Khmernote Media
  • ព័ត៌មានជាតិ

    ស្រុកព្រៃនប់- លោក សរ កក្កដាអភិបាលស្រុកព្រៃនប់អោយដឹងថា បញ្ហាជំនន់ទឹកភ្លៀង ដែលបានជន់លិចហូរលើកំណាត់ផ្លូវជាតិលេខ៣ (វាលរេញ-កំពត) ចំណុចស្ពាន១ចន្លោះពីវាលរេញ ទៅស្ពានកំពង់ស្មាច់ ក្នុងឃុំវាលរញ ស្រុកព្រៃនប់ គិតមកត្រឹមម៉ោង៩ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នេះ ទឹកបានស្រកពីផ្លូវជាតិអស់ហើយ ហើយចរាចរណ៍ក៍បានបើកអោយដំណើរធម្មតាដែរ ដោយគ្រាន់តែស្ថានភាពផ្លូវមានការខូចខាតច្រើនចាប់ពីស្ពានកំកំពង់ស្មាច់មកទល់នឹងក្បែរង្វង់មូលសួនច្បារវាលរេញមានចំងាយប្រមាណ៤គីឡូម៉ែត្រ ក្នុងនោះអាជ្ញាធរបានអំពាវនាវអោយអ្នកបើកបរយានយន្តគ្រប់ប្រភេទបើកបរដោយប្រុងប្រយត្ន័ ៕ ប្រភព៖ លោក Huy Bunleng

    August 12, 2019
  • សុខភាព

    ជា​ទូទៅ ក្នុង​ត្រីមាស​ទី៣ នៃ​​អាយុគភ៌ ទារក​នៅ​ក្នុង​ផ្ទៃនឹង​ចាប់​ផ្ដើម​ផ្លាស់​ប្ដូរ​ទីតាំង​ដោយ​បង្វិល​ក្បាល​ចុះ​ក្រោម ដើម្បី​ត្រៀម​កើត​តាម​ធម្មជាតិ។ មាន​ករណី​ខ្លះ ដល់​ពេល​ជិត​កើត​ហើយ បេប៊ី​នៅ​តែ​មិន​ទាន់​បង្វិល​ក្បាល​ចុះ​ក្រោម ដែល​ភាគ​ច្រើន​គេ​ហៅ​​កូន​ស្ថិត​នៅ​ទីតាំង​បញ្ច្រាស ដែលធ្វើឲ្យ​ដំណើរ​ការ​សម្រាល​​លំបាក​ខ្លាំង និង​អាច​មាន​គ្រោះថ្នាក់​។ ប្រមាណ​ជា ២៥% នៃ​ទារក​ដែល​ស្ថិត​នៅ​ទីតាំង​បញ្ច្រាស​បែប​នេះ នឹង​បង្វិល​ក្បាល​ចុះ​មក​ក្រោម​ដោយ​ឯកឯង ​ពេល​ជិត​ដល់​ថ្ងៃ​កើត។ ដោយ​ឡែក ៧៥%ទៀត​ នឹង​ត្រូវ​កើត​ទាំង​បញ្ច្រាសបែប​នេះ ដោយ​មាន​ជំនួយ​ពី​គ្រូ​ពេទ្យ​ជំនាញ ឬអាច​នឹង​ត្រូវ​វះកាត់ ដើម្បី​ចៀសវាង​គ្រោះ​ថ្នាក់​ផ្សេង​ៗ។ ១- កូនស្ថិតនៅទីតាំងបញ្ច្រាសមាន៣ប្រភេទ៖ – បញ្ច្រាស​ធម្មតា (​ប្រមាណ ៥០,៧០%)៖ គូទ​របស់​ទារក ​សំយុង​ចុះ​មក​មាត់​ស្បូន ហើយ​ជើង​បែរ​ឡើង​លើ​ទៅ​រក​ក្បាល។ – បញ្ច្រាស​ជើង (ប្រមាណ

    August 12, 2019
  • អន្តរជាតិ

    ឥណ្ឌា៖ អ្នកញៀននឹងល្បែងស៊ីសងមួយចំនួនហ៊ានលក់ផ្ទះ លក់ដី លក់រថយន្ត ឬទ្រព្យសម្បត្តិផ្សេងជាដើម ដើម្បីយកលុយមកបន្តលេងល្បែងរបស់ពួកគេទៀត។ ដោយឡែកសម្រាប់បុរសម្នាក់នៅឥណ្ឌាវិញ ហ៊ានទាំងភ្នាល់ដាក់ប្រពន្ធទៀតផង ដើម្បីបន្តលេងបៀ ក្រោយពេលគាត់ចាញ់អស់ទ្រព្យសម្បត្តិ និងគ្មានអ្វីលក់យកប្រាក់បន្ថែមទៀត។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន WORLDOFBUZZ បានឲ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅក្នុងរដ្ឋ Uttar Pradesh ភាគខាងលិច ប្រទេសឥណ្ឌា។ អត្តសញ្ញាណរបស់បុរសជាប្តី និងស្រ្តីជាប្រពន្ធមិនត្រូវបានគេបង្ហាញឡើយ ដោយគេចង់រក្សាកិត្តិយសសម្រាប់ស្រ្តីរងគ្រោះ។ ប្រភពដដែលនេះបានបញ្ជាក់ថា បុរសជាប្តីជាអ្នកញៀងនឹងការលេងបៀ Poker ជាខ្លាំង ហើយក្នុងថ្ងៃកើតហេតុក្រោយចាញ់បៀអស់លុយ គាត់ក៏បានសម្រេចលេងបៀបន្តទៀតដោយភ្នាល់ដាក់ប្រពន្ធរបស់គាត់ និងបានភ្នាល់គ្នាក្នុងលក្ខខណ្ឌថា បើគាត់ចាញ់បៀមួយដៃនេះ គាត់នឹងអនុញ្ញាតឲ្យដៃគូលេងបៀជាបុរសពីរនាក់រួមភេទជាមួយនឹងប្រពន្ធរបស់គាត់ម្នាក់ពីរដង តែបើគាត់ឈ្នះគាត់នឹងយកលុយមកវិញ។ ជាសំណាងអាក្រក់គាត់ក៏បានចាញ់បៀទៀត ហើយគាត់ក៏បានបង្ខំឲ្យប្រពន្ធរបស់គាត់រួមភេទជាមួយគេរហូតបានសម្រេចតាមការភ្នាល់គ្នា។ យ៉ាងណាក្តី

    August 12, 2019
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ ពិធីរៀបការមួយដែលកំពុងដំណើរការបានពាក់កណ្តាលផ្លូវទៅហើយត្រូវលុបចោលវិញភ្លាមៗ ក្រោយភាគីខាងកូនកំលោះបានរកឃើញថា ស្ត្រីជាប្រពន្ធគាត់នោះមិនមែនជាមនុស្សស្រីដែលគាត់ធ្លាប់បានស្គាល់ និងស្រលាញ់នោះទេ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្តមួយនៃប្រទេសឥណ្ឌូនេស៊ី ដែលជាទីកន្លែងមានប្រជាពលរដ្ឋកាន់សាសនាឥស្លាម ហើយស្រ្តីទាំងអស់គឺមានវប្បធម៌យកកន្សែងមករុំក្បាល និងមុខពេលរៀបការ។ បុរសជាជនរងគ្រោះមានឈ្មោះថា Yusuf ជាជនឥណ្ឌូនេស៊ី និងបានទៅធ្វើការងារនៅប្រទេសកូរ៉េខាងត្បូងជាច្រើនឆ្នាំមកហើយ។ ចំណែកឯស្រ្តីជាកូនក្រមុំវិញមានឈ្មោះក្នុងគណនី Facebook ថា Intan Permata Rias Pengantin ​ហើយនាងក៏បានចេញពីប្រទេសឥណ្ឌូនេស៊ីទៅបម្រើការងារនៅកោះតៃវ៉ាន់ជាច្រើនឆ្នាំមកហើយដែរ។ កាលពី ២ ឆ្នាំមុនគូស្នេហ៍ទាំងពីរនាក់នេះបានផ្ដើមស្រលាញ់គ្នា និងទាក់ទងគ្នាតាមរយៈបណ្តាញសង្គម Facebook ខណៈភាគីខាងស្រីបានប្រើរូបភាពក្លែងក្លាយជាស្រីស្អាតម្នាក់នៅក្នុងរូប Profile Facebook។ រូបភាពក្នុង Facebook គូស្នេហ៍ទាំងពីរមិនដែលបាននិយាយវីដេអូ Chat ឬជួបគ្នាផ្ទាល់នោះទេ

    August 12, 2019
  • ព័ត៌មានជាតិ

    ករណីលោក លៀ​ម​ ប៊ុនរឿ​ន ប្រធានមន្ទីររៀបចំដែ​នដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ​(ដ.ន.ស) ខេត្តពោ​ធិ៍សាត់ ត្រូវបានអង្គភាពប្រឆាំងអំពើរពុករលួយធ្វើការចាប់ខ្លួនជាមួយនឹងបក្សពួក បានធ្វើអោយមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយពេលនេះលទ្ធផលដែល ACU រកឃើញបានបញ្ជាក់អោយដឹងថា លោក លៀ​ម​ ប៊ុនរឿ​ន បានប្រព្រឹត្តិអំពើរពុករលួយតាំងពីឆ្នាំ២០១៦ មកម្លេះ ហើយមានរហូតដល់ទៅ ១៤០ករណី ប្រមូលលុយខ្មៅ បានជិត៤០ម៉ឺនដុល្លារ មកទិញផ្ទះ ទិញដី សង់ផ្ទះត្រចៀកកាំ និងបានដូរឡានទំនើប Lexus 570 ថែមទៀតផង។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នលោក លៀ​ម​ ប៊ុនរឿ​ន

    August 11, 2019
  • PR

    កាលពីថ្ងៃទី ៩ ខែសីហា កន្លងទៅនេះក្រុមហ៊ុន HGB Group ដែលនាំចូលផ្តាច់មុខនូវរថយន្ត Mazda បានប្រារព្ធកម្មវិធីធំមួយ ដើម្បីប្រកាសចេញរថយន្តស៊េរីឆ្នាំ ២០២០ ចំនួនពីរម៉ូដែលគឺ The All New Mazda 3 ជំនាន់ទី ៧ និង Mazda BT-50 Thunder ដែលមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវកិត្តយស។ The All New Mazda 3 ជំនាន់ទី ៧ ស៊េរីឆ្នាំ ២០២០ បានកែប្រែរូបរាង

    August 11, 2019
  • PR

    ភ្នំពេញថ្ងៃទី១០ ខែសីហា ឆ្នាំ ២០១៩៖ ពិតជាលឿនខ្លាំងណាស់! កម្មវិធីប្រូម៉ូសិនដ៏ពិសេស “មហាសំណាង មហារង្វាន់” ពីទូរទស្សន៍ សាមសុង ដែលបានកំពុងតែធ្វើឱ្យកក្រើក និងមានភាពរំភើបភ្ញាក់ផ្អើលជូនដល់អតិថិជន សាមសុងទាំងអស់បានឈានមកដល់សប្តាហ៍ទី ៧ បាត់ទៅហើយ! នេះគឺជាការពិតដែលមិនអាចប្រកែកបាន! កម្មវិធីដ៏ពិសេសអស្ចារ្យនេះពិតជាបានផ្តល់ជូននូវផលិតផលដែលមានគុណភាពខ្ពស់ជាទីទុកចិត្ត ព្រមទាំងឱកាសឈ្នះរង្វាន់ដ៏ធំមិនធ្លាប់មានផងដែរ! សម្រាប់អតិថិជនដែលពុំទាន់បានជាវនៅឡើយទេ សូមកុំនៅអល់ឯកទៀត! ព្រោះកម្មវិធីប្រម៉ូសិនរបស់យើងជិតចប់ ហើយ! គិតមកត្រឹមថ្ងៃនេះគឺនៅសល់តែ ១ សប្តាហ៍ទៀតប៉ុណ្ណោះ! ប៉ុន្តែលោកអ្នកនៅមិនទាន់យឺតពេលនោះទេ! បើអតិថិជនមានបំណងចង់ទិញ សូមរួសរាន់ភ្លាមទៅ! តែទោះជាយ៉ាងណាក្រុមហ៊ុន សាមសុង ក៏នៅតែមិនភ្លេចចូលរួមអបអរសាទរដល់អតិថិជនឈ្នះរង្វាន់សម្រាប់សប្តាហ៏ទី ៧ ដែលបានឈ្នះរង្វាន់ធំទីមួយនូវកំពូលស្មាតហ្វូន Samsung

    August 10, 2019
  • PR

    ពិតជាកក្រើកទៀតហើយ! ត្រៀមខ្លួនហើយឬនៅសម្រាប់មិត្តៗ កុមារា កុមារី ដែលស្នេហាទៅលើវិស័យចម្រៀង ហើយចង់ក្លាយខ្លួនទៅជាតារាល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា។ សូមត្រៀមខ្លួនធ្វើការចុះឈ្មោះចូលរួមដើម្បីប្រកួតប្រជែងនៅក្នុងព្រឹត្តិការនៃការប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោករដូវកាលទី១ Cambodia Idol Junior Concert ទាំងអស់គ្នា។ កម្មវិធីនេះដែរត្រូវបានធ្វើការឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុនស្មាតហ្វូន vivo ផងដែរ។ ចំពោះអ្នកដែលបានជ័យលាភីលេខ១ នឹងទទួលបានប្រាក់រង្វាន់រហូតដល់ ១០០លានរៀល ពីកម្មវិធី Cambodia Idol Junior។ ស្មាតហ្វូន vivo តែងតែផ្តល់នូវទំនុបចិត្តនិងភាពជឿជាក់ ជាមួយនឹងការផ្តល់ជូនលោកអ្នកនូវបទពិសោធន៏ថ្មីៗជានិច្ច។ ចំពោះថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ នេះក៏នឹងមានកម្មវិធីប្រគំតន្ត្រីបើកក្បាលទៅកាន់វគ្គជ្រើសរើសអ្នកដែលមានក្តីស្រមៃចង់ក្លាយទៅជាតារាចម្រៀងកំពូលពីកម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodia Idol Junior ផងដែរ។

    August 10, 2019
  • ព័ត៌មានជាតិ

    យោងតាមប្រភពទំព័រ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហោះរៀបរាប់ឲ្យដឹងថា៖ «ផ្លូវជាតិលេខ៥៥​ (ពោធិសាត់​-វាលវែង-ថ្មដា)​ បានរងគ្រោះដោយបាក់ដីធ្លាក់មកលេីតួផ្លូវ។ នាថ្ងៃទី០៩ និង១០ ខែសីហា ឆ្នាំ២០១៩ ផ្លូវជាតិលេខ ៥៥ បានរងគ្រោះដោយបាក់ដីធ្លាក់មកលើតួផ្លូវ ចន្លោះ គ.ម ១៤៣ ដល់ គ.ម ១៦០ (តំបន់លើភ្នំ ១៥០០) បណ្តាលអោយមានការកាត់ផ្តាច់ចរាចណ៍ ដោយសារភ្លៀងធ្លាក់ជោកជាំច្រើនថ្ងៃជាប់ៗគ្នា។ ក្រសួងសាធារណការ និងដឹកជញ្ជូន និង​អាជ្ញាធរមូលដ្ឋានបានសហការណ៍គ្នាយកគ្រឿងចក្រ កៀរ និងចូកដី ដើមឈើចេញហើយ ចរាចរណ៍ក៏អាចដំណើរការបានវិញ ប៉ុន្តែភ្លៀងនៅតែបន្តធ្លាក់មកទៀត។ អាស្រ័យដូចបានជម្រាបជូនខាងលេី​នេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបជាព័ត៌មាន​ និងប្រុងប្រយ័ត្នទាំងអស់គ្នាដេីម្បីសុខសុវត្ថិភាពក្នុងការធ្វេីដំណេីរ»៕

    August 10, 2019
  • អន្តរជាតិ

    ចិន៖ បុរសម្នាក់ត្រូវបញ្ជូនទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ភ្លាមៗ ក្រោយពេលគាត់ខំប្រឹងស្រែកច្រៀងបទចម្រៀងប្រភេទប្រើសំឡេងស្រែកខ្ពស់ៗជាច្រើនបទជាប់គ្នារហូតដួលសន្លប់នៅក្នុបន្ទប់ខារ៉ាអូខេ។​ ជនរងគ្រោះមានឈ្មោះថា Wang អាយុ ៦៥ ឆ្នាំ រស់នៅក្នុងខេត្ត Jiangxi ភាគខាងត្បូងប្រទេសចិន ហើយគាត់ជាមនុស្សម្នាក់ដែលចូលចិត្តច្រៀងខារ៉ាអូខេបំផុត។ ក្នុងថ្ងៃកើតហេតុគាត់បានទៅច្រៀងលេងនៅខារ៉ាអូខេជាធម្មតា តែប្លែកត្រង់ថាក្នុងថ្ងៃនោះគាត់បានច្រៀងបទតឹងៗជាច្រើនបទជាប់ៗគ្នា ដើម្បីបង្ហាញឲ្យគេដឹងថា គាត់មានសំឡេងល្អ និងច្រៀងបានយ៉ាងពីរោះ ហើយខណៈដែលគាត់កំពុងតែច្រៀងនោះស្រាប់តែគាត់ដួលសន្លប់តែម្តង។ ក្រោយពេលបញ្ជូនទៅកាន់មន្ទីរពេទ្យគេបានរកឃើញថា បញ្ហានេះបណ្តាលមកពីជនរងគ្រោះប្រឹងស្រែងខ្លាំងពេករហូត ធ្វើឲ្យសួតរបស់គាត់ហត់ខ្លាំង ពិបាកដកដង្ហើម ហើយក៏ថប់ដង្ហើមសន្លប់តែម្តង ហើយករណីនេះវាដូចគ្នាទៅហ្នឹងករណីដែលយើងខំប្រឹងធ្វើការងារធ្ងន់ៗលើសកម្លាំងរហូតរាងកាយត្រូវហត់ និងត្រូវដួលសន្លប់អីចឹងដែរ។ វេជ្ជបណ្ឌិតបានព្រមាណថា សម្រាប់មនុស្សទូទៅមិនគួរស្រែកច្រៀងជាប់គ្នាក្នុងរយៈពេល ២ ម៉ោងនោះទេ គួរទុកពេលឲ្យសួតអាចសម្រាកខ្លះ បើមិនដូចនោះទេប្រាកដជាមានបញ្ហាដូចក្នុងករណីខាងលើនេះជាមិនខាន៕ អត្ថបទ៖ ភក្តី

    August 10, 2019