- Khmernote Media
- អន្តរជាតិ
ភ្នំពេញ៖ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការ នៃអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ បានធ្វើការច្រានចោលនូវព័ត៌មានក្លែងក្លាយ ដែលបានបង្ហោះចែកចាយពេញបណ្តាញសង្គមដែលថាមានករណីបាញ់សម្លាប់នៅផ្សារទំនើប Aeon sensok city។ ដោយលោកបានសរសេររៀបរាប់ថា៖ “ខ្ញុំអធិការនគរបាលខណ្ឌសែនសុខ សូមបំភ្លឺថាករណីនេះគឺពុំមានកើតនៅក្នុងផ្សារទំនើបAEON2ទេ ហើយសូមអស់លោកមុននឹងផ្សាយសូមអោយមានមូលដ្ឋានព័ត៌មានអោយច្បាស់លាស់ផង កុំចេះតែផ្សាយដើម្បីបំប៉ោងសភាពការណ៍ ។ សូមបងប្អូនជួយ SHARE អោយបងប្អូនបានដឹងផងហើយកុំយល់ច្រឡំទៀត”។ គួរបញ្ជាក់ថារូបភាពដែលមានការបំភ្លៃថាជារូបបាញ់ប្រហារនៅផ្សារទំនើប Aeon2 នោះ តាមពិតជាគឺករណីចាក់សម្លាប់នៅឯផ្សារទំនើបមួយនៅក្រុង ចាកាតា ប្រទេសឥណ្ឌូនេស៊ី៕
August 28, 2019 - អន្តរជាតិ
យោងតាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថាមុននេះបន្តិចនាវេលាម៉ោង ០៧និង៣២នាទីព្រឹក នាថៃ្ងទី២៧ ខែសីហា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកគ្នាបង្កឡើងរវាងរថយន្ដដឹកប្រេងខ្មៅក្រុមហ៊ុនPTT ជាមួយរថយន្តដឹកទំនិញ នៅចំណោតលោកយាយម៉ៅពេជ្រនិល ចន្លោះគីឡូម៉ែត្រលេខ ១០៣-១០៤ បណ្ដាលឲ្យធ្លាក់រថយន្ដពីលេីផ្លូវ និងបង្កអោយធ្លាយប្រេងខ្មៅពេញផ្លូវ ។ សូមបងប្អូនអ្នកបេីកបរឆ្លងកាត់តាមផ្លូវជាតិលេខ៤ ខេត្តព្រះសីហនុ មកភ្នំពេញមេត្តាប្រុងប្រយ័ត្នព្រោះផ្លូវឡេីងចំណោទនិងមានប្រេង៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ
August 28, 2019 - ព័ត៌មានជាតិ
នៅថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០១៩ នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានចេញប្រកាសលុបឈ្មោះលោក វរៈសេនីយ៍ទោ ផែង វណ្ណៈ ចេញពីក្របខ័ណ្ឌកងទ័ព ពីព្រោះប្រព្រឹត្តខុសនឹងច្បាប់លក្ខន្តិកៈទូទៅចំពោះយោធិន នៃ កងយោធពលខេមរភូមិន្ទ និង បទវិន័យទូទៅសំរាប់កងយោធពលខេមរភូមិន្ទ៕
August 27, 2019 - បច្ចេកវិទ្យា
យើងបានដឹងហើយថា មួយរយៈចុងក្រោយនេះមានព័ត៌មានជាច្រើនបានបញ្ជាក់ថា Vivo NEX 3 5G គឺជាស្មាតហ្វូនមួយក្នុងចំណោមស្មាតហ្វូនជាច្រើនទៀតដូចជា Galaxy S10 5G, OnePlus 7 Pro 5G, LG V50 ThinQ, Galaxy Note 10+ 5G និងម៉ូដេលផ្សេងៗទៀត ដែលស្ថិតនៅក្នុងបញ្ជីទូរស័ព្ទ ដែលនឹងចូលមកទីផ្សារដោយមានបំពាក់មកជាមួយនឹងបច្ចេកវិទ្យាអ៊ិនធឺណេត5G។ កាលពីដើមខែនេះផងដែរក្រុមហ៊ុនទូរគមនាគមន៍ធំបំផុតរបស់ចិន China Unicom ធ្លាប់បានអះអាងដែរថា Vivo NEX 5G ស្ថិតក្នុងចំណោមម៉ូដេលដែលអាចប្រើប្រាស់សេវាកម្ម 5G និងចេញលក់ជាផ្លូវការក្នុងខែកញ្ញានេះជាមិនខាន
August 27, 2019 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩នេះ តុលាការបានធ្វើការប្រកាសផ្តន្ទាទោស អតីតឧកញ៉ា ហូរ ចំរើន ពីបទឆបោក ដោយសម្រេចដាក់ពន្ធនាគារចំនួន ២ឆ្នាំ៦ខែ និងសម្រេចឲ្យសងលុយទៅដើមបណ្តឹង ដែលជាជនជាតិកូរ៉េ ទឹកប្រាក់ជាង៩៦លានដុល្លារសហរដ្ឋអាមេរិកវិញ។ ក្រៅពីផ្តន្ទាទោសដាក់ពន្ធនាគារ និងសងលុយទៅដើមបណ្តឹងហើយ តុលាក៏បានសម្រេចឲ្យជនជាប់ចោទសងជំងឺចិត្តជូនដើមបណ្តឹងចំនួន៨លានរៀល និងពិន័យចូលរដ្ឋចំនួន៦លានរៀលផងដែរ៕
August 27, 2019 - សង្គម
យោងតាមការបញ្ជាក់ពីនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានលើកឡើងពីចម្ងល់របស់បងប្អូនប្រជាពលរដ្ឋថា តើអត្តសញ្ញាណបណ្ណខេត្ត អាចធ្វើផ្លាកលេខរថយន្ត ភ្នំពេញ បានដែរឬទេ? នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានធ្វើកាបកស្រាយ ដោយដកស្រង់ចេញពីប្រកាស046 ប្រ.ក.សក. ចុះថ្ងៃទី ២៧ ខែមករា ឆ្នាំ២០១៧ ឲ្យដឹងថា៖ ១. អត្តសញ្ញាណប័ណ្ណខេត្ត គឺត្រូវទទួលស្លាកលេខខេត្ត។ អត្តសញ្ញាណប័ណ្ណភ្នំពេញ ត្រូវទទួលស្លាកលេខភ្នំពេញ។ ២. ការចុះបញ្ជីយានយន្ត គឺត្រូវយកអត្តសញ្ញាណប័ណ្ណ ជាគោល។ ៣. ប៉ុន្តែក្នុងករណីដែល ម្ចាស់រថយន្តមានអត្តសញ្ញាណប័ណ្ណខេត្ត ហើយចង់បានលេខភ្នំពេញ ទាល់តែម្ចាស់រថយន្តនោះមានអាសយដ្ឋានអចិន្ត្រៃយ៍នៅភ្នំពេញ។ ដូចនេះ គាត់ត្រូវយកអត្តសញ្ញាណប័ណ្ណរបស់គាត់ ភ្ជាប់មកជាមួយនូវសៀវភៅគ្រួសារឬសៀវភៅស្នាក់នៅ ដើម្បីជាឯកសារអម ក្នុងការចុះបញ្ជីរថយន្ត៕
August 27, 2019 - អន្តរជាតិ
តៃវ៉ាន់៖ ក្មេងប្រុសអាយុ ៨ ឆ្នាំម្នាក់រក្សាពាក្យសន្យាបានយ៉ាងល្អជាមួយនឹងម្តាយរបស់គេ ដោយរូបគេសុខចិត្តនាំយករូបថតរបស់ម្តាយគេទៅកាន់កំពូលភ្នំដ៏ខ្ពស់មួយ ដើម្បីបំពេញពាក្យសន្សាឡើងលើកំពូលភ្នំជាមួយនឹងគ្រួសារ។ រឿងរ៉ាវដ៏គួរឲ្យរំជួលចិត្តនេះបានកើតឡើងនៅលើកំពូលភ្នំ The Jade Mountain ដែលជាភ្នំដ៏ខ្ពស់បំផុតនៅក្នុងកោះតៃវ៉ាន់ និងមានកម្ពស់ប្រមាណជា ៣៩៥២ ម៉ែត្រ។ កុមារតូចដែលមានទឹកចិត្តមុះមុតរូបនេះមានឈ្មោះថា Ze Gang ហើយកាលពី ៤ ឆ្នាំមុន រូបគេរួមជាមួយនឹងម្តាយ និងឪពុករបស់គេដែលមានឈ្មោះថា Tzuo បានសន្សាគ្នាថា នៅពេលដែលគេមានអាយុ ៨ ឆ្នាំ ពួកគេនឹងនាំគ្នាឡើងមកលេងលើកំពូលភ្នំនេះទាំងអស់គ្នា។ យ៉ាងណាក្តី ជាអកុសលកាលពី ២ ឆ្នាំមុន ម្តាយរបស់របស់គេមានបញ្ហាជើងត្រូវធ្វើការវះកាត់ និងមិនអាចដើររួចនោះទេ។
August 27, 2019 - PRកុម៉្មង់ Huawei Mate 20 X (5G) ឥលូវនេះដើម្បីក្លាយជាម្ចាស់ស្មាតហ្មូន 5G ដំបូងគេបង្អស់នៅប្រទេសកម្ពុជា!
ភ្នំពេញ ថ្ងៃទី 27 សីហា ឆ្នាំ 2019 ៖ ការរង់ចាំយ៉ាងអន្ទះសារក្នុងការប្រើប្រាស់កំពូលស្មាតហ្វូន 5G ដំបូងបង្អស់នៅប្រទេសកម្ពុជា ត្រូវបានបញ្ចប់! Huawei Mate 20 X (5G) ចាប់ផ្តើមទទួលការកុម្ម៉ង់ទុកមុន ក្នុងតម្លៃ $899 នៅគ្រប់ Smart Shop នៅរាជធានីភ្នំពេញ ថែមកាដូជាច្រើនដូចជា Flip Case, M-Pen កាលីបទាន់សម័យ ស៊ីម Smart លេខពិសេស និងគម្រោង Smart ធំហ្ម៎ង
August 27, 2019 - បច្ចេកវិទ្យា
ខាងក្រោមនេះជាការធ្វើតេស្តចុងក្រោយបំផុតមួយរបស់គណនេយ្យយូធូប PhoneBuff រវាងស្មាតហ្វូនកំពូលតម្លៃជាង១,០០០ដុល្លារ ម៉ូដែល Galaxy Note 10+ របស់ក្រុមហ៊ុន Samsung និង iPhone XS Max របស់ក្រុមហ៊ុន Apple។ ជាលទ្ធផល Note 10+ បានទទួលពិន្ទុលើស iPhone XS Max ក្រោយការតេស្តទំលាក់នេះ។ ទាំង Galaxy Note 10+ និង iPhone XS Max សុទ្ធតែក្រាលដោយកញ្ចក់ Corning Gorilla
August 27, 2019 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ មន្ត្រីនាយកដ្ឋានគ្រប់គ្រងទឹក , នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និង នាយកដ្ឋានទ្រទ្រង់បច្ចេកទេសនិងអន្តរវិស័យ នៃអាជ្ញាធរជាតិអប្សរា រួមជាមួយនឹងនិស្សិតមកពីប្រទេសជប៉ុន សរុបចំនួនប្រមាណជាង២០០នាក់ បានរួមគ្នាសម្អាតបរិស្ថានតាមដងប្រឡាយនាផ្លូវសម្តេចវិបុលបញ្ញា សុខ អាន។ លោក សោម ផារ៉ាត់ មន្ត្រីនៃនាយកដ្ឋានទ្រទ្រង់បច្ចេកទេសនិងអន្តរវិស័យ បានឱ្យដឹងថា ការសម្អាតបរិស្ថាននៅតាមបណ្តោយផ្លូវសម្តេចវិបុលបញ្ញា សុខ អាន ធ្វើឡើងទៅតាមទម្លាប់ជាប្រចាំ និង ដើម្បីជាការទទួលស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់នៃកិច្ចប្រជុំអាស៊ានផងដែរ ហើយកិច្ចការសម្អាតនេះ ធ្វើឡើងចំនួន២ទីតាំង គឺពីផ្លូវចេញពីផ្លូវជាតិលេច៦ និងផ្លូវនៅស្ពាននាគ ដោយផ្តោតទៅលើការជួសជុលផ្លូវថ្នល់ ,
August 27, 2019







