Khmernote Media
  • អន្តរជាតិ

    ថ្មីៗនេះក្រុមហ៊ុន Microsoft បានធ្វើបច្ចុប្បន្នភាពកម្មវិធី Windows ដើម្បីការពារពីការវាយប្រហារ តាមរយៈ CPU SWAPGS Attack។ ចំណុចខ្សោយផ្នែកសុវត្ថិភាពមួយនេះ អាចប៉ះពាល់ទៅលើកុំព្យូទ័រដែលកំពុងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការវីនដូ ៦៤ប៊ីត (Windows 64-bit) ដែលដំណើរការដោយប្រភេទស៊ីភីយូ(CPU) អ៊ីនថែល(Intel) និងអេអ៊ែមឌី(AMD) គឺអាចឱ្យអ្នកវាយប្រហារ (Attacker) ចូលទៅទាញយក ពាក្យសម្ងាត់ (Password) ការសន្ទនាឯកជន(Private Conversation) និងព័ត៌មានផ្សេងៗទៀតនៅក្នុងប្រព័ន្ធប្រតិបត្តិការឃើណែលរបស់វីនដូ (Operating System Kernel)។ ក្រុមហ៊ុន Microsoft បានធ្វើបច្ចុប្បន្នភាពដើម្បីការពារពីការវាយប្រហារនេះ កាលពីថ្ងៃទី៩ ខែកក្កដា ប៉ុន្តែពុំបានធ្វើការផ្សព្វផ្សាយរហូតដល់

    August 9, 2019
  • ព័ត៌មានជាតិ

    ភ្លៀងមួយមេធំកាលពីយប់មិញ ធ្វើឲ្យក្រុងព្រះសីហនុ បានលេច រហូតដល់តំបន់ខ្លះលិចដល់ដំបូលឡានក៏មានដែរ ហើយមុននេះបន្តិច អគ្គីសនីខេត្តព្រះសីហនុ បានបង្ហោះថា ” ព័ត៌មានបន្ទាន់៖ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ០១:០០នាទីរំលងអធ្រាត្រ អគ្គិសនីខេត្តព្រះសីហនុ សូមធើ្វការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយក្រុងព្រះសីហនុ មូលហេតុដេីម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋជៀសវាងការឆ្លងចរន្តអគ្គិសនីដោយសារជំនន់ទឹកភ្លៀង ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួនស្ថិតនៅផ្នែកខ្លះនៃ សង្កាត់លេខ០១ សង្កាត់លេខ០២ សង្កាត់លេខ០៣ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្រុមការងារបច្ចេកទេសនឹងធើ្វការភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញពេលដែលជំនន់ទឹកភ្លៀងស្រកចុះ​ ។ នៅពេលទទួលបានព័ត៌មានបន្ថែមពីការដាច់ចរន្តអគ្គិសនីនេះ ក្រុមការងារនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត។អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាននិងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី

    August 9, 2019
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ នៅថ្ងៃនេះមានការភ្ញាក់ផ្អើលខ្លាំងបន្ទាប់ពីមានប្រទះឃើញអគារកំពស់៩ជាន់ មួយកន្លែងមានសភាពប្រេះស្រាំ ទាំងដែលជាសំណង់ទើបនឹងសាងសង់រួច។ ក្រោយពីមានការភ្ញាក់ផ្អើលអាជ្ញាធរពាក់ព័ន្ធក៏បានចុះទៅធ្វើការត្រួតពិនិត្យ។ អគារនេះមានយីហោ ផ្ទះនាគ អតីតកន្លែង​លក់ស៊ុប​តោពីរ ស្ថិត​នៅ​ភូមិ៤ សង្កាត់​៤ ខណ្ឌ/ក្រុង ព្រះសីហនុ។ លទ្ធផលនៃការត្រួតពិនិត្យយ៉ាងណាក៏មិនទាន់ដឹង ដោយពេលនេះអាជ្ញាធរពាក់ព័ន្ធកំពុងតែសិក្សាស្តង់ដាអគារកំពស់៩ជាន់មួយនេះ៕

    August 8, 2019
  • អន្តរជាតិ

    បាត់ដំបង ៖ បន្ទាប់ពីមានការចែករំលែកពេញបណ្តាញសង្គមថាមាន មន្ត្រីយោធាម្នាក់ ក្រោយចេញពីចូលរួមជួយសង្គ្រោះជនរងគ្រោះជាប់ក្នុងរូងថ្ម បានជួបគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវស្លាប់។ ដើម្បីកុំឲ្យមានការយល់ច្រឡំ នៅមុននេះបន្តិច រដ្ឋបាលស្រុកភ្នំព្រឹក ក៏បានធ្វើការបំភ្លឺចំពោះករណីនេះជូនដល់សាធារណៈជនយ៉ាងដូច្នេះថា៖ “ករណីមន្ត្រី​យោធា​ ជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់​ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១៩៖១០នាទី មិនមែន​ដោយសារ ត្រឡប់ពីមកជួយសង្គ្រោះជនរងគ្រោះដែលជាប់នៅដង្គៀបថ្ម​នៅ​រូងភ្នំហុងទឹក ភូមិហុងទឹក ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្ត​បាត់ដំបង​ នោះទេ​ ។ មន្រ្តីយោធារូបនេះគាត់បានត្រឡប់មកពីប្រចាំវេននៅកងពលតូចថ្មើរជើងលេខ៥៣ កំប្រង់ ស្រុកកំរៀង មកដល់ចំណុចកើតហេតុខាងលើ ស្ថិតក្នុងភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក បានជួបគ្រោះថ្នាក់ចរាចរណ៍ បុកគ្នារវាងម៉ូតូ និងម៉ូតូបណ្តាលអោយមន្ត្រីយោធាម្នាក់នោះបានស្លាប់នៅនឹងកន្លែងកើតហេតុ និងសូមធ្វើការបដិសេដទាំងស្រុងនូវការបង្ហោះព័ត៌មានមិនពិតដូចខាងក្រោម។

    August 8, 2019
  • សុខភាព

    ជំងឺ​ផ្លូវ​ដង្ហើម​ដែល​ក្មេង​ជួប​ប្រទះ​ញឹក​ញាប់​ជាង​គេ មាន ជំងឺ​ផ្ដាសាយ រលាក​បំពង់ក រលាក​កូន​ទង​សួត រលាក​ទង​សួត និង​ជំងឺ​រលាក​សាច់​សួត។ ក្នុង​ចំណោម​ជំងឺ​ផ្លូវ​ដង្ហើម​ទាំង​នោះ ជំងឺ​រលាក​សាច់​សួត​ធ្ងន់ធ្ងរ​ជាង​គេ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត អ៊ុន យូ បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ។ ១- មូលហេតុ​បង្ក​ឲ្យ​កើត​ជំងឺ​រលាក​សាច់​សួត ក្មេង​ដែល​មាន​ជំងឺ​រលាក​សាច់​សួត​បណ្ដាល​មក​ពី​ពពួក​បាក់តេរី និង​វីរុស ដែល​វា​ធ្វើ​ឲ្យ​រលាក​សាច់​សួត ធ្វើ​ឲ្យ​សួត​ឡើង​ហើម​ មាន​ស្លេស្ម ធ្វើ​ឲ្យ​បំពង់​ខ្យល់​ឆ្លង​កាត់ កាន់​តែ​រួម​តូច​ជាង​ធម្មតា ពិបាក​​ដក​ដង្ហើម។ ២- រោគ​សញ្ញា​ជំងឺ​រលាក​សាច់​សួត – ក្មេង​ក្តៅ​ខ្លួន​ខ្លាំង​លើសពី ៣៨ អង្សារសេ – ក្អក – ហត់ ដង្ហក់

    August 8, 2019
  • បច្ចេកវិទ្យា

    ក្រុមហ៊ុន Samsung SDS របស់កូរ៉េខាងត្បូងគ្រោងនឹងទិញភាគហ៊ុនចំនួន ២៥% នៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ទី ២ របស់វៀតណាមគឺក្រុមហ៊ុន CMC ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NIKKEI បានបង្ហាញថា ក្រុមហ៊ុនបច្ចេកវិទ្យា CMC នឹងទទួលបានទឹកប្រាក់វិនិយោគបន្ថែមពីក្រុមហ៊ុន Samsung SDS ជាទឹកប្រាក់ប្រមាណជា ៣២,៣ លានដុល្លារអាមេរិក។ យ៉ាងណាក្តីបើយោងតាមប្រភពពីប្រទេសកូរ៉េខាងត្បូងវិញបានបង្ហើបឲ្យដឹងថា ទំហំនៃវិនិយោគរបស់ក្រុមហ៊ុន Samsung SDS អាចធំជាងការរំពឹងទុក ពោលគឺអាចឈានដល់ចំនួន ៤១,១ លានដុល្លារអាមេរិកឯណោះ ប្រសិនបើគ្មានឧបសគ្គអ្វីមករារាំងនោះទេ។ បើទោះជាទំហំវិនិយោគនេះស្ថិតនៅក្នុងទំហំណាមួយក៏ដោយ​ វានៅតែជាទំហំវិនិយោគដ៏ធំបំផុតមួយសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាវៀតណាមផងដែរ។ គេរំពឹងថា ការវិនិយោគនេះមិនត្រឹមតែជួយបង្កើតឱកាសការងារសម្រាប់ប្រជាពលរដ្ឋវៀតណាម និងធ្វើជួយបង្កើនសេដ្ឋកិច្ចជាតិវៀតណាមប៉ុណ្ណោះទេ  តែវាគឺជាកត្តាចម្បងមួយជួយរុញច្រានឲ្យវិស័យបច្ចេកវិទ្យាក្នុងប្រទេសវៀតណាមរីកចម្រើនខ្លាំងផងដែរ៕

    August 8, 2019
  • សុខភាព

    មន្ទីរពេទ្យ​ឯកជន ចំនួន ៤៣ ត្រូវបាន​នាយកដ្ឋាន​ពាណិជ្ជកម្ម​ផ្ទៃក្នុង​របស់​ថៃ កោះហៅ​ទៅ​បំភ្លឺ​លើ​មូលហេតុ មិន​បញ្ជូន​ព័ត៌មាន​ស្ដីពី​ការចំណាយ បញ្ជី​តម្លៃថ្នាំ​ពិត ការ​ផ្គត់ផ្គង់ និង​ការផ្ដល់​សេវា​វេជ្ជសាស្រ្ត ដែល​បាន​ផុត​កំណត់​តាំង​ពី​ថ្ងៃ​ទី៣១ ខែ​កក្កដា ២០១៩។ លោក Whichai Phochanakij អគ្គនាយកដ្ឋាន​ពាណិជ្ជកម្ម​ផ្ទៃក្នុង បញ្ជាក់​ថា មន្ទីរពេទ្យ​ឯកជន ៤៣/៣៥៣ ត្រូវ​បាន​កោះហៅ​ឲ្យ​ពន្យល់​ពី​មូលហេតុ​មិន​ធ្វើតាម​បទបញ្ជា។ លោក​ថា ព័ត៌មាន​ស្ដីពី​តម្លៃ​វេជ្ជសាស្រ្ត និង​ការ​កំណត់តម្លៃ នឹងត្រូវ​ធ្វើ​បច្ចុប្បន្នភាព​នៅ​លើ​ប្រព័ន្ធ​ទិន្នន័យ​របស់​នាយកដ្ឋាន ដូច្នេះសាធារណជន​អាច​ប្រៀបធៀប​តម្លៃ មុន​សម្រេចទិញ​ថ្នាំ​របស់​មន្ទីរពេទ្យ​ណាមួយ។ លោកបន្ថែម​ថា តម្លៃ​ថ្នាំ និង​សេវាព្យាបាល ដែល​មន្ទីរពេទ្យ​បាន​ប្រកាស នឹង​ត្រូវ​រៀបរៀង និង​កែសម្រួល ហើយ​នាយកដ្ឋាន នឹង​ចេញផ្សាយ​ព័ត៌មាន​ទាំង​នេះ

    August 8, 2019
  • បច្ចេកវិទ្យា

    សម្រាប់អ្នកដែលតាមដានការវិឌ្ឍន៍នៃទូរស័ព្ទឆ្លាតវ័យប្រាកដជាធ្លាប់បានដឹងហើយថា ទូរស័ព្ទ Samsung Galaxy Note 10 ដែលទើបនឹងប្រកាសនាពេលថ្មីៗនេះ គឺមិនមានរន្ធដោតកាស 3.5mmទៀតទេ ជំនួសមកវិញអ្នកប្រើប្រាស់ទាំងអស់នឹងត្រូវប្រើប្រាស់មុខងារផ្សេងមួយទៀតសម្រាប់ស្តាប់កាស។ ដំណឹងនេះបានធ្វើឲ្យសាធារណៈជនជាច្រើនកើតមានចម្ងល់ថា តើហេតុអ្វីបានជាក្រុមហ៊ុន Samsung សម្រេចលុបរន្ធដោតកាសនៅលើស្មាតហ្វូនេះ ខណៈស្មាតហ្វូន Samsunng ម៉ូដែលមុនៗសុទ្ធតែមានរន្ធសម្រាប់ដោតកាសទាំងអស់? តំណាងរបស់ក្រុមហ៊ុន Samsung បានបកស្រាយចម្ងល់ខាងលើដោយពន្យល់ថា Samsung Galaxy Note 10 នឹងបំពាក់នូវថ្មដ៏ខ្លាំង ដែលមានកម្លាំងថ្មធំជាងមុន 100mAh ឬអាចនិយាយបានថា ធំជាងមុន 2-3%។ ដូចនេះហើយទើបក្រុមហ៊ុនសម្រេចដករន្ធសម្រាប់ដោតកាសចេញ ដើម្បីទុកកន្លែងសម្រាប់ពង្រីកថាមពលថ្ម ហើយម្ប៉ាងទៀត បច្ចេកវិទ្យាកាសឥតខ្សែ

    August 8, 2019
  • សង្គម

    កំពង់ឆ្នាំង ៖ ជារឿងមួយគួរឲ្យរន្ធត់ ដោយមានករណីគ្រោះថ្នាក់ ក្មេងស្រី២នាក់ ត្រូវដើមត្នោត ដែលគេកំពុងកាប់រលំសង្កត់ពីលើខណៈជិះម៉ូតូទៅយកប្អូនចេញពីសាលារៀន បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១១ និង ២០ នាទីព្រឹក នៅចំណុចមុខសាលាបឋមសិក្សា ចំបក់រង្សី ស្ថិតក្នុងភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ ជនរងគ្រោះ២រូបមានឈ្មោះ ១-ឈ្មោះ សា ម៉ៃសំ ភេទស្រី អាយុ ១៤ ឆ្នាំ បានស្លាប់ និង

    August 8, 2019
  • អន្តរជាតិ

    ភ្នំពេញ ៖ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩នេះ មាន ពិធីក្រុងពាលីតម្លើងរូបសំណាកនាងគង្ហីង នៅចំណុចប្រសព្វនៃផ្លូវហ្សាឌឺហ្គោល ផ្លូវទេពផន និងផ្លូវមុនីរ៉េត ក្នុងភូមិសាស្ត្រខណ្ឌ៧មករា រាជធានីភ្នំពេញ។ ពោលគឺរូបសំណាកនាងគង្ហីង ត្រូវបានរៀបចំពិធីក្រុងពាលី និងតម្លើងឡើងវិញនៅលើទីតាំង ដដែល។ រូបសំណាកនាងគង្ហីងថ្មីនេះ ទំហំរង្វង់អាងទឹក រក្សាទំហំដដែល ដោយឡែកសម្រាប់រូបសំណាកនាងគង្ហីង មានការលើកកម្ពស់ ពី៥.៥ម៉ែត្រ ឡើងដល់៧.៥ម៉ែត្រ។ គួររំលឹកថារដ្ឋបាលរាជធានីភ្នំពេញ បានរំកិលសំណាកចាស់ទៅទីតាំងថ្មី ដើម្បីពង្រីកផ្លូវប​ន្ថែមសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕ ប្រភព ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ​​

    August 8, 2019