- Khmernote Media
- ព័ត៌មានជាតិ
ពិតជារឿងមួយគួរឲ្យរំភើបដោយយុវតី ព្រមទាំងម្តាយ ដែលជាជនរងគ្រោះដោយការជះទឹកអាស៊ីតនឹងទទួលបានជីវិតថ្មី ដោយនាងទទួលបានឱកាសចេញទៅព្យាបាលនៅសហរដ្ឋអាមេរិក។ នេះយោងតាមការបង្ហោះរបស់ លោក ស្កុត ណេសិន (Scott Neeson) ជាប្រធានអង្គរមូលនិធិកុមារកម្ពុជា បានឲ្យដឹងថា យុវតី ម៉ាលីតា អាយុ១៤ឆ្នាំ ជាសិស្សរបស់ CCF នឹងហោះហើរទៅកាន់សហរដ្ឋអាមេរិកដើម្បីព្យាបាលរបួសដែលទទួលរងការវាយប្រហារដោយទឹកអាស៊ីត។ ក្នុងនោះអ្នកម្តាយរបស់នាងដែលពិការភ្នែក និងរបួសខ្លាំង ក៏នឹងត្រូវធ្វើដំណើរជាមួយនាងដើម្បីទទួលការព្យាបាលផងដែរ។ ជំនួយព្យាបាលនេះអាចធ្វើទៅបានដោយសារតែការសហការជាដៃគូ CCF និង Face Forward International ដែលជាអង្គការសប្បុរសធម៌មួយមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលធ្វើការវះកាត់ជូនជនរងគ្រោះនៃអំពើហឹង្សាមកពីជុំវិញពិភពលោក។ ដោយស្ថាបនិកនិងជានាយកប្រតិបត្តិនៃ Face Forward International លោកស្រី
September 6, 2019 - បច្ចេកវិទ្យា
យោងតាមប្រភពព័ត៌មាន The Verge បានឲ្យដឹងថា ក្រុមហ៊ុន Microsoft នឹងចាប់ដៃគូជាមួយនឹងក្រុមហ៊ុនទូរគមនាគមន៍ SK Telecom ដើម្បីចាប់ផ្តើមដំណើរការសាកល្បងសេវាកម្មហ្គេមថ្មីរបស់ខ្លួន xCloud ជាលើកដំបូងនៅក្នុងប្រទេសកូរ៉េខាងត្បូង។ ប្រភពដដែលបានបញ្ជាក់ទៀតថា ក្រុមហ៊ុនយក្សមួយនេះនឹងដាក់ឲ្យដំណើរការសាកល្បងប្រើប្រាស់សេវាកម្មហ្គេម xCloud នេះក្នុងខែតុលាខាងមុខនេះ ចំណែកឯអតិថិជនផ្ទាល់របស់ SK Telecom នឹងអាចសាកល្បងសេវាកម្មហ្គេមនេះបានផងដែរទាំងជាមួយនឹងអ៊ិនធឺណេត LTE និង 5G។ ក្រុមហ៊ុនកន្លងមកត្រូវបានគេជឿជាក់ថា បានផ្តោតសំខាន់លើបច្ចេកវិទ្យាហ្គេមសម្រាប់ទូរស័ព្ទហើយបើទោះបីជាមិនទាន់ដាក់បង្ហាញជាផ្លូវការក៏ពិតមែន ប៉ុន្តែជឿជាក់ថាគំរូសម្រាប់ទូរស័ព្ទជាមួយនឹង xCloud នឹងអាចត្រូវបានក្រុមហ៊ុនប្រកាសជាផ្លូវការនៅក្នុងព្រឹត្តិការណ៍មួយនាទីក្រុងញូវយ៉កនាថ្ងៃទី២ខែតុលានេះជាមិនខាន៕ អត្ថបទ៖ Lee
September 6, 2019 - សុខភាព
បច្ចុប្បន្ន វិស័យវិទ្យាសាស្ត្របច្ចេកវិទ្យា កាន់តែរីកចម្រើនខ្លាំងឡើង ហើយវាក៏បានជួយដល់គាំទ្រការអភិវឌ្ឍរបស់វិស័យផ្សេងៗទៀតផងដែរ។ ជាក់ស្ដែង អ្នកវិទ្យាសាស្ត្រនៃវិទ្យាស្ថាន MIT របស់អាមេរិក បានផលិត “ព្រូនរ៉ូបូត” ដ៏តូចមួយ ដែលអាចវារចូលដល់ក្នុងសរសៃឈាមខួរក្បាលរបស់យើង។ តើ ព្រូនរ៉ូបូត នេះ ជួយអ្វីបានខ្លះ? ព្រូនរ៉ូបូត នេះ បង្កើតឡើងដោយសាស្ត្រាចារ្យ Xuanhe Zhao អ្នកវិទ្យាសាស្ត្រវិស្វកម្មមេកានិក និងវិស្វកម្មស៊ីវិល និងបរិស្ថាន នៅវិទ្យាស្ថានបច្ចេកវិទ្យា MIT។ គោលបំណងនៃការបង្កើត ព្រូនរ៉ូបូតនេះ ដើម្បីព្យាបាលកំណកឈាម ដែលស្ទះនៅក្នុងសរសៃឈាម ជាពិសេសសម្រាប់អ្នកជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺ Aneurysms។ ជំងឺដាច់សរសៃឈាមខួរក្បាល
September 6, 2019 - PR
ភ្នំពេញថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩៖ ធុញនឹងថ្មឆាប់អស់? ធុញនឹងសាកថ្មយូរក្រពេញ? តានតឹងនឹងទូរស័ព្ទដើរយឺត? ហើយក៏ព្រួយបារម្ភខ្លាចមិនអាចផ្ទុកឯកសារ ឬ រូបភាព វីដេអូអនុស្សាវរីយ៍អស់មែនអត់? ខ្ញុំពិតជាជឿថាអ្នកប្រើប្រាស់ស្មាតហ្វូនទាំងអស់ប្រាកដជាធ្លាប់ឆ្លងកាត់ស្ថានភាពបទពិសោធន៍ទាំងអស់នេះ ហើយក៏មិនចង់ជួបទៀតដែរ!! ពេលនេះជាមួយនឹង អធិរាជស្មាតហ្វូនប៊ិក Samsung Galaxy Note 10 និង 10+ ដែលកំពុងតែមានវត្តមានលើទីផ្សារកម្ពុជា ជាមួយនឹងការគាំទ្រដ៏ច្រើនលើសលុបនេះលោកអ្នកឈប់បារម្ភទៀតទៅ! ហេតុដូច្នេះហើយទើបថ្ងៃនេះក្រុមហ៊ុន សាមសុង បានលើកយក បណ្តុំលក្ខណៈពិសេសទី ២ (Performance) បន្ថែមទៀតដើម្បីឱ្យអ្នកប្រើប្រាស់បានដឹងកាន់តែច្បាស់ និងរីករាយជាមួយនឹងបទពិសោធន៍ដែលពុំធ្លាប់មាននៃអធិរាជស្មាតហ្វូនប៊ិកដែលមានតែមួយគ្មានក្នុងលោក។ ខណៈនេះកុំឱ្យប្រិយមិត្តក៏ដូចជាអតិថិជនទាំងអស់រង់ចាំយូរសូមមកមើលនៅខាងក្រោមនេះទាំងអស់គ្នា! * POWER THAT
September 6, 2019 - អន្តរជាតិ
យោងប្រភពព័ត៌មាន The Sun បានឲ្យដឹងថា លោក រ៉ូប៊ែរ មូហ្កាបេ អតីតប្រធានាធិបតីស៊ីមបាវ៉េ បានទទួលមរណភាពក្នុងជន្មាយុ ៩៥ឆ្នាំ ដោយរោគាពាធ នៅក្នុងប្រទេសសឹង្ហបុរី នេះបើយោងតាមការបង្ហោះប្រកាសជាផ្លូវការរបស់ លោក Emmerson Mnangagwa ដែលជាប្រធាធិបតីស៊ីមបាវ៉េបច្ចុប្បន្ន នៅលើបណ្តាញសង្គម Tweeter នៅព្រឹកនេះ។ គួររំលឹកថាលោក រ៉ូប៊ែរ មូហ្កាបេ បានធ្វើការព្យាបាលជម្ងឺនៅប្រទេសសឹង្ហបុរីតាំងពីដើមខែមេសាមកម្ល៉េះ ។ លោកមូហ្គាបេ បានដឹកនាំប្រទេសស៊ីមបាវេ ចាប់តាំងពីឆ្នាំ ១៩៨០ ៕
September 6, 2019 - អន្តរជាតិ
ប៉ូលិសថៃបានសម្រេចដាក់ចេញវិធានការយ៉ាងម៉ើងម៉ាត់បំផុតក្នុងការលុបបំបាត់ក្រុមក្មេងស្ទាវដែលនាំគ្នាប្រណាំងម៉ូតូលើដងផ្លូវសាធារណៈ ឬជិះម៉ូតូបែបប្រហើន ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ និងការរំខានយ៉ាងខ្លាំងទៅដល់អ្នកដំណើរផ្សេងទៀត។ ដើម្បីអនុវត្តវិធានការខាងលើនេះឲ្យមានប្រសិទ្ធភាព ពេលនេះប៉ូលិសថៃ បានប្រកាសជាសាធារណៈថានឹងផ្តល់ជូនរង្វាន់លើកទឹកចិត្តចំនួន ៣ ០០០ បាត ( ១០០ ដុល្លារសហរដ្ឋអាមេរិក) ដល់អ្នកណាដែលបានថតរូបភាព វីដេអូ ឬភស្តុតាងផ្សេងៗ ដែលនាំទៅដល់ការចាប់ខ្លួនក្រុមក្មេងស្ទាវដែលនាំគ្នាប្រណាំងម៉ូតូ ជិះម៉ូតកែច្នៃបង្កសំឡេងរំខាន ឬបង្កគ្រោះថ្នាក់លើដងផ្លូវ។ សម្រាប់លេខទំនាក់ទំនងបន្ទាន់មកកាន់ប៉ូលិសគឺមានពីរខ្សែរ ១៥៩៩ និង ១៩១។ ប៉ូលិសថៃបានសន្យាថានឹងរក្សាការសម្ងាត់ ១០០% ចំពោះអ្នកដែលបានរាយការណ៍មកកាន់ប៉ូលិស ហើយប្រាក់រង្វាន់នឹងផ្ញើរជូនយ៉ាងយូបំផុតក្នុងរយៈពេល ១០ ថ្ងៃបន្ទាប់ពីថ្ងៃចាប់ខ្លួនក្មេងស្ទាវទាំងនោះបាន។ នេះជាវិធានការមួយក្នុងចំណោមវិធានការក្តៅជាច្រើនដែលប៉ូលិសថៃបានដាក់ចេញក្នុងបេសកម្មបង្រ្កាបក្រុមក្មេងស្ទាវប្រណាំងម៉ូតូលើដងផ្លូវសាធារណៈ ដែលជាបញ្ហាសង្គមមួយកំពុងកើតមានយ៉ាងផុសផុលបំផុតក្នុងប្រទេសថៃ៕ អត្ថបទ៖ភក្តី
September 6, 2019 - PR
តារាសម្តែងប្រុសដែលទទួលបានប្រជាប្រិយភាពលើស្រទាប់យុវវ័យ និងភាគច្រើន គេឃើញលោកត្រូវបានផលិតកររឿងតម្រូវឱ្យចាប់ដៃគូជាមួយកញ្ញា ស៊ីន យូប៊ីន នោះគឺលោក ខាត់ វ៉ៃហាំង ។ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ វ៉ៃហាំង ហាក់ស្ទុះឡើងកូដខ្លាំងបន្ទាប់ពីបានប្រឡូកចូលក្នុងវិស័យខ្សែភាពយន្តកន្លងមក។ ទន្ទឹមនឹងនេះដែរ លោកក៏បានគ្រងតំណែងជាតួឯកប្រុស ក្នុងរឿងភាគបុរាណខ្មែរមួយដែលកំពុងតែធ្វើការចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិននោះគឺរឿង និស្ស័យស្នេហ៍នាងមនោរាហ៍ ។ ជំនួបសម្ភាសន៍ផ្ទាល់ទាក់ទងនឹងចំណាប់អារម្មណ៍មួយចំនួនក្នុងការសម្តែងនៅក្នុងរឿងបុរាណដ៏ល្អមើលមួួយនេះ តារាប្រុសវ័យក្មេង សម្បុរសវ៉ៃហាំង ហាក់បញ្ចេញនូវភាពរំភើបរីករាយយ៉ាងពន់ពេក ។ ក្នុងនោះ លោកបានបញ្ជាក់ប្រាប់ថា នេះជារឿងទីមួយហើយដែលខ្លួនបានស្លៀកនូវសម្លៀកបំពាក់បែបប្រពៃណីបុរាណរបស់ខ្មែរ មើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់ ដែលពីមុនលោកពុំធ្លាប់បានសម្តែងក្នុងខ្សែភាពយន្តបុរាណណាឡើយ។ ជាក់ស្តែង ដូចជារូបលោកផ្ទាល់ដែលជាតួអង្គឯកប្រុស ជាមេទ័ពខ្លាំងពូកែម្នាក់ក្នុងរឿង បានដាក់ចិត្តដាក់កាយបញ្ចូលអារម្មណ៍ទៅក្នុងសាច់រឿងឱ្យដូចជាពិតដូច្នោះដែរ។ ជាមួយនឹងឈុតមេទ័ពសម័យបុរាណដ៏អង់អាចក្លាហាននេះ ធ្វើឱ្យអារម្មណ៍របស់វ៉ៃហាំងនៅដិតជាប់ក្នុងចិត្ត ចងចាំមិនភ្លេចឡើយ
September 6, 2019 - PR
អស់រយៈពេលជាង ១០ឆ្នាំកន្លងមកនេះ ក្រុមហ៊ុន OPPO ខិតខំផ្ចិតផ្ចង់ច្នៃប្រឌិតសំរិតសំរាង ស្មាតហ្វូន OPPO A Series ពីមួយជំនាន់ទៅមួយជំនាន់ទៀត មានលក្ខណៈខុសប្លែកពីគ្នា មានចំណុចខ្លាំងរាងៗខ្លួន ទាំងរូបរាង ល្បឿន កាមេរ៉ា និង ថាមពលថ្ម ដើម្បីបំពេញតម្រូវការទីផ្សារអ្នកប្រើប្រាស់ជុំវិញពិភពលោក។ ជាក់ស្តែង ចាប់តាំងពីការចេញលក់នូវម៉ូដែល OPPO ស៊េរី A ដំបូងបង្អស់គឺម៉ូដែល A100 នៅលើទីផ្សារប្រទេសថៃក្នុងអំឡុងឆ្នាំ ២០០៩ ស៊េរីនេះទទួលបាននូវប្រជាប្រិយភាពប្លែក និង មានសមត្ថភាពមិនធម្មតាពីមាត់មួយទៅមាត់មួយ ដែលគួរឲ្យចាប់អារម្មណ៍ដោយសារតែគុណសម្បត្តិរបស់វានៅក្នុងការ ឌីហ្សាញ លើវិស័យថតរូប និងបច្ចេកវិទ្យាថ្មធំ។
September 6, 2019 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ អំពើហិង្សាធំមួយបានកើតឡើងរវាងក្រុមអ្នកគាំទ្រក្រុមបាល់ទាល់ឥណ្ឌូនេស៊ីជាមួយនឹងក្រុមបាល់ទាត់ម៉ាឡេស៊ី។ កាលពីថ្ងៃទី ៥ ខែកញ្ញាកន្លងទៅនេះ ក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ីត្រូវបើកទ្វារទទួលស្វាគមន៍ក្រុមភ្ញៀវម៉ាឡេស៊ី ដោយក្រុមទាំងពីរនេះស្ថិតនៅក្នុងពូល G ជាមួយគ្នាក្នុងវគ្គជម្រុះនៅតំបន់អាស៊ីសម្រាប់ទៅចូលរួម ព្រឹត្តិការណ៍បាល់ទាត់ World Cup ២០២២ ក្នុងប្រទេសកាតា។ ការប្រកួតរវាងក្រុមទាំងពីរនេះមានលក្ខណៈស្វិតស្វាញបំផុត អមដោយសំឡេងហ៊ោនិងស្រែកឌឺដងគ្នាយ៉ាងខ្លាំងពីសំណាក់ក្រុមអ្នកគាំទ្រទាំងសងខាង។ ក្រោយចប់ការប្រកួតម៉ាឡេស៊ីបានយកឈ្នះលើក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ីក្នុងលទ្ធផល ៣-២ ដោយរកគ្រាប់បាល់ជ័យជំនះនៅចុងតង់ទី ២ ដែលការប្រកួតស្ទើរតែបញ្ចប់ទៅហើយ។ លទ្ធផលនេះបានធ្វើឲ្យក្រុមអ្នកគាំទ្រឥណ្ឌូនេស៊ីខឹងយ៉ាងខ្លាំង និងបានផ្ដើមនាំគ្នាគប់ដុំថ្មទៅកាន់ក្រុមអ្នកគាំទ្រម៉ាឡេស៊ីតែម្តង ហើយការវាយតប់គ្នាខ្លះក៏បានកើតឡើងផងដែរ។ តាមរបាយការណ៍បឋមបានបង្ហាញថា មានជងគ្រោះជាច្រើននាក់ តែភាគច្រើននៃពួកគេមិនរងរបួសធ្ងន់ធ្ងរឡើយ។ សូមបញ្ជាក់ជូនថា ឥណ្ឌូនេស៊ីជាប្រទេសមួយដែលសម្បូរអំពីហឹង្សាកើតចេញពីការលេងបាល់ទាត់បំផុត ហើយបើគិតពីឆ្នាំ ១៩៩០ មក ក្នុងប្រទេសមួយនេះមានជនរងគ្រោះបាត់បង់ជីវីតរហូតដល់ជាង ៧០នាក់ហើយ៕
September 6, 2019 - អន្តរជាតិ
ឥណ្ឌា ៖ ស្រី្តចំណាស់ម្នាក់បានដើរមកដួលនៅលើផ្លូវរថភ្លើងហើយត្រូវរថភ្លើងបើកកាត់ពីលើ តែសំណាងល្អគាត់មិនរងរបួសអ្វីនោះទេ ហេតុការណ៍ដ៏គួរឲ្យតក់ស្លុតនេះបានកើតឡើងនៅក្នុងស្ថានីយ៍រថភ្លើង Chittapur ភាគខាងត្បូងប្រទេសឥណ្ឌា។ ស្រ្តីជនរងគ្រោះមានឈ្មោះថា Maanibai Chavan ជាមនុស្សម្នាក់ដែលមានជំងឺប្រចាំកាយ និងមិនសូវមានសុខភាពម៉ាំមួននោះទេ។ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មានអង់គ្លេស DAILY MAIL បានឲ្យដឹងថា នៅក្នុងថ្ងៃកើតហេតុស្រ្តីរងគ្រោះបានដើរទៅទិញថ្នាំ ហើយពេលត្រលប់មកផ្ទះវិញខណៈកំពុងដើរឆ្លងកាត់ផ្លូវរថភ្លើងនោះស្រាប់តែគាត់អស់កម្លាំងនិងបានដួលនៅលើផ្លូវរថភ្លើងនោះតែម្តង។ បន្តិចក្រោយមករថភ្លើងក៏បានមកដល់ហើយដោយគាត់មិនមានកម្លាំងដើម្បីរត់ចេញពីផ្លូវនោះ គាត់ក៏សម្រេចក្រាបនៅក្រោមរថភ្លើងនោះតែម្តង ហើយជាសំណាងល្អគាត់គ្មានគ្រោះថ្នាក់អ្វីនោះទេ។ យ៉ាងណាក្តី អ្នកដែលបានទស្សនាហេតុការណ៍នេះ សុទ្ធតែស្លុតចិត្តស្ទើរអត់ដង្ហើម ព្រោះស្រ្តីរងគ្រោះស្ទើរតែត្រូវរថភ្លើងកិនស្លាប់ទៅហើយ៕ លោកអ្នកអាចទស្សនាហេតុការណ៍នេះ ដូចក្នុងវីដេអូខាងក្រោម៖ អត្ថបទ៖ភក្តី
September 6, 2019









