Khmernote Media
  • បច្ចេកវិទ្យា

    បើទោះបីជានៅសល់រយៈពេលប៉ុន្មានថ្ងៃទៀត iPhone 11 នឹងបង្ហាញខ្លួនជាផ្លូវការក្តី ប៉ុន្តែមកដល់ពេលនេះបែរជាមានលេចឬព័ត៌មានចចាមអារ៉ាមបន្ថែមទៀតថា iPhone ស៊េរីថ្មី ដែលជឿជាក់ថា មានរូបរាងខុសស្រឡះពីស៊េរី បច្ចុប្បន្នស្ទើរទាំងស្រុង។ ព័ត៌មានចុងក្រោយនេះត្រូវបានកើតចេញពីប្រភពដ៏គួរឲ្យទុកចិត្តមួយ Ming Chi Kuo ដែលអ្នកជំនាញលើវិស័យបច្ចេកវិទ្យាបានធ្វើការស្រាវជ្រាវកន្លងមកហើយបានអះអាងថា ទូរស័ព្ទថ្មីរបស់ Apple នឹងមានរូបរាងថ្មីខុសពីរូបរាង iPhone X ដែលមានតាំងតែពីឆ្នាំ ២០១៧ នោះទាំងស្រុង។ ប្រភពដដែលនេះក៏បានអះអាងទៀតដែរថា iPhone ឆ្នាំ២០២០នេះមានមុខងារ និងរូបរាងខុសពីម៉ូដែលចាស់ស្ទើរតែស្រុងត្រង់ចំណុចសំខាន់៣ គឺរូបរាងខាងក្រៅ មុខងាររបស់កាម៉េរា និងបច្ចេកវិទ្យាអ៊ិនធឺណេត 5G៕ អត្ថបទ៖ Lee

    September 7, 2019
  • សុខភាព

    ទារក​ និង​កុមារ​តូច​ៗ តែងឆ្ងល់​​ច្រើន​ពីរបស់អ្វី​ក៏​ដោយ​ដែល​បាន​ឃើញ ហើយក្មេង​ភាគ​ច្រើន​​តែង​ដាក់​របស់​តូចៗ ដែល​ឆ្ងល់ដាក់​​ចូល​មាត់ ពិសេស​ក្មេងអាយុ​ក្រោម ​៥ ​ឆ្នាំ។ ករណី​តែងជួប​ប្រទះ​ភាគច្រើន គឺនាំ​ឲ្យក្មេងស្លាក់ និងស្ទះ​បំពង់​ខ្យល់​ ហើយ​គ្រោះ​ថ្នាក់​បំផុត​សម្រាប់​កូនយើង ព្រោះ​​បណ្តាល​ឲ្យ​ខ្វះ​អុក​ស៊ីហ្សែនទៅចិញ្ចឹមខួរក្បាល។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពីវិធី​សង្គ្រោះ​បឋម ពេល​ប្រទះ​ឃើញ​ក្មេង ឬ​ទារក​តូចៗ​ស្លាក់​អ្វី​មួយ​ក្នុង​មាត់។ ១- អ្វីជា​ការ​ស្លាក់​ចំពោះ​ក្មេងៗ? ការ​ស្លាក់កើត​ឡើង​នៅពេល​វត្ថុ​មួយ ​ដូច​ជា គ្រាប់​ឃ្លី គ្រាប់​ចិញ្ចៀន និងថ្ម​ពិល​តូច (button batteries) ឬ​វត្ថុ​តូចៗ​ផ្សេង​ទៀត ស្ទះ​ជាប់​បំពង់​ក ឬ​បំពង់​ខ្យល់ ជា​ហេតុ​ធ្វើ​ឲ្យ​​ស្ទះ​ចរន្ត​ខ្យល់ មិន​អាច​ដក​ដង្ហើម​បាន។ ២- ស្លាក់​មាន​ចេញ​រោគ​សញ្ញា​អ្វី​ខ្លះ?

    September 7, 2019
  • អន្តរជាតិ

    ថៃ៖ ស្រ្តីម្នាក់ត្រូវបានប៉ូលិសថៃធ្វើការចាប់ខ្លួន និងរឹបអូសបានលុយដុល្លារក្លែងក្លាយប្រមាណជាជាង ៥០ម៉ឺនដុល្លារនៅក្នុងផ្ទះរបស់គាត់។ ស្ត្រីដែលត្រូវបានគេចាប់ខ្លួននោះមានឈ្មោះថា Masaras Nitisakyothin អាយុ ៥៤ ឆ្នាំ រស់នៅក្នុងផ្ទះមួយកន្លែងក្នុងស្រុកមឿង ខេត្តឈៀងរៃ ភាគខាងជើងប្រទេសថៃ។ ក្នុងប្រតិបត្តិការចាប់ខ្លួនស្រ្តីរូបនេះប៉ូលិសបានរកឃើញហឹបដាក់លុយចំនួនពីរនៅក្នុងផ្ទះរបស់គាត់ដោយក្នុងហឹបទីមួយមានលុយក្រដាស ១០០ ដុល្លារចំនួន ៤,៩៤៩​ សន្លឹក និងនៅក្នុងហឹបទីពីរមានលុយក្រដាស ១០០ ដុល្លារដូចគ្នា ចំនួន ៥២៤​ សន្លឹក។ ក្រៅតែរឹបអូសបានលុយក្លែងក្លាយទាំងនេះ ប៉ូលិសក៏បានរកឃើញក្រដាសទទេដែលមានទំហំប៉ុនក្រដាសប្រាក់ ១០០ ដុល្លារជាច្រើនសន្លឹកទៀត ដែលជនខិលខូចគ្រោងនឹងបោះពុម្ពជាលុយក្លែងក្លាយបន្ថែមទៀត។ ក្រោយការចាប់ខ្លួន ពេលនេះស្រ្តីជាម្ចាស់លុយក្លែងក្លាយរូបនេះត្រូវបានប៉ូលិសធ្វើការឃុំខ្លួនជាបណ្តោះអាសន្ន ហើយបើយោងតាមច្បាប់ក្នុងប្រទេសថៃគាត់ត្រូវប្រឈមនឹងការជាប់គុកជាច្រើនឆ្នាំផងដែរ។ ជាមួយគ្នានេះ ប៉ូលិសថៃក៏បានបន្តបើកការស៊ើបអង្កេតជុំវិញករណីនេះជាពិសេសបន្ថែមទៀតផងដែរ​

    September 7, 2019
  • ព័ត៌មានជាតិ

    រថយន្តក្រុម​ឈ្មួញ​រក​ស៊ី​ដឹកជញ្ជូនដី និងខ្សាច់ មិនគ្របឲ្យបានត្រឹមត្រូវ​ ហូរទឹកកក្លាក់ កំពប់ធ្លាក់ដី និងខ្សាច់​ពេញផ្លូវ​ ត្រូវបានលោក​ ឡុង​ ង៉ែត​ អភិបាលរងខណ្ឌមានជ័យ​ ដឹកនាំកម្លាំងចម្រុះ​ ចុះធ្វេីការឃាត់រថយន្តបានចំនួន៣គ្រឿង​ យកទៅរក្សាទុក​នៅសាលាខណ្ឌមានជ័យ​ នៅយប់ថ្ងៃទី០៦​ ខែកញ្ញា​ ឆ្នាំ២០១៩នេះ​ និងហៅអ្នកគ្រប់គ្រងមកណែនាំ​ និងធ្វេីកិច្ចសន្យា​ ឲ្យបាញ់ទឹកលាងសម្អាតដី និងខ្សាច់ ដែលធ្លាក់​ពេញផ្លូវនោះឲ្យបានស្អាតឡេីងវិញ​ ចាប់ពីមុខច្រកចេញចូលក្រុមហ៊ុនដឹកជញ្ជូនខ្សាច់​ នៅផ្លូវជាតិលេខ២​ អតីតរោងចក្រផលិតស៊ីម៉ងត៍​ សង្កាត់ចាក់អង្រែលេី​ ខណ្ឌមានជ័យ​ រហូតដល់ផ្លូវ៦០ម៉ែត្រ​ កន្លែងដែលដឹកដីយកទៅចាក់នោះ ទេីបអនុញាតិប្រគល់រថយន្តជូនវិញ​ ។ ដូច្នេះហេីយ​សូមឲ្យអ្នកបើកបររថយន្តទាំងនោះ ចូលរួមសហការណ៍សម្អាតបរិស្ថាន ដើម្បីយើងទាំងអស់គ្នា សោភ័ណ្ឌភាពដងផ្លូវ

    September 7, 2019
  • PR

    vivo ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេនៅលើពិភពលោក បានបន្តនៅក្នុងការក្លាយខ្លួនជាម្ចាស់ឧបត្ថម្ភធំជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ប្រកួត Fall Split of PUBG MOBILE Club Open (PMCO) Global Finals 2019 ដែលនឹងប្រព្រឹត្តិទៅក្នុងខែធ្នូខាងមុខនេះ ហើយក្រុមហ៊ុន vivo ក៏នឹងបន្តផ្តល់ជូននូវស្មាតហ្វូនជាច្រើន ដើម្បីបង្កើននូវថាមពលកាន់តែខ្លាំងក្លាសម្រាប់អ្នកលេងហ្គេមជាច្រើន ដើម្បីអាចទទួលបាននូវជ័យជំនះនៅក្នុងការប្រកួតប្រជែងនេះថែមទៀតផង។ រហូតមកដល់ពេលនេះ ក្រុមហ៊ុន vivo បាននឹងកំពុងតែខិតខំជម្រុញខ្លួន អោយក្លាយជាអ្នកនាំមុខគេនៅក្នុងវិស័យហ្គេមអេឡិចត្រូនិច Esports នេះ ដើម្បីផ្តល់ជូននូវបទពិសោធន៍យ៉ាងល្អឥតខ្ចោះសម្រាប់អ្នកប្រើប្រាស់។ ជាមួយនឹងការសហការគ្នាជាមួយ PUBG MOBILE ដែលជាហ្គេមឈានមុខគេនៅលើស្មាតហ្វូនអភិវឌ្ឍដោយក្រុមហ៊ុន Tencent Games

    September 7, 2019
  • PR

    កំពូលកម្មវិធីប្រឡងចម្រៀងសម័យឌីជីថលបែ្លកពីគេ The Mask Singer Cambodia ដែលកំពុង ប្រមូលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងក្លាពីទស្សនិកជនតាមរយៈធ្វើការជម្រុះវគ្គដំបូងអស់ជាច្រើនខេត្តរួចមក ឥលូវនេះបានមកដល់ទីតាំងធំចុងក្រោយដើម្បីធ្វើការជម្រុះដំបូងហើយ។ នៅពេលនេះក្រុមការងារ The Mask Singer Cambodiaបានទៅដល់ទីតាំង ជម្រុះដំបូងធំចុងក្រោយគេគឺក្នុងរាជធានីភ្នំពេញផ្ទាល់តែម្តង ក្នុងផ្សារទំបើប អ៊ីអនម៉ល ភ្នំពេញ ជាន់ទី4 នៅថ្ងៃទី8 ខែកញ្ញា ឆ្នាំ2019 នេះចាប់ពីម៉ោង 8 ព្រឹក។ រឹតតែពិសេសមុនធ្វើការជម្រុះវគ្គដំបូងមួយថ្ងៃនឹងមានការប្រគំតន្រ្តីThe Mask Singer Tour Concert ដែលប្រមូលផ្តុំទៅដោយកំពូលតារាចម្រៀងល្បីៗជាច្រើនដួង។ បេក្ខជនជ័យលាភីនឹងទទួលបានប្រាក់រង្វាន់ ១០០ លានរៀល ហើយក្លាយជាតារាចម្រៀងកុងត្រាប្រចាំ

    September 7, 2019
  • ព័ត៌មានជាតិ

    យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាន បានជម្រាបជូនសាធារណជន សិស្ស និស្សិត ជាពិសេសយុវជនទាំងអស់ ឲ្យដឹងថា ក្រសួងបានរៀបចំការប្រកួតប្រជែងស្នាដៃវីដេអូអប់រំប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងរៀបចំការប្រកួតប្រជែងស្នាដៃវីដេអូអប់រំខ្លី (រយៈពេល ៥ នាទី) ប្រឆាំងនឹងព័ត៌មានក្លែងក្លាយលើកទី១ ឆ្នាំ២០១៩ ក្រោមប្រធានបទ “ការប្រឌិតព័ត៌មានក្លែងក្លាយជះឥទ្ធិពលដល់សង្គម” ។ ជ័យលាភីលេខ១ ទទួលបានរង្វាន់ថវិកា៤លានរៀល លេខ២ ថវិកាចំនួន៣លានរៀន និងលេខ៣ ១លាន៥សែនរៀល។ សាធារណជន សិស្ស និស្សិត ជាពិសេសយុវជនទាំងអស់ ដែលមានបំណងចូលរួមប្រកួតប្រជែង សូមផ្ញើប្រវត្តិរូបសង្ខេប រួមជាមួយនឹងខ្លឹមសារអត្ថបទដែលគ្រោងផលិតវីដេអូអប់រំមកអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ឬសារអេឡិចត្រូនិក chhion.navy89@gmail.com ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី១៨ ខែតុលា

    September 7, 2019
  • ព័ត៌មានជាតិ

    ព្រឹត្តិការណ៍ “សមរាត្រីនៅប្រាសាទអង្គរវត្ត ឬហៅថា Angkor Equinox” ដែលកើតមានឡើង២ដងក្នុងមួយឆ្នាំ គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា។ ដោយឡែកនៅខែកញ្ញានេះ ព្រឹត្តិការណ៍នេះ ត្រូវបានគេព្យាករណ៍ថានឹងកើតឡើងនៅថ្ងៃទី២៣ ខែកញ្ញា វេលាម៉ោង ៥៖០០នាទី ដល់ម៉ោង ៧៖០០នាទីព្រឹក។ ដោយមានការលើកឡើងថាដោយសារតែអាកាសធាតុមានការប្រែប្រួលថ្ងៃរះចំកំពូលប្រាសាទនេះអាចខុសគ្នាមុនឬក្រោយថ្ងៃសមរាត្រី១ថ្ងៃ ដូច្នេះហើយបើអាចគួរតែទៅស្នាក់នៅឲ្យបាន២ទៅ៣ថ្ងៃជាប់គ្នា។ គួរបញ្ជាក់ថាកាលពីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង៦.៣០នាទី ព្រឹក ព្រឹត្តិការណ៍ព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត ពិតជាអស្ចារ្យដោយភាពស្រស់ស្អាតនៃធម្មជាតិជះពន្លឺមាសមកលើកំពូលប្រាសាទអង្គរវត្ត៕ រូបភាព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:

    September 7, 2019
  • ព័ត៌មានជាតិ

    ភ្នំពេញ ៖ សំបុកនៃអ្នកប្រេីប្រាស់ និងជួញដូរគ្រឿងញៀនត្រូវបានបង្រ្កាបនៅក្នុងទឹកដីខណ្ឌដូនពេញ ។ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១:៣០នាទី ដោយអនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អធិការដ្ឋាន ប៉ុស្តិ៍ បានបើកការស្រាវជ្រាវបង្ក្ត្រាបករណីជួញដូរ និងសំរួលទីតាំងអោយប្រើប្រាប់ដោយខុសច្បាប់នូវសារធាតុញៀន នៅក្នុងទីតាំង ផ្ទះសំណាក់ យីហោ ឡេស៊ីហ្វ ផ្លូវ៨១ ភូមិ៧ សង្កាត់ផ្សារថ្មី២។ ស្តីពីលទ្ធផលបើកកិច្ចប្រតិបត្តិការស្រាវជ្រាវឈានដល់បើកការបង្ក្រាបជាក់ស្តែងករណីជួញដូរ និងសំរួលទីតាំងអោយប្រើប្រាប់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅទីតាំងផ្ទះសំណាក់ យីហោ ឡេស៊ីហ្វីស ដែលមានចំនួន១៨បន្ទប់ ក្នុងនោះសមត្ថកិច្ចយើងបានត្រួតពិនិត្យឃើញមានចំនួន១៣បន្ទប់ដែលបានសំរួលទីតាំងអោយប្រើប្រាស់ និងជួញដូរគ្រឿងញៀន។

    September 7, 2019
  • សង្គម

    សម្រាប់ជនជាតិចិនលេខ 168 គឺជាលេខហ៊ុងស៊ុយ ជាលេខសំណាង ដែលប្រជាជនចិនភាគច្រើនចង់បានលេខមួយនេះមកប្រើប្រាស់ ដោយសារតែលេខនេះមានន័យ “សំណាងគ្រប់ទិសទី”។ លេខ 168 នេះផងដែរក៏មានការពេញនិយមនៅក្នុងសង្គមខ្មែរផងដែរ ដោយអ្នកខ្លះប្រើប្រាស់លេខទូរស័ព្ទ លេខផ្ទះ និងស្លាកលេខរថយន្ត មានលេខ 168 នេះផងដែរ ដើម្បីនាំសំណាងដល់ពួកគេ។ ថ្ងៃនេះអង្គភាពសារព័ត៌មានខ្មែរណូត នឹងបង្ហាញអ្នកទាំងអស់គ្នាអំពីតម្លៃស្លាកលេខហុងស៊ុយ 168 នេះរបស់រថយន្ត ដែលក្រសួងបានដាក់លក់។ លេខ 168 ដែលក្រសួងដាក់លក់នោះមាន២ប្រភេទ គឺ លេខ 168 នៅខាងចុង និង លេខ 168 នៅខាងដើម៖ + លេខ

    September 7, 2019