- Khmernote Media
- បច្ចេកវិទ្យា
កាលពីឆ្នាំ២០១៧ តម្លៃជាមធ្យមរបស់ទូរស័ព្ទ iPhone គ្រប់ម៉ូដែលទាំងអស់គឺមានប្រហែលជា៦៥២ដុល្លារប៉ុណ្ណោះ ប៉ុន្តែមកដល់ឆ្នាំ២០១៨ ក្រោយការបង្ហាញខ្លួនរបស់ស៊េរី iPhone X តម្លៃជាមធ្យមរបស់ iPhone បានឡើងទៅដល់៧៩៣ដុល្លារវិញជាតម្លៃថ្លៃមិនធ្លាប់មានផងដែរ។ ផ្ទុយស្រឡះរវាងគ្នាពីឆ្នាំ២០១៧ និង២០១៨ ដែលមានតម្លៃថោកបំផុត និងថ្លៃបំផុតជាកម្រិតមធ្យមមិនធ្លាប់មាន ដោយឡែកនៅឆ្នាំ២០១៩នេះវិញនៅមិនទាន់មានការធ្វើរបាយការណ៍ដូចគ្នាកើតឡើងជាផ្លុវការនៅឡើយ ប៉ុន្តែអ្វីដែលយើងចាប់អារម្មណ៍នោះគឺថាតើប្រទេសណាដែលមានតម្លៃ iPhone 11 ថោកជាងគេបំផុតគឺថោកជាងប្រទេសអាមេរិក ដែលប្រទេសដើមរបស់ iPhone ផងនោះ? តាមតួលេខដែលបានបង្ហាញដោយ The Phonearena កាលពីពេលថ្មីៗនេះបានបញ្ជាក់ថា iPhone 11 ទំហំ 64GB នៅក្នុងប្រទេសជប៉ុនត្រូវបានដាក់លក់មានតម្លៃថោកជាងប្រទេសអាមេរិក និងថោកជាងប្រទេសណាណាទាំងអស់ដោយក្នុងនោះវាមានតម្លៃត្រឹមតែ៦៩២ដុល្លារប៉ុណ្ណោះក្នុងមួយគ្រឿង ខណៈដែលអាមេរិកដាក់លក់ក្នុងតម្លៃ៦៩៩ដុល្លារ៕
September 16, 2019 - PR
តាកែវ៖ កាលពី ថ្ងៃសៅរ៍ ទី១៤ កញ្ញា ត្រូវនឹងថ្ងៃកាន់បិណ្ឌទី១ ថ្មីៗនេះ បុគ្គលិកក្រុមហ៊ុនវេរលុយដ៏ធំមួយបានលើកគ្នាប្រមាណជាង២៥០នាក់ទៅធ្វើបុណ្យរួមគ្នា យ៉ាងអធិកអធម។ រថយន្តក្រុងចំនួន ៥គ្រឿង ធ្វើដំណើរព្រមគ្នាឆ្លងកាត់ក្រុងតាខ្មៅយ៉ាងភ្ញាក់ផ្អើលបាននាំយកម្ហូបអាហារ បាយសម្ល អង្ករ បច្ច័យនិងសម្ភារៈផ្សេងៗ ទៅប្រគេនព្រះសង្ឃគង់នៅវត្តភ្នំបូរី ដែលជាវត្តក្សត់និងចំណាស់មួយដែលមានអាយុកាលជាង ៣០០ឆ្នាំ ស្ថិតនៅ ភូមិភ្នំបូរី ឃុំព្រែកផ្ទោល ស្រុកអង្គរ ខេត្តតាកែវ ។ លោក អ៉ឹម សារុន នាយកផ្នែកធនធានមនុស្សនៃក្រុមហ៊ុន ទ្រូម៉ាន់នី បានមានប្រសាសន៍ថា៖ «ការបង្កើតកម្មវិធីធ្វើបុណ្យរួមគ្នានេះ ក្រៅតែពីឧទិស្ទផលបុណ្យជូនដល់ញាតិការដែលបានចែកឋានទៅ គឺជាការបង្កើតកម្លាំងសាមគ្គីរវាងបុគ្គលិករួបរួមគ្នាធ្វើបុណ្យដែលជាបុណ្យប្រពៃណីជាតិខ្មែរ និងកសាងអំពើល្អរួមគ្នា
September 16, 2019 - អន្តរជាតិ
អ៉ីតាលី៖ ប្រធានាធិបតីនៃតំបន់ Molise បានប្រកាសថា នឹងលក់ផ្ទះក្នុងតម្លៃត្រឹមតែ ១ ដុល្លារប៉ុណ្ណោះ សម្រាប់ប្រជាជនណាដែលចង់មករស់នៅក្នុងតំបន់មួយនេះ។ សូមបញ្ជាក់ជូនថា Molise គឺជាតំបន់ស្វយ័តមួយនៅក្នុងប្រទេសអ៊ីតាលី ហើយតំបន់នេះជាតំបន់ភ្នំពិបាករស់នៅបន្តិច ហើយកាលពីឆ្នាំ ២០១៤ កន្លងទៅមានប្រជាពលរដ្ឋប្រមាណជា ៩,០០០ នាក់ បានសម្រេចចាកចេញពីតំបន់មួយនេះ។ ក្រោយពីការចាកចេញរបស់ក្រុមប្រជាពលរដ្ឋទាំងនេះហើយ ទើបបានបន្សល់ទុកនូវផ្ទះធំៗជាច្រើននៅទំនេរ គ្មានអ្នកមករស់នៅទាល់តែសោះ។ ក្រៅតែពីលក់ផ្ទះក្នុងតម្លៃត្រឹមតែ ១ ដុល្លារជូនប្រជាពលរដ្ឋហើយ រដ្ឋាភិបាលថែមទាំងផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៧៧០ ដុល្លារទៀតផងសម្រាប់មនុស្សម្នាក់ និងផ្តល់ជូនក្នុងរយៈពេល ៣ ឆ្នាំដំបូងនៃការមករស់នៅក្នុងតំបន់នេះ សរុបទៅប្រជាជនម្នាក់អាចទទួលបានប្រាក់រហូតដល់ ២៧ ៧២០ ដុល្លារអាមេរិក។
September 16, 2019 - ព័ត៌មានជាតិ
លោក មាស រិទ្ធី ជាអ្នកអត្ថាធិប្បាយព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍ហង្សមាស ត្រូវបានសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ប្រមុខរដ្ឋស្តីទី តែងតាំងជាទីប្រឹក្សាក្រសួងព័ត៍មាន ឋានៈស្មើអនុរដ្ឋលេខាធិការ។ ក្នុងនោះផងដែរអ្នកសារព័ត៌មានចំនួន១៦រូបឯទៀត ក៏ត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងព័ត៍មាន ឋានៈស្មើអនុរដ្ឋលេខាធិការ ខណៈលោក នុត បូផាន់ និង លោក ឆាយ សុផល ត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងព័ត៌មាន៕
September 16, 2019 - ព័ត៌មានជាតិ
កាលពីពេលថ្មីៗនេះរដ្ឋបាលសង្កាត់កោះរ៉ុងសន្លឹម បានចេញលិខិតជម្រាបជូនប្រជាពលរដ្ឋដែលរស់នៅភូមិកោះតូច និងភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ថាអាជ្ញាធរបានធ្វើការហាមឃាត់ការការចិញ្ចឹមសត្វឆ្កែនៅតំបន់ដូចដែលបានជម្រាបជូនខាងលើ។ ដោយសារតែមានបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ រងគ្រោះដោយសត្វឆ្កែខាំជាច្រើនលើកច្រើនសារ ។ អាជ្ញាធរបានទុករយៈពេល៣០ថ្ងៃគិតចាប់ពីថ្ងៃជូនដំណឹង ដើម្បីយកឆ្កែចិញ្ចឹមរបស់ខ្លួន ចេញពីទីតាំងដូចជាជម្រាបជូនខាងលើ។ បន្ទាប់ពីមានការចេញលិខិតបែបនេះក៏មានប្រជាពលរដ្ឋដែលស្រលាញ់ាសត្វចិញ្ចឹមបង្ហាញក្តីមិនពេញចិត្តចំពោះចំណាត់ការមួយនេះផងដែរ៕ តើប្រិយមិត្តយល់យ៉ាងណា? សូមអានលិខិតពេញនៅខាងក្រោមនេះ៖
September 16, 2019 - បច្ចេកវិទ្យា
iPhone 11 និង iPhone 11 Pro បង្ហាញខ្លួនលើកនេះជាមួយនឹងមុខងារថ្មី និងអាប់ដេតរាប់មិនអស់ ប៉ុន្តែអ្វីដែលជាការផ្លាស់ប្តូរដ៏ធំបំផុតសម្រាប់ស្មាតហ្វូនមួយនេះ គឺសមត្ថភាពកាម៉េរាតែម្តង។ ខណៈដែលការបង្ហាញខ្លួនជាផ្លូវការបានធ្វើឡើងរួចរាល់ហើយនោះការបញ្ជាទិញជាមុនក៏ចាប់ផ្តើមធ្វើឡើងហើយផងដែរ។ ក្នុងពេលជាមួយគ្នានេះដែរ Samsung ក៏បានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលតាមរយៈវិដេអូផ្សាយពាណិជ្ជកម្មមួយរបស់ខ្លួន ដែលត្រូវបានគេមើលឃើញ និងជឿជាក់ថា ខ្លួនមានបំណងចាប់យកចំណុចខ្សោយរបស់ iPhone ស៊េរីថ្មី ដើម្បីឲ្យអតិថិជនដែលគ្រោងទិញបែរជាមកសម្រេចចិត្តទិញ Galaxy Note 10 របស់ខ្លួនទៅវិញ។ Samsung បានចែកបង្ហោះវិដេអូផ្សាយពាណិជ្ជកម្មជាផ្លូវការនេះ ដែលមានចំណងជើងថា Bokeh up the mood with Galaxy Note
September 16, 2019 - ព័ត៌មានជាតិ
បន្ទាប់ពីមានសារព័ត៌មានក្នុងស្រុកមួយបានចុះផ្សាយថា ” ស្ងាត់ៗលេចដំណឹងថា លក់បាត់ហើយ ទីតាំងមណ្ឌលសុខភាពផ្សារដើមថ្កូវ” កាលពីថ្ងៃមិញនេះ ឥឡូវនេះលោកប្រធានមន្ទីរសុខាភិបាលរាជធានីបានធ្វើការបដិសេដ និងបានបកស្រាយថា៖”សូមជម្រាបជូនសាធារណជនមេត្តាជ្រាប: មណ្ឌលសុខភាពផ្សារដើមថ្កូវបាន និងកំពុងផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ។ សូមលោក លោកស្រី ជាពិសេសស្ត្រីមានផ្ទៃពោះ កុមារអាយុក្រោម២ឆ្នាំនៃគ្រួសារក្រីក្រ ដែលរស់នៅក្បែរមណ្ឌលសុខភាព ឬស្នាក់នៅក្នុងខណ្ឌចំការមន បឹងកេងកង និងមានជ័យ អញ្ជើញទៅទទួលសេវាសុខភាពនៅមណ្ឌលសុខភាពផ្សារដើមថ្កូវ។ គ្មានការលក់មណ្ឌលសុខភាពផ្សារដើមថ្កូវទេ។ រាជធានីភ្នំពេញ ម៉ោង១៨:០០ ថ្ងៃអាទិត្យទី១៥ ខែកញ្ញា ឆ្នាំ២០១៩”៕ ប្រភព៖ Mean-Heng Ngy
September 15, 2019 - ព័ត៌មានជាតិ
ក្រុងព្រះសីហនុ-គិតមកត្រឹមម៉ោង១០ព្រឹកថ្ងៃ១៥កញ្ញា២០១៩នេះ ភ្លៀងនៅតែបន្តធ្លាក់ស្ទើរគ្រប់ទីកន្លែងក្នុងក្រុងព្រះសីហនុ ដែលធ្វើអោយតំបន់ទំនាបខ្លាំងតាមសង្កាត់មួយចំនួនក្នុងក្រុង ជំនន់ទឹកភ្លៀងនៅបន្តជន់លិចលំនៅដ្ឋានពលរដ្ឋ និងហេដ្ឋារចនាសម្ពន្ធ័សាធារណៈខ្លះទៀត ។ មន្ត្រីសាលាខេត្តព្រះសីហនុថ្លែងថា នៅព្រឹកថ្ងៃ១៥កញ្ញានេះ ថ្នាក់ដឹកនាំខេត្ត អជ្ញាធរនិងសមត្ថកិច្ចគ្រប់ផ្នែកបានចលត័កម្លាំងចុះពិនិត្យ តាមតំបន់ដែលប្រឈមខ្លាំង ដើម្បីដោះស្រាយកិច្ចការសង្គ្រោះប្រជាពលរដ្ឋក្នុងករណីចាំបាច់ ក្នុងនោះពលរដ្ឋខ្លះដែលជាប់ក្នុងផ្ទះចេញមិនរួចដោយសារជំនន់ទឹកភ្លៀងនេះ ត្រូវបានអជ្ញាធរជួយសង្គ្រោះនាំមកកាន់ទីទួលសុវត្ថិភាព និងថាគិតមកត្រឹមម៉ោងដដែលនេះ មិនមានមនុស្សរងគ្រោះទេ ប៉ុន្តបើតាមមន្ត្រីប្រាប់ជាបណ្តោះអាសន្នថា មានទ្រព្យសម្បត្តិពលដ្ឋជាច្រើនបានរងការខូចខាត។ សូមបញ្ជាក់ថាភ្លៀងបានធ្លាក់ខ្លាំងនៅក្រុងព្រះសីហនុ ចាប់តាំងពីយប់ពាក់កណ្តាលអាធ្រាត្រថ្ងៃទី១៤កញ្ញា២០១៩ ធ្វើអោយមានជំនន់ទឹកភ្លៀងដ៏អាក្រក់ជាថ្មីម្តងទៀត ៕ ប្រភព៖ លោកពូ Huy Bunleng
September 15, 2019 - ព័ត៌មានជាតិ
ក្រុងព្រះសីហនុ-តំបន់ទំនាប និងតំបន់ក្បែរអូរប្រឡាយ នៅតាមសង្កាត់នានាក្នុងក្រុងព្រះសីហនុ បានជន់លិចដោយជំនន់ទឹកភ្លៀងដ៏អាក្រក់ជាថ្មីម្តងទៀត នៅយប់ពាក់កណ្តាលអាធ្រាត្រថ្ងៃទី១៤ ឆ្លងចូលថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០១៩ ក្រោយពេលមានភ្លៀងធ្លាក់មួយមេធំ ។ សេចក្តីរាយកាណ៍ពីប្រជាពលរដ្ឋ ក៍ដូចជាអាជ្ញាធរមូលដ្ឋានអោយដឹងថា មានផ្លូវថ្នល់សាធារណៈនិងលំនៅដ្ឋានពលរដ្ឋមួយចំនួន ទឹកបានជន់លិចហូរលើផ្លូវនិងហូរចូលដល់ក្នុងផ្ទះ ប៉ះពាល់ខូចខាតដល់ទ្រព្យសម្បត្តិខ្លះក្នុងនោះក៍មានកន្លែងខ្លះហូរច្រោះដីបាក់រលំរបងផ្ទះផងដែរ ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ទេ។ ភ្លាមៗ សមត្ថកិច្ចចម្រុះមាននគរបាល កងរាជអាវុធហត្ថ ប្រជាការពាររួមនិងអជ្ញាធរភូមិ សង្កាត់ក៍ត្រូវបានរដ្ឋបាលខេត្តនិងក្រុង ចាត់បញ្ជាអោយចេញកម្លាំង ពិនិត្យនិងជួយដោះស្រាយការងារចាំបាច់ជូនពលរដ្ឋតាមកន្លែងដែលមានទឹកជន់លិចខ្លាំង ក្នុងនោះអង្គភាពអគ្គិសនីខេត្ត ក៍បានសម្រេចបិទផ្អាកការផ្គត់ផ្គង់ចរន្តភ្លើងតាមតំបន់ដែលទឹកជន់លិចខ្លាំងផងដែរ ដើម្បីបង្ការខ្លាចមានគ្រោះថ្នាក់ដោយការឆ្លងចរន្តអគ្គិសនី ។ សូមបញ្ជាក់ថា គិតមកត្រឹមព្រឹកព្រលឹមថ្ងៃ១៥កញ្ញាដដែលនេះ ភ្លៀងនៅតែបន្ត ធ្លាក់ក្នុងក្រុងព្រះសីហនុ មិនទាន់រាំងនៅឡើយ ៕ ប្រភពលោកពូ៖ Huy Bunleng
September 15, 2019 - អន្តរជាតិ
លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានប្រកាសថា រដ្ឋាភិបាលនឹងអនុញ្ញាតឲ្យប្រជាពលរដ្ឋវាយ ឬបាញ់ទៅកាន់មន្ត្រីរដ្ឋាភិបាលរូបណា ដែលប្រព្រឹត្តិអំពើពុករលួយ ប្រសិនបើប្រជាពលរដ្ឋបានឃើញសកម្មភាពពុករលួយនោះជាក់ស្តែង និងមានភស្តុតាងគ្រប់គ្រាន់។ ការថ្លែងដូចនេះត្រូវបានធ្វើឡើងនៅក្នុងឱកាស ដែលលោកអញ្ជើញទៅធ្វើបទបង្ហាញមួយក្នុងក្រុង Bataan ភាគខាងជើងប្រទេសហ្វីលីពីន។ ប្រធានាធិតីវ័យ ៧៤ ឆ្នាំរូបនេះ បានបញ្ជាក់យ៉ាងច្បាស់ថា ប្រជាពលរដ្ឋបានបង់ពន្ធជូនរដ្ឋត្រឹមត្រូវដូចនេះប្រជាពលរដ្ឋក៏មានសិទ្ធទទួលបានសេវាសាធារណៈផ្សេងៗពីរដ្ឋវិញដោយមិនគិតថ្លៃដែរ។ ក្នុងករណីដែលប្រជាពលរដ្ឋទៅស្នើសុំសេវាអ្វីមួយពីមន្ត្រីរដ្ឋាភិបាល ហើយមន្ត្រីទាំងនោះទារលុយ ឬឃើញពួកគេទទួលសំណូក ឬប្រព្រឹត្តិអំពើពុករលួយក្នុងរូបភាពណាមួយក៏ដោយ ប្រជាពលរដ្ឋអាចបើកការវាយប្រហារ ឬបាញ់ទៅមន្រ្តីទាំងនោះផ្ទាល់តែម្តងប្រសិនបើមានកាំភ្លើង។ យ៉ាងណាក្តីលោកបានបញ្ជាក់ថា ដើម្បីធ្វើរឿងនេះបានប្រជាពលរដ្ឋត្រូវមានភស្ដុតាង ហើយការវាយឬបាញ់នោះទៀតសោធមិនត្រូវឲ្យមន្ត្រីពុករលួយនោះស្លាប់ទេ អាចវាយឲ្យរបួសធ្ងន់ ឬបាញ់ចំជើងបាន។ ក្នុងករណីដែលមន្ត្រីពុករលួយស្លាប់ ប្រជាពលរដ្ឋដែលធ្វើឲ្យមន្ត្រីពុករលួស្លាប់ ត្រូវទទួលទោសតាមផ្លូវច្បាប់ជាធម្មតា តែបើមិនដល់ស្លាប់ទេរដ្ឋាភិបាលនឹងផ្តល់អភ័យឯកសិទ្ធ ១០០% ដើម្បីការពារប្រជាពលរដ្ឋមិនឲ្យទទួលទោសនោះទេ។
September 14, 2019









