កូនមហាសេដ្ឋីជនជាតិរុស្សីមួយរូប ឈរនោមដាក់ចានបង្គន់ដែលពោរពេញដោយក្រដាសប្រាក់ដុល្លារ ដើម្បីបង្អួតថា គេមានលុយច្រើនចាយមិនអស់
- September 3, 2019
ថ្មីៗនេះផ្ទុះការចែករំលែកពេញបណ្តាញសង្គម ក្រោយមានការរិះគាន់កូនមហាសេដ្ឋីជនជាតិរុស្សីមួយរូបដែលបង្អួតទ្រព្យសម្បត្តិ ព្រមទាំងធ្វើកាយវិការមិនសមរម្យជាច្រើនបង្ហាញលើប្រព័ន្ធផ្សព្វផ្សាយ។ ការអួតអាងទ្រព្យសម្បត្តិរបស់កូនមហាសេដ្ឋីរូបនេះ ហាក់ទទួលបានការរិះគន់ជាខ្លាំងពីសំណាក់មហាជន ព្រោះវាមិនត្រឹមតែបង្ហាញអត្តចរិតមិនសមរម្យប៉ុណ្ណោះទេ តែវាថែមទាំងជាការមើលងាយមិនឲ្យតម្លៃលើរូបិយប័ណ្ណដុល្លារផងដែរ។
ដើមហេតុនៃរឿងរិះគន់មួយនេះបានកើតឡើងមកនៅពេលដែលកាយវិការដែលកូនមហាសេដ្ឋីរូបនេះត្រូវបានមិត្តភក្តិថតបង្ហោះចូលក្នុងបណ្តាញសង្គមការពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ដោយរូបគេបានឈរបត់ជើងតូចនៅក្នុងចានលាងដៃ ក្នុងបង្គន់របស់ភោជនីយដ្ឋានមួយកន្លែងដែលដាក់ក្រដាសប្រាក់ពេញចាន សរុបប្រមាណជាង៣០០០ដុល្លារ។ បន្ទាប់មកទៀតគឺឃ្លីបវីដេអូខ្លីមួយផ្សេងទៀតនោះគឺ នៅពេលដែលគេញ៉ាំអាហារពេលព្រឹក គេបានយកចាននំស៊ីរៀលមួយចានដែលជាទម្លាប់ជនជាតិអឺរ៉ុបញ៉ាំ យកមកបង្កប់នាឡិកាតម្លៃថ្លៃជាមួយហើយចាក់ទឹកដោះគោចូលទៅដោយគ្មានការសោកស្តាយស្រណោះ នាឡិកាដែលមានតម្លៃថ្លៃនោះ។ ក្រោយមកការរិះគន់ក៏កើតមានឡើងជាច្រើនបន្តបន្ទាប់គ្នាពេញបណ្តាញសង្គម ដោយភាគច្រើនបង្ហាញក្តីមិនពេញចិត្តជាខ្លាំងចំពោះអត្តចរិតកូនមហាសេដ្ឋីរូបនេះ៕
- Share This Post:










