- Khmernote Media
- ព័ត៌មានជាតិ
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជា បាន និងកំពុងទទួលរងឥទ្ធិពលពីបាតុភូតធម្មជាតិចំនួន០៣ព្រមគ្នាក្នុងនោះមាន ឥទ្ធិពលលើប្រព័ន្ធសម្ពាធទាប ដែលបាន និងកំពុងលាតសន្ធឹងអូសកាត់ពីប្រទេសថៃ ឡាវ និងវៀតណាម, ឥទ្ធិពលពីព្យុះទី១៤ ឈ្មោះ កាហ្សីគី (KAJIKI) និងឥទ្ធិពលពីខ្យល់មូសុងនិរតីខ្លាំង ដែលធ្វើឲ្យអាកាសធាតុចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ប្រែប្រួលដូចខាងក្រោម៖ + បណ្តាខេត្តនៅតំបន់ទំនាបកណ្តាលភាគពាយ័ព្យ តំបន់ខ្ពង់រាបភាគខាងជើង តំបន់ខ្ពង់រាបភាគឦសាន និងតំបន់ជួរភ្នំដងរែក នឹងបន្តមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន ក្នុងនោះ មានផ្នែកខ្លះអាចនឹងមានភ្លៀងធ្លាក់គំហុកខ្លាំង និងអាចបង្កជាជំនន់ទឹកភ្លៀង + បណ្តាខេត្តនៅតំបន់ឆ្នេរ ពិសេសខេត្តព្រះសីហនុ និងខេត្តកោះកុង
September 3, 2019 - PR
កម្មវិធីប្រឡងចម្រៀងបែប Digital “The Mask Singer Cambodia” ដែលឧបត្ថម្ភផ្តាច់មុខដោយក្រុមហ៊ុនស្មាតហ្វូន OPPO បានចាប់ផ្តើមដំណើរការជម្រុះវគ្គដំបូងផ្តើមពីខេត្តសៀមរាប នៅផ្សារ ហេរីថេក (The Heritage Walk) ផ្ទុះការគាំទ្រខ្លាំងពីសំណាក់មហាជន និង អ្នកគាំទ្រស្មាតហ្វូន OPPO កាលពីថ្ងៃទី០១ ខែ កញ្ញា ឆ្នាំ ២០១៩ នេះ។ ការប្រកួតសមត្ថភាពចម្រៀងបែប Digital ដោយពាក់របាំងមុខ “The Mask Singer Cambodia” ជាលើកដំបូងនេះ បានធ្វើឲ្យក្រុមអ្នកគាំទ្រមានការភ្ញាក់ផ្អើល និង
September 3, 2019 - PR
“ចេះមកពីរៀន មានមកពីរក” គឺជាសុភាសិតខ្មែរ ដែលអាចប្រើប្រាស់គ្រប់ស្ថានការណ៍ ដូចគ្នានេះដែរបើចង់ថតរូបស្រស់ស្អាតបែបលក្ខណៈអាជីព ចាំបាច់បំផុតត្រូវសិក្សាលម្អិតអំពីការចាប់ប្លង់ថតរូប។ យោងតាម គេហទំព័រហ្វេសបុក OPPO Photography Academy (OPA) បានង្ហាញអំពីគន្លឹះចាប់ប្លង់ថតរូបងាយៗ ៤ចំណុច ដែលអ្នកគួរយល់ដឹង ដើម្បីថតរូបឲ្យបានស្អាត ដោយពុំចាំបាច់ចំណាយថវិកា ដូចខាងក្រោមនេះ៖ ១. ចែកប្លង់ថតចែកជាបី (Rule of Third): ដំបូងអ្នកត្រូវចែកប្លង់ថតជាបីភាគបញ្ឈរ និងជាបីភាគផ្ដេក ហើយដាក់វត្ថុ ឬមុខមនុស្ស ដែលជាប្រធានបទសំខាន់នៃរូបភាពរបស់អ្នក នៅលើចំណុចប្រសព្វ មួយក្នុងចំណោម ចំណុចប្រសព្វទាំងបួន នៃខ្សែចែកប្លង់នោះ ដើម្បីឲ្យរូបភាពរបស់អ្នកមើលទៅមានភាពទាក់ទាញជាងធម្មតា។ បន្ថែមពីនេះ
September 3, 2019 - បច្ចេកវិទ្យា
នៅចាំបានថាកាលពីខែតុលា ឆ្នាំ២០១៨ កន្លងទៅ នាឡិកាដៃឆ្លាតវៃម៉ូដែល Watch GT របស់ក្រុមហ៊ុន Huawei ត្រូវបានដាក់តាំងបង្ហាញក្នុងពេលតំណាលគ្នាជាមួយនឹងទូរស័ព្ទស៊េរី Mate 20 Pro។ The Phonearena ចេញផ្សាយនៅថ្ងៃអង្គារ ទី៣ ខែកញ្ញានេះ បានឲ្យដឹងផងដែរថា យុទ្ធសាស្ត្រស្រដៀងគ្នានេះត្រូវបានគេជឿជាក់ថា នឹងត្រូវធ្វើឡើងដដែលក្នុងពេលដាក់បង្ហាញវត្តមាន Huawei Mate 30 Pro ជាផ្លូវការជាមួយនឹងគ្នានឹងការដាក់បង្ហាញនាឡិកាដៃជំនាន់ថ្មីរបស់ខ្លួនមួយទៀតនោះគឺ Watch GT 2។ ដូចទៅនឹងនាឡិកាដៃជំនាន់មុន ដែល Watch GT 2 នឹងមានរូបរាងបែប
September 3, 2019 - បច្ចេកវិទ្យា
កន្លងមកក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានព័ត៌មានវិទ្យា សង្កេតឃើញមានករណីជាច្រើន ពាក់ព័ន្ធនឹងការលួចយកគណនីអនឡាញ (Apple ID, Facebook) ដោយជនខិលខូចមួយចំនួន ប្រើប្រាស់រូបភាពបើកអាជីវកម្មបង្កើតគណនី Apple ID និងគណនី Facebook។ បន្ទាប់ពីបង្កើតគណនី ជនខិលខូចមួយចំនួនខាងលើបានធ្វើការកត់ត្រាព័ត៌មានគណនីរួមមាន៖ អាសយដ្ឋានអ៊ីម៉ែល លេខសម្ងាត់ និងធ្វើការលួចចូលប្រើប្រាស់នៅពេលក្រោយក្នុងបំណងទុច្ចរិត។ តើមានហានិភ័យអ្វីខ្លះ នៅពេលដែលអ្នកពឹងពាក់អ្នកដទៃឱ្យបង្កើតគណនី Apple ID ឬ គណនី Facebook របស់អ្នក? ១. ហានិភ័យនៅពេលដែលអ្នកដទៃដឹងលេខសម្ងាត់គណនី Apple ID របស់អ្នក៖ – ជនអនាមិកអាចធ្វើការផ្លាស់ប្តូរលេខសម្ងាត់គណនីរងគ្រោះបានគ្រប់ពេល តាមរយៈ Reset
September 3, 2019 - ព័ត៌មានជាតិ
កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានបន្តអនុវត្តន៍រឹតបន្តឹងនូវច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យអាវុធជាតិផ្ទុះជាប្រចាំ នៅតាមដងផ្លូវនានាក្នុងមូលដ្ឋាន ឲ្យមានប្រសិទ្ធភាព ដើម្បីកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងដើម្បីរក្សាសន្តិសុខជូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកដំណើរនៅពេលយប់ព្រលប់។ ការត្រួតពិនិត្យតម្រូវឲ្យអ្នកបេីកបរនិងអ្នករួមដំណេីរតាមម៉ូតូ ត្រូវពាក់មួកសុវត្ថិភាព និងដាក់កញ្ចក់មើលក្រោយ ហេីយម៉ូតូត្រូវតែពាក់ស្លាកលេខ ចំណែកឯឡានត្រូវពាក់ខ្សែក្រវ៉ាត់ផងដែរ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។ ក្នុងប្រតិបត្តិការត្រួតពិនិត្យនេះ ប្រេីកម្លាំងសរុប៦៥នាក់ ក្នុងនោះមានការចូលរួមដូចជា មានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ២០នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការខណ្ឌមានជ័យ និងអធិការរង៣រូប មានលោកវរសេនីយ៍ទោ នូ ទូច លោកវរសេនីយ៍ត្រី ជឹម សុភ័ក្រ និងលោកវរសេនីយ៍ទោ នូ ទីន និងកម្លាំងអាវុធហត្ថខណ្ឌមានជ័យ
September 3, 2019 - សង្គម
ថ្មីៗនេះផ្ទុះការចែករំលែកពេញបណ្តាញសង្គម ក្រោយមានការរិះគាន់កូនមហាសេដ្ឋីជនជាតិរុស្សីមួយរូបដែលបង្អួតទ្រព្យសម្បត្តិ ព្រមទាំងធ្វើកាយវិការមិនសមរម្យជាច្រើនបង្ហាញលើប្រព័ន្ធផ្សព្វផ្សាយ។ ការអួតអាងទ្រព្យសម្បត្តិរបស់កូនមហាសេដ្ឋីរូបនេះ ហាក់ទទួលបានការរិះគន់ជាខ្លាំងពីសំណាក់មហាជន ព្រោះវាមិនត្រឹមតែបង្ហាញអត្តចរិតមិនសមរម្យប៉ុណ្ណោះទេ តែវាថែមទាំងជាការមើលងាយមិនឲ្យតម្លៃលើរូបិយប័ណ្ណដុល្លារផងដែរ។ ដើមហេតុនៃរឿងរិះគន់មួយនេះបានកើតឡើងមកនៅពេលដែលកាយវិការដែលកូនមហាសេដ្ឋីរូបនេះត្រូវបានមិត្តភក្តិថតបង្ហោះចូលក្នុងបណ្តាញសង្គមការពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ដោយរូបគេបានឈរបត់ជើងតូចនៅក្នុងចានលាងដៃ ក្នុងបង្គន់របស់ភោជនីយដ្ឋានមួយកន្លែងដែលដាក់ក្រដាសប្រាក់ពេញចាន សរុបប្រមាណជាង៣០០០ដុល្លារ។ បន្ទាប់មកទៀតគឺឃ្លីបវីដេអូខ្លីមួយផ្សេងទៀតនោះគឺ នៅពេលដែលគេញ៉ាំអាហារពេលព្រឹក គេបានយកចាននំស៊ីរៀលមួយចានដែលជាទម្លាប់ជនជាតិអឺរ៉ុបញ៉ាំ យកមកបង្កប់នាឡិកាតម្លៃថ្លៃជាមួយហើយចាក់ទឹកដោះគោចូលទៅដោយគ្មានការសោកស្តាយស្រណោះ នាឡិកាដែលមានតម្លៃថ្លៃនោះ។ ក្រោយមកការរិះគន់ក៏កើតមានឡើងជាច្រើនបន្តបន្ទាប់គ្នាពេញបណ្តាញសង្គម ដោយភាគច្រើនបង្ហាញក្តីមិនពេញចិត្តជាខ្លាំងចំពោះអត្តចរិតកូនមហាសេដ្ឋីរូបនេះ៕
September 3, 2019 - បច្ចេកវិទ្យា
ក្រុមហ៊ុន Samsung កំពុងតែបង្កើនការប្រកួតប្រជែងនៅក្នុងទីផ្សារស្មាតហ្វូនជាមួយនឹងការដាក់លក់នូវផលិតផល ដែលមានចំណុចគុណតម្លៃ និងប្រយោជន៍ផ្សេងៗគ្នាដែលជាយុទ្ធសាស្រ្តមួយត្រូវបានគេមើលឃើញថា ដើម្បីជៀសផុតពីការជ្រៀតចូលទីផ្សារបស់ខ្លួនពីសំណាក់ក្រុមហ៊ុនចិនដូចជា Xiaomi, OnePlus និង Huawei ជាដើម។ យុទ្ធសាស្ត្រចុងក្រោយរបស់ Samsung នោះត្រូវបានគេមើលឃើញដែរថា កំពុងពង្រីកទីផ្សារស្មាតហ្វូនធនកណ្តាលរបស់ខ្លួន និងការបង្កើនតម្លៃតាមរយៈលក្ខណៈពិសេស ដោយសារចំណុចទាំងអស់នេះហើយទើបក្រុមហ៊ុន Samsung ត្រៀមបញ្ចេញ Galaxy A90 ឆាប់ៗខាងមុខនេះ។ អ្វីដែលយើងអាចដឹងចុងក្រោយនេះគឺថា Galaxy A90 នេះនឹងមានរូបរាងស្រដៀងទាំងទំហំទៅនឹងម៉ូដេល Galaxy S10 5G ដែរគឺ មានទំហំអេក្រង់៦,៧អ៉ីញ ប្រើអេក្រង់ Infinity-U រត់លើបន្ទះឈីប Snapdragon
September 3, 2019 - PR
ទីបំផុតរកឃើញបេក្ខជនជ័យលាភី លេខ ១ លេខ ២ និងលេខ ៣ ក្នុងការប្រកួតប្រជែងវីដេអូគំនូរ ដែលរៀបចំឡើងដោយផ្ទះមេគង្គ ហើយ។ ក្នុងនោះជ័យលាភី លេខ ១ បានទៅលើ បេក្ខជន ឆៃយ៉ា អមតៈ និងលេខ ២បានទៅលើ បេក្ខនារី ឃ្លេង លីស និងជ័យលាភីលេខ ៣ បានទៅលើបេក្ខជន សូ តេកងី។ កាលពីថ្ងៃសៅរ៍ ទី ៣១ ខែសីហា កន្លងទៅ ផ្ទះមេគង្គដែលគេស្គាល់ថាជាផ្ទះស្អាត ទំនើប
September 3, 2019 - អន្តរជាតិ
ថៃ៖ លោកតាពិការភ្នែកទាំងសងខាងម្នាក់កំពុងទទួលបានការអាណិតអាសូរ និងចាប់អារម្មណ៍យ៉ាងខ្លាំងពីសំំំំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមថៃ ក្រោយពួកគេបានដឹងថា រាល់ថ្ងៃគាត់ត្រូវព្យាយាមលក់បាយដំណើបយ៉ាងអត់ធ្មត់បំផុត ដើម្បីរកប្រាក់ផ្គត់ផ្គង់ប្រពន្ធអាយុ ៩៨ ឆ្នាំ របស់គាត់។ លោកតាកំសត់រូបនេះមានឈ្មោះថា Yom Homhuan បច្ចុប្បន្នមានអាយុ ៦៧ ឆ្នាំ រស់នៅក្នុងខេត្ត Phetchaburi ភាគខាងលិចប្រទេសថៃជាប់ព្រំប្រទល់ប្រទេសមីយ៉ាន់ម៉ា។ លោកតាគ្មានកូន និងសាច់ញាតិឡើយ តែគាត់មានប្រពន្ធអាយុ ៩៨ ឆ្នាំ ដែលកំពុងមានជំងឺទឹកនោមផ្អែមប្រចាំកាយផង។ រាល់ថ្ងៃលោកតាត្រូវទទួលបាយដំណើបដែលគេដាំដាក់នៅក្នុងឫស្សីពីអ្នកភូមិរបស់គាត់ ដើម្បីយកមកលក់បន្តនៅក្នុងផ្សារមួយកន្លែង។ បើទោះជាគាត់ពិការភ្នែកមែនតែគាត់នៅតែបន្តធ្វើការលក់ដូរនេះជាប្រចាំ និងមិនដើរសុំទានគេឡើយ។ បន្ទាប់ពីបានប្រទះឃើញលោកតាកំសត់រូបនេះ អ្នកប្រើប្រាស់បណ្តាញសង្គមថៃម្នាក់បានទៅសម្ភាសន៍គាត់ និងបានយកសាច់រឿងរបស់គាត់ទៅបង្ហោះក្នុងបណ្តាញសង្គមដើម្បីស្វែងរកជំនួយ។ រហូតមកទល់នឹងពេលនេះ អ្នកប្រើប្រាស់បណ្តាញសង្គមថៃជាច្រើនបាននាំគ្នារៃអង្គាសប្រាក់មួយ ចំនួនដើម្បីយកទៅជួយគាត់ ហើយអ្នកខ្លះថែមទាំងសន្សាជួយពង្រីកអាជីវកម្មរបស់គាត់ផងដើម្បីជួយបង្កើនប្រាក់ចំណូលដល់គ្រួសារគាត់៕
September 3, 2019









