- Khmernote Media
- អន្តរជាតិ
ភ្នំពេញ៖ នៅមុននេះបន្តិចមានករណីស្ត្រីវ័យក្មេងម្នាក់ លោតពីលើអគារផ្សារទំនើប Aeon Mall សែនសុខ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដែលស្ថិតនៅក្នុងបរិវេណផ្សារទំនេីប AEON Mall សែនសុខ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ព័ត៌មានជាបឋមគេពុំទាន់ដឹងពីអត្តសញ្ញាណ និងមូលហេតុដែលនាំឲ្យស្រី្តរូបនេះសម្រេចចិត្តគិតខ្លីបែបនេះ៕ ព័ត៌មានលម្អិតនឹងជម្រាបជូនពេលក្រោយ។ ប្រភព៖ លោក ស៊ន សុភ័ក្ត្រ
August 17, 2019 - អន្តរជាតិ
ចិន៖ សូមអបអរសាទរដល់កីឡាការិនីខ្មែរ អួន ច័ន្ទភត្រា្ត ដែលបានដណ្ដើមមេដាយប្រាក់ ១គ្រឿងបន្ថែមទៀតជូនកម្ពុជា លើប្រភេទកីឡា ទ្រីយ៉ាត្លុង វិញ្ញាសារហែលទឹក១៥០០ម៉ែត្រ ជិះកង់៤០គីឡូ និង រត់១០គីឡូ នៅព្រឹកថ្ងៃទី១៧ ខែសីហានេះ។ គួររំលឹកថាគិតត្រឹមថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ចំនួនមេដាយដែលអត្តពលិកកម្ពុជា ដណ្តើមបានរហូតដល់ ៤៤គ្រឿង ក្នុងនោះមាស ១៨ ប្រាក់ ១៥ និង សំរិទ្ធ ១១ គ្រឿង ចំនួនមេដាយនឹងមានការប្រែប្រួល ព្រោះតែព្រឹត្តិការណ៍ កីឡានគរបាលពិភពលោក លើកទី១៨ ឆ្នាំ២០១៩ ឬ
August 17, 2019 - អន្តរជាតិ
កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ កន្លងទៅនេះ មានករណីបុរសម្នាក់បានស្លាប់ដោយសារឆក់ខ្សែភ្លើងឆ្លងចរន្ត ព្រោះតែសាកទូរស័ព្ទចោលក្បែរខ្លួនពេលកំពុងគេង។ តាមរយៈការសម្ភាសន៍នៃលោក អទិស័ក អាយុ២៩ឆ្នាំ ដែលជាមិត្តជិតខាងបន្ទប់បានរៀបរាប់ឲ្យដឹងថា អ្នកស្លាប់គឺអ្នកធ្វើការខាងបញ្ចាំងកុន ដែលធ្វើការក្នុងរោងភាពយន្ត។ នៅយប់ថ្ងៃទី១៤ ខែសីហា គេបានឃើញបុរសខាងលើចេញពីធ្វើការ មកបន្ទប់ដើម្បីសម្រាកដូចរាល់ដង។ ជារៀងរាល់ដងពេលយប់ម៉ោងប្រហែល៨ លោក ថេផាថន ដែលជាអ្នកស្លាប់តែងចេញបបួលរូបលោក ដើម្បីទៅរកអាហារពេលល្ងាចញ៉ាំជុំគ្នា។ ដោយឡែកយប់កើតហេតុ គេពុំបានឃើញមិត្តជិតខាងបន្ទប់មកហៅខ្លួននោះឡើយ ដោយគិតថាក្រែងមិនស្រួលខ្លួនរូបគេក៏បានទៅគោះទ្វារ តែពុំមានអ្នកឆ្លើយ ហើយរូបគេក៏អើតតាមបង្អួចឃើញមិត្តរបស់ខ្លួនកំពុងតែគេង។ ដោយពុំហ៊ានរំខានរូបគេក៏ត្រលប់ទៅវិញ លុះថ្ងៃបន្ទាប់គេពុំបានឃើញមិត្តរបស់ខ្លួនចេញពីបន្ទប់នោះឡើយ ដោយហាក់មិនស្រួលចិត្តរូបគេក៏បានសម្រេចចិត្តប្តឹងម្ចាស់ផ្ទះឲ្យគាស់ទ្វារ ក៏ឃើញថាលោក ថេផាថន ដែលមានអាយុ ២៨ឆ្នាំ បានស្លាប់បាត់ទៅហើយ។
August 17, 2019 - អន្តរជាតិ
សីតុណ្ហភាពប្រចាំខែកក្កដា ឆ្នាំ ២០១៩ នេះ ត្រូវបានគេរកឃើញថា គឺជាខែដែរមានសីតុណ្ហភាពក្តៅបំផុតប្រចាំភពផែនដី នេះបើយោងតាមសិក្សារបស់រដ្ឋបាល មហាសមុទ្រនិងបរិយាកាសជាតិអាមេរិក (NNOA)។ ស្ថាប័នមួយនេះក៏បានរកឃើញផងដែរថា ទន្ទឹមនឹងសីតុណ្ហភាពឡើងខ្ពស់បំផុតនេះ ដុំទឹកកកនៅកំបន់ប៉ូលក៏ធ្លាក់នៅកម្រិតទាបបំផុតផងដែរ។ របាយការណ៍របស់ NNOA បានបង្ហាញថា សីតុណ្ហភាពជាមធ្យមលើភពផែនដីបានកើតឡើង ០,៩៥ អង្សាសេ ខណៈសីតុណ្ហភាពជាមធ្យមលើភពផែនដីជាធម្មតាមានកម្រិតត្រឹមតែ ១៥,៨ សង្សាសេប៉ុណ្ណោះ។ សីតុណ្ហភាពនៅក្នុងខែកក្កដា ឆ្នាំ ២០១៩ នេះ ត្រូវបានធ្វើការប្រៀបធៀបថា បានបំបែកកំណត់ត្រាជាខែដែលមានអាកាសធាតុក្តៅបំផុតដែលធ្លាប់កើតមានលើភពផែនដីម្តងកាលពីឆ្នាំ ១៨៨០ ម្លះ។ សូមបញ្ជាក់ជូនថា សីតុណ្ណភាពខាងលើគឺជាសីតុណ្ហភាពគិតជាមធ្យមរបស់ភពផែនដីប៉ុណ្ណោះ តែជាក់ស្តែងតំបន់មួយចំនួននៃប្រទេសឥណ្ឌា ចិន អាហ្វ្រិកខាងត្បូង
August 17, 2019 - អន្តរជាតិ
សៀមរាប៖ ឯកឧត្តម ស៊ុន ចាន់ថុល បានដឹកនាំយុទ្ធនាការជិះកង់នៅក្រុងសៀមរាបដើម្បីប្រមូលមូលនិធិជួយដល់មន្ទីរពេទ្យគន្ធបុប្ផាដែលមានចម្ងាយផ្លូវ២៨គីឡូម៉ែត្រ ព្រមទាំងប្រមូលថវិកាបានរហូតដល់ទៅ ៩៥.៤៣២,០០ ដុល្លារអាមេរិក ។ យុទ្ធនាការនេះបានធ្វើឡើងកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ នៅទឹកដីខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង លោកជំទាវភរិយាឯកឧត្ដមអភិបាលនៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរជុំវិញខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជា កាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តជាច្រើននាក់។ យុទ្ធនាការជិះកង់នេះធ្វើឡើងមិនត្រឹមតែដើម្បីប្រមូលថវិកាទ្រទ្រង់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា បង្កើនសុខភាព បង្កើតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហការប៉ុណ្ណោះទេ តែក៏ដើម្បីត្រួតពិនិត្យស្ថានភាពផ្លូវនៅតាមគោលដៅសំដៅសហការជាមួយអាជ្ញាធរដែនដី និងអាជ្ញាធរអប្សរា រិះរកនីតិវិធីថែទាំ និងជួសជុលឱ្យបានទាន់ពេលវេលា ជាពិសេសបណ្ដុះស្មារតី សម្បជញ្ញៈ និងការចូលរួមក្នុងកិច្ចការសង្គមដ៏មានតម្លៃនេះឱ្យមានសកម្មភាពផុលផុសថែមទៀត។ ជាលទ្ធផល
August 17, 2019 - PRព្រឹត្តិការណ៌នៃការប្រគំតន្ត្រីឈានចូលទៅកាន់វគ្គជំរុះ Cambodia Idol Junior សប្តាហ៌ទី2 បានមកដល់ទៀតហើយ!!
កម្មវិធីប្រឡងចម្រៀងកុមារប្លែកគេក្នុងយុគសម័យថ្មី Cambodia Idol Junior បានធ្វើការប្រឡងវគ្គជម្រុះដំបូងហើយ! កាលពីសប្តាហ៌មុនសង្កេតឃើញថាប្អូនៗជាបេក្ខជនជាច្រើនបានមកដាក់ពាក្យចូលរួមប្រឡងវគ្គជម្រុះដំបូងនៅទីតាំងទី១ សណ្ឋាគារស្ទឹងសង្កែ ទីរួមខេត្ដបាត់ដំបង ដែលបានបញ្ចប់នាព្រឹកថ្ងៃ អាទិត្យ ទី 11 ខែសីហា ឆ្នាំ 2019។ សម្រាប់ទីតាំងប្រឡងវគ្គជម្រុះបន្ទាប់ធ្វើឡើងនៅខេត្តសៀមរាប ផ្សារទំនើប The Heritage Walk នាថ្ងៃ អាទិត្យ ទី 18 ខែ សីហា ឆ្នាំ 2019 ខាងមុខនេះ។ សម្រាប់កម្មវិធីចាប់ផ្តើមពីម៉ោង 8:00 ព្រឹកតទៅ! ពាក្យចូលរួមប្រឡងមានដាក់លក់នៅ The
August 17, 2019 - បច្ចេកវិទ្យា
វៀតណាមបានបង្កើតបណ្តាញសង្គមផ្ទាល់ខ្លួនរបស់មួយ ដើម្បីប្រជែងជាមួយនឹងក្រុមហ៊ុន Facebook។ បណ្តញសង្គមថ្មីរបស់វៀតណាមនេះមានឈ្មោះថា Gapo មានមុខងារអាច Chat, Post និងមុខងារកសំខាន់ៗជាច្រើនទៀត ស្រដៀងគ្នាទៅនឹងបណ្តាញសង្គម Facebook ដែរ។ បណ្តាញសង្គម Gapo ត្រូវបានអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុន Gapo Technology ដែលមានមូលដ្ឋានៅក្នុងទីក្រុងហាណូយប្រទេសវៀតណាមផ្ទាល់តែម្តង។ គេបានកត់សម្គាល់ថា វត្តមានរបស់បណ្តាញសង្គម Gapo បានលេចឡើងមួយសប្តាហ៍ក្រោយលោក Nguyen Manh Hung រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងទំនាក់ទំនងវៀតណាមបានប្រាក់អ្នកសារព័ត៌មានក្នុងស្រុកថា គាត់ចង់ឲ្យមានបណ្តាញសង្គមជាតិវៀតណាមសម្រាប់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ជំនួសបណ្តាញសង្គមរបស់បរទេស។ បើតាមលោក Ha Trung Kien អគ្គនាយករបស់ក្រុមហ៊ុន Gapo Technology បានប្រាប់អ្នកសារព័ត៌មានថា បច្ចុប្បន្ននេះមានប្រជាជនវៀតណាមប្រមាណជា
August 17, 2019 - PR
កូនច្បងត្រកូល Reno របស់ OPPO ដែលមានឈ្មោះថា OPPO Reno 10X Hybrid Zoom ទាំងពីរពណ៌ Ocean Green និង Jet Black (ដែលមានបង្កប់បច្ចេកវិទ្យាកាមេរ៉ា60X Digital Zoom) គឺជាប្រភេទស្មាតហ្វូនថ្មីដែលមានប្រជាប្រិយភាពគួរសមដែរ នៅពាក់ កណ្តាល ឆ្នាំ២០១៩នេះ ដោយវាមកទាំងព្រមជាមួយនឹងរូបរាងដ៏សង្ហាផ្នែកខាងមុខ ខាងក្រោយ ផ្នែកចំហៀង ព្រមជាមួយនឹងសមត្ថភាពផ្នែកខាងក្នុងដ៏លេចធ្លោគ្មានគូរប្រៀបថែមទៀតផង ដោយការរចនាផ្នែកខាងក្នុងរបស់វាចេញមក គឺស្រស់ស្អាត មានសភាពរលោង ទាក់ទាញអារម្មណ៍ និង មានលក្ខណៈពិសេសនៅលើ Software
August 17, 2019 - សុខភាព
មិនថាមនុស្សតូច ឬធំឡើយ ភាគច្រើនប្រាកដជាធ្លាប់ជួបបញ្ហាស្លាក់ឆ្អឹងត្រី ហើយសម្រាប់អ្នកមិនដឹងពីវិធីបំបាត់ ឬបន្តទុកប្រយ័ត្នជួបបញ្ហាធំ។ ដូចនេះគួរតែមកស្វែងយល់ជាមួយវេជ្ជបណ្ឌិត ហម សីលា ឯកទេសត្រចៀក ច្រមុះ បំពង់ក នៃមន្ទីរពេទ្យព្រះអង្គឌួង ដូចខាងក្រោមនេះ។ លោកវេជ្ជបណ្ឌិតបានឲ្យដឹងថា ការដែលមានឆ្អឹងត្រីស្លាក់ជាប់ ហើយមិនយកចេញអាចក្លាយទៅជាខ្ទុះជុំវិញក។ ក្នុងស្ថានភាពបែបនេះ ពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ វាវិវត្តទៅជាខ្ទុះអាប់សែ រហូតប្រឈមដល់ការបង់ជីវិតក៏មាន។ គ្រូពេទ្យឯកទេសត្រចៀក ច្រមុះ បំពង់ករូបនេះបានឲ្យដឹងទៀតថា អ្នកមានបញ្ហាស្លាក់ឆ្អឹងត្រី គួរតែប្រញាប់មកមន្ទីរពេទ្យ ដើម្បីឲ្យគ្រូពេទ្យមានបច្ចេកទេសចាប់យកចេញ។ ចំណែកវិធីចាប់យកចេញ គឺគេប្រើម៉ាស៊ីនអង់ដូស្កូប ដោយប្រើតេលេស្ដូបតាមលេខ ដើម្បីលូកដកចេញមកក្រៅ ប្រសិនបើឆ្អឹងនៅផ្នែកខាងលើបំពង់ក។ វេជ្ជបណ្ឌិត ហម សីលា
August 17, 2019 - អន្តរជាតិ
ខណៈដែលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនឹងចាប់ផ្តើមនៅថ្ងៃច័ន្ទ ឯកឧត្តម ហ៊ីដេហ៊ីសា ហូរីណូអ៊ុជិ ឯកអគ្គរាជទូតជប៉ុន ដែលនឹងចប់អាណត្តិជាឯកអគ្គរាជទូតជប៉ុននៅកម្ពុជា បានធ្វើការសរសេរសារជូនពរសិស្សានុសិស្សថ្នាក់ទី១២ ដែលនឹងត្រៀមខ្លួនក្នុងការប្រឡងបាក់ឌុបឆ្នាំ២០១៩។ ដោយឯកឧត្តម ហ៊ីដេហ៊ីសា ហូរីណូអ៊ុជិ បានសរសេររៀបរាប់នៅលើហ្វេសប៊ុកផេកផ្លូវការថា៖ “ជម្រាបសួរ ក្មួយៗសិស្សវិទ្យាល័យថ្នាក់ទី១២! ក្មួយៗនឹងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចាប់ពីថ្ងៃទី១៩ ដល់២០ ខែសីហានេះ។ ខ្ញុំសូមជូនពរ ក្មួយៗជាទំពាំងស្នងឬស្សីកម្ពុជាទទួលបានលទ្ធផលល្អគ្រប់ៗគ្នា”។ គួររំលឹកថា ឯកឧត្តម ហ៊ីដេហ៊ីសា ហូរីណូអ៊ុជិ ជិតចប់អាណត្តិហើយបន្ទាប់ពីបំពេញការងារជា ឯកអគ្គរាជទូតជប៉ុននៅកម្ពុជារយៈពេល៣ឆ្នាំ ជាពិសេសការពង្រឹងទំនាក់ទំនងរវាងជប៉ុន និងកម្ពុជាគឺមានការរីកចំរើនគួរឲ្យកត់សម្គាល់លើវិស័យនានាក្នុងអាណត្តិបីឆ្នាំរបស់ឯកឧត្តម ឯកអគ្គរាជទូតនៅកម្ពុជា៕
August 17, 2019









