Khmernote Media
  • អន្តរជាតិ

    ព្រះសីហនុ៖ កាលពីយប់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ កម្លាំងនគរបាលប៉ុស្តិ៍ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ សហការជាមួយ កម្លាំងនគរបាលស្នាក់ការតៀមបណ្តេញចេញ ខេត្តព្រះសីហនុ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបណ្តេញចេញជនជាតិចិនចំនួន ០៣នាក់ តាមជើងហោះហើរលេខ LQ808 (KOS-CHN) ពាក់ព័ន្ធនឹងករណី បទល្មើសប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន៕ ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍

    August 8, 2019
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ កាលពីព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩នេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយ ដោយបុរសម្នាក់ឈ្មោះ បូរ៉ាអាយុ២៧ឆ្នាំ មុខរបរជាអ្នកយកអាចម៍ប្រចៀវ បានជាប់ក្នុងគំលាតថ្មភ្នំ ខណៈដែលចូលទៅយកអាចម៍ប្រចៀវ នៅភ្នំ ហើយបានធ្លាក់ចូលរូងភ្នំនោះអស់រយៈពេលចំនួន៤ថ្ងៃ។ ហើយនាល្ងាចមិញនេះផងដែរកងសង្គ្រោះ៧១១ កងពល​តូច​ ៧០​ បានចេញដំណើរពីទីបញ្ជាការកងពលចោមចៅ  ធ្វើដំណើរតាមឧទ្ធម្ភាចក្រ ដឆ្ពោះទៅកន្លែងកើតហេតុ នៅឯ ភូមិហុងទឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដើម្បីប្រតិបត្តិការជួយសង្គ្រោះមនុស្សជាប់ក្នុងរូងភ្នំ​។ បន្ទាប់ពីជួយសង្គ្រោះអស់ជាច្រើនម៉ោង ជនរងគ្រោះក៏ត្រូវបានយកចេញពីរូងភ្នំនោះ ដោយសុវត្ថិភាព ហើយយោងតាមប្រភពព័ត៌មានចុងក្រោយបានឲ្យដឹងថា នាពេលនេះជនរងគ្រោះត្រូវបានបញ្ចូនទៅដល់មន្ទីរពេទ្យហើយ ដើម្បីធ្វើការត្រួតពិនិត្យសុខភាព៕ អត្ថបទ៖ សេម

    August 7, 2019
  • អន្តរជាតិ

    ខណៈនេះសមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាក្រុមសង្គ្រោះជាច្រើនកំពុងតែធ្វើការសង្គ្រោះបុរសម្នាក់មានវ័យ២០ឆ្នាំ មានមុខរបរជាអ្នកយកអាច៍ប្រចៀវ ដែលបានជាប់ក្នុងគំលាតថ្មភ្នំ ខណៈដែលចូលទៅយកអាចម៍ប្រចៀវ នៅភ្នំ ហើយបានធ្លាក់ចូលរូងភ្នំតែម្តង។ យ៉ាងណាមិញយោងតាមការបង្ហោះពីប្រភពលោក ផែង វណ្ណៈ បានឲ្យដឹងថា ពេលនេះកងសង្គ្រោះ711 កងពល​តូច​ ៧០​ ចេញដំណើរពីទីបញ្ជាការកងពល ចោមចៅ ទៅព្រលានយន្តហោះយោធា នឹងបន្តតាមឧទ្ធម្ភាចក្រឆ្ពោះទៅកន្លែងកើតហេតុ នៅឯ ភូមិហុងទឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដើម្បីប្រតិបត្តិការជួយសង្គ្រោះមនុស្សជាប់ក្នុងរូងភ្នំ​ ។ គួររំលឹកថាជនរងគ្រោះឈ្មោះ បូរ៉ា អាយុ២៧ឆ្នាំ ហើយយោងតាមព័ត៌មាននៅន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះអាចនិយាយបានធម្មតា មិនទាន់សន្លប់បាត់ស្មារតីនោះទេ ហើយបានប្រាប់ថា ខ្លួនឡើងមកកើបអាចម៌ប្រចៀវ ភ្លាមនោះក៏បានជ្រុះពិល

    August 7, 2019
  • ព័ត៌មានជាតិ

    ក្រុងព្រះសីហនុ- លោក ដេត ណូ ប្រធានមន្ទីរវប្បធម៍ និងវិចិត្រសិល្បៈខេត្តព្រះសីហនុ បានឲ្យដឹងថា នៅរសៀលថ្ងៃទី៧ខែសីហា ឆ្នាំ២០១៩នេះ ក្រុមការងារចម្រុះបានចុះរុះរើផ្លាកយីហោរបស់ជនជាតិចិនមួយកន្លែង ដែលសរសេរឈ្មោះថា (ភោជនីយដ្ឋានទ្វារមាស) មិនត្រឹមត្រូវខុសឆ្គងទៅនឹងខ្លឹមសារពាក្យពេចន៍ មានទីតាំងនៅខាងក្រោយស្ថានីយ៍ប្រេងតូតាល់ ក្នុងភូមិសាស្ត្រ ភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ជាមួយគ្នានេះដែរ លោក អុី សុខឡេង អភិបាលក្រុងព្រះសីហនុថ្លែងដែរថា ករណីនេះ អាជ្ញាធរបានចាត់វិធានការហើយទៅលើម្ចាស់ទីតាំង ដែលលើកផ្លាកយីហោ ដោយមិនមានការសុំអនុញ្ញាតឬអោយមន្ត្រីជំនាញពិនិត្យជាមុនទៅលើខ្លឹមសារពាក្យពេចន៍មុននឹងលើកតាំង ហើយថាការងារនេះនឹងធ្វើជាបន្តបន្ទាប់ទៀត ដោយសហការជាមួយមន្ត្រីជំនាញក្នុងខេត្ត៕   ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង

    August 7, 2019
  • PR

    បន្ទាប់ពីបានទទួលបាននូវភាពជោគជ័យ ជាបន្តបន្ទាប់នៅក្នុងការលក់ស្មាតហ្វូនជាច្រើនម៉ូដែល នៅក្នុងទីផ្សារប្រទេសកម្ពុជា រយៈពេលជាងពីរឆ្នាំនេះ ក្រុមហ៊ុនស្មាតហ្វូន vivo ត្រូវបានគេទទួលស្គាល់ ក៏ដូចជាមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ជាច្រើន ទៅលើការរចនា រូបរាង កាមេរ៉េថតរូប បច្ចេកវិទ្យាទំនើបៗ និងគុណភាពនៃផលិតផលជាដើម។ នៅពេលដ៏ខ្លីខាងមុខនេះ ដើម្បីជាការតបស្នង ក៏ដូចជាការថ្លែងអំណរគុណដល់ប្រិយមិត្តទាំងអស់នៅកម្ពុជា ក្រុមហ៊ុនស្មាតហ្វូន vivo សហការជាមួយនឹងស្ថានីយ៍៍ទូរទស្សន៍ ហង្សមាស HDTV បាននាំមកនូវកម្មវិធីពិសេសលំដាប់ថ្នាក់ពិភពលោកថ្មីមួយទៀតមកកាន់កម្ពុជា នោះគឺ Cambodia Idol Junior Concert ដែលនេះគឺជាកម្មវីធីដំបូងបំផុត និងលើកទីមួយហើយដែលក្រុមហ៊ុន vivo ជាក្លាយជាអ្នកឧបត្ថម្ភផ្តាច់មុខ។ តាមការបញ្ជាក់ពីអ្នករៀបចំកម្មវិធីនេះ បានអោយដឹងថាកម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodia

    August 7, 2019
  • ព័ត៌មានជាតិ

    (ខេត្តស្វាយរៀង)៖ នៅថ្ងៃពុធ ៧កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង ដោយទទួលបានការសហការពីមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យ គុណភាពសុវត្ថិភាព ផលិតផលម្ហូបអាហារ នៅផ្សារជីភូ ក្រុងបាវិត ខេត្តស្វាយរៀង។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បី ស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ។ ក្នុងនោះក៏មានការតេស្តបឋមទៅលើផលិតផលម្ហូបអាហារមួយចំនួន ដូចជា៖ ណែម ប្រហិតត្រី បាញ់កាញ សរសៃគុយទាវ ងៀតបបែល ជ្រក់សណ្តែកបណ្តុះ

    August 7, 2019
  • PR

    រាជធានីភ្នំពេញ, ថ្ងៃទី 7 ខែសីហា ឆ្នាំ 2019 – ធនាគារ ABA ដែលជាសមាជិកសម្ពន្ធធនាគារជាតិកាណាដា និង ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយ បានធ្វើការប្រកាសជាផ្លូវការ ស្តីពីការបង់បុព្វលាភរ៉ាប់រងតាមទូរស័ព្ទ ដែលកិច្ចសហការនេះនឹងអនុញ្ញាតឲ្យអតិថិជនរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ អាចបង់បុព្វលាភរ៉ាប់រងតាមរយៈកម្មវិធី ABA Mobile បានដោយឥតគិតថ្លៃ។ កិច្ចសហការរវាងស្ថាប័នហិរញ្ញវត្ថុឈានមុខទាំងពីរនេះ ត្រូវបានធ្វើឡើងបន្ថែមលើកិច្ចសហការជាដៃគូចែកចាយផលិត ផលធានារ៉ាប់រងអាយុជីវិត ដែលស្ថាប័នទាំងពីរបានចុះកិច្ចព្រមព្រៀងកាលពីឆ្នាំ 2016។ តាមរយៈកម្មវិធី ABA Mobile អតិថិជនអាចធ្វើការទូទាត់ប្រាក់បានយ៉ាងឆាប់រហ័ស ងាយស្រួល និងមានសុវត្ថិភាពគ្រប់ពេលវេលា

    August 7, 2019
  • សង្គម

    ចិន ៖ ថ្មីៗមានករណីគ្រោះចរាចរណ៍កើតឡើងដ៏រន្ធត់មួយនៅឯប្រទេសចិនដោយបានសម្លាប់បុរសស្ត្រី២នាក់ប្តីប្រពន្ធស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្សល់ទុកនូវកូនតូចៗ២រូបអង្គុយឱបគ្នាយំស្រែកហៅឪពុកម្តាយ។ ហេតុការណ៍រន្ធត់មួយនេះបានកើតឡើងនៅឯប្រទេសចិន ស្ថិតក្នុងទីក្រុង Jiangxi ខេត្ត Ganzhou ប្រទេសចិន ដោយគេបានរកឃើញរថយន្តមួយត្រូវឡានដឹកទំនិញគៀបចំប្រឡោះកណ្តាលខូចខាតខ្លាំង ខណៈពេលដែលក្មេងប្រុសជាកូនច្បងអាយុ៦ឆ្នាំយំគោះទ្វាឡានស្រែកហៅឪពុកម្តាយទាំងអាវប្រឡាក់ឈាម ហើយក្មេងស្រីប្អូនអាយុ២ឆ្នាំឈរពីក្រោយដោយអការៈភិតភ័យ។ ក្មេងទាំងពីរត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗក្រោយពេលកើតហេតុដើម្បីពិនិត្យរបួស ដោយចាត់ទុកថាពួកគេជីវិតនៅថ្លៃព្រោះតែឡានកំប៉ិតខ្លាំងបែបនេះហើយតែពួកគេរងរបួសតែបន្តិចប៉ុណ្ណោះ។ បន្ទាប់ពីត្រួតពិនិត្យ និងព្យាបាលរាងកាយរួចមកលោកគ្រូពេទ្យបានប្រាប់ថាក្មេងប្រុសដែលជាត្រូវជាបង តែឱបប្អូនស្រីរួចលួងលោមនាងជានិច្ចថា “ម៉ីម៉ី កុំយំ” ដែលវាធ្វើឲ្យដួងចិត្តមហាជនក្រៀមក្រំ និងអាណិតអាសូរជាខ្លាំង។ យ៉ាងណាមិញក្មេងទាំងពីរត្រូវការអ្នកមើលថែ ព្រោះតែឪពុកម្តាយរបស់គេបានស្លាប់ទៅហើយ ដូចនេះពួកគេទាំងពីរត្រូវបញ្ជូនឲ្យទៅនៅជាមួយលោកតា លោកយាយរបស់ពួកគេដែលមានវ័យជរា សុខភាពពុំសូវល្អ ថែមទាំងជីវភាពពុំសូវធូរធាថែមទៀត។ អាស្រ័យហេតុនេះអង្គការសប្បុរសធម៌ជាច្រើនបានប្រកាសស្វែងរកមូលនិធិជួយក្មេងៗទាំងពីរ ដោយទឹកប្រាក់ដំបូងទទួលបានចំនួន ៣០ម៉ឺន យ័ន ប្រមាណជាង ៤៣,០០០

    August 7, 2019
  • អន្តរជាតិ

    ចិន៖ ស្ត្រីជនជាតិចិនម្នាក់ ដែលមានឈ្មោះល្បីល្បាញជាសប្បុរសជនទទួលយកកុមារកំព្រាជាង ១០០ នាក់មកចិញ្ចឹមនោះ ពេលនេះនាងត្រូវបានតុលាការសម្រេចផ្តន្ទាទោសឲ្យជាប់គុករយៈពេល ២០ ឆ្នាំ ក្រោយគេបានរកឃើញថា នាងបានប្រើប្រាស់កុមារកំព្រាទាំងនោះទៅប្រព្រឹត្តិបទល្មើសជាច្រើនករណី។ បន្ថែមពីការជាប់គុកនាងក៏ត្រូវពិន័យជាប្រាក់ចំនួន ២,៦៧ លានយន់ (៣៨៧,៩០០ ដុល្លារអាមេរិក) ហើយមិត្តប្រុសរបស់នាង និងក្រុមការងាររបស់នាង ១៥ នាក់ផ្សេងទៀតក៏ត្រូវគេចាប់ខ្លួនផងដែរ។ សូមរម្លឹកជូនថាស្រ្តីជនជាតិចិនរូបនេះមានឈ្មោះថា Li Lijuan អាយុ ៥៤ ឆ្នាំ ហើយជាង ២១ ឆ្នាំកន្លងមកនេះ នាងបានទទួលកុមារកំព្រាជាង ១០០ នាក់មករស់នៅជុំគ្នាក្នុងមជ្ឈមណ្ឌលមួយ ដែលមានឈ្មោះថា “Love Village”

    August 7, 2019
  • សុខភាព

    ជំងឺ​ថ្លើម​មាន​ដល់​ទៅ ៦ ​ប្រភេទ ​ឯណោះ គឺ​ជំងឺ​ថ្លើម​ប្រភេទ A, B, C, D, E និង F ប៉ុន្តែ​ជំងឺ​ដែល​យើង​ធ្លាប់​ឮ និង​កើត​ញឹក​ញាប់​ជាង​គេ គឺ​ជំងឺ​ថ្លើម​ប្រភេទ A B និង C។ ក្នុង​ចំណោម​ជំងឺ​រលាក​ថ្លើម​ទាំង​អស់ មាន​តែ​ជំងឺ​រលាក​ថ្លើម​ប្រភេទ B និង C ទេ​ដែល​ធ្វើ​ឲ្យ​ថ្លើម​ខូច​ធ្ងន់ធ្ងរ វិវត្ត​ទៅ​ជាក្រិន​ថ្លើម​ និង​មហារីក​ថ្លើម។ ចំពោះ​មូលហេតុ​នាំ​ឲ្យ​កើត​ជំងឺ​ថ្លើម​វិញ​បណ្តាល​មក​ពី​មេរោគ​ទៅ​ប៉ះពាល់​ដល់​ប្រព័ន្ធ​រាងកាយ។ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ណែនាំ​ពី​វិធី ៦ យ៉ាង ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺ​ថ្លើម។

    August 7, 2019