- Khmernote Media
- អន្តរជាតិ
សម្រាប់ក្រុមអ្នកអភិរក្ស និងស្រលាញ់សត្វអាចនឹងមានអារម្មណ៍តក់ស្លុតជាខ្លាំង ក្រោយបានប្រទះឃើញសត្វដំរីមួយ ក្បាលដែលត្រូវបានគេធ្វើទារណ្ឌកម្មយ៉ាងខ្លាំង និងមិនបានទទួលចំណីគ្រប់គ្រាន់រហូតដំរីមួយក្បាលនោះត្រូវធ្លាក់ខ្លួនស្គមសល់តែស្បែកដណ្ដប់ឆ្អឹង។ ដំរីមួយក្បាលនេះមានឈ្មោះថា Tikiri ជាដំរីញី ដែលមានអាយុ ៧០ ឆ្នាំទៅហើយ និងជាសត្វចិញ្ចឹមរបស់ម្ចាស់ជាជនជាតិស្រីលង្កាម្នាក់។ មុនពេលប្រទះឃើញ Tikiri មានស្ថានភាពគួរឲ្យអាណិតនេះ ដំរីមួយក្បាលនេះត្រូវបានគេប្រើប្រាស់ក្នុងក្បួនដង្ហែរមួយក្នុងពិធីបុណ្យប្រពៃណីស្រីលង្កា ដែលមានឈ្មោះថាបុណ្យ Perahera Festival និងមានរយៈពេល ១០ ថ្ងៃ។ ក្នុងពិធីបុណ្យនោះ Tikiri ត្រូវបានគេប្រើប្រាស់ជាដំរីដើរនាំមុខគេមួយ និងត្រូវដើរតាំងពីព្រឹកព្រលឹមរហូតដល់យប់ជ្រៅ ១០ ថ្ងៃជាប់គ្នាតែម្តង។ ព្រោះតែខ្វះការថែនាំ ទទួលចំណីរមិនបានគ្រប់គ្រាន់ពីម្ចាស់ និងថែមទាំងត្រូវធ្វើការធ្ងន់ ១០ ថ្ងៃជាប់គ្នាទៀត ទើបធ្វើឲ្យដំរីមួយក្បាលនេះត្រូវធ្លាក់ខ្លួនស្គមគួរឲ្យអាណិតតែម្តង។ រហូតមកទល់នឹងពេលនេះ មូលនិធិសង្គ្រោះសត្វដំរីដ៏ធំមួយដែលមានមូលដ្ឋាននៅក្នុងប្រទេសថៃកំពុងតែព្យាយាមស្វែងរកវិធីជួយសង្គ្រោះសត្វដំរីមួយក្បាលនេះហើយ៕
August 15, 2019 - ព័ត៌មានជាតិ
ករណីផ្ទុះហ្គាសបង្កជាអគ្គីភ័យដែលបានកើតឡើងនៅឯកន្លែងបញ្ចូលហ្គាសរថយន្ត LPG ស្ថិតនៅតាមបណ្តោយផ្លូវលោកតាណឺយ មុខអតីតមន្ទីរពេទ្យនាគទេព ក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ហាក់បានក្លាយជាប្រធានបទដ៏ក្តៅគគុកមួយក្នុងបណ្តាញសង្គម ដោយមានការចែករំលែក និងពិភាក្សាគ្នាពាក់ព័ន្ធនឹងបញ្ហានេះ។ មុននេះបន្តិចខាងក្រសួងរ៉ែ និងថាមពល បានបង្ហោះសារបញ្ជាក់ថា ស្ថានីយ៍បញ្ចូលហ្គាស ដែលផ្ទុះនៅខេត្តសៀមរាប គឺមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវឡើយ ដែលរឹតតែធ្វើឲ្យមហាជនខឹងសម្បារ។ ក្នុងនោះលោកឯកឧត្តម William Guang ក៏បានបញ្ចេញមតិក្នុងបញ្ហានេះផងដែរ ដោយលោកបានរៀបរាប់នៅក្នុងបណ្តាញសង្គមថា៖ «ប្រសិនជាទីតាំងបញ្ជូលហ្គាសនោះអត់មានច្បាប់ សំនួរសួរថាចុះអ្នកអនុវត្តន៍ច្បាប់តាំងពីមូលដ្ឋានដល់មន្ទីរ៉ែនិងថាមពលខេត្តរវល់ធ្វេីអ្វីបានបណ្ដោយ អោយកន្លែងមួយអត់ច្បាប់អាចបេីកជាសាធារណៈបាន? ឬអស់លោកពាក់ព័ន្ធចង់គេចវេសទំនួលខុសត្រូវ? អោយតែមានបញ្ហាអីមួយលេីកឡេីងថាកន្លែងនឹងវាអត់ច្បាប់ដេីម្បីគេចវេសទំនួលខុសត្រូវ ដេីម្បីរក្សាមុខតំណែងខ្លួន! តែបញ្ហាត្រង់ថាប្រសិនកន្លែងអត់ច្បាប់មួយអាចដំណេីរការបានក្នុងតំបន់ត្រួតត្រាដោយរដ្ឋបាល នោះរដ្ឋបាលហ្នឹងវាអសកម្មច្បាស់ណាស់ តួនាទីតូចធំមិនសំខាន់ សំខាន់បេីធ្វេីការមិនកេីត ស្មេីនឹង
August 15, 2019 - ព័ត៌មានជាតិ
កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើល និងហួសចិត្តបំផុតមួយ អំពីខ្សែវីដេអូមួយដែលបុរសម្នាក់បានរងរបួសរលាកពេញខ្លួនប្រាណ និងមុខ ដោយសារតែគ្រោះថ្នាក់ផ្ទុះហ្គាសនៅស្ថានីយ៍ LPG ហើយបុរសរូបនោះបានដើរដង្ហើយសុំឲ្យគេជួយដឹកទៅមន្ទីរពេទ្យ ប៉ុន្តែប្រជាពលរដ្ឋដែលនៅក្បែរនោះមិនមាននរណាម្នាក់អើពើជួយសង្គ្រោះជនរងគ្រោះទាល់តែសោះ ហើយទង្វើបែបនេះធ្វើឲ្យមហាជនជាច្រើនរិះគន់យ៉ាងខ្លាំងពីភាពគ្មានមនុស្សធម៌របស់អ្នកទាំងនោះ។ ពេលនេះក្រុមការងារខ្មែរណូត បានរកឃើញអត្តសញ្ញាណរបស់បុរសរងគ្រោះនោះហើយ គាត់មានឈ្មោះ បឿន គុយ អាយុ៤១ឆ្នាំ មានមុខរបរជាអ្នកបើកឡានដឹកហ្គាស ហើយគាត់មានកូនចំនួន០៦នាក់។ បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ចូនទៅព្យាបាលនៅប្រទេសថៃហើយ៕ អត្ថបទ៖ សេម
August 15, 2019 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ ក្រោយកើតមានករណីផ្ទុះស្ថានីយ៍បញ្ចូលហ្គាស LPG ស្ថិតនៅតាមបណ្តោយផ្លូវលោកតានើយ ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ម្សិលមិញ ដែលបង្កឲ្យមានមនុស្សជាច្រើននាក់រងរបួសរួចមក។ ក្រសួងរ៉ែ និងថាមពល បានពិនិត្យឃើញថា ស្ថានីយ៍នោះមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួង និងអាជ្ញាធរមូលដ្ឋានក្នុងតំបន់ក្នុងការសាងសង់ និងធ្វើអាជីវកម្មបញ្ចូលឧស្ម័ននេះទេ ហើយបច្ចុប្បន្នក្រសួង បាន និងកំពុងបន្តនីតិវិធីស្រាវជ្រាវលើករណីនេះបន្ថែមទៀត។ គួរបញ្ជាក់ផងដែរថា គ្រោះថ្នាក់ផ្ទុះហ្គាសកាលពីម្សិលមិញនេះ បណ្តាលឲ្យមនុស្សរងរបួសសរុបចំនួន១៣នាក់ ដែលមានមន្ត្រីនគរបាលម្នាក់រងរបួសធ្ងន់ធ្ងរត្រូវបានបញ្ចូលទៅសង្គ្រោះនៅឯប្រទេសថៃ៕ អត្ថបទ៖ សេម
August 15, 2019 - បច្ចេកវិទ្យា
បរទេស: ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលនៅពេល ដែលក្រុមហ៊ុនយក្សរបស់អាមេរិក Apple លែងមានឈ្មោះក្នុងតារាងកំពូលទាំង៣របស់ពិភពលោកជាក្រុមហ៊ុន ដែលផលិតកាម៉េរាទូរស័ព្ទច្រើនជាងគេបំផុតទៀតហើយ។ យោងតាមប្រភពព័ត៌មានពី Digital Camera World ចេញផ្សាយកាលពីដើមសប្តាហ៍បានសរសេរថា Oppo បានប្រជែងយកតំណែងលេខរៀងទី៣ពី Apple បានសម្រេចក្នុងត្រីមាសទី២ឆ្នាំ២០១៩នេះ។ ក្នុងរយៈពេលដូចគ្នានេះផងដែរ ក្រុមហ៊ុនយក្សអាមេរិក ដែលមានទីតាំងធំនៅក្នុងទីក្រុង Cupertino នេះក៏បានថយចុះទាំងទំហំលក់ទូរស័ព្ទ iPhone របស់ខ្លួនផងដែរធៀបទៅនឹងឆ្នាំចាស់២០១៨។តួលេខក្នុងត្រីមាសទី២នេះ iPhone តែ៦លានគ្រឿងប៉ុណ្ណោះត្រូវបានលក់ចេញ ដែលធ្លាក់មកត្រឹម១៥ភាគរយប៉ុណ្ណោះនៃចំណែកទីផ្សារ ហើយប្រាក់ចំណេញរបស់ខ្លួនបានថយចុះទៅដល់១១ភាគរយផងដែរ។ ប្រភពដដែលបានឲ្យដឹងទៀតថា ជាទូទៅទីផ្សារផលិតកាម៉េរាទូរស័ព្ទបានធ្លាក់ចុះស្ទើរគ្រប់គ្នា ប៉ុន្តែក្នុងចំណោមនោះមានក្រុមហ៊ុនផលិតចំនួន៤ ដែលមានការកើនឡើងនៃការផលិតរបស់ខ្លួនទៅវិញក្នុងត្រីមាសនេះ។ ក្រុមហ៊ុនទាំងនោះរួមមានក្រុមនៅកំពូលតារាងទាំងបីគឺ Samsung, Huawei និងOppoនិងមួយចុងក្រោយគឺ
August 15, 2019 - ព័ត៌មានជាតិ
ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ នេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជូនជនសង្ស័យម្នាក់ ឈ្មោះនួន វ៉ា ភេទប្រុស អាយុ ៣២ឆ្នាំ ទៅតុលាការ ក្រោយបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ ដើម្បីទៅបោកប្រាស់អ្នកដទៃ ។ ដោយមានការបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយអគ្គស្នងការរង និងសម្របសម្រួលដោយព្រះរាជអជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០១៩ ជនសង្ស័យ ឈ្មោះនួន វ៉ា ត្រូវបាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនត្រង់ចំណុចផ្លូវឌួងងៀប៣ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនសង្ស័យ
August 15, 2019 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ កាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ មានករណីផ្ទុះហ្គាសដ៏រន្ធត់មួយបានកើតឡើងនៅកន្លែងបញ្ចូលហ្គាសរថយន្ត LPG ស្ថិតនៅតាមបណ្តោយផ្លូវលោកតាណឺយ មុខអតីតមន្ទីរពេទ្យនាគទេព ក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ យោងតាមប្រភពព័ត៌មានចុងក្រោយបានឲ្យដឹងថា គិតត្រឹមម៉ោង១០ និង៣០នាទីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩នេះ ជនរងគ្រោះសរុបមានចំនួនទាំង១៣នាក់ និងមិនមាននរណាម្នាក់ស្លាប់បាត់បង់ជីវិតនោះទេ។ បច្ចុប្បន្ន ជនរងគ្រោះទាំង១៣នាក់ កំពុងត្រូវបានជួយសង្គ្រោះ និងមើលថែទាំ ពីសំណាក់ក្រុមគ្រូពេទ្យ យ៉ាងយកចិត្តទុកដាក់ផងដែរ។ ខាងក្រោមនេះគឺជាអត្តសញ្ញាណរបស់ជនរងគ្រោះទាំង១៣នាក់៖ ប្រភព៖ យុវជនប្រតិកម្មរហ័សរដ្ឋបាលក្រុងសៀមរាប
August 15, 2019 - បច្ចេកវិទ្យា
ទីផ្សារលក់នាឡិកាដៃឆ្លាតវ៉ៃ ឬ Smartwatch ត្រូវបានគេមើលឃើញថា ជំនួញដ៏មានស្ថេរភាពបំផុតក្នុងទីផ្សារ ហើយជឿជាក់ថា ទំហំនៃការលក់ប្រចាំឆ្នាំមានការកើនឡើងបន្តបន្ទាប់ជាប់មករហូត។ ការចេញផ្សាយមួយដោយ SamMobile បានសរសេរថា ក្នុងចំណោមក្រុមហ៊ុនផលិតធំៗ ក្រុមហ៊ុន Samsung ត្រូវបានមើលឃើញថា ជាអ្នកដែលមានសកម្មភាពមមាញឹកបំផុតជាងគេ ដោយសារតែកំណើននៃការលក់របស់ខ្លួនគិតត្រឹមត្រីមាសទី២ក្នុងឆ្នាំ២០១៩នេះគឺមានប្រមាណទៅដល់ជា៤៤ភាគរយធៀបទៅនឹងតួលេខលក់កាលពីឆ្នាំទៅ។ ប្រភពដដែលនេះបានសរសេរទៀតថា បរិមាណនៃការលក់នាឡិកាដៃឆ្លាតវ៉ៃរបស់ Samsung គឺមានរហូតទៅដល់ជាង ២លានគ្រឿង ដែលវាច្រើនជាថតួលេខឆ្នាំមុនរហូតទៅដល់២ដង។ឆ្នាំ២០១៨ក្នុងត្រីមាសទី២ដូចគ្នាក្រុមហ៊ុន Samsung បានចែកចាយនាឡិកាដៃឆ្លាតវ៉ៃរបស់ខ្លួនតែត្រឹម០,៩លានគ្រឿងប៉ុណ្ណោះ៕ អត្ថបទ៖ Lee
August 15, 2019 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ ក្នុងពេលចុះត្រួតពិនិត្យការងារសន្តិសុខក្នុងមូលដ្ឋាននៅយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ម្សិលមិញនេះ ឯកឧត្តមអភិបាលខេត្ត បានជួបចៃដន្យជាមួយបងប្រុសម្នាក់ រួមជាមួយកូនតូចៗពីរនាក់ កំពុងអង្គុយរង់ចាំភរិយាចេញពីធ្វើការ។ បើយោងតាមការបញ្ជាក់ពីឲ្យឯកឧត្តម គួច ចំរើន បានឲ្យដឹងថា ក្នុងឱកាសនោះ ឯកឧត្តមបានជួបសំណេះសំណាល និងសាកសួរសុខទុក្ខ រួចក៏បានផ្តល់ថវិកាដល់ក្មេងៗម្នាក់ ២ម៉ឺនរៀល ពេលនោះជនជាតិចិនឃើញក៏អោយលុយតាមដែរ អោយក្មេងៗទាំងនោះម្នាក់ ២០០ដុល្លារ ដូចនាំសំណាងដល់ពួកគេអញ្ចឹង៕ អត្ថបទ៖ សេម
August 15, 2019 - សង្គម
ខេត្តសៀមរាប៖ នាថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១៩ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំ ថ្នាក់ដឹកនាំក្រសួង មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប និងមន្ត្រីក្រោមឱវាទរត់ហាត់ប្រាណតាមបណ្តាផ្លូវមួយចំនួនក្នុងក្រុងសៀមរាប ក៏ដូចជាត្រួតពិនិត្យស្ថានភាពផ្លូវផងដែរ។ ក្រៅពីការជិះកង់ត្រួតពិនិត្យស្ថានភាពផ្លូវ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានបន្តលើកទឹកចិត្តឱ្យមន្ត្រីក្រោមឱវាទ រត់ហាត់ប្រាណដើម្បីទទួលបាននូវសុខភាពល្អ និងជាពិសេសថែមទាំងអាចពិនិត្យស្ថានភាពផ្លូវជាក់ស្តែង និងជួសជុលទាន់ពេលក្នុងករណីឃើញមានផ្លូវខូចខាត។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ក៏បានចែករំលែកចំណេះដឹងពីក្បួនខ្នាតត្រឹមត្រូវក្នុងការរត់ហាត់ប្រាណលើផ្លូវសាធារណៈ ដែលតម្រូវឱ្យរត់បញ្រ្ចាសទិញចរាចរណ៍ដេីម្បីអាចជៀសវាងហានិភ័យផ្សេងៗចំពោះមុខដែលអាចកេីតមាន។ ដោយឡែកការរត់ស្របទិសចរាចរណ៍ អ្នករត់មិនអាចដឹងពីស្ថានភាពចរាចរណ៍ខាងក្រោយ ដោយមិនអាចងាកមេីលក្រោយ
August 15, 2019









