Khmernote Media
  • PR

    អាចនិយាយបានថានេះគឺជាឱកាសមាសរបស់អ្នកប្រដាល់អាជីព ឬ មិនអាជីពទាំងឡាយឲ្យមាន ឱកាសបញ្ចេញសមត្ថភាពរបស់ខ្លួនក្នុងកម្មវិធីប្រកួតរកម្ចាស់ជ័យលាភីដំបូងគេជាប្រវត្តសាស្រ្តប្រចាំ ស្ថានីយទូរទស្សន៍ហង្សមាស ដែលមានប្រាក់រង្វាន់សរុបរហូតដល់ទៅ 100លានរៀល ស្មើរនឹង 25000 ដុល្លា ព្រមជាមួយកេរ្តិ៍ឈ្មោះល្បីរន្ទឺទូរទាំងប្រទេស។ ពេលនេះក្រុមការងាររបស់កម្មវិធីប្រកួតប្រដាល់គុនខ្មែររបស់ស្ថានីយទូរទស្សន៍ហង្សមាស King of Fighters បានទៅទទូលស្វាគមន៍កីឡាករប្រដាល់អាជីព ឬ មិនអាជីពទាំងឡាយនៅក្នុងទីរួមខេត្ត ឧត្តមានជ័យហើយ ដែលវគ្គជម្រុះដំបូងនឹងធ្វើឡើងនៅថ្ងៃទី10 ខែកញ្ញា ឆ្នាំ2019 ក្នុងសណ្ឋាគារ ឆឺនប្រាកប ទីរួមខេត្តឧត្តមានជ័យ។ លោកអ្នកអាចចូលរួមដាក់ពាក្យប្រកួតបានដោយមិនកំណត់ថាជាកីឡាករ អាជីពឬមិនអាជីព ចាស់ឬថ្មី ធ្លាប់ហ្វឹកហាត់ក្នុងក្លឹបឬនៅក្រៅក្លឹបប្រដាល់នានា ធ្លាប់ចូលរួមប្រកួតតិចឬច្រើន ធ្លាប់ទទួលបានពាន រង្វាន់ឬមិនបានពានរង្វាន់ ឬមិនធ្លាប់ចូលរួមក្នុងការប្រកួតណាសោះក៏ដោយ គឺបើកឱកាសយ៉ាង

    September 9, 2019
  • សង្គម

    ថ្មីៗនេះផ្ទុះការចែករំលែកកោតសរសើរពេញបណ្តាញសង្គមថៃក្រោយអភិបាលខេត្តអាងថង ប្រទេសថៃ បានបើកដៃយល់ព្រមឲ្យមន្ត្រីរដ្ឋបាលមើលការខុសត្រូវប្រចាំខេត្ត បើកបង្រៀនថ្នាក់ហែលទឹកដល់កូនក្មេងប្រចាំតំបន់នេះដោយមិនគិតប្រាក់ ដោយយកទីតាំងប្រលាយទឹកមកធ្វើជាទីហ្វឹកហាត់។​ មូលហេតុដែលនាំឲ្យមានការសម្រេចចិត្តធ្វើបែបនេះ ព្រោះដោយសារតែឆ្នាំនេះប្រទសថៃបានជួបគ្រោះទឹកជំនន់ ហើយមានក្មេងៗជាច្រើនបានរងគ្រោះលង់ទឹកស្លាប់បាត់បង់ជីវិត ហេតុដូចនេះដើម្បីកាត់បន្ថយករណីបែបនេះលោកអភិបាលខេត្ត ក៏បានសហការគ្នាជាមួយមន្ត្រីរដ្ឋបាលធ្វើការបើកបង្រៀនថ្នាក់ហែលទឹកជាសាធារណៈនេះឡើង។ ឪពុកម្តាយដែលរស់នៅក្នុងខេត្តនេះអាចបញ្ជូនកូនៗឲ្យចូលរួមរៀងរាល់ថ្ងៃសៅរ៍ អាទិត្យ ដោយពុំមានការបង់ប្រាក់អ្វីនោះទេ លើសពីនេះក៏មានអាហារផ្តល់ជូនសម្រាប់អ្នកចូលរួមផងដែរ។ មន្ត្រីរដ្ឋបាលបានរៀបរាប់ឲ្យដឹងថា៖ «ដោយយើងតែងឃើញុមានករណីក្មេងលង់ទឹកស្លាប់ជាញឹកញាប់ ហេតុដូចនេះយើងព្រួយបារម្ភពីសុខទុក្ខក្មេងជាខ្លាំង យើងចង់ឲ្យកូនៗក្មួយៗចៅៗដែលរស់នៅខេត្តអាងថងទាំងអស់ ចេះហែលទឹកដើម្បីត្រៀមការពារខ្លួនគេចផុតពីគ្រោះលង់ទឹក។ ម្យ៉ាងវិញទៀតអាចចាត់ទុកថាជាសំណាងមួយដែលខេត្តអាងថង យើងពុំទាន់មានទឹកជំនន់វាយលុក ហេតុដូចនេះយើងមានពេលគ្រប់គ្រាន់ដើម្បីបំផុសបំផុលចលនាមួយនេះ ដោយសង្ឃឹមថាទទួលបានការគាំទ្រពីខាងឪពុកម្តាយក្មេង។ ថ្នាក់រៀនហែលទឹកនេះគឺធ្វើនៅប្រឡាយ ជុហ្វាមុណី ជារៀងរាល់ថ្ងៃសៅរ៍ អាទិត្យ បើកឲ្យចូលសេរីជាសាធារណៈពុំមានបង់ប្រាក់នោះឡើយ ឪពុកម្តាយក៏អាចចូលរួមលេងទឹក និងរៀនជាមួយកូនៗខ្លួនបានដែរ៕

    September 9, 2019
  • ព័ត៌មានជាតិ

    កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីជូនដំណឹង ដល់សិស្ស និស្សិត យុវជនទាំងអស់ជ្រាបថា បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសនឹងធ្វើការជ្រើសរើសពលទាហាន ដើម្បីបំពេញក្របខ័ណ្ឌឱ្យកងរាជអាវុធហត្ថចំនួន២៦០នាក់។ ចំពោះអ្នកដែលមានបំណងចង់ចូលបម្រើការងារក្នុងកងរាជអាវុធហត្ថ ប្រកបដោយមនសិការ និងឧត្តមគតិក្នុងការបម្រើជាតិមាតុភូមិ សូមអញ្ជើញមកទំនាក់ទំនង ទទួលយកឯកសារ (ដោយឥតបង់ប្រាក់) និងដាក់ពាក្យសុំចុះឈ្មោះនៅតាមទីតាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ខេត្តទាំង២៥។ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩។ បេក្ខជនដែលស្ម័គ្រចិត្តចូលបម្រើការងារនេះ ត្រូវមានលក្ខណៈសម្បត្ថិ និងលក្ខខណ្ឌដូចមានចែងក្នុងសេចក្តីជូនដំណឹងខាងក្រោមនេះ៖

    September 9, 2019
  • សង្គម

    ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមក្រោយចាប់ឃាត់ខ្លួននាយរងរដ្ឋបាល ខេត្តកំពត លោក អនុសេនីយ៍ទោ សួន តុសិតពិទូរ្យ ពីបទប្រើប្រាស់អំពើហិង្សាទៅលើបុគ្គលិកស្ថានីយតូតាល់ ថែមទាំងឆែកឆេររកឃើញមានបង្កប់គ្រឿងញៀនជាច្រើនកញ្ចប់ ធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង។ យោងតាមប្រភពគណនីហ្វេសប៊ុកឈ្មោះថា San Prum បានបង្ហោះរៀបរាប់ឲ្យដឹងថា៖ «ខេត្តកំពត អនុសេនីយ៍ទោ សួន តុសិតពិទូរ្យ នាយរងផ្នែករដ្ឋបាលសរុប និងបក្ខពួកបានប្រើហិង្សាទៅលើបុគ្គលិកស្ថានីយតូតាល់ក្រុងកំពត។ ក្រោយឃាត់ខ្លួនស្នងការនគរបាល ខេត្តកំពត រកឃើញគ្រឿងញៀនជាច្រើនកញ្ចប់ និងវត្ថុតាងមួយចំនួនទៀត។ នៅពេលនេះជនសង្ស័យឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាន ក្រុងកំពត ចាំបន្តនីតិវិធី ថ្ងៃ៨/ខែកញ្ញា/ឆ្នាំ២០១៩ បឋម»៕

    September 9, 2019
  • ព័ត៌មានជាតិ

    នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ គឺជាថ្ងៃគម្រប់ខួប ១ឆ្នាំ នៃការទទួលមរណភាពរបស់ លោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ (Beat Richner)​ ដែលជាស្ថាបនិកនៃមន្ទីរពេទ្យគន្ធបុប្ផានៅភ្នំពេញ និងសៀមមរាប តាំងពីឆ្នាំ១៩៩២។ លោកបានចំណាយពាក់កណ្តាលជីវិតចុងក្រោយជាង២៥ឆ្នាំក្នុងបុព្វហេតុសុខមាលភាពកុមារកម្ពុជា គុណូបការៈរបស់លោក ក្នុងការជួយសង្គ្រោះជីវិតកុមាររាប់លាននាក់នេះហើយ ដែលប្រជាជនកម្ពុជា ជាពិសេសកុមារកម្ពុជា បានចងចាំទុកក្នុងក្រអៅបេះដូងមិនអាចបំភ្លេចបាន។ ដូច្នេះហើយកាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ មន្ទីរពេទ្យគន្ធបុប្ផា និង មូលនិធិគន្ធបុប្ផា បានប្រារព្ធពិធីបុណ្យទក្ខិណានុប្បទាន គម្រប់ខួប១ឆ្នាំ ឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធ លោកសាស្ត្រាចារ្យ បេអាត រិចឈ្នឺរ នៅសៀមរាប និងនៅភ្នំពេញ

    September 9, 2019
  • បច្ចេកវិទ្យា

    កន្លងមកនេះយើងបានទទួលព័ត៌មានចចាមអារ៉ាមជាច្រើនមកហើយជាមួយនឹងទូរស័ព្ទម៉ូដែល Pixel 3 បើទោះបីជាការប្រកាសជាផ្លុវការនៅមិនទាន់បានធ្វើនៅឡើយក្តី។ ដូចគ្នានេះដែរសម្រាប់ Pixel 4 វិញមកដល់ពេលចុងក្រោយនេះមានរូបភាពថ្មីមួយទៀត ដែលបានបែកធ្លាយពីប្រភពមួយ ហើយកំពុងបង្កការភ្ញាក់ផ្អើលលើអនឡាញជាពិសេសពណ៌ដ៏ប្លែករបស់វា។ រូបភាពថ្មីរបស់ទូរស័ព្ទ Google មួយប្រភេទនេះត្រូវបានគេប្រទះឃើញដំបូងនៅលើបណ្តាញសង្គមយក្សរបស់ចិន Weibo ហើយដោយយោងទៅលើអ្វី ដែលជាអក្សរដែលបានសរសេររៀបរាប់លើរូបភាពនោះបានបញ្ជាក់ទៀតថា Pixel 4 នេះនឹងអាចមានពណ៌ផ្កាថ្មគឺជាពណ៌ថ្មីខុសពីម៉ូដែលកន្លងមក ដែលមានត្រឹមពណ៌ធម្មតាគឺសឬខ្មៅប៉ុណ្ណោះ។ ព័ត៌មានដ៏ច្រើនក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះអាចឲ្យយើងដឹងបានទាំង Pixel 4 និង Pixel 4 XL គឺនឹងបង្ហាញខ្លួនមកជាមួយនឹង RAM 6GB និងប្រព័ន្ធដំណើរការ Snapdragon 855 នៅពីខាងក្នុងផង។

    September 9, 2019
  • ព័ត៌មានជាតិ

    ស្រុកព្រៃ ៖ នគរបាលបានឃាត់ខ្លួនបុរសម្នាក់ដែលប្រើហិង្សាវាយទាត់ធាក់ទៅលើក្មេងតូចជាកូនចុង កាលពីម៉ោង៤ទៀបភ្លឺ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩ នៅភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់​ ខេត្តព្រះសីហនុ។ នគរបាលបញ្ជាក់តាមរបាយការណ៍ថា ជន​សង្ស័យឈ្មោះ អ៊ូម ពៅ ភេទ ប្រុស អាយុ៤៦ឆ្នាំ មុខរបរមិនពិត​ប្រាកដ បានប្រើអំបោស ជារំពាត់ ប្រើដៃនិងជើង វាយ ទាត់ធាក់ទៅលើកូនចុង​ ឈ្មោះ ពៅ ដំ ភេទប្រុស អាយុ៣ឆ្នាំ បណ្តាលអោយរងរបួសពេញដងខ្លួន ដែលតាមស្ត្រីជាម្តាយក្មេងតូចអះអាងថា ដោយសារបុរសជាឳពុកចុងនេះ ស្រវឹងស្រារក​រឿងវាយរូបគាត់ជាប្រពន្ធមិនបាន ទើបវាយកូន​ចុងតែម្តង។​

    September 9, 2019
  • អន្តរជាតិ

    ចិន៖ បុរសម្នាក់ទទួលបានប្រាក់សំណងជាងកន្លះលានដុល្លារ ក្រោយតុលាការកាត់ទោសច្រឡំអស់រយៈពេល ២៣ ឆ្នាំ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Jilin ភាគខាងលិចប្រទេសចិន ហើយបុរសដែលត្រូវបានគេឃុំខ្លួនច្រលំនោះមានឈ្មោះថា Jin Zhehong  បច្ចុប្បន្នមានអាយុ ៥០ ឆ្នាំ។ សូមរម្លឹកជូនថា កាលពីឆ្នាំ ១៩៩៦ ពោលគឺនៅពេលដែលលោក Jin Zhehong មានអាយុ ២៧ ឆ្នាំម្លះ គាត់ត្រូវបានប៉ូលិសចាប់ខ្លួនក្រោមបទចោទថា គាត់បានរំលោភ និងសម្លាប់មនុស្សស្រីម្នាក់ដែលមានអាយុ ២០ ឆ្នាំ ហើយគាត់ត្រូវបានតុលាការផ្ដន្ទាទោសឲ្យជាប់គុកអស់មួយជីវិត។ ក្នុងអំឡុងពេលដែលគាត់ជាប់គុកជាច្រើនឆ្នាំមកនេះ ម្តាយរបស់គាត់បានស្លាប់បាត់ ហើយប្រពន្ធរបស់គាត់មានប្តីថ្មីម្នាក់ទៀតផងដែរ ខណៈគាត់មានកូនប្រុសម្នាក់ដែលតែងតែមកសួរសុខទុក។ ពេលលោក Jin Zhehong

    September 9, 2019
  • ព័ត៌មានជាតិ

    យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា កម្ពុជានឹងទទួលរងឥទ្ធិពលនៃជ្រលងសម្ពាធទាប ដែលធ្វើឲ្យអាកាសធាតុប្រែប្រួលដូចខាងក្រោម៖ + ចាប់ពីថ្ងៃទី០៩-១១ ខែកញ្ញា បណ្តាខេត្ត និងរាជធានីនឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ ក្នុងនោះអាចមានផ្នែខ្លះនៃបញ្តាខេត្តជាប់ប្រទេសវៀតណាម ដែលអាចមានភ្លៀងធ្លាក់ច្រើន + ចាប់ពីថ្ងៃទី១២-១៥ ខែកញ្ញា បណ្តាខេត្ត និងរាជធានីស្ទើរទូរទាំងប្រទេសនឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីបង្គួរទៅច្រើន៕ អត្ថបទ៖ សេម

    September 9, 2019
  • ព័ត៌មានជាតិ

    ស្រុកស្ទឹងហាវ-ករណីផ្លូវខូចនៅស្រុកស្ទឹងហាវ ដែលពលរដ្ឋលើកឡើងថា កំពុងបង្កការលំបាកដល់ការធ្វើដំណើរនារដូវវស្សានេះ មន្ត្រីជំនាញមន្ទីរសាធារណការខេត្ត ព្រះសីហនុប្រាប់មកថា កំណាត់ផ្លូវដែលខូចនេះ ក្រសួងសាធារណការនិងដឹកជញ្ជូននឹងធ្វើការជួសជុលឡើងវិញដោយចាក់អ៊ុតកៅស៊ូ នៅពេលស្បើយទឹកភ្លៀងបន្តិច ហើយការជួសជុលនេះ គឺធ្វើឡើងនៅចំណុចដែលខូច តាមផ្លូវសម្តេចព្រះសង្ឃរាជទេពវង្ស រហូតមកដល់កំពង់ផែស្វយត័ក្រុងព្រះសីហនុ៕ ប្រភព៖ លោក Huy Bunleng

    September 8, 2019