- Khmernote Media
- ព័ត៌មានជាតិ
សេចក្តីបំភ្លឺរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងករណីជម្លោះរវាងលោក ចាន់ ពៅ អធិការរង និងលោក លី រ៉ូហ្សាត នាយផ្នែកសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ។ លោក ចាន់ ពៅ អធិការរងខណ្ឌឬស្សីកែវ ត្រូវបានផ្អាកពីការងារជាបណ្តោះអាសន្ន ករណីទំនាស់នេះត្រូវបានធ្វេីការសម្របសម្រួលរវាងភាគីទាំងពីររួចហេីយនៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ប៉ុន្តែទោះជាយ៉ាងណា ដោយទទួលបានបទបញ្ជាដោយផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំអោយក្រុមប្រឹក្សាវិន័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វេីការកោះហៅភាគីជម្លោះទាំង២អោយចូលខ្លួនមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីធ្វេីការពន្យល់បកស្រាយលេីករណីដែលបានកេីតឡេីងនេះ លោក ចាន់ ពៅ អធិការរងខណ្ឌឬស្សីកែវ បានសារភាពថា លោកពិតជាបានផ្ញេីរសារសំលេងទៅគំរាមលោកនាយផ្នែកពិតប្រាកដមែន ដោយសារមូលហេតុខឹងខ្លាំងពេក
September 4, 2019 - ព័ត៌មានជាតិ
កាលពីពេលថ្មីៗនេះកម្លាំងនគរបាលខណ្ឌមានជ័យ និង កម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើ បានសហការជាមួយកម្លាំងសាលាខណ្ឌមានជ័យ ត្រួតពិនិត្យអាវុធជាតិផ្ទុះ និង អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចមុខឃ្លាំងដែក ផ្លូវ២៧១ ភូមិ០៧ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក៏បានឃាត់ខ្លួនជនសង្ស័យមួយរូប ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលមានឈ្មោះ ប៊ូ ងួន អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ដោយដកហូតបាន ក្រាមពណ៍សថ្លា ចំនួន ០៣កញ្ចប់ថង់ធំ។ ក្នុងនោះផងដែលក៏មានការលើកឡើងថាប៉ូលិសធ្វើបាបពលរដ្ឋធ្វើស៊ីញាត់គ្រឿងញៀន ដើម្បីបំបាត់ការសង្ស័យ ក៏មានបងសមត្ថកិច្ចឈ្មោះ រស់ ដារ៉េត មានគណនីហ្វេសប៊ុក ToTo December
September 4, 2019 - ព័ត៌មានជាតិ
ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩នេះ រថយន្តចតគ្មានសណ្ដាប់ធ្នាប់នៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក ត្រូវបានអាជ្ញាធរ និង សមត្ថកិច្ចខណ្ឌ ចាក់សោរកង់និងអូសយកទៅទុកនៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដេីម្បីទុកផាកពិន័យនិងអប់រំម្ចាស់អោយចេះគោរពច្បាប់ចរាចរ ។ គួររំលឹកថាថ្មីៗនេះឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញបទបញ្ជា និងការណែនាំ ឲ្យកម្លាំងនគរបាលនៃការិយាល័យសណ្តាប់ធ្នាប់ ធ្វេីការស្ទូចរថយន្តដែលឈប់ ឬ ចត ល្មេីសនឹងស្លាកសញ្ញា ព្រមទាំងគ្មានសណ្តាប់ធ្នាប់ យកមករក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយគ្មានការយោគយល់ឡេីយ៕ រូបភាព៖Peng Sokun/ ប្រភព៖ លោក ផែង វណ្ណៈ
September 4, 2019 - អន្តរជាតិ
កាតា៖ ប្រទេសកាតាដែលនឹងក្លាយជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍បាល់ទាល់ពិភពលោក World Cup ២០២២ បានដាក់បង្ហាញរូបនិមិត្ដសញ្ញា (Logo) នៃព្រឹត្តិការណ៍ដ៏អស្ចារ្យនេះជាផ្លូវការហើយកាលពីព្រឹកមិញនេះ។ ការបង្ហាញនេះត្រូវបានធ្វើឡើងនៅម៉ោង ៨ និង ២២ នាទីយប់ ម៉ោងនៅប្រទេសកាតា និងត្រូវជាម៉ោង ១២ និង ២២ នាទីឆ្លងចូលព្រឹកបន្ទាប់សម្រាប់ម៉ោងនៅកម្ពុជា។ ការដាក់បង្ហាញជាផ្លូវការនេះត្រូវបានធ្វើឡើងដំណាលគ្នាផងដែរ សម្រាប់នៅក្នុងទីក្រុងដូហារបស់ប្រទេសកាតា នៅក្រុងញូវយ៉កសហរដ្ឋអាមេរិក ក្រុងឡុងដ៍ប្រទេសអង់គ្លេស ទីក្រុងម៉ូស្គូប្រទេសរុស្សី ក្រុងចូហានណេសប៊ឺកប្រទេសអាហ្រ្វិកខាងត្បូង និងក្រុងសៅប៉ូឡូប្រទេសប្រទេសប្រស៊ីល។ ក្នុងនាមជាម្ចាស់ផ្ទះ កាតាបានរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងកីឡដ្ឋានជាច្រើនដើម្បីត្រៀមទទួលក្រុមបាល់ទាល់ជម្រើសជាតិ និងភ្ញៀវទេចរណ៍ដែលមកកំសាន្ត និងគាំទ្រក្លឹបបាល់ទាត់ដែលពួកគេពេញចិត្ត។ តាមរបាយការណ៍ដែលគេទទួលបានបង្ហាញថា កាតាបានត្រៀមកីឡដ្ឋានចំនួន ៨
September 4, 2019 - PR
បញ្ហាសុវត្ថិភាពនៅតែជាការពិចារណាដ៏សំខាន់មួយសម្រាប់អ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជា នៅពេលពួកគេប្រើប្រាស់វិធីទូទាត់ប្រាក់បែបថ្មីៗ រាជធានីភ្នំពេញថ្ងៃទី៤ ខែកញ្ញាឆ្នាំ ២០១៩ ៖ ក្រុមហ៊ុន វីសា ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីផលដែលឈានមុខគេនៅក្នុងពិភពលោក នៅថ្ងៃនេះបានដាក់ចេញនូវផែនទីសុវត្ថិភាព ផ្លូវនៃអនាគតរបស់ខ្លួនសម្រាប់ប្រទេសកម្ពុជា ដោយគូសបញ្ជាក់នូវវិធីសាស្រ្តដ៏រឹងមាំសម្រាប់ពង្រឹងសុវត្ថិភាពក្នុងការទូទាត់នៅប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុននេះ។ ផែនទីបង្ហាញផ្លូវរបស់វីសាផ្តោតលើគំនិតផ្តួចផ្តើមសំខាន់ៗមួយចំនួន ដែលសុវត្ថិភាព មានការវិវឌ្ឍន៍ក្នុងល្បឿនដូចគ្នាជាមួយនឹងការផ្លាស់ប្តូរលើបច្ចេកវិទ្យានៃការទូទាត់របស់យើងដូច្នោះដែរ។ គំនិតផ្តួចផ្តើមលើសុវត្ថិភាពទាំងនោះរួមមាន៖ -ទិន្នន័យត្រូវបានការពារដោយមិនងាយក្លែងបន្លំក្នុងពេលធ្វើប្រតិបត្តិការ។ -ការពារទិន្នន័យ ដោយអនុវត្តគោលការណ៍សុវត្ថិភាពដើម្បីការពារទិន្នន័យផ្ទាល់ខ្លួន ក៏ដូចជាព័ត៌មានលំអិតអំពីគណនី។ -បំពាក់ទិន្នន័យ ដោយកំណត់អត្តសញ្ញាណនៃការក្លែងបន្លំដ៏គួរអោយកត់សម្គាល់ណាមួយ មុនពេលវាកើតឡើង និងបង្កើនទំនុកចិត្តក្នុងការអនុម័តលើប្រតិបត្តិការដែលត្រឹមត្រូវ។ -ផ្តល់សិទ្ធិអំណាចដល់មនុស្សគ្រប់គ្នា រួមទាំងម្ចាស់គណនីផ្ទាល់ ភាគីទីបី និងអាជីវករ ដើម្បីអោយពួកគេដើរតួនាទីយ៉ាងសកម្មក្នុងការធានាសុវត្ថិភាពលើការទូទាត់។ អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងវីសាប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា
September 4, 2019 - សុខភាព
ភ្នែក គឺសំខាន់ណាស់សម្រាប់យើងគ្រប់គ្នា ក៏ជាអវយវៈងាយរងគ្រោះបំផុតដែរ ពិសេសក្មេងៗ បើប្រហែសតែបន្តិច អាចនឹងរងរបួសភ្លាម។ យ៉ាងណា គ្នាយើងត្រូវយើងថា ពេលរបួសភ្នែក បើមិនចាំបាច់ គឺមិនត្រូវប្រើថ្នាំទេ ហើយកត្តាមួយចំនួន ក៏គួរចៀសវាងដែរ ព្រោះអាចខូចខាតភ្នែកធ្ងន់ធ្ងរ។ “Hello គ្រូពេទ្យ” នឹងពន្យល់ពីបញ្ហារបួសភ្នែកឧស្សាហ៍កើតមាន ក៏ដូចជាវិធីដោះស្រាយត្រឹមត្រូវ ឲ្យគ្នាយើងបានដឹង។ ១- អ្វីទៅជារបួសភ្នែក? អ្វីក៏ដោយ ដែលធ្វើឲ្យឈឺចាប់នៅបរិវេណជុំវិញភ្នែក សុទ្ធតែរាប់ថា ជារបួសភ្នែកទាំងអស់ ហើយវាមានករណីជាច្រើនផ្សេងទៀតអាចកើតមាន ខណៈខាងក្រោមនេះ ជាករណីឧស្សាហ៍ជួបប្រទះជាងគេ៖ – ការប៉ះទង្គិចជុំវិញភ្នែក៖ បញ្ហានេះកើតឡើងញឹកញាប់នៅពេលលេងកីឡា ហើយកីឡានាំឲ្យមានបញ្ហានេះច្រើនជាងគេ រួមមាន កីឡាប្រដាល់
September 4, 2019 - ព័ត៌មានជាតិ
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលអនុញ្ញាតិឲ្យនិស្សិតឆ្នើម ហុង ភារិន ចូលជួបនិងសំដែង ការគួរសម នាព្រឹកថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ។ នៅក្នុងពីធីសំណេះសំណាល លោកជំទាវកិត្តិសង្គហបណ្ឌិតបាន បានទទួលស្វាគមន៍ និងកោតសរសើរចំពោះទេពកោសល្យរបស់ ភារិន ដែលមានសមត្ថភាពពិសេសអាចចងចាំបានយ៉ាងល្អ និងបានចូលរួមអបអរសារទរចំពោះគ្រួសារ ភារិន ដែលមានកូនឆ្លាត និងបានបង្ហាញ នូវសម្ថភាពដ៏អស្ចារ្យ
September 4, 2019 - បច្ចេកវិទ្យា
យោងតាមប្រភពព័ត៌មាន The Phonearena បានឲ្យដឹងថា Galaxy Fold អាចបត់បានម៉ូដែលថ្មីចុងក្រោយរបស់ Samsung គឺកំពុងត្រៀមខ្លួនរួចរាល់ហើយ ដើម្បីបង្ហាញខ្លួនជាផ្លូវការក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ តែទោះបីជាយ៉ាងណាប្រភពដដែលនេះក៏បានឲ្យដឹងទៀតដែរថា Samsung ត្រូវបានគេជឿជាក់កំពុងតែសំងំអភិវឌ្ឍន៍ស្មាតហ្វូនម៉ូដែល ដែលអាចបត់បានថ្មីមួយទៀតមានរូបរាងថ្មីស្រឡាង ប៉ុន្តែការបង្ហាញខ្លួនរបស់វាគឺអាស្រ័យទៅលើភាពជោគជ័យក្នុងកម្រិតណារបស់ Galaxy Fold ជាម៉ូដែលដំបូងរបស់ខ្លួនសិន។ ការចេញផ្សាយមួយរបស់ The Bloomberg បានអះអាងថា ក្រុមហ៊ុនដែលមានមូលដ្ឋានធំក្នុងប្រទេសកូរ៉េខាងត្បូងមួយនេះគឺកំពុងសំងំផលិតទូរស័ព្ទម៉ូដែលអាចបត់បានមួយថែមទៀតមានទំហំអេក្រង់៦,៧អ៊ីញ ហើយនឹងមានរូបរាងទៅជារាងការ៉េនៅពេលត្រូវបានបត់បញ្ចូលគ្នា ដែលវាមើលទៅស្រដៀងទៅនឹងម៉ូដែលបត់បានរបស់ Motorola Razr ផងដែរ។ ការបញ្ជាក់ដដែលបានឲ្យដឹងទៀតថា ម៉ូដែលអាចបត់បានជំនាន់ទី២របស់ Samsung នេះនឹងអាចបង្ហាញខ្លួននៅដើមឆ្នាំ២០២០នេះ ប្រសិនបើមិនមានការផ្លាស់ប្តូរផែនការទេនោះ ហើយប្រហែលជានឹងបង្ហាញខ្លួនតំណាលគ្នាជាមួយនឹងស៊េរី
September 4, 2019 - PR
ភ្នំពេញថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០១៩៖ សម័យនេះហើយហេតុអ្វីលោកអ្នកត្រូវខូចអារម្មណ៍ និងមានបញ្ហាជាមួយនឹងការបោកគក់សម្លៀកបំពាក់ទៀត? ជីវិតប្រចាំថ្ងៃគឺវាមមាញឹកស្ទើរតែពេញមួយថ្ងៃទៅហើយ! ដូច្នេះសូមជ្រើសរើស និងផ្លាស់ប្តូរការរស់នៅរបស់លោកអ្នកជាមួយនឹងម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung AddWashTM ទាំងអស់គ្នាថ្ងៃនេះភ្លាមទៅ! ដូចដែលលោកអ្នកបានដឹងហើយថាពេលនេះគឺជារដូវភ្លៀងដូច្នេះរាល់បញ្ហាសម្លៀកបំពាក់មិនស្ងួត…ក្លិនផ្អួរ…ក្លិនផ្តុស… សម្លៀកបំពាក់ឡើងអាចម៍អណ្តើកអាចនឹងកើតឡើង! តែពេលនេះវាមិនមែនជាកង្វល់ និងបន្ទុកសម្រាប់លោកអ្នកទៀតទេ! សូមរីករាយមកទទួលយកបទពិសោធន៍ និងស៊េរីភាពក្នុងការបោកគក់សម្លៀកបំពាក់បានស្អាត ឆាប់ស្ងួត មិនរួញខូចសាច់ក្រណាត់គ្រប់ពេលវេលាជាមួយនឹងបច្ចេកវិទ្យាថ្មី Samsung AddWashTM !! លោកអ្នកនឹងមានពេលវេលាគ្រប់គ្រាន់ដើម្បីបំពេញការងារផ្សេងទៀតបានយ៉ាងមានទំនុកចិត្តជាទីបំផុត! គួរបញ្ជាក់ផងដែរថា Samsung AddWashTM ជួយសន្សំសំចៃខ្ពស់បំផុត និងពុំមានសំឡេងរំខានជាមួយនឹងបច្ចេកវិទ្យា Inverter និងត្រូវបានរចនាឡើងដោយបន្ថែមទ្វារតូចខាងមុខផ្តល់ភាពងាយស្រួលក្នុងការបន្ថែមសម្លៀកបំពាក់ដែលលោកអ្នកភ្លេចដាក់ចូល ឬចង់បោកសម្អាតបន្ថែមគ្រប់ដំណាក់កាលនៃការបោកគក់ដោយមិនធ្វើឱ្យម៉ាស៊ីនផ្អាកដំណើរការនៅពេលលោកអ្នកបើកទ្វារ។ លើសពីនេះទៅទៀតជាមួយនឹងបច្ចេកវិទ្យា
September 4, 2019 - សង្គម
កម្ពុជាព្រះរាជាណាចក្រអច្ឆរិយ ជាទឹកដីដ៏ស្រស់ផូរផង់មួយសម្បូរទៅដោយសម្បត្តិ និងធនធានជាច្រើន ជាពិសេសជាប្រទេសមួយដែលមានអរិយធម៌យូរលង់ណាស់មកហើយ។ ប្រសាទអង្គរវត្តគឺជាដួងព្រលឹងនៃប្រទេសកម្ពុជា ព្រោះតែវាជាសម្បត្តិបេតិកភណ្ឌមួយដែលបានណែនាំប្រទេសដ៏ស្រស់ស្អាតមួយនេះទៅកាន់ពិភពលោក។ ក្រៅពីប្រាសាទអង្គរវត្ត កម្ពុជានៅមានប្រាសាទដទៃជាច្រើនទៀត ដែលសុទ្ធសឹងតែមានអាយុកាលយូរលង់ ជាមួយសម្រស់ស្រស់ស្អាតប្លែករៀងខ្លួន។ ថ្មីៗនេះស្ថានីយទូរទស្សន៍របស់ចក្រភពអង់គ្លេស BBC One បានធ្វើឯកសារមួយដែលនិយាយពីផល និងទុក្ខលំបាកនៃក្រុមអភិរក្សប្រាសាទ របស់អាជ្ញាធរជាតិអប្សរាកំពុងសម្អាតស្មៅនិងកាត់ក្រីកូនឈើនៅលើប្រាសាទ។ ការងារថែរក្សាប្រាសាទមួយនេះគឺពិតជាមិនងាយស្រួលដូចដែលបងប្អូនទាំងអស់គ្នាមើលឃើញនោះឡើយ ដោយសមាជិកក្នុងក្រុមនេះគឺត្រូវប្រថុយប្រថានជាមួយជីវិតយ៉ាងខ្លាំង ព្រោះតែពួកគេត្រូវធ្វើការឡើងលើកំពូលប្រាសាទដែលមានកម្ពស់ខ្ពស់ និងថ្មដែលមានសភាពរអិល។ គ្រាន់តែអ្នកកម្ពស់ត្រឹមជាង១០ម៉ែត្រ អ្នកអាចស្រាវជើងដើរលេងចង់ទៅមុខទៅហើយ ចុះបើសាកស្រម៉ៃដល់ថាអ្នកត្រូវឡើងលើកំពូលប្រាសាទអង្គរវត្តដែលមានកម្ពស់ដល់ទៅ៦៥ម៉ែត្រនោះតើវាយ៉ាងណាមិញ។ ដើម្បីដឹងច្បាស់ពីទុក្ខលំបាករបស់ពួកគាត់សូមទស្សនាវីដេអូឯកសារខាងក្រោមនេះរបស់ទូរទស្សន៍ BBC One៖
September 4, 2019









