- Khmernote Media
- ព័ត៌មានជាតិ
កាលពីព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ លោកទេសរដ្ឋមន្ត្រី គន់ គីម ធ្វើដំណើរតាមឧទ្ធម្ភាគចក្រដឹកស្បៀង និងកងកម្លាំងមួយចំនួនផង ចុះទៅអន្តរាគមន៍ជួយប្រជាពលរដ្ឋនៅស្រុកលំផាត់ និងស្រុកកូនមុំ ខេត្តរតនគិរីជាច្រើនរយគ្រួសារ កំពុងរងគ្រោះដោយសារទឹកជំនន់។ ការដឹកអំណោយនេះបន្ទាប់ពី ទទួលបានដំណឹងនៃការរងគ្រោះដោយសារទឹកជំនន់របស់ប្រជាពលរដ្ឋនៅខេត្តរតនគិរី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានចេញបញ្ជាឲ្យ លោកទេសរដ្ឋមន្ត្រី គន់ គីម ដឹកស្បៀងអាហារ ព្រមទាំងសម្ភារប្រើប្រាស់មួយចំនួនទៀត ចុះជួយអន្តរាគមន៍ និងជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព៕
August 9, 2019 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ-មន្រ្តីសាលាខេត្តព្រះសីហនុ ឲ្យដឹងថា ផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រផ្លូវ១៧៤-១៧៥ ក្នុងឃុំជើងគោម្តុំ មុខតំបន់សេដ្ឋកច្ចពិសេស កំពុងរងការជន់លិចពីជំនន់ទឹកភ្លៀង ដែលហូរកាត់ពីលើផ្លូវជាតិ បណ្តោយប្រមាណពី៣០០ទៅ៥០០ម៉ែត្រ និងមានកម្ពស់ជិតកន្លះម៉ែត្រ ដោយសារទឹកភ្លៀងហូរធ្លាក់ខ្លាំង ពីលើភ្នំខាងក្រោយនោះ។ មន្ត្រីស្រុកព្រៃនប់ថ្លែងដែរថា គិតត្រឹមរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩នេះ អាជ្ញាធរបានបិទការធ្វើចរាចរណ៍ទាំងស្រុង ហើយត្រង់ចំណុចទឹកហូរកាត់ផ្លូវនេះ។ ប្រភព៖ លោក Huy Bunleng
August 9, 2019 - ព័ត៌មានជាតិ
ក្រុងព្រះសីហនុ៖ ក្រុងកំពង់សោមទាំងមូលអាចនឹងគ្មានទឹកប្រើប្រាស់ ដោយសារតែមូលហេតុទឹកហូរខ្លាំងច្រោះដាច់ផ្លូវ និងដួលរលំបង្គោលភ្លើងបណ្តាលអោយដាច់ចរន្តអគ្គិសនី ជាហេតុធ្វើអោយប៉ះពាល់ដល់ការផ្គត់ផ្គង់ទឹកនៅក្រុងព្រះសីហនុទាំងមូល។ នេះបើយោងតាមការបង្ហោះរបស់ ក្រុមហ៊ុន អានកូ វ៉ធើរ សឹបផ្លាយ បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋនៅក្រុងព្រះសីហនុថា ៖ “ដោយសារតែជំនន់ទឹកភ្លៀងនៅតែបន្តធ្លាក់ជាច្រើនថ្ងៃជាប់ៗគ្នា ធ្វើអោយទឹកនៅទំនប់ក្បាលឆាយមានការកើនឡើងជាគំហុក ហើយបានហូរច្រោះដាច់ផ្លូវ និងដួលរលំបង្គោលភ្លើងបណ្តាលអោយដាច់ចរន្តអគ្គិនី ជាហេតុធ្វើអោយប៉ះពាល់ដល់ការផ្គត់ផ្គង់ទឹកនៅក្រុងព្រះសីហនុទាំងមូល។ ក្រុមការងារកំពុងរកមធ្យោបាយដើម្បីដាំបង្គោលឡើងវិញ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអតិថិជនទាំងអស់មេត្តាយល់យោគ។ សូមអរគុណ”។ គួររំលឹកថាធាតុអាកាសបែបនេះ ពុំធ្លាប់មានទេនៅក្នុងក្រុងព្រះសីហនុ ចាប់តំាងពីឆ្នាំ ២០០៧មកគឺមានម្ដងកម្រិត ៨១ មីលីម៉ែត្រដែល កាលនោះជន់លិចដែរ ក៏ប៉ុន្តែមិនលិចខ្លាំងដូចរបៀបនេះទេ ។ ហើយគ្រោះធម្មជាតិទឹកជន់លិចនេះ ក៏មានការផ្ដាច់ការផ្គត់ផ្គង់អគ្គិសនីជាបណ្ដោះអាសន្ន ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋ៕
August 9, 2019 - បច្ចេកវិទ្យា
Galaxy Note 10 និង 10+ ទើបតែបង្ហាញខ្លួនជាផ្លូវការនៅប្រទេសកម្ពុជាយើង កាលពីម្សិលមិញនេះ ដោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកចូលចិត្តស្មាតហ្វូន។ ក្រុមហ៊ុន Samsung បានបញ្ចេញបច្ចេកវិទ្យាថ្មីអនុញ្ញាតឲ្យ Galaxy Note 10+ សាកថ្មល្បឿនលឿនបានរហូតដល់ទៅ 45W ដើម្បីប្រយុទ្ធជាមួយគូប្រកួតប្រជែង ប៉ុន្តែក្បាលឆ្នាំងសាកល្បឿនលឿននេះមិនមានដាក់មកស្រាប់នៅក្នុងប្រអប់នោះទេ ពោលគឺក្រុមហ៊ុន Samsung ដាក់លក់ក្រៅបន្ថែម ហើយក្បាលឆ្នាំងសាកនេះក៏មិនអាចប្រើប្រាស់លើ Galaxy Note 10 ធម្មតាបានដែរ។ យោងតាមប្រភពព័ត៌មានបរទេសបានឲ្យដឹងថា ក្បាលឆ្នាំងសាកល្បឿនលឿន “Super Fast Charging” នេះដាក់លក់នៅទីផ្សារអឺរ៉ុបមានតម្លៃ €49.99 ចំណែកនៅឯទីផ្សារអាមេរិក គេនៅមិនទាន់ច្បាស់នៅឡើយនោះទេ
August 9, 2019 - ព័ត៌មានជាតិ
ស្របពេលដែលខេត្តព្រះសីហនុកំពុងធ្វើការប្រកាសអាសន្នរឿងទឹកជំនន់ បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់គ្នាជាច្រើនថ្ងៃ ដែលបង្កក្តីព្រួយបារម្ភជាខ្លាំងដល់មហាជន ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅទីនោះផ្ទាល់តែម្តង។ យ៉ាងណាមិញយើងក៏មានការជួយសង្គ្រោះជាច្រើនបានកំពុងធ្វើឡើងក្រោមការដឹកនាំរបស់អភិបាលខេត្តលោក គួច ចំរើន ដើម្បីជម្លាសបងប្អូនទៅកាន់ទីទួលសុវត្ថិភាពរង់ចាំទឹកស្រកទៅវិញ។ យោងតាមប្រភពទំព័រ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថាពេលនេះខេត្តរតនៈគិរី ក៏ហាក់មិនខុសគ្នាពីខេត្តព្រះសីហនុប៉ុន្មានឡើយ ដោយតំបន់មួយចំនួននៃខេត្តបានលិចទឹករហូតស្រុកខ្លះមានទឹកឡើងរហូតដល់សរសរផ្ទះដែលជាកត្តាគួរឲ្យព្រួយបារម្ភ។ ប្រភពដដែលបានបញ្ជាក់ឲ្យដឹងថា៖ «នៅថៃ្ងទី៩ ខែសីហា ឆ្នាំ២០១៩ ព្រឹក វេលាម៉ោង ៩:៤០នាទី ផ្លូវជាតិលេខ៧៦ ត្រូវបានលិចត្រង់ចំណុចភូមិដីឡូ និងភូមិ លំផាត់ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ប្រវែង៥០០ ម៉ែត្រ»៕
August 9, 2019 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ ក្រុងព្រះសីហនុទទួលរងការគំរាមកំហែងជំនន់ទឹកភ្លៀងយ៉ាងខ្លំាង ដោយសារកំរិតទឹកភ្លៀងមានកម្ពស់រហូត ដល់២៧២ មីលីម៉ែត្រ។ រហូតមកដល់ថ្ងៃត្រង់ថ្ងៃសុក្រ ទី០៩ ខែសីហា ឆ្នាំ២០១៩នេះ ភ្លៀងបានចាប់ផ្តើមធ្លាក់មកជាបន្តទៀតដែលធ្វើអោយស្ថានភាពជំនន់ទឹកភ្លៀងអាចនៅអូសបន្លាយពេល។ ជាមួយគ្នានេះ ដើម្បីត្រៀមបង្កាជួយសង្គ្រោះពលរដ្ឋតាមកន្លែងដែលប្រឈមខ្លាំង មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ បានចាត់តាំងកម្លាំងកងទ័ព ចំនួន២០នាក់នាំយក អូប័រចំនួន០៥គ្រឿង ដឹកនាំដោយលោក វរនាវីឯក អ៊ុំ ធឿន មេបញ្ជាការកងនាវាប្រដេញ ចល័តចេញទៅត្រៀមជួយសង្គ្រោះ ប្រជាពលរដ្ឋដែលកំពុងជួបគ្រោះជំនន់ទឹកភ្លៀង នៅក្រុងព្រះសីហនុ។ ចំណែកឯក្រុម៧១១ នៃកងពលតូចថ្មើជើងលេខ៧០ បានត្រៀមសម្ភារៈរួចហើយ ជួយប្រជាជនដោយសារទឹកជំនន់ ពេលណាមានបទបញ្ជាពីមេដឹកនាំ។ សូមបញ្ជាក់ថា ធាតុអាកាសបែបនេះ ពុំធ្លាប់មានទេនៅក្នុងក្រុងព្រះសីហនុ ចាប់តំាងពីឆ្នាំ
August 9, 2019 - សុខភាព
កាល់ស្យូម និងវីតាមីន D ជាប្រភេទវីតាមីនជួយឆ្អឹង និងធ្មេញកូនលូតលាស់ល្អ រឹងមាំ។ សារធាតុចិញ្ចឹមទាំងនេះមានទំនាក់ទំនងនឹងគ្នា មិនអាចអត់មួយណាបាននោះទេ ដោយសារតែរាងកាយត្រូវការវីតាមីន D ដើម្បីស្រូបយកកាល់ស្យូមសម្រាប់ទ្រទ្រង់ដល់ការលូតលាស់ឆ្អឹង និងធ្មេញ។ ១- ប្រភពនៃកាល់ស្យូម លោកវេជ្ជបណ្ឌិតឯកទេសរោគកុមារនៃមន្ទីរពេទ្យកុមារជាតិ អ៊ុន យូ បានឲ្យដឹងថា កាល់ស្យូម ដើរតួនាទីសំខាន់ក្នុងការទ្រទ្រង់រាងកាយឲ្យរឹងមាំ ធ្វើឲ្យឆ្អឹង និងធ្មេញមានសុខភាពល្អ ជាសារធាតុបញ្ចេញអង់ស៊ីម និងអ័រម៉ូន ធ្វើឲ្យប្រព័ន្ធប្រសាទ និងសាច់ដុំដំណើរការបានល្អ។ ក្រៅពីជួយឲ្យឆ្អឹងរឹងមាំ ធ្មេញលូតលាស់ល្អ កាល់ស្យូមមានមុខងារសំខាន់ជួយរក្សាកម្តៅក្នុងខ្លួនក្មេង។ ម៉ាក់ប៉ាភាគច្រើនប្រហែលជាបានដឹងហើយថា ទឹកដោះគោសម្បូរទៅដោយជាតិកាល់ស្យូម ប៉ុន្តែក្រៅពីទឹកដោះគោគ្រប់ប្រភេទ និងផលិតផលពីទឹកដោះគោ កាល់ស្យូមក៏មាននៅអាហារមួយចំនួនដែរ។
August 9, 2019 - ព័ត៌មានជាតិ
ខេត្តរតនគិរី៖ យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តរតនគិរី បានឲ្យដឹងនៅមុននេះថា ពេលនេះមានករណីបាត់ក្មេងស្រី ០១នាក់ ត្រង់ចំណុចភូមិជ័យឧត្តម ឃុំជ័យឧត្តម ស្រុកលំផាត់ ចំណុចទឹកលិចផ្លូវ ដោយសារលិចទូកដរឆ្លង ពេលនេះអាជ្ញាធរ និងប្រជាពលរដ្ឋកំពុងអន្តរាគមន៍ស្វែងរក។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រហែលជាង១១ថ្ងៃត្រង់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ ខណៈពេលនេះអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋកំពុងអន្តរាគមន៍ស្វែងរក ៕ ប្រភព៖ រដ្ឋបាលខេត្តរតនគិរី
August 9, 2019 - អន្តរជាតិ
ក្រុងព្រះសីហនុ៖ សមត្ថកិច្ចក្រុងព្រះសីហនុថ្លែងថា មានពលរដ្ឋ២នាក់ប្តីប្រពន្ធ បានស្លាប់ដោយសាររលំបាក់របងសង្កត់លើ ហេតុការណ៍នេះបានកើតឡើងនៅសង្កាត់លេខ១ក្រុងព្រះសីហនុ នាព្រឹកទី០៩ ខែសីហា ឆ្នាំ២០១៩ ក្រោយទទួលរងឥទ្ធិពលភ្លៀងធ្លាក់ខ្លាំងកាលពីយប់ថ្ងៃ៨ ខែសីហា ឆ្នាំ២០១៩។ ជនរងគ្រោះទាំងពីរនាក់ប្ដីប្រពន្ធធ្វេីការជាកម្មករសំណង់ ក្នុងនោះបុរសជាប្តីឈ្មោះ ស៊ុន គឹមសាន្ត អាយុ៥៤ឆ្នាំនិងស្ត្រីជា ប្រពន្ធឈ្មោះ សេង ញេន អាយុ៥៦ឆ្នាំ។ សូមបញ្ជាក់ថា គិតមកត្រឹមថ្ងៃត្រង់ថ្ងៃទី៩សីហា២០១៩នេះ មានមនុស្ស៣នាក់ហើយបានស្លាប់ ក្រោយមានគ្រោះធម្មជាតិភ្លៀងធ្លាក់ខ្លាំងក្នុងខេត្តព្រះសីហនុ។ ក្នុងនោះក្រៅពីជនរងគ្រោះទាំង២នាក់នៅក្រុងព្រះសីហនុក៏មានជនរងគ្រោះម្នាក់ទៀតជាមេការជនជាតិចិន ឈ្មោះ ឆៃ គ័រឈីង ភេទ ប្រុស អាយុ៤៥ឆ្នាំ ក៍បានស្លាប់ដោយការរលំរបងសង្កត់លើដូចគ្នានៅឃុំបិតត្រាំងស្រុកព្រៃនប់។ អាជ្ញាធរខេត្តព្រះសីហនុ ក៏បានចេញការអំពាវនាវអោយគ្រប់ការដ្ឋានសំណង់ផ្សេងៗបង្កើនការប្រុងប្រយ័ត្ន
August 9, 2019 - ព័ត៌មានជាតិ
ព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានប្រាប់ឲ្យដឹងថា ចាប់ពីម៉ោង៧ព្រឹកថ្ងៃទី៨ ខែសីហា ដល់ម៉ោង៧ព្រឹកថ្ងៃទី៩ ខែសីហានេះ ក្រុងព្រះសីហនុទទួលរងការគំរាមកំហែងជំនន់ទឹកភ្លៀងយ៉ាងខ្លំាង ដោយសារកំរិតទឹកភ្លៀងមានកម្ពស់រហូត ដល់២៧២ មីលីម៉ែត្រ។ ឯកឧត្តមបានបញ្ជាក់ថា ក្នុងស្ថានភាពបែបនេះបានធ្វើឲ្យតំបន់មួយចំនួននៅក្នុងក្រុងព្រះសីហនុ ត្រូវបានគំរាមកំហែងដោយជំនន់ទឹកភ្លៀង បង្កឲ្យមានការខូចខាតទ្រព្យសម្បត្តិសាធារណៈនិងឯកជនមួយចំនួន ។ ក្នុងពេលភ្លៀងកំពុងធ្លាក់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ រួមជាមួយនឹងក្រុងការងារជំនាញ បានចុះទៅពិនិត្យមើលស្ថានភាព ប្រព័ន្ធប្រឡាយលូ និងកាយបើកគម្របលូ កាយសំរាមនៅមាត់លូ ដើម្បីបើកផ្លូវទឹកឲ្យហូរបានលឿន។ សូមបញ្ជាក់ថា ធាតុអាកាសបែបនេះ ពុំធ្លាប់មានទេនៅក្នុងក្រុងព្រះសីហនុ ចាប់តំាងពីឆ្នាំ
August 9, 2019









