- Khmernote Media
- បច្ចេកវិទ្យា
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន OnePlus បានធ្វើការប្រកាសជាផ្លូវការថា OnePlus 7T Series របស់ខ្លួននឹងបង្ហាញជាផ្លូវការនៅថ្ងៃទី២៦ ខែកញ្ញា ឆាប់ៗខាងមុខនេះនៅប្រទេសឥណ្ឌា និងអាមេរិកខាងជើង។ ស្មាតហ្វូនចំនួន២ម៉ូដែល ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួននោះមានដូចជា OnePlus 7T និង 7T Pro ដែលស្មាតហ្វូននេះជាការអាប់ដេតបន្ថែមពីលើម៉ូដែលមុនគឺ OnePlus 7 និង 7 Pro។ តាមរយៈលិខិតអញ្ជើញគឺមិនបានបង្ហាញព័ត៌មានលំអិតអ្វីច្រើននោះទេ ក្រៅពីពាក្យ 90Hz ដែលបញ្ជាក់ពីល្បឿនអូសអេក្រង់ ដែលមាននៅលើ OnePlus 7 Pro។ កាលពីជំនាន់មុន ល្បឿនអេក្រង់
September 17, 2019 - សុខភាព
ភ្លើងឆេះព្រៃពីកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូណេស៊ី បង្កជាផ្សែងពុល សាយភាយដល់ប្រទេសជិតខាង រួមមាន ម៉ាឡេស៊ី សឹង្ហបុរី ហើយនៅពេលនេះ ផ្សែងពុល ក៏បានសាយភាយប៉ះពាល់ដល់ខេត្តចំនួន ៣ របស់ថៃ។ សារព័ត៌មាន Bangkok Post អះអាងថា ខេត្តភាគខាងត្បូងដែលរងផលប៉ះពាល់ពីផ្សែងអ័ព្ទពុល នោះរួមមាន ខេត្តសុងខ្លា ខេត្តសាទុន និងខេត្តត្រាង ដោយគុណភាពខ្យល់នៅខេត្តទាំងនេះ មានកម្រិតភាគល្អិតខ្យល់តូចជាង ២,៥ មីក្រូម៉ែត្រ (តូចជាងទំហំសក់) ជាមធ្យមប្រមាណ៥៤ ភាគល្អិត/ម៉ែត្រគូបខ្យល់ ដែលកត្តានេះ បង្កគ្រោះថ្នាក់ខ្លាំងដល់សុខភាព ពិសេសមនុស្សចាស់ ឬក្មេងៗមានបញ្ហាសួត។ ទោះជាយ៉ាងណា អាជ្ញាធរខេត្តខាងលើ
September 17, 2019 - ព័ត៌មានជាតិ
យោងតាមសេចក្ដីជូនដំណឹង ស្ដីពី ការអនុញ្ញាតឱ្យនាវាធ្វើចរាចរណ៍ ឆ្លងកាត់ខាងក្រោមស្ពានព្រែកតាមាក់ ស្ថិតក្នុងស្រុកមុខកំពូល និងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។ ដើម្បីបញ្ចៀសគ្រោះថ្នាក់នាវាផ្សេងៗទៀត មន្ទីរសាធារណការនិងដឹកជញ្ជូនក៏បានបង្ហាញប្លង់ផ្លូវនាវាចរណ៍ ឆ្លងកាត់ក្រោមស្ពានព្រែកតាមាក់ ហើយចំពោះសាឡង់ដឹកខ្សាច់ហាមធ្វើចរាចរណ៍នៅពេលយប់ជាដាច់ខាត៕ សូមអានសេចក្តីជូនដំណឹងនៅខាងក្រោម៖ ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
September 17, 2019 - បច្ចេកវិទ្យា
ដូចរាល់ឆ្នាំប្រសិនបើមិនមានអ្វីខុសផែនការទេនោះ Samsung នឹងប្រកាសបង្ហាញស៊េរីថ្មី Galaxy S របស់ខ្លួនអាចនៅក្នុងខែកុម្ភៈ ឬខែមិនា ហើយនៅខែសីហា អាចជាការបង្ហាញខ្លួនរបស់ Galaxy Note។ ប៉ុន្តែបើពាក្យចចាមអារ៉ាមក្លាយជាការពិតមែននោះមានន័យថាទំលាប់បែបនេះនឹងអាចបញ្ចប់ត្រឹមឆ្នាំនេះជាមិនខាន។ យោងតាមប្រភពព័ត៌មាន The Phonearena បានឲ្យដឹងថា ទាំងស៊េរី Galaxy S និង Galaxy Note អាចនឹងច្របាច់បញ្ចូលគ្នា ហើយប្រើឈ្មោះថ្មីមួយរួមគ្នា។ រំលឹកដែរកាលពីដើមឆ្នាំ Samsung បានសារភាពថា ខ្លួនពិតជាកំពុងជួបបញ្ហាក្នុងការបង្ហាញខ្លួនស៊េរី Galaxy S11 ដោយសារតែឈ្មោះវែងពេក ហើយការអះអាងទៀតថា មិនច្បាស់ឡើយថាការបង្ហាញស៊េរីនេះឆ្នាំក្រោយនឹងរក្សាឈ្មោះដដែលនេះឬយ់ាងណានោះទេ។ ក្រុមហ៊ុនក៏បានបញ្ជាក់ដែរថា
September 17, 2019 - PR
ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ដែលត្រូវបានគេទទួលស្គាល់ថាជាក្រុមហ៊ុន កែច្នៃ និងចែកចាយ ផលិតផលដែកឈានមុខគេ និងធំជាងគេនៅកម្ពុជា ដែលបានឈរជើងយ៉ាងរឹងមាំលើទីផ្សារអស់ជាង ២ទសវត្ស មកហើយនោះ បានសម្រេចនូវសមិទ្ធផលបីធំៗគួរឲ្យកត់សម្គាល់ក្នុងខែកញ្ញា ឆ្នាំ ២០១៩នេះ។ ដោយសមិទ្ធផលទី១ គឺក្រុមហ៊ុនបានទទួលនូវវិញ្ញាបនបត្រអន្តរជាតិ ISO 9001: 2015 ទៅលើប្រព័ន្ធ គ្រប់គ្រងគុណភាពកម្រិតស្តង់ដារអន្តរជាតិ និងសមិទ្ធផលទី២ គឺការវិវឌ្ឍថ្មីផលិតផលស្តង់ដារពិភពលោក ដែកទីប-ស អាយ.អេស.អាយ ដែលបានវិវឌ្ឍបន្ថែមទៀតជាមួយបច្ចេកវិទ្យាកាន់តែទំនើប គុណភាពកាន់តែខ្ពស់ជាងមុន ជាមួយស្តង់ដារអន្តរជាតិ ISO 9001: 2015 និងសមិទ្ធផលទី៣គឺក្រុមហ៊ុនបានបើកនូវសាខាទី១៩
September 17, 2019 - សង្គម
ថ្មីៗនេះមានការចែករំលែកវីដេអូមួយពេញបណ្តាញសង្គមពីករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងកាលពីឆ្នាំ២០១៥ ដោយការចែករំលែកនេះគឺចង់ព្រមាន និងដាស់តឿនសតិដល់អ្នកបើកបរព្រមជាមួយអ្នករួមដំណើរគ្រប់រូប ដើម្បីឲ្យចេះប្រុងប្រយ័ត្ន និងពាក់ខ្សែក្រវ៉ាត់គ្រប់ពេលដែលធ្វើដំណើរ។ ហេតុការណ៍ដ៏រន្ធត់នៃគ្រោះថ្នាក់ចរាចរណ៍មួយនេះ គឺបានកើតឡើងនៅពេលដែលរថយន្តមួយនេះបានបែកកង់ រេចង្កូតទៅបុកនឹងរបាំងពុះចែកទ្រូងផ្លូវមួយទំហឹងបណ្តាលឲ្យតៃកុងឡាន និងអ្នករួមដំណើរម្នាក់បាត់បង់ជីវិតខ្ទាតចេញក្រៅរថយន្ត ព្រោះតែពុំបានពាក់ខ្សែក្រវ៉ាត់ត្រឹមត្រូវ។ អាស្រ័យហេតុនេះសូមអ្នកធ្វើដំណើរទាំងអស់មិនថាអ្នកបើកបរ ឬអ្នករួមដំណើរនោះឡើយសូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ជាពិសេសសុំពាក់ខ្សែក្រវ៉ាត់ការពារសុវត្ថិភាពឲ្យបានត្រឹមត្រូវ៕
September 17, 2019 - អន្តរជាតិ
ថៃ៖ ប្រទេសថៃគ្រោងនឹងដាក់បញ្ចូលតំបន់ទេសចរណ៍ Phuket Old Town ដែលជាក្រុងចំណាស់មួយស្ថិតនៅក្នុងខេត្តភូកេតឲ្យក្លាយទៅជាសម្បត្តិបេតិកភណ្ឌពិភពលោក។ យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Bangkokpost បានឲ្យដឹងថា មន្ទីរវិចិត្រសិល្បៈថៃបានរៀបចំសំណើសុំដាក់បញ្ចូលតំបន់ទេសចរណ៍ Phuket Old Town ជាសម្បត្តិបេតិកភណ្ឌពិភពលោករួចរាល់ហើយ និងគ្រោងផ្ញើទៅកាន់អង្គការ UNESCO នៅក្នុងឆ្នាំ ២០២០ ខាងមុខនេះ។ បើយោងតាមលោក Don Limnunthaphisit ប្រធានគ្រប់គ្រងនៅតំបន់ទេសចរណ៍មួយនេះបានឲ្យដឹងថា ក្រុងចំណាស់មួយនេះគួរតែទទួលបានថវិកាប្រចាំឆ្នាំយ៉ាងទៀតទាត់មួយសម្រាប់ធ្វើការកែលម្អឲ្យបានកាន់តែប្រសើរ ដូចជាអ្វីដែលគេបានទៅកាន់ក្រុង Penang និង Malacca របស់ម៉ាឡេស៊ីអីចឹងដែរ ដើម្បីឲ្យវាមានភាគរយកាន់តែខ្ពស់ក្នុងការដាក់ជាសម្បត្តិបេតិកភណ្ឌពិភពលោក។ សូមបញ្ជាក់ជូនថា ក្នុងរយៈពេល ១៥ ឆ្នាំ
September 17, 2019 - ព័ត៌មានជាតិ
ក្រុងព្រះសីហនុ៖ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ប្រជាពលរដ្ឋបានប្រទះឃើញសាកសពត្រីផ្សោតសមុទ្រ(ដូហ្វីន) មួយក្បាលទម្ងន់ប្រហែលជិត២០០គីឡូក្រាម រសាត់អណ្តែតមកទើរលើឆ្នេរអូរឈើទាល (ម្តុំអតីតអារីស្តុន) ក្រុងព្រះសីហនុ ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោងប្រមាណជា៩យប់ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ម្សិលមិញនេះ៕ ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង
September 17, 2019 - ព័ត៌មានជាតិ
ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ២១ និង៣០នាទី ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានចុះអនុវត្តចំណារអនុញ្ញាតិឲ្យបង្រ្កាបជាក់ស្តែងលេខ ០៩៦ អ.យ.ខ ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ របស់លោកស្រី ស៊ឺ វណ្ណនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការបង្រ្កាបជាក់ស្តែង ករណី ប្រព្រឹត្តិអំពើសញ្ចារកម្ម នៅចំណុចហាងម៉ាស្សា អ័រគីដេ ផ្ទះលេខC១៤ ផ្លូវលេខ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយបានឃាត់ខ្លួនមនុស្សចំនួន ៣៧នាក់ ក្នុងនោះមាន៖ + អ្នកគ្រប់គ្រង
September 17, 2019 - បច្ចេកវិទ្យា
Apple បានបន្ថែមមុខងារថ្មីមួយចំនួនទៅនឹង iPhone 11 របស់ខ្លួនដូចដែរយើងបានដឹងកន្លងមកហើយក្នុងនោះដូចជាសមត្ថភាពថតរូបរបស់កាម៉េរា (Ultra-wide) ផង និងការសាកថ្មលឿនជាងមុនផង។ ក្នុងពេលជាមួយគ្នានេះអ្នកជំនាញ និងអ្នកប្រើប្រាស់ក៏បានជឿជាក់ដែរថា iPhone 11 ក៏នឹងអវត្តមានមុខងារទំនើបមួយចំនួន ដែលគ្រប់គ្នាអាចមើលឃើញមាននៅលើស្មាតហ្វូនរបស់ក្រុមហ៊ុនទូរស័ព្ទដទៃផ្សេងទៀតផងដែរ។ បើទោះបីជាមានភាពយឺតយ៉ាវបែបនេះក្តី ប៉ុន្តែកន្លងមកជាក់ស្តែងក្រុមហ៊ុន Apple តែងតែមានស្ថានភាពដូចគ្នានេះជាមួយនឹងម៉ូដែលជំនាន់មុនៗ។ The Businessinsider ចេញផ្សាយនៅថ្ងៃចន្ទទី១៦ ខែកញ្ញានេះបានឲ្យដឹងថា ការមិនបានបញ្ចូលមុខងារថ្មីៗទាំងនោះគឺជាចេតនារបស់ក្រុមហ៊ុនផ្ទាល់តែម្តងដោយសារតែខ្លួនកំពុងតែបន្តការងារអភិវឌ្ឍនៅឡើយហើយមិនចង់ដាក់វាឲ្យប្រើប្រាស់រហូតដល់ជឿជាក់១០០ភាគរយថា វានឹងមិនមានបញ្ហាណាកើតឡើងចំពោះអ្នកប្រើប្រាស់ឡើយ។ មុខងារសំខាន់ៗទាំង៦ ដែលមិនមាននៅលើ iPhone 11 មានដូចជា៖ + ខ្សែសាក USB-C + ល្បឿនអេក្រង់មិនលឿនដល់
September 16, 2019









