ខ្មែរណូត

ស្វែងរក

  • សង្គម

    ប្រតិទិនថ្ងៃឈប់ថ្មី! ថ្ងៃបុណ្យខ្លះដែលពីមុនធ្លាប់ឈប់ ឆ្នាំក្រោយនេះលែងបានឈប់ទៀតហើយ

    BY Khmernote Media August 6, 2019
    ប្រតិទិនថ្ងៃឈប់ថ្មី! ថ្ងៃបុណ្យខ្លះដែលពីមុនធ្លាប់ឈប់ ឆ្នាំក្រោយនេះលែងបានឈប់ទៀតហើយ

    កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយស្តីពី ប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិក កម្មករ ប្រចាំឆ្នាំ២០២០ ដែលមានថ្ងៃឈប់សម្រាកសរុបចំនួនត្រឹមតែ២២ថ្ងៃតែប៉ុណ្ណោះ។ ក្នុងនោះយើងសង្កេតឃើញព្រះរាជពិធីបុណ្យចម្រើនព្រះជន ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងព្រះរាជពិធីបុណ្យចម្រើនព្រះជន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលធ្លាប់តែឈប់សម្រាក៣ថ្ងៃ ត្រូវបានផ្លាស់ប្តូរឈប់សម្រាកតែ១ថ្ងៃវិញ។

    រីឯបុណ្យមួយចំនួនដូចជា ពិធី​បុណ្យ​មាឃ​បូជា, ទិវាជាតិនៃការចងចាំ,ទិវាកុមារអន្តរជាតិ, ទិវារំលឹក​ខួប​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និងទិវាសិទ្ធិមនុស្សអន្តរជាតិ ត្រូវបានដកចេញពីប្រតិទិនឈប់សម្រាក៕

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay