាក់​ៗ​ស្ទះ​តម្រង​នោម

    August 4, 2019
  • ព័ត៌មានជាតិ

    ​ភ្នំពេញ៖ ក្នុងរយ:ពេលប៉ុន្មានថ្ងៃនេះ​ កំលាំង​អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវ បង្ក្រាប និងធ្វើការឃាត់ខ្លួនជនសង្ស័យមួយចំនួនពីបទលួច​ចំនួន​០៤ករណី​ ឃាត់ខ្លួន​ចំនួន​០៥នាក់ ប្រុស០៣នាក់ ដោដកហូត​បានម៉ូតូបានចំនួន០៦គ្រឿង។ បានប្រគល់ម៉ូតូជូនជនរងគ្រោះចំនួន៣គ្រឿង និង​នៅសេសសល់ចំនួន០៣គ្រឿងទៀតរួមមាន៖ ១-ម៉ូតូម៉ាក KTM Duke ពណ៌ស-លាយខ្មៅ អត់ស្លាកលេខ ដែល​មានលេខតួ: 009744 លេខម៉ាសី: 793702033 ។ ២-ម៉ូតូម៉ាក Suzuki Nex ពណ៌​ស ពាក់ស្លាកលេខ កំពង់ចាម 1V-1918 លេខតួនិងលេខម៉ាស៊ី: 349800 ។ ៣-ម៉ូតូម៉ាក Honda Zoomer

    August 4, 2019
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ ចោរមួយក្រុមបានបំពុលឆ្កែ ដែលគេចិញ្ចឹមសម្រាប់យាមចំការងាប់អស់ជាច្រើនក្បាល និងធ្វើសកម្មភាពចូលលួចបេះផ្លែទុរ៉េននៅក្នុងចំការមួយកន្លែងអស់ខ្ទេចគ្មានសល់។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងចំការទុរ៉េន Perak ដែលស្ថិតនៅក្នុងប្រទេសម៉ាឡេស៊ី។ សូមបញ្ជាក់ជូនថា សម្រាប់នៅក្នុងប្រទេសម៉ាឡេស៊ីទុរ៉េនគឺជាផ្លែឈើមួយប្រភេទដែលមានតម្លៃថ្លៃ និងមានតម្រូវការខ្ពស់ផងដែរក្នុងទីផ្សារ។ ព្រោះតែវាលក់បានថ្លៃដូចនេះហើយ ទើបក្រុមចោរខាងលើនេះសម្រេចធ្វើសកម្មភាពលួចទុរ៉េនទ្រង់ទ្រាយធំតែម្តង គឺបំពុលឆ្កែឲ្យងាប់អស់ និងចូលលួចទុរ៉េនដែលទុំអាចលក់បានអស់ជាច្រើនផ្លែ។ បើតាមម្ចាស់ចំការបានឲ្យដឹងថា ទុរ៉េនដែលបានបាត់នោះមានតម្លៃរាប់រយដុល្លារ ហើយគាត់គិតថាចោរមិនបាលួចទុរ៉េននេះយកទៅញ៉ាំទេ តែលួចយកទៅលក់បន្តតែម្តង។ រហូតមកទល់នឹងពេលនេះ ប៉ូលិសកំពុងតែបើកការស៊ើបអង្កេត ដើម្បីតាមចាប់ខ្លួនក្រុមចោរដែលបានលួចបេះទុរ៉េនទាំងនោះ៕ អត្ថបទ៖ ភក្តី

    August 3, 2019
  • អន្តរជាតិ

    ថៃ ៖ កាលពីម៉ោង៦ ព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩ ព្រឹកមិញនេះ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅឯហាងលក់ព្រះភូមិ ក្នុងស្រុក បាងប៉ាកង ខេត្ត ឆាក់ឈើងសៅ ប្រទេសថៃ ដោយឃើញបុរសម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹងជិះទៅបុករានព្រះភូមិ ដោយរូបគេពុំបានដឹងខ្លួនព្រោះនៅគេងអង្គុយ ថែមទាំងស្រម៉ុកនៅឡើយ។ តាមការរាយការណ៍បានឲ្យដឹងថា បុរសម្នាក់បើកម៉ូតូ Honda Wave ស្លាកលេខ อจบ 961 មានឈ្មោះថា ផនភុង អាតអ៊ុង អាយុ ២៩ឆ្នាំ ជិះម៉ូតូទៅផ្ទះក្នុងស្ថានភាពស្រវឹង លុះមកដល់ចំណុចកើតហេតុទំនងជាងងុយគេង គេងលក់ទាំងកំពុងបើកម៉ូតូជ្រុលទៅបុករានព្រះភូមិ អស់ប្រមាណជាង៥ ហើយក៏ធ្លាក់ចេញពីលើម៉ូតូទៅអង្គុយគេងស្រម៉ុកក្បែរកន្លែងកើតហេតុ។ តាមការសាកសួរជនបង្កខាងលើបានឲ្យដឹងថា

    August 3, 2019
  • អន្តរជាតិ

    ថៃ ់ ថ្មីៗនេះមានការផុសរំលឹកដាស់តឿនមួយពីស្ត្រីម្នាក់ ក្រោយខ្លួនបានកើតរោគសួតធ្ងន់ធ្ងរបន្ទាប់ពីជក់បារីអស់រយៈពេលជាច្រើនឆ្នាំរួចមក។ ស្ត្រីម្នាក់ឈ្មោះ ជេន បាននិយាយថាខ្លួនគឺជាឧទាហរណ៍មួយដែលចង់ណែនាំទៅដល់អ្នកជក់បារីទាំងអស់ឲ្យផ្តាច់ឈប់ជក់វាបន្តទៀតព្រោះតែវាមិនល្អចំពោះសុខភាព។ ពេលដែលនាងឈឺសួតកម្រិតធ្ងន់ធ្ងរនេះ គឺនាងតែងយំជារៀងរាល់ថ្ងៃព្រោះឈឺសួតជាខ្លាំង រយៈពេលជាង២សប្តាហ៍ជាប់គ្នានាងគេងពុំបាននោះឡើយ ដោយនាងតែងក្អកធ្លាក់ឈាមគ្រប់ពេល។ ពេលដែលឈឺចុកចាប់ខ្លាំងបែបនេះ ធ្វើឲ្យនាងនឹកម្តាយនាងជាខ្លាំង ចង់ឱបគាត់ឲ្យណែន មិនថានាងធ្វើអ្វីគឺវាធ្វើទុក្ខគ្រប់ពេល ដូចដែលរូបដែលនាងបានបង្ហោះឲ្យគ្រប់គ្នាបានឃើញ។ ជេន បានបន្ថែមថា ដំបូងឡើយពេលដែលនាងចេះជក់បារីដំបូង គឺវាគ្មានបញ្ហាអ្វីនោះទេ វាក៏អាចកាត់បន្ថយស្ត្រេសការងាររបស់នាង ហើយនាងជក់អស់ជាច្រើនដើមក្នុងមួយថ្ងៃ រហូតដល់ពេលដែលសួតរបស់នាងចាប់ផ្តើមធ្វើទុក្ខខ្លាំង ទើបនាងនឹកស្តាយក្រោយ។ យ៉ាងណាមិញក៏សុំផ្តាំអ្នកគ្រប់គ្នាកុំជក់បារីអី ព្រោះវាប៉ះពាល់សុខភាពខ្លាំង អ្នកគួរតែបញ្ឈប់វាចាប់ពីពេលនេះទៅ ព្រោះ ជេន មិនចង់ឲ្យអ្នកទាំងអស់គ្នាឈឺចាប់ដូចនាងនោះឡើយ៕ អត្ថបទ៖ មេសា

    August 3, 2019