- Khmernote Media
- PR
បន្ទាប់ពីទទួលបានចំណាត់ថ្នាក់ល្អ ក្នុងការទីផ្សារទូរស័ព្ទជាបន្តបន្ទប់រួចមក! ក្រុមហ៊ុនទូស័ព្ទដៃ OPPO ដែលឈរលើលេខរៀងជួរមុខនៅកម្ពុជា បានបញ្ចេញនូវស្មាតហ្វូនស៊េរីថ្មី #OPPO_A9_2020 របស់ខ្លួន ដែលមានសមត្ថភាពខ្ពស់លើសពីតម្លៃរំពឹងទុក ក្នុងការរណ្តំចិត្តអ្នកគាំទ្រ និង មានអ្នកកម្ម៉ង់ទុក(Pre-Order) ច្រើនសន្ធឹកសន្ធាប់ក្រោយពី OPPO បានបញ្ចេញសមត្ថភាពពិតរបស់ A9-2020 ដែលឈរនៅលើកម្លាំងថ្ម 5000mAh លើសពីថាមពលថ្មនៃម៉ូឌែលមុនៗ បំពាក់កាមេរ៉ាក្រោយ៤គ្រាប់ និង កាមេរ៉ាមុខ១គ្រាប់ ប្រើ Snapdragon 665 ដែលមើលទៅវាតូចតែខ្លួន តែសមត្ថភាពខ្លឹមតែម្តង ដែលធ្វើឲ្យអ្នកគាំទ្រភ្ញាក់ព្រើតគ្រប់ៗគ្នា។ បើចង់ជ្រាបច្បាស់សូមស្តាប់បទពិសោធន៍របស់ក្រុមតារាចំរៀង និង ក្រុម YouTuber ប្រុសស្រីល្បីៗក្នុងព្រះរាជាណាចក្រកម្ពុជាដូចតទៅ! https://youtu.be/uo8gRcBXHjw
September 18, 2019 - អន្តរជាតិ
ជណ្តើរយន្តមួយចំនួនត្រូវបានគេកត់សម្គាល់ឃើញថា មានបំពាក់នូវរោមទន់ដូចជាច្រាស់ នៅផ្នែកទាំងសងខាងនៃកាំជណ្ដើរ ដែលធ្វើឲ្យសាធារណៈជាច្រើនមានចម្ងល់ជាខ្លាំង ថាតើវាគឺជាអ្វីឲ្យប្រាដក និងរចនាឡើងក្នុងគោលបំណងអ្វីដែរ? ជណ្ដើរយន្តប្រភេទនេះភាគច្រើនត្រូវបានប្រទះឃើញនៅតាមផ្សារទំនើប ហើយបើយោងតាមតាមសារព័ត៌មានអេឡិចត្រូនិចម៉ាឡេស៊ីបានឲ្យដឹងថា ជណ្ដើរយន្តដែលមានបំពាក់នូវរោមទន់ដូចច្រាស់នេះ មានប្រភពមកពីរដ្ឋ California សហរដ្ឋអាមេរិក ហើយការរចនាបែបនេះគឺក្នុងគោលបំណងរក្សាសុវត្ថិភាពរបស់អ្នកប្រើប្រាស់ដូចជា៖ ១. តម្រូវឲ្យអ្នកប្រើប្រាស់គ្រប់រូបត្រូវឈរឆ្ងាយពីគែមជណ្តើរក្រែងត្រូវជាប់ជើងនៅគែមកាំជណ្ដើរដោយប្រការណាមួយ។ ២. ការពារក្រណាត់ជើងខោ ឬជាយសំពត់វែងៗរបស់អ្នកប្រើប្រាស់មិនអោយកៀបជាប់នៅគែមជណ្ដើរ ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់។ ៣. ការពារមិនឲ្យមានធូលីដី កម្ទេចសក់ ឬសំរាមផ្សេងៗចូលទៅផ្នែកខាងក្នុងជណ្ដើរយន្ត ដែលអាចធ្វើឲ្យជណ្តើរយន្តឆាប់ខូច ឬផ្ទុះក្នុងករណីចៃដន្យណាមួយ៕ អត្ថបទ៖ ភក្តី
September 18, 2019 - បច្ចេកវិទ្យា
នឹងមិនមានអ្វីដែលខុសទៅនឹងផែនការឡើយ ដោយស៊េរី Huawei Mate 30 នឹងធ្វើការបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញានេះហើយនៅក្នុងព្រឹត្តិការណ៍តាំងពិពណ៌ធំបំផុតនៅទីក្រុងមុយនិច។ ប៉ុន្តែទោះបីជានៅសល់តែ២ថ្ងៃទៀតប៉ុណ្ណោះក្តី គណនេយ្យ Twitter របស់ Evan Blass បានធ្វើការចេញផ្សាយនូវរូបភាពជាច្រើនដែលខ្លួនបានអះអាងថាស៊េរី Huawei Mate 30 មានរហូតដល់៤ម៉ូដែល។ បើតាមការអះអាងរបស់លោក Evan Blass បានឲ្យដឹងថា Huawei Mate 30 series ទាំង៤នោះមានដូចជា Huawei Mate 30, Huawei Mate 30 Pro,
September 17, 2019 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ ជ័យលាភីជាបេក្ខជនទទួលបាននិទ្ទេសA នៃការប្រឡងបាក់ឌុបឆ្នាំ២០១៩នឹងទទួលរង្វាន់លើកទឹកចិត្តពីរដ្ឋបាលខេត្តដោយម្នាក់ៗ ទទួលបានម៉ូតូមួយគ្រឿង ដោយកម្មវិធីប្រគល់ម៉ូតូនឹងប្រព្រឹត្តទៅនាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តសៀមរាប។ គួររំលឹកផងដែរថាលទ្ធផលបាក់ឌុបឆ្នាំ២០១៩ បេក្ខជនទទួលបាននិទ្ទេស A មានចំនួន ៤៤៣នាក់ ,និទ្ទេស B ២៤៣០នាក់ , និទ្ទេស C ៥៨៤៧នាក់ , និទ្ទេស D ១៤១០០នាក់ និង និទ្ទេស E ៥៦២៣២នាក់។ ដោយនៅក្នុងរាជធានីភ្នំពេញ មានបេក្ខជនទទួលបាននិទ្ទេស A
September 17, 2019 - PR
ចាប់ពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ រហូតដល់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ រាល់អតិថិជនទាំងអស់ដែលជាវទូរស័ព្ទដៃ S1 មានសិទ្ធចូលរួមការចាប់ឆ្នោតផ្សងសំណាងសម្រាប់ដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុន ។ ការចាប់ឆ្នោតនេះត្រូវបានចាប់ដោយ Random ចេញពី System នឹងផ្តល់អាទិភាពជូនដល់អតិថិជនដែលមានសំណាងចំនួន ១០នាក់។ ប្រសិនជាអតិថិជនមិនជ្រើសរើសដំណើរកំសាន្ដនេះ គឺមិនមានអ្វីក្នុងការដោះដូរទេ។ ចំពោះអតិថិជនដែលជាវទៅលើទូរស័ព្ទ S1 មួយគ្រឿងអាចមានសិទ្ធចូលរួមចាប់រង្វាន់តែមួយលើក និង មានអាទិភាពចូលរួមដំណើរកម្សាន្តតែម្នាក់ប៉ុណ្ណោះ។ សម្រាប់កាលបរិច្ឆេទនៃការចាប់រង្វាន់នឹងប្រកាសជាផ្លូវការតាម vivoCambodia Official Facebook Page។ អតិថិជនដែលជាវទូរស័ព្ទទាំងអស់ត្រូវធ្វើការ Scan QRCode និងបំពេញលេខ IMEI
September 17, 2019 - បច្ចេកវិទ្យា
តាំងតែពីថ្ងៃអង្គារសប្តាហ៍មុន Apple នៅក្នុងព្រឹត្តិការណ៍ដ៏ធំបំផុតប្រចាំឆ្នាំរបស់ខ្លួនបានដាក់បង្ហាញជាផ្លុវការនូវស៊េរី iPhone 11 ទាំង៣ម៉ូដែលគឺ iPhone 11, iPhone 11 Pro និង iPhone 11 Pro Max រួចរាល់ហើយខណៈដែលការបញ្ជាទិញនឹងអាចចាប់ផ្តើមធ្វើឡើងចាប់ពីថ្ងៃទី២០ខែកញ្ញាខាងមុខ។ មានអតិថិជនមិនតិចនោះទេកំពុងតែចាប់ផ្តើមពិចារណាក្នុងការជ្រើសទិញ iPhone 11 Pro ឬ iPhone 11 Pro Max។ ចំពោះ iPhone 11 វិញជាម៉ូដែល ដែលមានតម្លៃធូរថ្លៃជាងគេ គឺប្រមាណតែ៦៩៩ដុល្លារប៉ុណ្ណោះ ប៉ុន្តែប្រសិនបើអ្នកកំពុងមានផែនការ ដើម្បទិញប្រភេទណាមួយក្នុងចំណោម
September 17, 2019 - ព័ត៌មានជាតិ
ភ្នំពេញ ៖ ករណីអគ្គិភ័យមួយកេីតឡេីងនៅគីឡូម៉ែត្រលេខ៨ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ បានធ្វើឲ្យក្មេងប្រុសអាយុ១១ឆ្នាំ និងឪពុកអាយុ៦៣ឆ្នាំ បានស្លាប់ នេះបើយោងតាមប្រភពព័ត៌មាន ពីមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា ។ សូមបញ្ជាក់ថាកាលពីវេលាម៉ោងប្រមាណ១១ មានអគ្គីភ័យឆាបឆេះបណ្តាលឲ្យផ្ទះជាច្រើនខ្នងនៅក្នុងសង្កាត់ច្រាំងចំរេះ២ ម្តុំវិហារឥស្លាមគីឡូម៉ែត្រលេខ៨ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ធ្វើឲ្យក្មេងប្រុសអាយុ១១ឆ្នាំនេះបានស្លាប់ក្នុងភ្នក់ភ្លើង ចំណែកឯឪពុកដែលបានទៅជួយត្រូវភ្លើងឆេះ ក៏ត្រូវបានប្រជាពលរដ្ឋដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យតែបានស្លាប់បាត់បង់ជីវិតនៅមន្ទីរពេទ្យតែម្តង។ មូលហេតុនៃអគ្គីភ័យត្រូវបានគេរាយការណ៍ថាបណ្តាលមកពីឆ្លងចរន្តអគ្គីសនី៕ ប្រភព និងរូបភាព៖ Cambodian Muslim Media Center-មជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា
September 17, 2019 - PR
កាលពីពេលថ្មីៗនេះគេសង្កេតឃើញមានរថយន្តថ្មីមួយប្រភេទដែលទើបនឹងមកដល់ប្រទេសកម្ពុជា ថ្វីត្បិតរថយន្តនេះទើបនឹងមានដាក់លក់ក្នុងទីផ្សារ កម្ពុជាក៏ពិតមែន តែវាទទួលបានការពេញនិយមពីសំណាក់អ្នកប្រើប្រាស់រថយន្តគួរឲ្យកត់សម្គាល់ផងដែរ។ រថយន្តនេះទើបតែមកដល់ទីផ្សារកម្ពុជាមិនបានប៉ុន្មានខែផង តែយើងឃើញមានចំនួនរថយន្តដែលចរាចរណ៍នៅលើផ្លូវមិនតិចនោះទេ។ បើតាមឲ្យដឹង រថយន្តនេះត្រូវបាននាំចូល និងចែកចាយដោយក្រុមហ៊ុន RMA Cambodia វាជាប្រភេទរថយន្ត SUV ធន់កណ្ដាល ទំនើប ទាន់សម័យ និងមានតម្លៃសមរម្យទៀតផង។ ដោយសារតម្លៃសមរម្យ ហើយថែមទាំងមានបច្ចេកវិទ្យាទំនើបទៀតនោះ ធ្វើឲ្យរថយន្តនេះទទួលបានការគាំទ្រយ៉ាងច្រើនកុះករ និងក្លាយជាដៃគូរប្រគួតប្រជែងដ៏ខ្លាំងសម្រាប់ទីផ្សាររថយន្តថ្មី ក៏ដូចជាទីផ្សាររថយន្តមួយតឹកផងដែរ ព្រោះឥឡូវនេះអ្នកមានលុយត្រឹមតែ 2ម៉ឺនជាងក៏អាចជិះរថយន្តថ្មីគាស់កែសបានដែរ។ បើតាមការឲ្យដឹងពីក្រុមហ៊ុន RMA Cambodia រថយន្តនេះត្រូវបានអតិថិជនកុម្ម៉ង់ទិញយ៉ាងច្រើន ដោយតាមតួលេខពីក្រុមហ៊ុន មានជាង 400 គ្រឿងហើយមកទល់ពេលនេះ។ រថយន្ត SUV
September 17, 2019 - សុខភាព
អ្នកវិទ្យាសាស្ត្ររកឃើញតម្រុយថ្មី មានទំនាក់ទំនងនឹងជំងឺអារ (គ្មានកូន) លើស្រីៗ ដែលជាប់ពាក់ព័ន្ធទៅនឹងបញ្ហាខួរឆ្អឹងខ្នង ដែលរបកគំហើញនេះ ត្រូវគេជឿថា អាចត្រួសត្រាយផ្លូវ ដើម្បីឈានទៅដល់ការព្យាបាលជំងឺនេះឲ្យជាសះស្បើយនៅថ្ងៃអនាគត។ យោងតាមព្រឹតិ្តបត្រវេជ្ជសាស្រ្ត PLOS Biology បានពន្យល់ថា នៅពេលស៊ុតបង្កកំណើតចាប់ផ្តើមទុំជ្រុះ ជាលិកាស្តើងៗជាច្រើន នឹងចេញពីខួរឆ្អឹង ធ្វើដំណើរតាមចរន្តឈាមទៅកាន់ស្បូន ជាកន្លែងជាលិកាទាំងនោះ ជួយវិវត្តស្រទាប់ខាងក្នុងនៃស្បូន សម្រាប់ត្រៀមការបង្កកំណើតកូន។ ប៉ុន្តែ បើសិនករណីស្រទាប់ខាងក្នុងស្បូន មិនបានវិវត្តបាន នោះគភ៌នឹងមិនអាចលូតលាស់បានដូចគ្នា ជាហេតុធ្វើឲ្យរាងកាយស្រីៗមានបញ្ហានេះ មិនអាចមានលទ្ធភាពបង្កកំណើតបាន។ តែយ៉ាងណាមិញ អ្នកវិទ្យាសាស្រ្តបានពិសោធលើសត្វកណ្តុរ ហើយរកឃើញថា ក្នុងករណី យកចំណែកមួយនៃខួរឆ្អឹងមានសុខភាពល្អមកផ្សាំ នោះរាងកាយសត្វកណ្តុរ នឹងអាចមានលទ្ធភាពបង្កកំណើតបានប្រសើរជាងមុន ហើយសូម្បីតែរាងកាយកណ្តុរមានខួរឆ្អឹងមិនល្អ
September 17, 2019 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ ៖ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ចាប់ឃាត់ខ្លួនជនជាតិចិនចំនួន៦ នាក់ ក្រោយពីក្រុមជនសង្ស័យមួយក្រុមមានគ្នាប្រមាណជិត១០នាក់ ចូលទៅវាយគំរាម ប្លន់យកប្រាក់ នៅកន្លែងទទួលភ្ញៀវ ក្នុងខារ៉ាអូខេយីហោ បុកឃីងហូមផាលីស (ជាប់របងមន្ទីរសុខាភិបាលខេត្ត) ស្ថិតភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ លោកឧត្តមសេនីយ៍ត្រីហេង ប៊ុនទីមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុអោយដឹងថា បទល្មើសនេះ កើតឡើងកាលពីថ្ងៃត្រង់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងនោះក្រុមជនសង្ស័យបានគំរាមប្រមូលយកលុយពីបុគ្គលិកផ្នែកគិតលុយបានចំនួន២.០០០$(ពីរពាន់ដុល្លារ) រួចក៏រត់គេចខ្លួន។ លោកឧត្តមសេនីយ៍មេបញ្ជាការ បន្តថាជនជាតិ ចិនមួយក្រុមនេះ បានចូលទៅកន្លែងទទួលភ្ញៀវ ក្នុងខារ៉ាអូខេខាងលើ ហើយបានវាយទៅលើជនជាតិចិនឈ្មោះ LONG HUAYOU ភេទប្រុស ឆ្នាំកំណើត០២ ខែមិថុនា
September 17, 2019









