- Khmernote Media
- អន្តរជាតិ
ស្រុកព្រៃនប់ – ចាប់ពីម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានអូរកំបុត ភូមិអូរតាសេកឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានជំនន់ទឹកភ្លៀង ហូរកាត់ផ្លូវជាតិ ពីលើស្ពានអូរកំបុត ប្រវែងប្រមាណជាង៤០០ម៉ែ្រត ហើយកម្ពស់ទឹកហូរកាត់ផ្លូវប្រមាណជាង១តឹក ។ ទោះជាយ៉ាងនេះក្តី ចរាចរណ៍នៅបើកធម្មតា ក្នុងនោះកម្លាំងសមត្ថកិច្ចស្រុកព្រៃនប់ បានចុះសម្រួលចរាចរណ៍ ដោយបើកអោយយានយន្តធ្វើចរាចរណ៍ម្ខាងផ្លូវម្តង ផ្លាស់ប្តូរគ្នា៕ ប្រភព៖ លោក Huy Bunleng
September 18, 2019 - អន្តរជាតិ
ហ្វីលីពីន៖ ខណៈដែលពិភពលោកកំពុងតែប្រើប្រាស់វិធីជាច្រើនដើម្បីកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកច្រើនហួសប្រមាណនោះ ថ្មីៗនេះក្រុមនិស្សិតមកពីវិទ្យាស្ថាន Western Institute of Technology (WIT) បង្កើតធុងសំរាមដែលច្នៃចេញពីសំបកដបប្លាស្ទិច ក្រោមប្រធានបទ “ធុងសំរាមដែលអាចកែច្នៃឡើងវិញបាន”។ ធុងសំរាមដែលមិនប៉ះពាល់ដល់បរិស្ថាននេះផលិតដោយនិស្សិតមកពី មហាវិទ្យាល័យពាណិជ្ជសាស្រ្តនិងគណនេយ្យនៃ វិទ្យាស្ថានWestern Institute of Technology ។ ហើយគម្រោងនេះគឺជាផ្នែកមួយក្នុងការជួយអភិរក្សបរិស្ថាន ដោយលើកកម្ពស់ការកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិច និងការសិក្សាកែច្នៃប្រើឡើងវិញ៕
September 18, 2019 - អន្តរជាតិ
ហ្វីលីពីន៖ ដើម្បីសម្អាតកាកសំណល់ប្លាស្ទិកក៏ដូចជាលើកកម្ពស់បរិស្ថាន អាជ្ញាធរប្រចាំក្រុង Muntinlupa នៃប្រទេសហ្វីពីពីន បានដាក់ចេញនូវវិធានការលើកទឹកចិត្តប្រជាពលរដ្ឋជាពិសេសមួយគឺ ប្រមូលកាកសំណល់ប្លាស្ទិចដើម្បីប្តូរយកអង្ករ។ គោលការលើកទឹកចិត្ត ត្រូវបានផ្ដើមអនុវត្តដំបូងគេនៅក្នុងភូមិ Bayanan ដែលជាតំបន់មួយសម្បូរសំរាមជាងគេនៅក្នុងក្រុងខាងលើនេះ។ អាជ្ញាធរនឹងផ្តល់ជូនអង្ករ ១ គីឡូក្រាមជាថ្នូរនឹងការដូរយកកាកសំណល់ប្លាស្ទិកចំនួន ២ គីឡូក្រាមពីប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋសប្បាយរីករាយយ៉ាងខ្លាំងជាមួយនឹងគោលការណ៍ខាងលើនេះ ហើយពួកគេក៏បានចូលរួមយ៉ាងសកម្មផងដែរ។ ជាលទ្ធផលរហូតមកទល់នឹងពេលនេះគេបានប្រមូលកាកសំណល់ប្លាស្ទិកបានចំនួន ២១៣ គីឡូក្រាមហើយ ហើយអាជ្ញាធរនឹងយកសំរាមទាំងនេះទៅកែច្នៃប្រើឡើងវិញ ឬយកវាទៅបំផ្លាញចោលនៅកន្លែងឆ្ងាយៗដែលគ្មានផលប៉ះពាល់ដល់បរិស្ថាន។ អាជ្ញាធរប្រចាំតំបន់ខាងលើបានប្រាប់អ្នកសារព័ត៌មានថា គេនឹងបន្តអនុវត្តគោលការណ៍ខាងលើនេះទៅកាន់តំបន់ផ្សេងៗទៀតដែលសម្បូរសំរាម ធ្វើយ៉ាងណាគឺធានាឲ្យបាននូវបរិស្ថានស្អាតសម្រាប់ប្រជាបលរដ្ឋរស់នៅ និងសង្គមទាំងមូលផងដែរ៕ អត្ថបទ៖ ភក្តី
September 18, 2019 - សុខភាព
ចាប់តាំងពីដើមសប្ដាហ៍នេះមក សិង្ហបុរី បានជួបបញ្ហាផ្សែងអ័ព្វ ដែលសាយភាពជាបន្ដបន្ទាប់ពីការឆេះព្រៃ នៅកោះស៊ូម៉ាត្រា របស់ឥណ្ឌូណេស៊ី។ ប៉ុន្ដែម្សិលមិញ ផ្សែងអ័ព្វ បានគ្រប់ដណ្ដប់ពេញប្រទេសដីកោះមួយនេះ ហើយគុណភាពខ្យល់ ក៏ឈានដល់កម្រិតលែងមានសុវត្ថិភាពហើយ។ តាមសូចនាករគុណភាពខ្យល់ (PSI) ម្សិលមិញ សិង្ហបុរីមានកម្រិតគុណភាពខ្យល់ នៅតំបន់ខាងជើង ១០៧ តំបន់ខាងកើត ១១១ តំបន់ខាងត្បូង ១២០ តំបន់ខាងលិច ១១១ និងតំបន់កណ្ដាល ១០៥។ តាមទីភ្នាក់ងារបរិស្ថានជាតិសិង្ហបុរី គុណភាពខ្យល់ កម្រិតល្អ គឺពី ០-៥០ កម្រិតមធ្យម គីពី ៥០-១០០ និងកម្រិតលែងមានសុវត្ថិភាព
September 18, 2019 - បច្ចេកវិទ្យា
Apple ហាក់មានភាពយ៉ឺតយ៉ាវជាងក្រុមហ៊ុនដទៃក្នុងចូលរួមក្នុងវិស័យកាមេរ៉ាច្រើនគ្រាប់នៅលើស្មាតហ្វូនរបស់ខ្លួន។ ជាក់ស្តែងការបំពាក់បច្ចេកវិទ្យាកាមេរ៉ាភ្លោះនៅលើម៉ូដែល iPhone 7 Plus គឺត្រូវបានធ្វើឡើងក្រោយជាច្រើនឆ្នាំនៅពេលដែល HTC បានស្រាវជ្រាវឃើញបច្ចេកវិទ្យានេះដំបូងគេ ខណៈដែល Huawei និង LG ប្រើពេលតែប៉ុន្មានខែប៉ុណ្ណោះ ដើម្បីស្រាវជ្រាវ និងប្រើប្រាស់បច្ចេកវិទ្យានេះទៅក្នុងឧបករណ៍របស់ខ្លួន។ ទើបតែលើកនេះ ក្រុមហ៊ុន Apple ដែលមានមូលដ្ឋាននៅក្នុងទីក្រុង Cupertinho មួយនេះបានចាប់ផ្តើមផ្លាស់ប្តូរទំលាប់របស់ខ្លួន ដោយក្នុងនោះបច្ចេកវិទ្យាកាម៉េរាចំនួន៣គ្រាប់ត្រូវបានបំពាក់ទៅលើស៊េរីទូរស័ព្ទថ្មីរបស់ខ្លួនទាំង iPhone 11 Proនិង iPhone 11 Pro Max ផងដែរ ដែលអស់រយៈជាង១ឆ្នាំកន្លះទៅហើយខ្លួនបានទុកទីផ្សារនេះទៅឲ្យ Huawei P20
September 18, 2019 - សង្គម
ខេត្តមួយចំនួនធំនៅប្រទេសថៃ បានរងគ្រោះទឹកជំនន់ជន់លិចព្រោះតែមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់បន្តជាប់គ្នា ដោយសារតែរងឥទ្ធិពលនៃខ្យល់ព្យុះត្រូពិក ពុឌុល។ ករណីគ្រោះធម្មជាតិមួយនេះបានធ្វើឲ្យរាជរដ្ឋាភិបាលថៃហាក់ឈឺក្បាល និងដុតដៃដុតជើងជាខ្លាំងដើម្បីចេញវិធានការទប់ស្កាត់ និងសង្គ្រោះផ្សេងៗ ព្រោះតែទឹកជំនន់នៅឆ្នាំនេះគឺមានសភាពធ្ងន់ធ្ងរបំផុត ប្រចាំប្រវត្តិសាស្ត្រទឹកលិចប្រទេសថៃ ដោយខេត្តដែលរងគ្រោះខ្លាំងបំផុតគឺខេត្ត អ៊ុប៊ុនថានី ដែលស្ថិតនៅភូមិភាគឦសាន្ត។ ថ្មីៗនេះដែរ មានការបង្ហោះវីដេអូនៅក្នុងបណ្តាញសង្គម ដោយសារតែពេលនេះទឹកជំនន់បានវាយលុកទៅដល់តំបន់ទេសចរណ៍មួយប្រចាំប្រទេសថៃ នោះគឺ កោះឆាង ដែលស្ថិតនៅក្នុងខេត្ត ត្រាត ប្រទេសថៃ។ ខ្យល់បក់ខ្លាំង ជាមួយទឹកភ្លៀងធ្លាក់ជាប់គ្នាមិនដាច់គ្រាប់បានបង្កឲ្យមានការខូចខាតដល់ផ្លូវថ្នល់ពុំអាចធ្វើដំណើរបាន លើសពីនេះភ្ញៀវទេសចរណ៍ និងប្រជាពលរដ្ឋដែលរស់នៅ និងធ្វើដំណើរកម្សាន្តនៅឯកោះឆាង គឺត្រូវជាប់នៅទីនោះដើម្បីរង់ចាំការជួយសង្គ្រោះ។ ដោយអគ្គីសនីនៃតំបន់កោះមួយនេះគឺត្រូវបានកាត់ផ្តាច់ទាំងស្រុង ដែលបង្កក្តីព្រួយបារម្ភ ព្រមទាំងពិបាកក្នុងការទំនាក់ទំនង យ៉ាងណាមិញរាជរដ្ឋាភិបាល បានប្រកាសរៀបចំកិច្ចសហការជាមួយក្រុមសង្គ្រោះដើម្បីជម្លៀសប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរណ៍នៅទីនោះឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន៕
September 18, 2019 - ព័ត៌មានជាតិ
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកោះកុងបានឲ្យដឹងថា ដោយសារតែផ្លូវជាតិលេខ៤៨រងការខូចខាត មានកន្លែងខ្លះមានទឹកហូរកាត់ និងបាក់ស្រុតគ្រឹះ ព្រោះតែមានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ ដូច្នេះរដ្ឋបាលខេត្តកោះកុងស្នើដល់ម្ចាស់ក្រុមហ៊ុន និងអ្នកបើកបរយានយន្តធន់ធ្ងន់ទាំងអស់ ផ្អាកការដឹកទំនិញធ្ងន់ៗរយៈពេល០២ថ្ងៃ គឺថ្ងៃទី១៨ និងថ្ងៃទី១៩ ខែកញ្ញា ដើម្បីការពារគ្រឹះថ្នល់ ដែលទើបនឹងជួសជុលរួចឲ្យមានសភាពរឹងមាំ ទើបអាចអនុញ្ញាតឲ្យបើកបរវិញបាន៕ អត្ថបទ៖ សេម
September 18, 2019 - សុខភាព
ហឺត ជាជំងឺគួរឲ្យព្រួយបារម្ភមួយសម្រាប់គ្នាយើងជាប៉ាម៉ាក់គេ ព្រោះជាឈឺរ៉ាំរ៉ៃកើត ងាយកើតលើផ្លូវដង្ហើមក្មេងៗ។ ព្រោះករណីក្មេងកើតហឺត គឺច្រើនជាងមនុស្សធំដល់ទៅ ២ដង។ ជំងឺហឺត បើកើតលើក្មេងក្រោយអាយុ ២ ឆ្នាំវិញ កាន់តែពិបាកព្យាបាល ហេតុនេះ ប៉ាម៉ាក់ទាំងអស់ គួរប្រុងប្រយ័ត្នខ្ពស់ ស្គាល់ពីរោគសញ្ញា និងកត្តាប្រឈមឲ្យបានច្បាស់ ទើបអាចជួយកូនគេចផុតពីជំងឺនេះ។ “Hello គ្រូពេទ្យ” នឹងលម្អិតពីជំងឺហឺតលើក្មេងៗ ឲ្យគ្នាយើងបានដឹង។ ១- អ្វីទៅជាជំងឺហឺត? ហឺត ជាជំងឺរលាករ៉ាំរ៉ៃ កើតនៅលើផ្លូវដង្ហើម ហើយការរលាកនេះ ធ្វើឲ្យផ្លូវដង្ហើមទៅជាងាយប្រតិកម្មជាមួយសារធាតុជាច្រើន។ ពេលផ្លូវដង្ហើម (ទងសួតធំ) ទៅប៉ះជាមួយសារធាតុរំញោច នឹងបង្កទៅជាហើម កន្ត្រាក់
September 18, 2019 - បច្ចេកវិទ្យា
បន្ទាប់ពីមានព័ត៌មានចចាមអារ៉ាមអស់រយៈពេលជាច្រើនអំពីស្មាតហ្វូនស៊េរីថ្មីរបស់ vivo Nex 3 នៅថ្ងៃអង្គារម្សិលមិញនេះ ស្មាតហ្វូនថ្មីនេះក៏បានបង្ហាញខ្លួនជាផ្លូវការ ដោយមានរូបរាងការរំពឹងទុកមែន គឺប្រើប្រាស់អេក្រង់ទឹកធ្លាក់ (waterfall) និងបំពាក់បច្ចេកវិទ្យា 5G។ vivo Nex 3 មានអេក្រង់ទំហំ 6.9-inch មានលក្ខណៈកោងខ្លាំងស្ទើរតែ 90ដឺក្រេ និងមិនមានប៊ូតុងចុចអ្វីទាំងអស់ សូម្បីតែប៊ូតុងដំឡើង/បន្ថយសំលេង និងប៊ូតុងបិទ/បើកទូរស័ព្ទក៏គ្មានដែរ ប៉ុន្តែ ក្រុមហ៊ុន vivo បានបន្ថែមប៊ូតុងបែប Touch ដែលត្រូវបានហៅថា Touch Sense ជំនួសវិញ ដោយគ្រាន់តែធ្វើការសង្កត់ទៅ sensor គែមអេក្រង់ វានឹងដំឡើង/បន្ថយសំលេងតែម្តង។
September 18, 2019 - ព័ត៌មានជាតិ
យោងតាមសេចក្តីជូនដំណឹង របស់ ក្រសួងទេសចរណ៍ បានឲ្យដឹងថា ខណៈព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរវត្ត- Equinox Angkor” ដែលនឹងអាចកើតមានឡើងនាព្រឹកព្រលឹម ចន្លោះថ្ងៃទី២០-២២ ខែកញ្ញា ឆ្នាំ២០១៩ នៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប។ ក្រសួងទេសចរណ៍គ្រោងនឹងរៀបចំ “ការប្រកួតថតរូបស៊ែលហ្វី Equinox Angkor Selfie Contest” លើកទី៤ ក្រោមប្រធានបទ”Selfie អង្គរអច្ឆរិយៈ” ដោយជ័យលាភីចំនួន៣រូប ដែលទទួលបានការ likes ច្រើនជាងគេ នឹងទទួលបានប្រាក់រង្វាន់ ជ័យលាភីលេខ១ ចំនួន មួយលានរៀល, លេខ២ ចំនួន ប្រាំបីសែនរៀន និងលេខ៣ ប្រាំសែនរៀល។
September 18, 2019









