Khmernote Media
  • សុខភាព

    កាវវេជ្ជសាស្ត្រ ភ្ជិតមុខ​របួស ដោយ​មិនចាំបាច់ដេរ មានតែ​អ្នកវិទ្យាសាស្ត្រ​ប្រទេស​ជឿនលឿន ដូចជា អាមេរិក និង​អ៊ីស្រាអែល ដែល​ធ្លាប់​ផលិត និង​សាកល្បង តែ​មិនទាន់​ត្រូវបាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ជាផ្លូវការ​ទេ។ ពេលនេះ អ្នកវិទ្យាសាស្ត្រ​វៀតណាម អាច​ផលិត​កាវវេជ្ជសាស្ត្រ ភ្ជិត​មុខ​របួស​នេះ មិន​ចាញ់​ប្រទេស​ជឿនលឿន​ទាំង​នោះទេ។ លោកស្រី Nguyen Thi Hiep ប្រធាន​ផ្នែក​វិស្វកម្ម​វេជ្ជសាស្ត្រ នៅ​សាកលវិទ្យាល័យ​ជាតិ​វៀតណាម បាន​ស្រាវជ្រាវ​ពី​ការ​ផលិត​កាវ​វេជ្ជសាស្ត្រ​សម្រាប់​ភ្ជិត​មុខ​របួស​នេះ ចាប់តាំង​ពី​ឆ្នាំ២០១៣ និង​ទទួល​ការ​សាកល្បង​ដោយ​ជោគជ័យ​លើ​សត្វ​ជ្រូក។ លោកស្រី និង​ក្រុម​ការងារ គ្រោង​នឹង​សាកល្បង​ប្រើប្រាស់ និង​ប្រសិទ្ធភាព​របស់​កាវវេជ្ជសាស្ត្រ​នេះ លើ​មនុស្ស ក្នុង​ពេល​ឆាប់ៗ​ខាងមុខ។ កាវវេជ្ជសាស្ត្រ មាន​ប៉ូលីមែរ Chitosan អាស៊ីដ

    August 14, 2019
  • អន្តរជាតិ

    លោកតាអាយុ ៧២ ឆ្នាំម្នាក់ ត្រូវបានវេជ្ជបណ្ឌិតសម្រេចធ្វើការវះកាត់ជាពិសេសមួយក្រោយគេបានរកឃើញថា មានបំណែកអញ្ចាញធ្មេញសិប្បនិមិត្តមួយដុំជាប់នៅក្នុងបំពងករបស់គាត់អស់រយៈពេល ៨ ថ្ងៃមកហើយ។ មុនពេលកើតហេតុចំនួន ៦​​ ថ្ងៃលោកតា ដែលជនរងគ្រោះបានកើតមានបញ្ហាថប់ដង្ហើម ឈឺបំពងក ហើយពេលខ្លះពេលគាត់ស្តោះទឹកមាត់ចេញមកថែមទាំងមានឈាមខ្លះមកជាមួយទៀតផង។ បន្ទាប់ពីមានអការៈដូចនេះ លោកតាបានទៅមន្ទីរពេទ្យ ដើម្បីទទួលបានការព្យាបាល តែខាងវេជ្ជបណ្ឌិតគ្រាន់តែឲ្យគាត់ញ៉ាំថ្នាំមួយចំនួនទៅតាមអាការៈដែលគាត់កំពុងជួបប្រទះនោះ ដោយវេជ្ជបណ្ឌិតគិតថាវាអាចជាបញ្ហាមាត់ធ្មេញធម្មតា។ យ៉ាងណាក្តីដោយស្ថានភាពជំងឺចេះតែធ្ងន់ធ្ងរឡើយ ២ ថ្ងៃក្រោយមក លោកតាបានសម្រេចទៅមន្ទីរពេទ្យម្តងទៀត ហើយលើកនេះខាងវេជ្ជបណ្ឌិតក៏សម្រេចធ្វើការពិនិត្យដោយប្រើ X-ray តែម្តង និងបានរកឃើញថា មានបំណែកអញ្ចាញធ្មេញសិប្បនិមិត្តមួយដុំជាប់នៅក្នុងបំពងករបស់គាត់ ហើយគេក៏សម្រេចធ្វើការវះកាត់យកបំណែកនោះចេញភ្លាមៗតែម្តង។ ក្រោយការសាកសួរទើបគេបានរកឃើញថា បញ្ហានេះបានកើតឡើងក្រោយពេលលោកតាទៅដាក់ធ្មេញនៅក្នុងមន្ទីរពេទ្យមួយកន្លែងដែលគ្មានជំនាញច្បាស់លាស់៕ អត្ថបទ៖ ភក្តី

    August 14, 2019
  • អន្តរជាតិ

    ឥណ្ឌា៖ ការទទួលបានអំណោយជារថយន្តប្រណិតម៉ាក BMW អាចជារឿងដ៏រំភើបចិត្តមួយសម្រាប់មនុស្សទូទៅ តែដោយឡែកយុវជនអាយុ ២២ ឆ្នាំម្នាក់ បែរជាមិនពេញចិត្តនឹងកាដូនេះទៅវិញ ហើយថែមទាំងយករថយន្តនោះទៅបោះចោលក្នុងទឹកទន្លេទៀតផង។ ហេតុការណ៍នេះបានកើតកើតនៅក្នុងក្រុង New Delhi នៃប្រទេសឥណ្ឌា។ តាមការចុះផ្សាយនៅក្នុងសារព័ត៌មាន WORLDOFBUZZ បានឲ្យដឹងថា នៅក្នុងថ្ងៃកំណើតរបស់យុវជនវ័យ ២២ ឆ្នាំខាងលើនេះ ឪពុកម្តាយរបស់គេបានទិញរថយន្ត BMW ​មួយគ្រឿង ដែលមានតម្លៃ ៣,៥ លាន រូពី (៤៩,៣២៧ ដុល្លារ) ជាកាដូសម្រាប់គេ។ យ៉ាងណាក្តី យុវជនរូបនេះមិនស្រលាញ់រថយន្ត BMW ឡើយ ហើយបានជិះឡានោះទៅទំលាក់ចោលក្នុងទឹកទន្លេតែម្តង

    August 14, 2019
  • ព័ត៌មានជាតិ

    មណ្ឌលគិរី៖ កាលពីពេលថ្មីៗនេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់ លោក ឧត្តមសេនីយ៍ទោ សាន្ត ប៊ុនធឿន នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការកាត់បំផ្លាញចោលរថយន្តបាកុងចំនួន ១៣គ្រឿង ដែលកម្លាំងបង្ក្រាបបាននាពេលថ្មីៗនេះ នៅស្រុកកោះញែកខេត្តមណ្ឌលគិរី។ គួរបញ្ជាក់ផងដែរថា គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានអនុវត្តវិធានការថ្មី ដោយគ្រប់មធ្យោបាយ (រថយន្ត គោយន្ត ម៉ូតូ…) ដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើនេះ ត្រូវបានស្នើសុំទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបំផ្លាញចោលនៅនឹងកន្លែងតែម្តង ហើយការអនុវត្តនេះទទួលបានការសាទរយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋ៕  

    August 14, 2019
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ ជនសង្ស័យពីររូប ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការនាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ បន្ទាប់ពីត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់។ ជនសង្ស័យទី១មានឈ្មោះថា ប៊ិន ឡាច ហៅ វ៉ែន សារ៉ាត់ ភេទប្រុស ឆ្នាំកំណើត១៩៦២ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភោជនីយដ្ឋាន ណានជីង សង្កាត់មិត្តភាព ខណ្ឌ៧មករា និងជនសង្ស័យទី២ឈ្មោះ ឈ្មោះ តុប គឹមហុង ហៅ យឹម ឈុនហុង ភេទប្រុស ឆ្នាំកំណើត១៩៧៣ ត្រូវបានឃាត់ខ្លួននៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩

    August 14, 2019
  • សុខភាព

    អូទីស្សឹម ជាបញ្ហា​មិនប្រក្រតី​ក្នុង​ការទំនាក់ទំនង​របស់​ក្មេងតូចៗ ជាមួយ​អ្នកដទៃ និយាយ​ឲ្យចំ គឺ​ពួកគេ​មិនចេះនិយាយ​នោះទេ ហើយ​នេះ​ជា​កង្វល់​មួយ​របស់​ប៉ាម៉ាក់ ខណៈ​មូលហេតុ​បង្ក​អូទីស្សឹម នៅពុំ​មាន​ការ​បញ្ជាក់​ច្បាស់​នៅឡើយ​ទេ។ ចេញផ្សាយ​លើ​គេហទំព័រ​វេជ្ជសាស្ត្រ Healthline ការ​ព្យាបាល​ឆ្ពោះទៅ​ការឆ្លើយតប (Pivotal Response Treatment) ត្រូវ​ចាត់ទុក​ជា​មធ្យោបាយ​ព្យាបាល​មាន​ប្រសិទ្ធភាព ជួយ​ក្មេងអូទីស្សឹម ឲ្យ​ចេះនិយាយ និង​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ​ទៀត។ អ្វីទៅ​ជា​ការ​ព្យាបាល​ឆ្ពោះទៅ​ការឆ្លើយតប (Pivotal Response Treatment)? ការ​ព្យាបាល​ឆ្ពោះទៅ​ការឆ្លើយតប ផ្អែកលើ​ការ​លើកទឹកចិត្ត​ផ្ទាល់​របស់​ក្មេង ដើម្បី​ឲ្យ​ពួកគេ​និយាយ។ ឧទាហរណ៍ បើក្មេង​ចាប់អារម្មណ៍​លេង​តុក្កតា យើង​ត្រូវ​យក​តុក្កតា​នោះ មកដាក់​ឈ្មោះ ហើយ​ជំរុញ​ឲ្យ​ក្មេង និយាយ​ឈ្មោះ​តុក្កតា​នោះ​ឲ្យ​បាន​ច្រើន​ដង។ នៅពេល​ក្មេង​ធ្វើ​ដូច្នេះ ពួកគេ​ហាក់ពេញចិត្ត និយាយ​ឈ្មោះ​ដែល​ដាក់​ឲ្យ​​តុក្កតា។

    August 14, 2019
  • អន្តរជាតិ

    ចិន៖ ការសិក្សាមួយបានរកឃើញថា រាប់ចាប់តាំងពីចុងសតវត្សរ៍ទី ១៩ មក ការកើនឡើងកម្ដៅត្រឹមតែពី ១,៥ ទៅ ២ អង្សាសេបានសម្លាប់ប្រជាពលរដ្ឋចិន ដែលរស់នៅក្នុងតំបន់ដាច់ស្រយាលរាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗ។ ការសិក្សានេះបានធ្វើឡើងដោយលោក Buda Su អ្នកវិទ្យាសាស្រ្តមកពីវិទ្យាស្ថាន​បរិស្ថានវិទ្យា និងភូមិសាស្ត្រ Xinjiang ដែលមានទីតាំងស្ថិតនៅក្នុងក្រុង Urumqi ប្រទេសចិន។ ការសិក្សាបានបង្ហាញឲ្យដឹងថា ការកើនឡើងកម្ដៅបានធ្វើឲ្យប្រជាពលរដ្ឋទាំងនោះត្រូវប្រឈមនឹងបញ្ហាសុខភាពធ្ងន់ធ្ងរ ប្រឈមនឹងបញ្ហាខ្វះទឹកស្អាតប្រើប្រាស់ និងខ្យល់បរិសុទ្ធសម្រាប់ដកដង្ហើមជាដើម ដែលចុងក្រោយបញ្ហាទាំងនេះបានរុញច្រានឲ្យពួកគេមានសុខភាពទ្រុតទ្រោម និងត្រូវស្លាប់បាត់បង់ជីវិតតែម្តង។ ការសិក្សានេះក៏បានបង្ហាញផងដែរថា នៅក្នុងឆ្នាំ ២០០៣ រលកម្ដៅបានសម្លាប់ប្រជាពលរដ្ឋនៅតំបន់អឺរ៉ុបចំនួន ៧០,០០០ នាក់ និងនៅឆ្នាំ ២០១០ បានសម្លាប់ប្រជាពលរដ្ឋនៅរុស្សីប្រមាណជា

    August 14, 2019
  • អន្តរជាតិ

    ថៃ៖ គណៈកម្មការជាតិប្រឆាំងអំពើពុករលួយថៃនឹងចាត់វិធានការទៅលើការិយាល័យរបស់រដ្ឋមួយ ដែលចាយលុយច្រើនហួសហេតុ ពោលគឺគ្រាន់តែក្នុងបន្ទប់តូចមួយការិយាល័យមួយនេះបានបំពាក់កង្ហារលើពិដានរហូតដល់ ៣០ គ្រឿងឯណោះ។ ការិយាល័យមួយនេះគឺជាការិយាល័យប្រៃសណីយ៍ Khukhot ដែលស្ថិតនៅក្នុងខេត្ត  Pathum Than ភាគខាងត្បូងប្រទេសថៃ។ ភស្តុតាងជាក់ស្តែង ដែលគេបានឃើញគឺនៅក្នុងបន្ទប់ការិយាល័យមានផ្ទៃក្រលាត្រឹមតែ ៤៥ ម៉ែត្រការ៉េ មានបំពាក់ទៅដោយកង្ហារលើពិដានចំនួន ៣០ គ្រឿងនៅជាប់គ្នាស្អេកស្កះតែម្តង។ នេះជាភាពមិនប្រក្រតី និងជារឿងដ៏ហួសចិត្តមួយ ដែលមិនធ្លាប់កើតមានទាល់តែសោះក្នុងបច្ចេកទេសនៃការតុបតែងផ្នែកខាងក្នុងអគារ។ តាមការរកឃើញរបស់គណៈកម្មការជាតិប្រឆាំងអំពើពុករលួយថៃបានឲ្យដឹងថា ការិយាល័យមួយនេះបានស្នើសុំថវិកាជាតិយ៉ាងច្រើនមកកែលម្អការិយាល័យ តែជាក់ស្តែងប្រធានការិយាល័យមិនបានជួសជុលអ្វីច្រើននោះទេ ហើយគិតតែពីបំប៉ោងតម្លៃកង្ហារនីមួយៗ និងទិញកង្ហារយ៉ាងច្រើន ដើម្បីឲ្យគ្រប់ថវិកាដែលរដ្ឋាភិបាលបានអនុម័តឲ្យនោះ។ ដូចនេះហើយទើបគណៈកម្មការជាតិប្រឆាំងអំពើពុករលួយថៃសម្រេចចាត់វិធានការទៅលើការិយាល័យមួយនេះ ដើម្បីព្រមានដល់ស្ថាប័នផ្សេងទៀតកុំឲ្យចេះតែធ្វើផ្ដេសផ្ដាសដូចនេះទៀត៕ អត្ថបទ៖ ភក្តី

    August 14, 2019
  • អន្តរជាតិ

    ថៃ៖ កាលពីថ្ងៃទី១២ ខែសីហា ម្សិលមិញនេះនៅឯប្រទេសថៃបានប្រារព្ធធ្វើពិធីបុណ្យម្តាយ ឬថ្ងៃម្តាយ ដើម្បីឲ្យកូនៗគ្រប់រូបរំលឹកគុណដល់ម្តាយដែលជាស្ត្រីតែម្នាក់ដែលពរពោះ និងចិញ្ចឹមបីបាច់កូនដោយព្រហ្មវិហារធម៌ ដោយគុណរបស់គាត់មិនអាចកាត់ថ្លៃបាន។ កម្មវិធីបុណ្យម្តាយនេះតែងប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ជាពិសេសនូវគ្រប់សាលាទាំងអស់គឺតម្រូវឲ្យកូនៗអញ្ជើញអ្នកម្តាយខ្លួនចូលរួមដើម្បីផ្តល់កម្រងផ្កា។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ គួរ​ឲ្យរំជួលចិត្ត និងគួរឲ្យកោតសរសើរនោះគឺបុរសម្នាក់ដែលជា ពោះម៉ាយ បានតុបតែងខ្លួនលាបក្រែមម្សៅតុបតែងជាស្ត្រីដើម្បីឲ្យកូនបានគោរពម្តាយ។ ការលះបង់របស់លោកបានធ្វើឲ្យមហាជនក្នុងបណ្តាញសង្គមកោតសរសើរ និងចាប់អារម្មណ៍ជាខ្លាំង៕ អត្ថបទ៖ មេសា

    August 13, 2019
  • ព័ត៌មានជាតិ

    ខេត្តកោះកុង៖ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះ ប្រកាសផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជាប់និទ្ទេសAក្នុងខេត្តកោះកុងឆ្នាំ២០១៩ នេះបើយោងតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តកោះកុង ដែលបានចេញនៅថ្ងៃទី១២​ ខែសីហា។ តាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តកោះកុងបានជម្រាបជូនដល់សិស្សានុសិស្សថ្នាក់ទី១២ ដែលនឹងត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានធ្វើការលើកទឹកចិត្តដល់សិស្សានុសិស្សក្នុងខេត្តកោះកុង ដែលប្រឡងជាប់និទ្ទេស A ក្នុងម្នាក់ៗចំនួន៤លានរៀល និងកុំព្យូទ័រយួរដៃ ០១គ្រឿង សម្រាប់ប្រើប្រាស់ជាប្រយោជន៍នៅថ្ងៃមុខ៕

    August 13, 2019