- Khmernote Media
- ព័ត៌មានជាតិ
ក្រុងព្រះសីហនុ – នៅយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ ភ្លៀងបានធ្លាក់ខ្លាំងជាថ្មីម្តងទៀតនៅក្នុងក្រុងព្រះសីហនុ ដែលបានធ្វើអោយតំបន់ទំនាបនានាក្នុងក្រុង រងនូវការជន់លិច ប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋ និងផ្លូវសាធារណៈមួយចំនួនជាថ្មីម្តងទៀត។ គួរបញ្ជាក់ផងដែរ មួយរយៈចុងក្រោយនេះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងអាជ្ញាធរមានសមត្ថកិច្ចបានខិតខំប្រឹងប្រែងកាយស្តារប្រព័ន្ធលូ ដែលបាំងជិតទៅដោយសម្រាមយ៉ាងច្រើន ដើម្បីឲ្យរំដោះទឹកឲ្យបានលឿនចេញពីទីក្រុង៕ ប្រភព៖ លោក Huy Bunleng
September 18, 2019 - PR
ថ្មីៗនេះ ក្រុមហ៊ុន ផ្គត់ផ្គង់ Smart Device ឈានមុខគេ OPPO បានប្រកាសដាក់ចេញនូវបច្ចេកវិទ្យាសាកថ្មថ្មី ចំនួន៣ គឺ 65W SuperVOOC Fast Charge 2.0, 30W Wireless VOOC Flash Charge និង VOOC Flash Charge 4.0 ដើម្បីពង្រឹងមុខងារសាកថ្មលឿន សម្រាប់ឩស្សាហកម្មទូរស័ព្ទចល័ត យុគសម័យ 5G។ ការសម្ពោធន៍ នូវបច្ចេកវិទ្យាសាកថ្មថ្មីម្តង៣ព្រមគ្នានេះ ត្រូវបានធ្វើឡើងនៅទីក្រុង ស៊ិនជិនប្រទេសចិនដែលបានអធិប្បាយយ៉ាងលម្អិត ដូចខាងក្រោម៖
September 18, 2019 - ព័ត៌មានជាតិ
មន្ត្រីនៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ស្រះស្រង់ជាផ្នែកមួយដ៏សំខាន់នៃរមណីយដ្ឋានអង្គរ និងមានសំណង់ប្រាសាទនៅកណ្ដាលជាតំណាងឱ្យភ្នំព្រះសុមេរុ ខណៈបច្ចុប្បន្នប្រាសាទនេះ បានរងការបាក់បែកដោយសារកត្តាធម្មជាតិ ហើយដើម្បីលើកតម្លៃប្រវត្តិសាស្រ និងទេសភាពវប្បធ៌មនៃស្រះស្រង់ឡើងវិញ អាជ្ញាធរជាតិអប្សរាគ្រោងនឹងជួសជុលប្រាសាទកណ្ដាលស្រះស្រង់នាពេលឆាប់ៗខាងមុខនេះ ហើយការជួសជុលនេះ មានការចូលរួមពីវិស័យឯកជន ដោយមានការបរិច្ចាគថវិកាទាំងស្រុងពីលោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ តាមរយៈព្រះតេជគុណ ព្រះសទ្ធម្មប្បាកាសនីបណ្ឌិត តាត មហាទី ចៅអធិកាវត្តព្រះឥន្ទកោសា ។ មន្ត្រីបានឲ្យដឹងបន្ថែមថា តាមរយៈស្មារតីរួមចំណែកនាពេលនេះ គេសង្កេតឃើញថាវិស័យឯកជនបាននិងកំពុងតែចូលរួមយ៉ាងសកម្មលើផ្នែកបេតិកភណ្ឌវប្បធម៌ជាតិ ដូច្នេះនេះជាលើកទី២ហើយ ដែលលោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង បានចូលរួមជាមួយអាជ្ញាធរជាតិអប្សរាលើកិច្ចការបេតិកភណ្ឌនេះ ដែលលើកទីមួយ គឺលោកជំទាវបានរ៉ាប់រងជួសជុលរហាត់ទឹកបុរាណមួយក្នុងរមណីយដ្ឋានអង្គរ ដែលបច្ចុប្បន្នកំពុងដំណើរការជួសជុល។
September 18, 2019 - បច្ចេកវិទ្យា
បរទេស: យោងតាមប្រភពព័ត៌មាន The Mirror ឲ្យដឹងថា កងកម្លាំងទ័ពអាកាសរបស់សហរដ្ឋអាមេរិកកំពុងត្រៀមខ្លួនចូលរួមប្រជែងនឹងទីផ្សារផលិតរថយន្តហោះ ដែលគ្មាអ្នកបើកនារដូវស្លឹកឈើជ្រុះនេះប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនយក្ស ដែលកំពុងដំណើរស្រដៀងគ្នានេះដូចជា Boeing ជាដើម។ Boeing ត្រូវបានគេជឿជាក់ថា នឹងក្លាយទៅជាក្រុមហ៊ុនទី១ ដែលនឹងអាចដាក់ឲ្យដំណើរការរថយន្តហោះហើរបានលើកដំបូងបង្អស់លើលោក។ គេជឿជាក់ថា អាមេរិកនឹងប្រើប្រាស់រថយន្តហោះហើរបានម៉ូដែលថ្មីរបស់ខ្លួននោះ ដើម្បីជំនួសយន្តហោះប្រភេទ CV-22 Osprey សម្រាប់ប្រតិបត្តិការយោធានានា។ លើសពីនេះកាន់តែច្បាស់នោះគឺថាកម្មវិធី ដែលកំពុងដំណើរដោយមន្ទីរពិសោធរបស់កងកម្លាំងទ័ពអាកាសអាមេរិកមួយនេះត្រូវបានគេស្គាល់ឈ្មោះថា Agility Prime។ ក្នុងនោះអ្នកជំនាញជឿជាក់ថា រថយន្តហោះហើរមួយនេះនឹងអាចបំពាក់ជាមួយនឹងសព្វាវុធទំនើបមួយចំនួនបើទោះបីជាតួខ្លួនរបស់វាមានទំហំស្រាលបន្តិចក្តី៕ អត្ថបទ៖ Lee
September 18, 2019 - សុខភាព
ការស្ទះចរាចរណ៍ ការរំខានដោយសំឡេង និងការសាយភាពផ្សែងពុល ចេញពីយានយន្ត គឺជាបញ្ហារួមមួយ និងមិនងាយដោះស្រាយនោះទេ នៅតាមទីក្រុងមួយចំនួន ដែលសម្បូរដោយមនុស្សរស់នៅកកកុញ និងមានយានយន្តច្រើន។ បើតាមកាសិក្សា បញ្ហាចរាចរណ៍ទាំងនេះ ជាមូលហេតុមួយ បង្កឲ្យមនុស្សកើតជំងឺដាច់សរសៃឈាមខួរក្បាល។ ការសិក្សានេះ ធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវ មកពីសាកលវិទ្យាល័យ Brown របស់អាមេរិក និងសាកលវិទ្យាល័យមួយចំនួនទៀត នៅទីក្រុង Barcelona របស់អេស្ប៉ាញ។ ក្រុមអ្នកស្រាវជ្រាវ បានពិនិត្យលើទិន្នន័យព័ត៌មានអ្នកជំងឺដាច់សរសៃឈាមខួរក្បាល ២.៧៦១នាក់ ពីឆ្នាំ ២០០៥-២០១៤។ ក្រុមអ្នកស្រាវជ្រាវបកស្រាយថា ការរំខានដោយសំឡេងយានយន្តតាមដងផ្លូវ បង្កផលប៉ះពាល់យ៉ាងខ្លាំង ដែលបណ្ដាលឲ្យកោសិកាក្នុងសរសៃឈាមមិនដំណើរការបានល្អ (Endothelial Dysfunction) ដោយបង្កើតកំណកឈាមជាច្រើន។
September 18, 2019 - សង្គម
នាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន បានឲ្យរដ្ឋបាលរាជធានីភ្នំពេញរៀបចំរថយន្តក្រុងចំនួន១២០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅកាន់ស្រុកកំណើត រយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ និងចេញដំណើរចាប់ពីម៉ោង០៥ និង៣០នាទីព្រឹករៀងរាល់ថ្ងៃ ដោយមិនគិត ហើយខាងក្រោមនេះគឺជាទីតាំងចេញដំណើរទៅតាមបណ្តាខេត្តនានា។ ខាងក្រោមនេះគឺជាតារាងបែងចែកពេលវេលា និងទីកន្លែង សម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ៖ អត្ថបទ៖ សេម
September 18, 2019 - កីឡា
ដោយអនុវត្តតាមបទបញ្ជាជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង០៩ម៉០០នាទី ចំនុចភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមានការឯកភាពពី លោក ស្រី ម៉ាកនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានចូលរួមសហការណ៍ ជាមួយកំលាំងគណៈបញ្ជាការឯកភាពខណ្ឌ-សង្កាត់ សរុបចំនួន១២០នាក់ ចុះរដ្ឋបាលលើទីតាំងចែកចាយគ្រឿងញៀនក្នុងតំបន់ទីលានចាក់សំរាម ស្ថិតក្នុងភូមិ ព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជាលទ្ធផលក្នុងកិច្ចប្រត្តិបត្តការរួមមាន ឃាត់ខ្លួនជនសង្ស័យ ចំនួន ២៥
September 18, 2019 - ព័ត៌មានជាតិ
ដើម្បីថែរក្សា និងលើកកម្ពស់ទេសភាពវប្បធម៌ក្នុងរមណីយដ្ឋានអង្គរ ជាពិសេសលើកតម្លៃនិងអភិរក្សផ្ទះបុរាណខ្មែរ អាជ្ញាធរជាតិអប្សរាបានដាក់ចេញនូវគោលការណ៍គំរូសាងសង់លំនៅដ្ឋានបែបខ្មែរបុរាណដល់អ្នកស្រុកអង្គរ។ ផ្ទះបែបបុរាណខ្មែរ ជាប្រភេទផ្ទះបានកសាងខ្ពស់ផុតពីដី ជាប្រភេទសំណង់ស្រាល គ្មានការជីកគ្រឹះជ្រៅទៅក្នុងដី និងមានទម្រង់៥ប្រភេទ ដោយប្រភេទនីមួយៗមានភាពខុសគ្នាត្រង់រចនាបថនៃដំបូល។ អាជ្ញាធរជាតិអប្សរាបានអនុញ្ញាតឱ្យអ្នកស្រុកអង្គរ ជួសជុលផ្ទះចាស់ទ្រុឌទ្រោម ឬសាងសង់ផ្ទះថ្មីជំនួសផ្ទះចាស់ ក្នុងនោះដែរ ផ្ទះដែលត្រូវបានអនុញ្ញាតឱ្យសាងសង់ គឺជាប្រភេទផ្ទះដែលមានរចនាបថបែបខ្មែរ មានចំនួន៥ប្រភេទ គឺប្រភេទផ្ទះខ្មែរ ឬកឹង ប្រភេទផ្ទះរោង(ផ្ទះកន្តាំង) ប្រភេទផ្ទះរោងដោល ប្រភេទផ្ទះរោងឌឿង និងប្រភេទផ្ទះប៉ិត។ ចំពោះប្រភេទផ្ទះក្រៅពីនេះ មិនត្រូវបានអនុញ្ញាតឡើយ ដូចជាផ្ទះតៀម ផ្ទះល្វែងមួយជាន់ ឬច្រើនជាន់ ឬសំណង់ទាំងឡាយណាដែលមានការជីកគ្រឹះជ្រៅទៅក្នុងដី និងមានលក្ខណៈទំនើបកម្ម។ ក្នុងនោះដែរ អាជ្ញាធរជាតិអប្សរក៏បានគិតគូដល់ថ្នាំពណ៌ផ្ទះ ដំបូលត្រូវធ្វើអំពីក្បឿងប្រើពណ៌ដីដុត ឬពណ៌ស៊ីម៉ងត៍
September 18, 2019 - ព័ត៌មានជាតិ
ភ្នំពេញ៖ លោកអភិបាលបញ្ជាផ្ទាល់មិនអោយមានវប្បធម៌អន្តរាគមន៍ យោគយល់ដល់ម្ចាស់រថយន្តទំនើងចតចោលគ្មានសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈ ដោយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ អាជ្ញាធរបានបន្តចុះវ៉ៃខ្នោះរថយន្តអូសយកទៅផាកពិន័យ និងអប់រំណែនាំ ជាប្រចាំលើផ្លូវកម្ពុជាក្រោម សង្កាត់ទឹកល្អក់ទី១។ គួររំលឹកថាថ្មីៗនេះឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញបទបញ្ជា និងការណែនាំ ឲ្យកម្លាំងនគរបាលនៃការិយាល័យសណ្តាប់ធ្នាប់ ធ្វេីការស្ទូចរថយន្តដែលឈប់ ឬ ចត ល្មេីសនឹងស្លាកសញ្ញា ព្រមទាំងគ្មានសណ្តាប់ធ្នាប់ យកមករក្សាទុកដើម្បីធ្វើការណែនាំដោយគ្មានការយោគយល់ឡេីយ។ សូមបងប្អូនប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍អោយបានគ្រប់ៗគ្នា ជាពិសេសឡានដែលប្រេីប្រាស់ស្លាកលេខ ន.ប ខ.ម និងស្លាកលេខរដ្ឋ៕ ប្រភព៖ រដ្ឋបាលខណ្ឌទួលគោក
September 18, 2019 - បច្ចេកវិទ្យា
ប្រសិនបើអ្នកមិនចូលចិត្តព័ត៌មានបែបចចាមអារ៉ាមទេនោះ ប៉ុន្តែអ្នកត្រូវដឹងថាវាគឺជាយុទ្ធសាស្ត្រទីផ្សារមួយមុនការប្រកាសជាផ្លូវការនូវទូរស័ព្ទស៊េរីថ្មីរបស់ក្រុមហ៊ុននានា។ មួយក្នុងចំណោមនោះគឺក្រុមហ៊ុនចិន OnePlus ដែលត្រូវបានគេមើលឃើញថាបានបែកធ្លាយព័ត៌មានចចាមអារ៉ាមជាច្រើនអំពីម៉ូដែលថ្មីៗរបស់ខ្លួន ហើយលើសពីនេះក្រុមហ៊ុនថែមទាំងបានបង្ហាញរូបរាងជាផ្លូវការមុនកាលកំណត់នៃបង្ហាញខ្លួនផងដែរ។ OnePlus 7T ត្រូវបានប្រធានក្រុមហ៊ុនលោក Pete Lau ធ្វើការបង្ហោះរូបរាងរបស់វាជាផ្លូវការនៅមុនកាលកំណត់ ដែលគួរតែត្រូវបានធ្វើឡើងនាថ្ងៃទី២៦ ខែកញ្ញា។ មិនខុសពីអ្វីដែលព័ត៌មានចចាមអារ៉ាមទាំងឡាយធ្លាប់បានសរសេរឡើយ កាម៉េរាខាងក្រោយរបស់វាប្រើប្រាស់ប្រព័ន្ធ triple-camera system។ ទោះបីជាយ៉ាងណាក្តីលោក Lau មិនបានធ្វើការបង្ហាញរូបរាងខាងមុខឡើយ ហើយជឿជាក់ថា ព័ត៌មានលំអិតនឹងត្រូវបង្ហាញខ្លួនជាផ្លូវការក្នុងប៉ុន្មានថ្ងៃខាងមុខនេះគឺនៅថ្ងៃទី២៦ខែកញ្ញានេះជាមិនខាន។ OnePlus 7T ត្រូវបានគេរំពឹងថានឹងប្រើបន្ទះឈីប Snapdragon 855+ និងមានល្បឿនអេក្រង់ 90Hz ទាំង 7T និង 7T
September 18, 2019









