Khmernote Media
  • PR

    ការទន្ទឹងរង់ចាំបានមកដល់ហើយ! ការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ១៨ឆ្នាំ ក្របខណ្ឌ អាស៊ាន ក្នុងពានរង្វាន់បាល់ទាត់ AFF U-18 Championship 2019 ដែលស្អែកនេះ កម្ពុជា នឹងប៉ះជាមួយ អូស្រ្តាលី លើកដំបូងក្នុងការប្រកួតនេះមានប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះ។ ការប្រកួតលើសមរភូមិវាលស្មៅដ៏ក្តៅគគុកនេះនឹងមានការផ្សាយបន្តផ្ទាល់លើប៉ុស្តិ៍រស្មីហង្សមាស នៅល្ងាចថ្ងៃស្អែកនេះគឺត្រូវនឹងថ្ងៃ7 ខែសីហា ឆ្នាំ2019 វេលាម៉ោង 4 រសៀល។ តើ ក្រុមគោព្រៃកម្ពុជា អាចបង្កើតកំណត់ត្រាថ្មីជាប្រវត្តិសាស្ត្របានឬក៏យ៉ាងណា? កុំភ្លេចរង់ចាំទស្សនា គាំទ្រទាំងអស់គ្នា! ការផ្សាយបន្តផ្ទាល់នេះមានកិត្តិយសនាំមកជូនដោយ៖ – ភេសជ្ជៈប៉ូវកំលាំង RED ANT |

    August 6, 2019
  • PR

    នៅពេលដែលបច្ចេកវិទ្យាកាន់តែដើរទៅមុខ និង កាន់តែជឿនលឿនឥតដែនកំណត់ នោះការគិតរបស់មនុស្សយើងម្នាក់ៗកាន់តែទាន់សម័យទៅតាមយុគសម័យផងដែរ អ្នកខ្លះបានគិតថា ការដែលធ្វើខ្លួនឯងក្លាយជាមនុស្សទាន់សម័យកាលគឺជារឿងដែលចាំបាច់ និង ល្អបំផុត សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ ដោយសារតែនៅក្នុងផ្នត់គំនិតរបស់ពួកគេយល់ឃើញថា ពួកគេបានប្រឹងរកលុយមក គឺដើម្បីបំពេញតម្រូវការចង់បាន និង ចាំបាច់របស់ពួកគេ ដូច្នេះគេតែងតែជ្រើសយកអ្វីដែលពួកគេពេញចិត្ត និង អាចជួយសម្រាលការលំបាករបស់ពួកគេដែលមិនអាចធ្វើដោយផ្ទាល់បាន។ ឧទាហរណ៍ងាយៗថា ហេតុអ្វីបានជាខ្ញុំសរសេរប្រធានបទស្តីពី មនុស្សទាន់សម័យតែងជ្រើសយកទូរស័ព្ទឆ្លាតវៃ ព្រោះសម័យនេះទៅហើយមានមនុស្សតិចណាស់ ដែលមិនស្គាល់ស្មាតហ្វូននោះ សូម្បីតែមនុស្សចាស់ទូទៅ ក៏ពួកគាត់តែងមានស្មាតហ្វូនប្រើប្រាស់ដែរ! ព្រោះស្មាតហ្វូន ឬ ទូរស័ព្ទឆ្លាតវៃ គឺជាឧបករណ៍ដែលផលិតដោយដៃមនុស្ស និង បង្កើតឡើងប្រកបដោយគំនិតច្នៃប្រឌិតខ្ពសរបស់មនុស្សដែលវៃឆ្លាតបំផុត។ ពួកគេបានកំលាយឧបរកណ៍មួយប្រភេទនេះ ទៅជារបស់ដែលមានតម្លៃ និង មានភាពវៃឆ្លាត

    August 6, 2019
  • សង្គម

    ប្រេស៊ីល ៖ លោកគ្រូអ្នកគ្រូប្រៀបបីដូចជាអ្នកមានគុណ ដោយទោះជាបង្រៀនរយៈពេលវែង ឬខ្លី លោកគ្រូអ្នកគ្រូគឺបានផ្តល់នូវចំណេះដឹងដល់សិស្សានុសិស្ស ផ្តល់ដំបូន្មានឲ្យក្លាយជាកូនល្អ និងសិស្សល្អ ជាគំរូល្អដល់សង្គម។ ថ្មីៗនេះក៏មានការចែករំលែកពេញបណ្តាញសង្គមទូទាំងពិភពលោកនូវរឿងរ៉ាវគួរឲ្យរំភើប បន្ទាប់ពីសិស្សសាលាមួយក្រុមបានដឹងថាលោកគ្រូបង្រៀនរបស់ពួកគេមិនទទួលបានប្រាក់ខែរយៈពេល២ខែមកហើយ ហើយបាននាំគ្នារៃអង្គាសលុយជូនគ្រូ។ លោក Bruno Rafael Paiva គឺជាគ្រូបង្រៀននៅសាលាមួយក្នុងប្រទេសប្រេស៊ីល នៅពេលដែលលោកទទួលការងារនេះខាងសាលាបានសន្យាថាលោកនឹងទទួលបានប្រាក់ខែសមរម្យ។ ប៉ុន្តែបន្ទាប់ពីលោកគ្រូរូបនេះបង្រៀននៅសាលាបានរយៈពេល២ខែ ខាងសាលានោះគឺមិនបានបើកប្រាក់ខែឲ្យលោកទេ ដោយខាងរដ្ឋបាលបានប្រកែកមិនផ្តល់នូវប្រាក់ខែដែលធ្លាប់បានសន្យា។ ដោយមានការអាណិត សិស្សសាលាក្នុងថ្នាក់ដែលលោកBruno បានបង្រៀន ក៏បាននាំគ្នាដើររៃអង្គាសប្រាក់ម្នាក់បន្តិចតាមលទ្ធភាពដែលខ្លួននៅជាសិស្សសាលា។ ហើយប្រាក់ដែលរៃអង្គាសបានសរុបចំនួន ៣៥៩ដុល្លារអាមេរិក បន្ទាប់ពីទទួលបាននូវកាដូដ៏ពិសេសពីសិស្សរបស់ខ្លួន លោកគ្រូរូបនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ក្នុងនោះផងដែរសិស្សៗនៅទីនោះក៏បានប្រាប់ទៅគ្រូថា លោកគ្រូសាកសមទទួលបាននូវអ្វីច្រើនជាងនេះ ប៉ុន្តែមានតែការរៃអង្គាសប្រាក់ជូនគ្រូគឺជារឿងមួយដែលពួកគេអាចធ្វើបានជូនលោកគ្រូរបស់ពួកគេ៕ ប្រភព ៖

    August 6, 2019
  • សង្គម

    ថ្មីៗនេះផ្ទុះករណីមួយកើតឡើងនៅឯប្រទេសចិន ដោយក្មេងស្រីអាយុ៨ឆ្នាំមួយរូបត្រូវបាត់បង់ជីវិត ព្រោះតែកើតរោគមហារីកតំរងនោម ដែលបណ្តាលមកពីការបរិភោគអាហារផ្អែមលើសកម្រិត។ តាមការរាយការណ៍បានឲ្យដឹងថាក្មេងស្រីរូបនេះចាប់ផ្តើមញ៉ាំរបស់ផ្អែមដែលមានដូចជាតែគុជ បង្អែម និងនំផ្អែមៗចាប់តាំងពីអាយុ២ឆ្នាំមកម្ល៉េះ ដោយឪពុករបស់នាងតែងរកមកឲ្យញ៉ាំជារៀងរាល់ថ្ងៃព្រោះតែនាងចូលចិត្តវា។ ស្រាប់តែថ្ងៃមួយក្មេងស្រីរូបនេះបានធ្លាក់ខ្លួនមានជម្ងឺត្រូវចូលមន្ទីរពេទ្យ បានធ្វើឲ្យលោកឪពុករូបនោះទន់ជង្គង់ស្រុតចុះនឹងដីព្រមទាំងបង្ហូរទឹកភ្នែកដោយគាត់ពិតជាស្តាយក្រោយចំពោះអ្វីដែលគាត់បានធ្វើចំពោះកូនស្រីគាត់។ លោកគ្រូបាននិយាយទៅកាន់លោកឪពុករូបនោះថា៖ «ការដែលលោកឲ្យុនាងញ៉ាំអាហារផ្អែមច្រើនខ្លាំងពេក វាមានផលប៉ះពាល់យ៉ាងខ្លាំងដល់តម្រងនោមរបស់ក្មេង។ ជាពិសេសគឺចំពោះក្មេងដែលតែងតែញ៉ាំរបស់ផ្អែមជារៀងរាល់ថ្ងៃដូចជាកូនស្រីរបស់លោកនេះឯង»។ ចុងក្រោយក្មេងស្រីរូបនោះត្រូវបានបាត់បង់ជីវិត បន្ទាប់ពីធ្វើការសម្រាកព្យាបាលអស់រយៈពេល៣០ថ្ងៃរួចមក តែពុំបានសម្រេចដោយរោគ មហារីកតំរងនោម របស់នាងវាធ្ងន់ធ្ងរទៅហើយ។ នេះចាត់ទុកជាឧទាហរណ៍មួយដែលដាស់តឿនដល់អ្នកចូលចិត្តញ៉ាំរបស់ផ្អែម ឲ្យបង្កើនការប្រុងប្រយ័ត្ន និងត្រូវត្រួតពិនិត្យសុខភាពឲ្យបានទៀងទាត់៕

    August 6, 2019
  • អន្តរជាតិ

    ក្រុងសៀមរាប ៖ នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩នេះ បន្ទាប់ពីទទួល បានសេចក្តីរាយការណ៍ ពីបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិ និងដោយមានការឯកភាព ពីលោកវរសេនីយ៍ឯកណុប សារ៉ាក់ អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្រង៉ែ បានឃាត់ និងធ្វើការអប់រំណែនាំ ម្ចាស់ម៉ូតូ០១គ្រឿង ដែលបំពាក់បំពង់ស៊ីម៉ាំង ខុសបច្ចេកទេស នៅភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប អោយយកបំពង់ស៊ីម៉ាំងដើម មកបំពាក់តាមលក្ខណៈបច្ចេសទេសដើមវិញ។ យុវជនជាម្ចាស់ម៉ូតូ ខាងលើនេះ បន្ទាប់ពី មន្ត្រីនគរបាលមូលដ្ឋានយើង បានធ្វើការអប់រំណែនាំ ហើយសាមីខ្លួនបានយក បំពង់ស៊ីម៉ាំងដើម មកបំពាក់តាមលក្ខណះបច្ចេសទេសដើមវិញហើយនោះ ត្រូវបានអញ្ញាត អោយត្រឡប់ទៅផ្ទះវិញហើយរួមជាមួយម៉ូតូផងដែរ

    August 6, 2019
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ ​៖ នៅថ្ងៃនេះមន្ត្រីសាលាក្រុងនិងផ្នែកពាក់ពន្ធ័ បានប្រើគ្រឿងចក្រ ចុះស្ដារកាយយកសំរាមកកស្ទះក្នុងអូរ នៅភូមិ៤ សង្កាត់លេខ៤ បន្ទាប់ពីមានភ្លៀងធ្លាក់ សំរាមរាប់តោនបានហូរតាមអូរបិទផ្លូវទឹក។ សំរាមដែលបានអណ្ដែតលើផ្ទៃទឹកដែលយើងបានឃើញដោយសារការកកស្ទះនៃលំហូរទឹក។ ការកកស្ទះលំហូរដោយសារកាកសំណល់សំរាម ថង់ប្លាស្ទិកដែលបងប្អូនយើងមួយចំនួនបានបោះចោលផ្តេសផ្តាស ហើយលទ្ធផល ចុងក្រោយគឺស្ទះលូ ស្ទះលំហូរទឹក ធ្វើឱ្យទឹកជន់។ ករណីជំនន់ទឹកភ្លៀងជន់លិចពេលមានភ្លៀងខ្លាំងបែបនេះ មិនមែនជាលើកទី១ទេនៅក្រុងព្រះសីហនុ ដោយសារតែទំហំអូរឬប្រឡាយរំដោះទឹកនានាបានរួមតូច តាមរយៈការសាងសង់ផ្ទះឬសំណង់ផ្សេងៗលើដីចំណីអូរ មិនមានច្បាប់អនុញ្ញាត ហើយមានសំណង់ខ្លះទៀតសាងសង់គ្មានប្រពន្ធ័លូក្រោមដីដោយចាក់ដីលុបបិទផ្លូវទឹកហូរក្នុងនោះក៏មានសំរាមរសាត់អណ្តែតបិទមាត់លូខ្លះថែមទៀតផង ទើបធ្វើអោយចរន្តទឹកហូរមិនទាន់ នាំអោយមានការជន់លិច ។ គួររំលឹកថាយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយមចាប់ពីថ្ងៃទី៤សីហាដល់ថ្ងៃ១០សីហា២០១៩ ខេត្តតំបន់ឆ្នេរមានខេត្តព្រះសីហនុជាដើម មានភ្លៀងធ្លាក់ច្រើន ដោយសាររងឥទ្ធិពលព្យុះពីប្រទេសក្បែរខាងក្នុងតំបន់៕ ប្រភព ៖ លោក ហ៊ុយ ប៊ុនឡេង

    August 6, 2019
  • សុខភាព

    ជំងឺដាច់សរសៃ​ឈាមខួរក្បាល បើកើត​ហើយ ត្រូវការ​ការព្យាបាល​ភ្លាមៗ ដោយសារការពន្យារ​យូរ អ្នកជំងឺ​អាច​ប្រឈម​ខ្ពស់​នឹង​ការស្លាប់ ឬពិការ​រាងកាយ។ ដូច្នេះ​ហើយ មន្ទីរពេទ្យ Khon Kaen នៅភាគ​ឦសាន​ប្រទេស​ថៃ បាន​ដាក់ឲ្យ​ដំណើរការ “ប្រព័ន្ធ​រហ័ស​ជួយ​សង្គ្រោះ​ជីវិត​អ្នកជំងឺ​ដាច់សរសៃ​ឈាម​ខួរក្បាល”។ ក្រោយ​ដាក់​ឲ្យ​ដំណើរការ ១​ឆ្នាំ ប្រព័ន្ធ​រហ័ស​នេះ បាន​ជួយ​សង្គ្រោះ​ជីវិត​អ្នកជំងឺ​ចំនួន ២៨​នាក់ ខណៈ ១​ឆ្នាំ ជំងឺ​ដាច់សរសៃឈាម​ខួរក្បាល បាន​ឆក់យក​ជីវិត​មនុស្ស ៥​ម៉ឺន​នាក់។ ប្រព័ន្ធ​រហ័ស​នេះ ត្រូវបាន​បំពាក់​នៅ​ក្នុង​ឡាន​សង្គ្រោះ​បន្ទាន់ ដោយ​មាន​វីដេអូ ជួយ​ឲ្យ​ពេទ្យ​នៅ​ឯ​មន្ទីរពេទ្យ អាចទាក់ទង និង​ពិនិត្យ​ស្ថានភាព​អ្នក​ជំងឺ តាំង​ពីនៅ​ក្នុង​ឡាន​ឯណោះ។ ដូច្នេះ ពេទ្យ​អាច​រៀបចំ​ឧបករណ៍​សម្រាប់​ព្យាបាល​ទុកមុន ទម្រាំ​អ្នកជំងឺ​មកដល់​មន្ទីរពេទ្យ ដែល​នេះ

    August 6, 2019
  • អន្តរជាតិ

    ចិន៖ នេះគឺជាករណីដ៏គួឲ្យហួសចិត្តមួយ ដោយចោរម្នាក់ត្រូវបានចាប់ខ្លួន ក្រោយពីគេបានរកឃើញថា ចោរនោះបានលួចចូលទៅក្នុងហាងលក់តុក្កតាមួយ ហើយបានលួចយកតុក្កតាសិចជាមនុស្សស្រីពេញវ័យម្នាក់មករួមភេទជាមួយនៅក្នុងហាងនោះតែម្តង។ ករណីនេះបានកើតឡើងនៅក្នុងហាងលក់តុក្កតាមួយកន្លែងក្នុងទីក្រុងប៉េកាំង ប្រទេសចិន។ បើតាមសំដីរបស់ម្ចាស់ហាងបានឲ្យដឹងថា ចោរបានធ្វើសកម្មភាពនៅពេល ដែលហាងត្រូវបិទទ្វារសម្រាក តែគាត់បានប្រទះឃើញសកម្មភាពរបស់ចោរតាមរយៈវីដេអូសុវត្ថិភាពដែលគាត់បានដាក់នៅមុខហាង ហើយគាត់បានមើលសកម្មភាពនោះតាមរយៈទូរស័ព្ទដៃពេលគាត់កំពុងនៅផ្ទះ។ ក្រោយប្រទះឃើញសកម្មភាពនេះម្ចាស់ហាងបានប្រញាប់ទៅហាងវិញ និងបានប្ដឹងប៉ូលិសទៅជាមួយផង ដើម្បីធ្វើការឃាត់ខ្លួនចោរខាងលើនេះ។ តាមរយៈវីដេអូសុវត្ថិភាពបា​នបង្ហាញថា ចោររូបនោះបានចំណាយពេល ៤០ នាទីដើម្បីរួមភេទជាមួយតុក្កតារហូតបានសម្រេចជាច្រើនដង។ ពេលនេះចោរត្រូវបានចាប់ខ្លួនដើម្បីធ្វើការអប់រំ ខណៈម្ចាស់ហាងត្រូវខាតបង់លុយកាក់មួយចំនួនពីការខូចខាតនៃសកម្មភាពលួចនេះ៕ អត្ថបទ៖ ភក្តី

    August 6, 2019
  • ព័ត៌មានជាតិ

    ក្រចេះ ៖ នគរបាលព្រហ្មទណ្ឌ កំពុងតែស្វែករកស្រាវជ្រាវចាប់ខ្លួនបុរសកំណាចជាប្តីដែលមានឈ្មោះសំ សុភ័ក្ត្រា ហៅភ័ក្ត្រ អាយុ៣១ឆ្នាំ ក្រោយពីជននេះមានចិត្តសាហាវព្រៃផ្សៃ បានយកកាំបិតផ្គាក់កាប់សម្លាប់លើស្រ្តីរងគ្រោះជាប្រពន្ឋឈ្មោះគង់ ស្រីទូច អាយុ២៧ឆ្នាំ ស្ទើរដាច់.ក ស្លាប់នៅនិងកន្លែង រួចក៏អូសសាកសពទម្លាក់ចោលក្នុងទឹកប្រឡាយនៅក្បែរផ្លូវលំមួយកន្លែងក្នុងសង្កាត់អូរឬស្សី ក្រុងក្រចេះ នៅពេលដែលស្រ្តីរងគ្រោះ កំពុងជិះម៉ូតូត្រឡប់ពីទិញបង្អែមពីផ្សារកាលពីព្រលប់ថ្ងៃទី៥ ខែសីហា ។ នៅមិនទាន់មានប្រភពព័ត៌មានជាក់លាក់ណាបញ្ជាក់ឲ្យច្បាស់ពីដើមចមដែលឈានឲ្យមាន អំពើឃាតកម្មកាប់សម្លាប់រវាងប្តីទៅលើប្រពន្ឋនេះថា បណ្តាលពីមូលហេតុអ្វីនៅឡើយនោះទេ ខណៈស្រ្តីជាប្រពន្ឋបានស្លាប់ ចំនែកឯបុរសជាប្តីកំពុងតែគេចខ្លួននៅមិនទាន់ចាប់បានឡើយ។ ដោយជនដៃដល់ជាប្តីបានគេចខ្លួនក្រោយពីបង្កហេតុការកាប់សម្លាប់លើប្រពន្ធរួចមក ដោយនគរបាលកំពុងតែស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោស៕ ប្រភព ៖ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ

    August 6, 2019
  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញមិត្តភាពដ៏យូរអង្វែងជាមួយនាយឧត្តមសេនីយ៍ សុក សារឿន ដែលមានរយៈពេលជិត៥០ឆ្នាំ ដោយទោះបីជាបច្ចុប្បន្នមានឋានៈតួនាទីទ្រព្យសម្បត្តិខុសគ្នាប៉ុណ្ណាទេ​ មិត្តភាពក៏មិនប្រែប្រួល។ ដោយ សម្តេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់ថា ៖ “រូបថតមួយសន្លឹកថតកាលពី៤៨ឆ្នាំមុនគឺ ឆ្នាំ១៩៧១ដែលពេលនោះខ្ញុំមានអាយុ១៩ឆ្នាំបងសុក សារឿនអាយុ២៩ឆ្នាំ។ ឯរូបថតមួយសន្លឹកទៀតថតថ្ងៃ៥សីហា២០១៩ជាពេលដែលខ្ញុំឆ្លងពីអាយុ៦៧ឆ្នាំ មកអាយុ៦៨ឆ្នាំឯបងសុក សារឿនមាន វ័យ៧៨ឆ្នាំ។ ទោះសភាពការណ៍មានការប្រែប្រួលទាំងនយោបាយសេដ្ឋកិច្ច សង្គមទាំងឋានៈ តួនាទី ទាំងវ័យ ទាំងរូបកាយ។ល។ តែចំណងមិត្តភាព និងភាពជាបងប្អូនរវាងគាត់និងខ្ញុំមិនបាន ផ្លាស់ប្តូរទេ។ ៤៨ឆ្នាំមុនគាត់ជាមេបញ្ជាការរបស់ខ្ញុំ តែ៤០ឆ្នាំចុងក្រោយនេះគាត់មានឋានៈទាបជាងខ្ញុំវិញម្តង។ មិត្តភាពនិងភាពជាបងប្អូនមិនសំដៅទៅលើបុណ្យសក្ត័

    August 6, 2019