Khmernote Media
  • បច្ចេកវិទ្យា

    ទីបំផុតទៅក្រុមហ៊ុន Nintendo បានប្រកាសកាលបរិច្ឆេទនៃការបញ្ចេញហ្គេមទូរស័ព្ទ Mario Kart Tour ជាផ្លូវការហើយគឺនៅថ្ងៃទី ២៥ ខែ កញ្ញាខាងមុខនេះ។ Mario Kart Tour នឹងមានវត្តមានទាំងនៅក្នុង App Store និង Google Play សម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទប្រភេទ Android និង iOS អាចទាញយកមកលេងបានដោយសេរី។ យ៉ាងណាក្តី នៅក្នុងកម្មវិធីហ្គេមនោះក៏មានបន្ថែមជម្រើសឲ្យអ្នកប្រើប្រាស់ទាំងអស់អាចប្រើលុយទិញនូវរបស់មួយចំនួនផងដែរប្រសិនបើពួកគេត្រូវការ តែបើកពួកគេមិនចង់ទិញនោះទេក៏នៅតែអាចលេងហ្គេមនេះបានជាធម្មតាដែរ។ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Phonearena បានឲ្យដឹងថា ដើម្បីលេងហ្គេម  Mario Kart Tour លោកអ្នកត្រូវបង្កើតគណនី Nintendo

    August 29, 2019
  • ព័ត៌មានជាតិ

    សៀមរាប៖ យោងតាមព័ត៌មានជាបឋម បានឲ្យដឹងថា បុគ្គលិកក្រុមហ៊ុន ខេមបូឌាអ៊ែរផត ០៥នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ឃាត់ខ្លួន ពីបទលួច ចាក់​ឆ្កឹះ​កូនសោ ឬ​រ៉ូ​តវ៉ា​លី​យក​លុយ និង​ទ្រព្យសម្បត្តិ​របស់​ភ្ញៀវ នៅចំណុចក្នុងព្រលានយន្តហោះ ខេត្តសៀមរាប ។ ជនសង្ស័យ​ទាំង​៥​នាក់​ដែលសមត្ថកិច្ចឃាត់ខ្លួនរួម​មាន ​ឈ្មោះ សុខ សុ​ខន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ,​ឈ្មោះ សុវណ្ណ វី​រះ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ,​ឈ្មោះ រុណ រ៉ា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ

    August 28, 2019
  • PR

    វីដេអូខ្លីមួយទើបតែបានបង្ហោះនៅលើបណ្តាញសង្គម Facebook តាមរយៈ Page ផ្លូវការរបស់ក្រុមហ៊ុនទូរស័ព្ទដៃ OPPO ប្រចាំនៅប្រទេសកម្ពុជា ដោយមានក្រុមយុវវ័យជាច្រើនបាននាំគ្នាចូលទៅ Comment, Shared ឡើងភ្លូកទឹកភ្លូកដីតែម្តង និង Mention ដល់ Best Friend របស់ពួកគេដែលមានសាច់ម៉ាប់ៗ ព្រោះវាជាវីដេអូខ្លីនេះមានភាពចាក់ដោត(ចាក់ដោតជាភាសាលេងសើចពេញនិយមក្នុងសង្គម) នៅក្នុងស្រទាប់យុវវ័យខ្មែរ! ជាពិសេសចំពោះមិត្តនារីៗដែលមានសាច់ម៉ាប់ៗ ធាត់តិចៗ តែម្តង។ ពាក្យចំអកមួយចំនួនតែងតែលើកឡើងថាបើយើងមានរូបរាងមិនស្អាត ធាត់ កាម៉ាប់ ប្រាកដជានៅសៅកែជាមិនខានឡើយ ហេតុអីគ្រាន់តែគ្នាកាម៉ាប់បន្តិច មានសាច់ច្រើនបន្តិច ភ្នែកលឹបបន្តិច ច្រមុះតូចបន្តិចសោះ មើលគ្នាលើក្រោមៗ យ៉ាប់ណាស់មនុស្សប្រុសសម័យអីឡូវ (នេះជាអារម្មណ៍មួយដែលអូនម៉ាប់បង្ហាញចេញមកនៅក្នុងវីដេអូខ្លីនេះ)។ អូនម៉ាប់សំណព្វចិត្តបង….ពិតជាគួរឲ្យស្រលាញ់មែន

    August 28, 2019
  • PR

    ភ្នំពេញថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១៩៖ បច្ចុប្បន្ននេះដោយសារតែមមាញឹកជាមួយការងារប្រចាំថ្ងៃទើបមិនមានពេលវេលាគ្រប់គ្រាន់ទៅផ្សារញឹកញាប់។ ដូច្នេះហើយទើបលោកអ្នកសម្រេចចិត្តទិញទូទឹកកកដើម្បីស្តុកម្ហូបអាហារបន្លែ ត្រីសាច់។ ប៉ុន្តែបើទូទឹកកកនោះស៊ីភ្លើងច្រើន មានសំឡេងរំខាន ឧស្សាហ៍ខូច មានក្លិនមិនល្អ ម្ហូបអាហារទុកមិនបានយូរទៀតនោះលោកអ្នកប្រាកដជាមានការលំបាកក្នុងជីវិតប្រចាំថ្ងៃកាន់តែច្រើនហើយ…!! តែពេលនេះលោកអ្នកឈប់បារម្ភទៀតទៅ! ជាមួយនឹងបច្ចេកវិទ្យាទំនើបចុងក្រោយពី ទូទឹកកក Samsung Side By Side នឹងជួយឱ្យជីវិតរស់នៅប្រចាំថ្ងៃរបស់លោកអ្នកកាន់តែងាយស្រួលបំផុត។ ជាការពិតណាស់ទូទឹកកកម៉ូឌែលនេះគឺពិតជាស័ក្តិសមខ្លាំងណាស់ព្រោះត្រូវបានរចនាឡើងយ៉ាងល្អឥតខ្ចោះ ស្អាត ទាក់ទាញ និងធំទូលាយ! កុំឱ្យលោកអ្នករង់ចាំយូរ! យើងនឹងបង្ហាញជូនលក្ខណៈពិសេបំផុតដល់លោកអ្នកដែលកំពុងស្វែងរកនូវបែបផែនជីវិតដ៏រស់រវើកជាមួយទូទឹកកក Samsung Side By Side នេះ៖ * ផ្ទៃខាងក្នុងកាន់តែធំទូលាយ៖ ជាមួយនឹងបច្ចេកវិទ្យា

    August 28, 2019
  • PR

    កម្មវិធីប្រកួតប្រដាល់គុនខ្មែររបស់ស្ថានីយទូរទស្សន៍ហង្សមាស King of Fighters កំពុងតែត្រៀម ទទូលស្វាគមន៍កីឡាករមកពីគ្រប់ទីកន្លែង គ្រប់តំបន់ ទូទាំងប្រទេស ដើម្បីដាក់ពាក្យចូលរួមប្រកួត រកម្ចាស់ជ័យលាភីដំបូងគេជាប្រវត្តសាស្រ្តប្រចាំស្ថានីយទូរទស្សន៍ហង្សមាស ដែលមានប្រាក់រង្វាន់ សរុបរហូតដល់ទៅ 100លានរៀល ស្មើរនឹង 25000 ដុល្លា ព្រមជាមួយកេរ្តិ៍ឈ្មោះ ល្បីទូរទាំងប្រទេស។ លោកអ្នកអាចចូលរួមដាក់ពាក្យប្រកួតបានដោយមិនកំណត់ថាជាកីឡាករ អាជីពឬមិនអាជីព ចាស់ឬថ្មី ធ្លាប់ហ្វឹកហាត់ក្នុងក្លឹបឬនៅក្រៅក្លឹបប្រដាល់នានា ធ្លាប់ចូលរួមប្រកួតតិចឬច្រើន ធ្លាប់ទទួលបានពាន រង្វាន់ឬមិនបានពានរង្វាន់ ឬមិនធ្លាប់ចូលរួមក្នុងការប្រកួតណាសោះក៏ដោយ គឺបើកឱកាសយ៉ាង ទូលំទូលាយទូទាំងប្រទេស។ នៅចាំអីទៀត? បើគិតថាខ្លួនខ្លាំង ខ្លួនពូកែ ត្រូវតែហ៊ានដាក់ពាក្យប្រកួតថ្ងៃនេះ ក្នុងកម្មវិធីប្រកួតស្វែង រកអ្នកប្រដាល់គុណខ្មែរ

    August 28, 2019
  • PR

    ការប្រើចំណេះដឹងផ្នែក វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា គឺជាតម្រូវការសំខាន់ក្នុងជំនាញដែលទាក់ទងទៅនឹង ការដោះស្រាយបញ្ហាដោយមានការវិភាគ និងសមត្ថភាពធ្វើការដោយមានភាពឯករាជ្យ។ ជំនាញទាំងនេះសុទ្ធតែបានបណ្តុះតាមរយ:ប្រព័ន្ទអប់រំ STEM៖ − ជំនាញវិភាគ: ជំនួយដល់ការស្រាវជ្រាវប្រធានបទ ការអភិវឌ្ឍន៍គម្រោងផែនការ និងការសន្និដ្ឋានលើលទ្ធផលស្រាវជ្រាវ។ − ជំនាញវិទ្យាសាស្ត្រ: ជាជំនាញសម្រាប់បំបែកប្រព័ន្ធវិទ្យាសាស្ត្រស្មុគស្មាញអោយទៅជាផ្នែកតូចៗ ដើម្បីស្គាល់ពីមូលហេតុនិងផលប៉ះពាល់ទំនាក់ទំនងនៃប្រព័ន្ធ និងការពារគោលការដើមដោយប្រើអង្គហេតុ។ − ជំនាញសង្កេត: បង្កើនការយកចិត្តទុកដាក់លើពត៌មានលំអិតដើម្បីអនុវត្តតាមស្តង់ដារ ការកត់ត្រាទិន្នន័យឱ្យបានត្រឹមត្រូវ ការសរសេរសេចក្តីណែនាំ និងភាពជាអ្នកដឹកនាំដែលអាចជួយដោះស្រាយបញ្ហាជូនអតិថិជន។ − ជំនាញបច្ចេកទេសវិទ្យាសាស្រ្ត: សម្រួលក្នុងការស្វែងរកប្រភពនៃបញ្ហា ចំណេះដឹងផ្នែកជួសជុលម៉ាស៊ីន ឬដោះស្រាយបញ្ហានៃប្រព័ន្ធប្រតិបត្តិការនៃឧបករណ៍អេឡិចត្រូនិច។ យល់ដឹងពីការជ្រើសរើសឧបករណ៍ដែលសមស្រប ការរក្សាចរន្តកម្មវិធីនិងកុំព្យូទ័រអោយមានលំនឹង។

    August 28, 2019
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ អាជ្ញាធរជាតិអប្សរា គ្រោងនឹងដាំកូនឈើ ១ពាន់ដើមដើម្បីលម្អផ្លូវចាប់ពីព្រលានយន្តហោះអន្ដរជាតិខេត្តសៀមរាបរហូតដល់មុខប្រាសាទអង្គរវត្ត។ ការដាំកូនឈើឡើងវិញតាមដងផ្លូវនាពេលនេះក៏ស្របគ្នានឹងអាជ្ញាធរជាតិអប្សរាទើបធ្វើការជួសជុលនិងកែលម្អផ្លូវនេះជាថ្មីដើម្បីបង្កភាពងាយស្រួលដល់ការធ្វើចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរដែលមកកម្សាន្តខេត្តសៀមរាប។ ជាមួយគ្នានេះ ដើម្បីរៀបចំសណ្តាប់ធ្នាប់សាធារណៈនិងរបៀបរៀបរយក្នុងទីធ្លាមុខប្រាសាទអង្គរវត្ត អាជ្ញាធរជាតិអប្សរាក៏នឹងធ្វើការដាំដើមក្រវ៉ាន់និងដើមឈើប្រភេទផ្សេងមួយចំនួនទៀតនៅតាមដងផ្លូវមុខប្រាសាទអង្គរវត្តដែលជាច្រកចូលចំបងសម្រាប់ទៅទស្សនាប្រាសាទអង្គរវត្តដែរ៕ អត្ថបទនិងរូបភាព៖នាយកដ្ឋានផ្សព្វផ្សាយ

    August 28, 2019
  • ព័ត៌មានជាតិ

    នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ នេះ អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសេចក្តីបំភ្លឺទាក់ទងនឹងប្រតិបត្តិការពន្លត់ និងសង្គ្រោះអគ្គិភ័យឆាបឆេះអគារសិប្បកម្មផលិតពូក ស្ថិតនៅក្រុមទី៤ ភូមិចម្រើនផល១ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ កន្លងទៅនេះ។ នៅក្នុងប្រតិបត្តិការសង្គ្រោះ និងពន្លត់អគារសិប្បកម្មខាងលើនោះផងដែរ កម្លាំងមានសមត្ថកិច្ចបានលើឡើងពីបញ្ហា៣យ៉ាងដែលនាំឲ្យមានផលវិបាកដល់ប្រតិបត្តិការ៖ ទី១៖ ភូមិសាស្ត្រស្មុគស្មាញ ច្រកចូលសង្គ្រោះតូចចង្អៀត មិនអាចចល័តរថយន្តពន្លត់អគ្គិភ័យបានទាន់ពេល ទី២៖ ចំណុចចាប់ផ្តើមនៃអគ្គិភ័យគឺស្ថិតនៅចំនុចកណ្តាលនៃអគារសិប្បកម្ម ដែលធ្វើឲ្យភ្នាក់ងារពន្លត់អគ្គិភ័យ ពិបាកនឹងចូលទៅពន្លត់ដល់គោលដៅ ទី៣៖ សម្ភារៈដែលឆេះ សុទ្ធសឹងតែជាសារធាតុងាយឆេះមានល្បឿនឆេះលឿនខ្លាំង ពិបាកពន្លត់ និងបង្កឲ្យមានផ្សែងដែលជាសារធាតុពុល និងខ្វះអុកស៊ីហ្សែន ដូចជាផ្លាស្ទិក

    August 28, 2019
  • បច្ចេកវិទ្យា

    កាលពីដើមខែសីហា កន្លងទៅក្រុមហ៊ុនផ្តល់សេវាអ៉ិនធឺណេត Sprint របស់អាមេរិកបានធ្វើការអះអាងហើយថា នឹងចាប់ផ្តើមដំណើរការអ៉ិនធឺណេត 5G របស់ខ្លួនជាមួយនឹងទូរស័ព្ទ OnePlus ជាលើដំបូង។ ដូចដែលការសន្យានៅថ្ងៃពុធ ទី២៨ ខែសីហានេះ សេវាអ៉ិនធឺណេត 5G ពិតជាបានដំណើរការនៅលើទូរស័ព្ទ OnePlus Pro 7។ TechRadar បានចាប់ផ្តើមការធ្វើតេស្តមួយភ្លាមដែរនៅលើទូរស័ព្ទនេះក្នុងបរិវេណទីក្រុងញូវយ៉កព្រមទាំងទីក្រុងផ្សេងទៀតដូចជាវ៉ាស៊ិនតោនជាដើម។ ការធ្វើតេស្តបានបង្ហាញថា ល្បឿនអ៉ិនធឺណេត 5G មានទៅដល់ 400Mbps គឺលឿនខ្លាំងជាង 4G LTE ប៉ុន្តែអ្វីដែលជាការរំពឹងទុកកន្លងមកនោះគឺល្បឿន 1Gbps សម្រាប់បច្ចេកវិទ្យា 5G នេះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៅលើល្បឿនអ៉ិនធឺណេត

    August 28, 2019
  • អន្តរជាតិ

    ភ្នំពេញ៖ កម្ពុជាបានបណ្តេញជនជាតិចិនចំនួន១៥០នាក់ ដែលជាប់បទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍។ ដោយនៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រោមការចង្អុលដឹកនាំពី ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ សហការជាមួយប៉ុស្តិ៍ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៃនាយកដ្ឋានច្រកទ្វារទី១ ធ្វើការបណ្តេញចេញជនជាតិចិនចំនួន ១៥០នាក់ ពាក់ព័ន្ធនឹងបទល្មើស ឆបោកតាមប្រព័ន្ធទូរគមនាគមន៍ (VOIP)។ នគរបាលអន្តោប្រវេសន៍បានឲ្យដឹងថា ជនជាតិចិនទាំង ១៥០នាក់ ស្រី១២នាក់ ខាងលើ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន និងនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ក្រាបកាលពីថ្ងៃទី ២០ ខែកក្កដា

    August 28, 2019