Khmernote Media
  • អន្តរជាតិ

    បាត់ដំបង៖ ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង បញ្ជាឲ្យធ្វេីតេស្ត(ទឹកនោម)ស្វែងរកសារធាតុញៀនក្នុងជួរមន្ត្រីនគរបាលជាតិចំ​ណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ហេីយ ។ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ នគរបាលចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ត្រូវបង្ហាញមុខដេីម្បីធ្វេតេស្តទឹក​នោមស្វែងរកសារធាតុញៀននៅក្នុងខ្លួន។ ក្នុងករណីរកឃេីញថា​ មន្រ្តីនគរបាលរូបណាមានផ្ទុកសារធាតុញៀននៅក្នុងខ្លួនមន្ត្រីនគរបាលរូប​នោះនឹងត្រូវចាត់វិធានការជាក់ស្តែង​ ស្រប​តាម​វិន័យលេខ០០៦រប​ស់​កងកម្លាំងនគរបាលជាតិឬករណីធ្ងន់ធ្ងរត្រូវអនុវត្តតាមច្បាប់ជាធរមាន។ យោងតាមលិខិត៦៩/១៩​ជប្រគញ​ ចុះថ្ងៃទីសុ​ក្រ ០១រោចខែស្រាពណ៍​ឆ្នាំកុរឯកស័ក​ព.ស.២៥​៦៣​ ត្រូវនឹងថ្ងៃទី​ ១៦​ ខែ​ សីហា​ឆ្នាំ​២០១៩​របស់ផែនការងារប្រឆាំងគ្រឿងញៀនដែលចុះហត្ថលេ​ខាដោយលោកឧត្តមសេនីយ៍ត្រី​ កុយ​ ហៀង​ ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន​បានឲ្យដឹងថាចាប់ពីថ្ងៃទី១៩​ ខែ​ សីហា​ ឆ្នាំ​២០១៩នេះទៅមន្រ្តីនគរបាលចំណុះស្នងការដ្ឋាន​នគបាលខេត្តបាត់ដំបងត្រូវមានវត្តមានដេីម្បីធ្វេីតេស្តទឹក​នោមស្វែងកសារធាតុញៀននៅក្នុងខ្លួន។ ការអនុវត្តបែបនេះគឺដេីម្បីបង្ហាញថា​ មន្រ្តីនគរបាលត្រូវតែជាមន្រ្តីដែលស្អាតស្អំ​ជាពិសេសជាមួយបញ្ហាគ្រឿងញៀននេះតែម្តង​៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រូបភាព៖ ផែនការងារ​សេនាធិការ

    August 19, 2019
  • បច្ចេកវិទ្យា

    បរទេស: យោងតាមប្រភពព័ត៌មានន The Sun ចេញផ្សាយកាលពីពេលកន្លងមកអំពីពាក្យចចាមអារ៉ាមដ៏គួរឲ្យភ្ញាក់ផ្អើលមួយរបស់ iPhone ស៊េរីថ្មី គឺ iPhone 11 ថានឹងអាចបង្ហាញខ្លួនជាផ្លូវការនាដើមខែកញ្ញា នាពេលខាងមុខជាមួយនឹងពណ៌ថ្មីមួយ ដែលមិនធ្លាប់បានឃើញពីមុនមក។ តាមរយៈការអះអាងមួយពីសំណាក់បុគ្គលិករោងចក្រ Foxconn ជារោងចក្រផលិតទូរស័ព្ទម៉ូដែលថ្មី iPhone 11 បានឲ្យដឹងថា ក្រុមហ៊ុន Apple បានសម្រេចចិត្តជ្រើសរើសយកពណ៌ថ្មីមួយសម្រាប់ iPhone 11 ដែល iPhone ស៊េរីមុនរបស់ក្រុមហ៊ុន Apple មិនធ្លាប់មានពីមុននោះគឺពណ៌ខៀវចាស់។ Foxconn គឺជារោងចក្រ ដែលមានមូលដ្ឋាននៅក្នុងកោះតៃវ៉ាន់ ទទួលខុសត្រូវក្នុងការផលិតទូរស័ព្ទរបស់ក្រុមហ៊ុន Apple

    August 19, 2019
  • អន្តរជាតិ

    ខេត្តកណ្តាល៖ សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យមួយរូបដែលជាប់ពាក់ព័ន្ធជាមួយនឹងករណីឆបោកម៉ូតូហុងដាឌ្រីម១២៥ ស៊េរីឆ្នាំ២០១៨ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ1GT.54 16 មួយគ្រឿងខណៈដែលជនសង្ស័យជាបក្ខពួក២នាក់ទៀតបានរត់គេចខ្លួន។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ៥ និង៣០នាទី ចំណុចរមណីដ្ឋានកៀនស្វាយក្រៅ ស្ថិតនៅភូមិភូមិធំ ឃុំភូមិឃុំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ជនរងគ្រោះមានឈ្មោះ ហាន់ សូត ភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរជាងផ្សារដែក ចំណែកជនសង្ស័យឈ្មោះ ហង្ស សុខចេង ភេទស្រីអាយុ១៦ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរអ្នករាំអកកាដង់

    August 19, 2019
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ ករណីអ្នកមើលថែក្មេង ឬជាធម្មតាគេហៅថាម៉ែដោះ វាយធ្វើបាប និងធ្វើទារណ្ឌកម្មលើកូនក្មេង បានកើតមានជារឿយៗទម្រាំតែឪពុកម្តាយរបស់ក្មេងបានដឹងការពិត។ ជាក់ស្តែងកាលពីពេលថ្មីៗនេះមានករណីស្រដៀងគ្នានេះបានកើតមានជាថ្មីម្តងទៀត គឺមានអ្នកមើលថែក្មេងម្នាក់បានលួចដាក់ថ្នាំងងុយគេងនៅក្នុងទឹកដោះគោសម្រាប់ក្មេងញ៉ាំ​ ដើម្បីឲ្យក្មេងឆាប់គេងលក់។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ី ខណៈក្មេងតូចនោះមានអាយុត្រឹមតែ ៣ ខែប៉ុណ្ណោះ។ តាមម្តាយរបស់ទារករងគ្រោះ ដែលមានឈ្មោះ Vierza បានរៀបរាប់នៅក្នុងបណ្តាញសង្គម Instagram របស់គាត់ថា ស្រ្តីដែលគាត់បានជួលឲ្យមកមើលថែកូនគាត់នោះមានឈ្មោះថា Ju ជាមនុស្ស ដែលធ្លាប់រាប់អានគ្នាជាច្រើនឆ្នាំមកហើយ ហើយនាងជាមនុស្សមានចរិតខ្ជិលច្រអូសបន្តិច។​ ព្រោះតែខ្ជិលមើលក្មេង និងលួងពេលក្មេងយំ​ ស្រ្តីជាអ្នកមើលថែក្មេងរូបនេះតែងដាក់ថ្នាំងងុយគេងក្នុងទឹកដោះគោជារឿយៗ ដើម្បីឲ្យក្មេងឆាប់គេងលក់ និងគេងបានយូរជាដើម។ យ៉ាងណាក្តី សកម្មភាពនេះត្រូវបានបែកឆ្លាយតាមរយៈកាមេរ៉ាសុវត្ថិភាព ហើយពេលនេះនាងក៏ត្រូវគេបញ្ឈប់ពីការងារផងដែរ ខណៈក្មេងតូចត្រូវមានបញ្ហាសុខភាពជាច្រើនព្រោះទទួលថ្នាំងងុយគេងលើសកម្រិត៕ អត្ថបទ៖

    August 19, 2019
  • អន្តរជាតិ

    នៅក្នុងអំឡុងពេលប្រឡងក្នុងដំណើរសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩ ក៏ងាកមកមើលសកម្មភាពរបស់ឪពុកម្តាយ សាច់ញាតិដែលមករង់ចាំលើកទឹកចិត្តកូនក្មួយរបស់ខ្លួនដែលកំពុងតែបំពេញបេសសកម្មយ៉ាងក្តៅគគុក។ ទោះក្នុងអាកាសធាតុក្តៅ ខ្លួនជាឪពុកម្តាយសុខចិត្តមិនបំពេញការងារ រយៈពេល២ថ្ងៃ ដើម្បីមើលថែ លើកទឹកចិត្តកូនៗដែលកំពុងតែប្រឡង។ សូមបញ្ជាក់ថាយោងតាមតួលេខរបស់ក្រសួងអប់រំ យុវជន និងកីឡា ការប្រឡងមធ្យមសិក្សារទុតិយភូមិនៅឆ្នាំនេះមានបេក្ខជនសរុបចំនួន ១១៧ ០២៤នាក់ ចែកចេញជា ២០២មណ្ឌល ដោយថ្នាក់វិទ្យាសាស្ត្រមាន ៧៥មណ្ឌល និងថ្នាក់វិទ្យាសាស្រ្ដសង្គមមាន១២៧មណ្ឌល៕ រូបភាព៖ MoEYS Cambodia

    August 19, 2019
  • អន្តរជាតិ

    បេក្ខជនប្រឡងនៅតាមមណ្ឌលមួយចំនួន មានបញ្ហាសុខភាព នៅក្នុងអំឡុងពេលប្រឡងក្នុងដំណើរសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ដោយសារមានអាការៈវិលមុខ ខ្យល់គរ ក្អួត ជាដើម។ បញ្ហាសុខភាពបេក្ខជន ក្នុងអំឡុងពេលដំណើរការសំណេរ មានដូចជាមណ្ឌលបឋមសម្តេចជាស៊ីម ខេត្តបាត់ដំបង អនុវិទ្យាល័យសម្តេចឪ ខេត្តបន្ទាយមានជ័យ និង ទួលស្វាយព្រៃ ខេត្តភ្នំពេញ។ ក្នុងពេលនោះ បេក្ខជនខ្លះ បានបន្តការប្រឡងឡើងវិញ បន្ទាប់ពីមានអាការៈធូរស្រាល ដោយការទទួលបានជំនួយសង្គ្រោះបឋម ពីក្រុមគ្រូពេទ្យប្រចាំការនៅតាមមណ្ឌលនោះ និងបេក្ខជនម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ និងបានត្រឡប់មកមណ្ឌលប្រឡងវិញ ដើម្បីបន្តដំណើរសំណេរក្រោយពីបានទទួលការព្យាបាល៕ ប្រភព៖ MoEYS Cambodia

    August 19, 2019
  • អន្តរជាតិ

    ប៉ៃលិន៖ ព្រឹកថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន បានធ្វើសកម្មភាពទទួលផ្ញើ កង់ ម៉ូតូ ផ្តល់ទឹកសុទ្ធ និងប្រេងកូឡា ដោយឥតគិតថ្លៃ ជូនដល់សិស្សានុសិស្សបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៨-២០១៩ នៅមណ្ឌលប្រឡង វិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន។ សូមបញ្ជាក់ថាយោងតាមតួលេខរបស់ក្រសួងអប់រំ យុវជន និងកីឡា ការប្រឡងមធ្យមសិក្សារទុតិយភូមិនៅឆ្នាំនេះមានបេក្ខជនសរុបចំនួន ១១៧ ០២៤នាក់ ចែកចេញជា ២០២មណ្ឌល ដោយថ្នាក់វិទ្យាសាស្ត្រមាន ៧៥មណ្ឌល និងថ្នាក់វិទ្យាសាស្រ្ដសង្គមមាន១២៧មណ្ឌល៕

    August 19, 2019
  • អន្តរជាតិ

    កន្លងមកលោកអ្នកធ្លាប់បានដឹងថា អ្នកជក់បារីដោយផ្ទាល់ និងអ្នកស្រូបយកផ្សែងបារីដោយប្រយោលពីអ្នកជក់នោះ​ សុទ្ធតែមានគ្រោះថ្នាក់ដល់សុខភាពដូចគ្នា។ សម្រាប់អ្នកជក់បារីដោយផ្ទាល់គេច្រើនហៅថា អ្នកជក់ទី ១ ហើយអ្នកដែលនៅក្បែរនោះហើយបានស្រូបយកផ្សែងបារីដោយប្រយោល (មិនមែនជាអ្នកជក់បារី) គេច្រើនហៅថា អ្នកជក់ទី ២។ ដោយឡែករបាយការណ៍សុខភាពថ្មីមួយបានរកឃើញ មិនមែនតែអ្នកជក់ទី ១ និង ទី ២ ទេ ដែលទទួលគ្រោះថ្នាក់នោះ សូម្បីតែអ្នកជក់ទី ៣ ក៏អាចមានគ្រោះថ្នាក់ផងដែរ។ អ្នកជក់ទី ៣ នៅទីនេះ គឺសំដៅទៅលើអ្នកណាម្នាក់ ដែលបានស្រង់ក្លិនផ្សែងបារី ដែលបានជាប់នៅលើខោអាវ នៅលើសាឡុង វាំងនន ពូក ឬសម្ភារផ្សេងនៅក្នុងរថយន្តជាដើម។ របាយការណ៍មួយនេះបានពន្យល់ថា

    August 19, 2019
  • អន្តរជាតិ

    បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានប្រកាសផ្តល់រង្វាន់ទូរស័ព្ទ iPhone ហើយឯកឧត្តមក៏បានបន្ថែមថា ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា ក៏ផ្តល់ម៉ូតូថ្មីម្នាក់មួយគ្រឿង ជូនដល់បេក្ខជនប្រឡងជាប់បាក់ឌុប ទទួលបាននិទ្ទេស A នៅខេត្តបន្ទាយមានជ័យ ។ ដោយនៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ ឯក​ឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យអញ្ជើញ ចូលបើក​វិញ្ញាសារ​ប្រឡងសញ្ញបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ២០១៩ នៅមណ្ឌលវិទ្យាល័យសិរីសោភ័ណ។ ឯកឧត្តមបានសរសេររៀបរាប់ថា៖ “ថ្ងៃនេះជាថ្ងៃទី១នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ វេលាម៉ោង ៧ ព្រឹកថ្ងៃទី១៩ សីហា

    August 19, 2019
  • អន្តរជាតិ

    បន្ទាយមានជ័យ៖ ថ្ងៃនេះជាថ្ងៃទី១នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលកំពុងដំណើរទូទាំងប្រទេស ជាក់ស្តែងខេត្តបន្ទាយមានជ័យបានធ្វើឲ្យមហាជនកោតសរសើរយ៉ាងខ្លាំងដោយ មិនមានការយកថ្លៃផ្ញើយាន្តជំនិះ ព្រមទាំងមានការផ្តល់ទឹកសុទ្ធដោយឥតគិតថ្លៃដល់បេក្ខជនប្រឡង និងគណៈកម្មការប្រឡងគ្រប់មណ្ឌល។ មហាជនបានលើកឡើងថា នេះគឺជាគំរូដ៏ល្អមួយដល់ខេត្តដទៃទៀត ដើម្បីជួយសម្រាលបន្ទុកថ្លៃចំណាយរបស់បេក្ខជន ក៏ដូចជាកាត់បន្ថយការ ចំណាយពេលវេលាលើការទូទាត់ថ្លៃផ្ញើយានជំនិះ។ សូមបញ្ជាក់ថាយោងតាមតួលេខរបស់ក្រសួងអប់រំ យុវជន និងកីឡា ការប្រឡងមធ្យមសិក្សារទុតិយភូមិនៅឆ្នាំនេះមានបេក្ខជនសរុបចំនួន ១១៧ ០២៤នាក់ ចែកចេញជា ២០២មណ្ឌល ដោយថ្នាក់វិទ្យាសាស្ត្រមាន ៧៥មណ្ឌល និងថ្នាក់វិទ្យាសាស្រ្ដសង្គមមាន១២៧មណ្ឌល៕ ប្រភព៖ យុវនិស្សិត ស្រុកមង្គលបូរី

    August 19, 2019