- Khmernote Media
- សង្គម
នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅ ភូមិព្រៃស្លឹក ខេត្តកំពង់ស្ពឺ បង្កឡើងដោយរថយន្តបុកថ្មជិះប៉ះគ្នាជាមួយម៉ូតូដែលមានស្លាកលេខ កំពង់ស្ពឺ 1O-2741 បណ្តាលឲ្យអ្នកបើកម៉ូតូបានបាត់បង់ជីវិត។ ម្ចាស់ម៉ូតូរូបនោះត្រូវបានគេស្គាល់ឈ្មោះថា ងន ឆាង អាយុ ២០ឆ្នាំ ជាបុគ្គលិកផ្សារទំនើបអ៊ីអន២ ដោយថ្ងៃនេះជាថ្ងៃឈប់សម្រាករបស់ខ្លួន រូបគេបានធ្វើដំណើរទៅស្រុកដើម្បីទៅជួបជុំគ្រួសារ មកដល់ចំណុចកើតហេតុក៏ជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យបាត់បង់ជីវិតខណៈពេលបញ្ជូនទៅមន្ទីរពេទ្យ ចំណែកឯអ្នកបើកបររថយន្តដឹកថ្មបានរត់គេចខ្លួនបាត់ស្រមោល។ យោងតាមប្រភពគណនីឈ្មោះថា ច័ន្ទ បូណ៏មីលក់ឡេសរក្រដាស បានរៀបរាប់ឲ្យដឹងថា៖ «ដំណឹងស្វែងរកសាច់ញាតិ គាត់គ្រោះថ្នាក់ចរាចណ៍នៅកំពង់ស្ពឺ ភូមិព្រៃស្លឹក មិនទាន់រកសាច់ញាតិឃើញទេ គាត់មានទីលំនៅភូមិមហាសាំង។ ជនរងគ្រោះត្រូវបានដឹកត្រលប់ពីមន្ទីពេទ្យមកវិញហើយគាត់បានស្លាប់ហើយ មិនទាន់រកសាច់ញាតិឃើញទេនៅមុខហ្វូតាបាតែម្ដងសែនអាណិត»។ អាស្រ័យហេតុនេះសូមបងប្អូនទាំងអស់គ្នាមេត្តាជួយចែករំលែកព័ត៌មាននេះ និងជួយទាក់ទងស្វែងរកសាច់ញាតិរបស់គាត់ដើម្បីទទួលសពទៅធ្វើបុណ្យតាមប្រពៃណី៕
September 19, 2019 - បច្ចេកវិទ្យា
ក្រោយក្រុមហ៊ុន Apple បញ្ចេញលក់នូវទូរស័ព្ទ iPhone 11 ទាំង ៣ ម៉ូដែលរបស់ខ្លួនជាផ្លូវការរួចមក សារព័ត៌មានបច្ចេកវិទ្យាជាច្រើនបានចុះផ្សាយពីចំណាប់អារម្មណ៍ទាំងវិជ្ជមាន និងអវិជ្ជមានចំពោះទូរស័ព្ទទាំង ៣ ម៉ូដែលនេះ។ បើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន GSMARENA វិញបានធ្វើការចាប់អារម្មណ៍ទៅលើថ្មរបស់ទូរស័ព្ទ iPhone 11 Pro Max ក្រោយគេបានពុះបំបែកទូរស័ព្ទម៉ូដែលនេះដើម្បីពិនិត្យលើថ្មរបស់វា។ ប្រភពខាងលើបានអះអាងថា ថ្មរបស់ iPhone 11 Pro Max មានកម្លាំង 4,000 mAh មានរូបរាងជាអក្ស L ដូចជាថ្មរបស់ iPhone XS
September 19, 2019 - អន្តរជាតិ
ប្រជាជនម៉ាឡេស៊ីបានប្រឈមស៊ូទ្រាំនឹងអ័ព្ទពុល ដែលបង្កដោយភ្លើងឆេះព្រៃពីប្រទេសឥណ្ឌូនេស៊ីច្រើនថ្ងៃមកហើយ ប៉ុន្តែវាមិនមែនតែមនុស្សទេដែលរងគ្រោះពីបញ្ហានេះ ហើយក៏មានប្រទេសជាច្រើនដែរ ដែលបានរងផលប៉ះពាល់នៃអ័ព្ទនេះ។ ជាក់ស្ដែងមានសត្វជាច្រើនរស់នៅក្នុងព្រៃប្រទេសឥណ្ឌូនេស៊ីបានស្លាប់យ៉ាងច្រើន ដោយសារតែជម្រករបស់វាត្រូវបានឆាបឆេះទៅតាមកម្លាំងអគ្គិភ័យ ហើយពួកវាផ្ទាល់ក៏ប្រហែលជាគ្មានជម្រើសនឹងអាចរត់រួចពីភ្លើងបាន ទើបបណ្ដាលឱ្យពួកវាស្លាប់យ៉ាងអាណោចអាធ័ម។ ក្នុងនោះរួមមានទាំងពស់ថ្លាន់ផងដែរ ដោយពស់ថ្លាន់យ៉ាងធំមួយចំនួនត្រូវបានដុតបំផ្លាញ ហើយរូបថតសាកសពរបស់សត្វល្មូនយក្សទាំងនេះ ក៏កំពុងត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គមផងដែរ។ អ្នកនិយមលេងអ៊ីនធឺណេតក៏មានការភ្ញាក់ផ្អើល និងសោកស្ដាយចំពោះការបាត់បង់នេះ ហើយមានមួយក្បាលនោះគឺមានប្រវែងរហូតដល់ទៅ ១០ម៉ែត្រ និងអង្កត់ផ្ចិត ២០សង់ទីម៉ែត្រ ឯណោះ។ សត្វពស់ដែលមានទំហំធំបែបនេះត្រូវបានជនជាតិឥណ្ឌូនេស៊ីហៅវាថា «ស្ដេចពស់ថ្លាន់» ដែលអាចលេបសត្វចិញ្ចឹមដូចជាពពែ និងគោ ក្របី ឬសូម្បីតែមនុស្សបានយ៉ាងងាយ ហើយវាក៏ជាប្រភេទកម្រមាន។ សត្វពស់ធំៗទាំងនេះត្រូវបានដុតកម្លោចរហូតដល់ងាប់ ហើយខ្លះវិញបានខ្លោចក្រៀម និងមានខ្លះទៀតស្លាប់ទាំងបើកមាត់ចំហរ។ សពមួយចំនួនមានទាំងតូច/ធំនៅជុំគ្នាដូចជាគ្រួសារ និងបានស្លាប់ជុំគ្នាយ៉ាងគួរឱ្យអាណិតអាសូរ ហើយមិនដឹងថា វារងទុក្ខបុណ្ណាទម្រាំវាផុតដង្ហើម៕
September 19, 2019 - បច្ចេកវិទ្យា
ចិនបានព្រមានទៅកាន់ពិភពលោកថា គួរតែប្រុងប្រយ័ត្នជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Apple ព្រោះនៅក្នុងផលិតផលរបស់ក្រុមហ៊ុនមួយនេះបង្កប់នូវ Spyware (កម្មវិធីស៊ើបការសម្ងាត់) ដែលអាចតាមដាន និងគ្រប់គ្រងអ្នកប្រើប្រាស់បានគ្រប់ពេលវេលា។ ការថ្លែងដូចខាងលើនេះត្រូវបានធ្វើឡើងដោយលោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិន និងបានធ្វើឡើងបន្ទាប់ពីអាមេរិកបានអះអាងដដែលៗថា ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei បានលួចយកការសម្ងាត់ឲ្យទីក្រុងប៉េកាំង និងបានប្រាប់ឲ្យសម្ព័ន្ធមិត្តរបស់ខ្លួនជាច្រើនឲ្យឈប់ប្រើប្រាស់ទូរស័ព្ទ Huawei បើពួកគេមិនចង់ឲ្យចិនលួចតាមដាន។ លោកស្រី Hua Chunying បាននិយាយចំៗថា ក្រុមហ៊ុន Apple និង Cisco របស់អាមេរិក បានផ្ដើមស៊ើបការសម្ងាត់ពីអ្នកប្រើប្រាស់ផលិតផលរបស់ពួកគេអស់រយៈពេល ១០ ឆ្នាំមកហើយ ដែលក្នុងចំណោមអ្នកប្រើប្រាស់ទាំងនោះមានទាំងថ្នាក់ដឹកនាំកំពូលៗរបស់ប្រទេសមួយចំនួនផងដែរ។ លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រីបានលើកឧទាហរណ៍ថា
September 19, 2019 - PR
យើងខ្ញុំមានគោលបំណងនូវការផ្សាភ្ជាប់ជាដៃគូដ៏ល្អជិតស្និតរវាងអតិថិជន និងបណ្តាម្ចាស់អាជីវកម្មទាំងអស់ ដើម្បីអភិវឌ្ឍន៍ក្នុងវិស័យជំនួញ ដែលប្រកបដោយប្រសិទ្ធភាព គុណភាព និងសុវត្ថិភាព នៃគុណសម្បត្តិល្អឥតខ្ចោះ ដែលជួយឳ្យអាជីវកម្មរបស់លោកអ្នកកាន់តែមានភាពរីកលូតលាស់ត្រសុំត្រសាយឡើង និងជាទីទុកចិត្ត។ C.S.R Delivery ជាសេវាកម្មដឹកជញ្ជូន បញ្ញើរ ទំនិញអនឡាញ គ្រឿងក្រអូប សំលៀកបំពាក់ កាបូប និងឥវ៉ាន់គ្រប់តំរូវការ ក្នុងរាជធានីភ្នំពេញនិងតាមបណ្តាលខេត្តនានា។ C.S.R ជាដៃគូអាជីវកម្មដ៏ល្អរបស់លោកអ្នក! សេវាកម្មយើងខ្ញុំមានដូចជា៖ + សេវាទទួលសាច់ប្រាក់ប្រកបដោយសុវត្ថិភាពជូនដៃគូរអាជីវកម្មគ្រប់គ្នា (ដោយគ្មានកាគិតភាគរយបន្ថែម) + ទូរទាត់ថ្លៃទំនិញក្នុងថ្ងៃតែមួយ ឬថ្ងៃបន្ទាប់ក្រោយពីអ្នកបញ្ជាទិញទទួលបានទំនិញ។ + រក្សាសុវត្ថិភាព ១០០% ជូន លើលុយកាក់របស់អតិថិជនគ្រប់ពេល +
September 19, 2019 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ នៅថ្ងែទី១៨ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១៦និង០០នាទី រសៀល កម្លាំងជំនាញការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងការបន្លំឯកសណ្ឋានកងរាជអាវុធហត្ថ និងបានជេរប្រមាថស្ថាប័ននគរបាល តាមប្រព័ន្ធបណ្តាញសង្គម facebook ដែលមានអាខោន ឈ្មោះ សម្បត្តិ ប៉ាសុមាលី។ ជនសង្ស័យឈ្មោះ គង់ សម្បត្តិ ភេទប្រុស មានទីលំនៅបច្ចុប្បន្នភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ មុខរបមិនពិតប្រាកដ។ បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងនីតិវិធីតាមនិតិវិធីច្បាប់៕
September 19, 2019 - អន្តរជាតិ
ខ្សែភាពយន្តគំនូរជីវចល “Crayon Shin-Chan” ដែលប្រិយមិត្តតែងនិយមហៅថារឿង “ឈីងចាំង” គឺជារឿងតុក្កតាដ៏មានប្រជាប្រិយភាពមួយមិនមែនសម្រាប់តែកុមារនោះទេ តែចំពោះយុវវ័យផងដែរ។ ក្រោយទស្សនាខ្សែភាពយន្តគំនូរជីវចលនេះរួច ប្រិយមិត្តជាច្រើនតែចង់ដឹងថា តើអ្នកណាជាអ្នកបញ្ចូលសំឡេងយ៉ាងល្អឲ្យតួអង្គឈីងចាំង? ថ្ងៃនេះអង្គភាពខ្មែណូតសូមបង្ហាញជូនវត្តមានម្ចាស់សំឡេងរបស់តួអង្គឈីងចាំង តែគួរអោយសោកស្តាយ ព្រោះវាជាដំណឹងមរណភាពរបស់គាត់ផងដែរ។ អ្នកបញ្ចូលសំឡេងឲ្យតួអង្គឈីងចាំង មានឈ្មោះថា Chiang Tu-hui ជាជនជាតិចិនតៃវ៉ាន់ មានអាយុ ៤៩ ឆ្នាំ នៅពេលដែលលោកស្រីបានលាចាកលោកនេះ។ លោកស្រី Chiang Tu-hui ត្រូវបានគេរកឃើញថាមានជំងឺមហារីកមាត់ស្បូនដំណាក់កាលទី ៤ ហើយជំងឺមហារីកនេះបានធ្វើឲ្យសេរីរាង្គមួយចំនួនក្នុងរាយរបស់លោកស្រីត្រូវចុះខ្សោយ និងលែងដំណើរការរហូតដល់លោកស្រ្តីត្រូវស្លាប់នៅក្នុងមន្ទីរពេទ្យតែម្តង។ លោកស្រី Chiang Tu-hui ជាអតីតសមាជិកនៅក្នុងក្លឹបរាំ និងសម្តែងនៅក្នុងមហាវិទ្យាល័យពេលលោកស្រីនៅមានអាយុ
September 19, 2019 - ព័ត៌មានជាតិ
កាលពីពេលថ្មីៗនេះ មានការចែកចាយតៗគ្នានៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងករណីនារីម្នាក់មានឈ្មោះ Phea Sreyleak បានបន្លំខ្លួនធ្វើជាប៉ូលិស ហើយបានបោកប្រាស់ជនបរទេសជាច្រើននាក់យកបានប្រាក់មិនចេះតិច ដោយធានាជួយរត់ការធ្វើ Visa/ទិដ្ឋាការសម្រាប់រយៈពេល១ឆ្នាំ។ ជុំវិញករណីនេះផងដែរ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វេីការបញ្ជាក់ដល់សារព័ត៌មាន ក៏ដូចជាប្រជាពលរដ្ឋទូទៅអោយបានជ្រាបថា មន្ត្រីឈ្មោះ ភា ស្រីល័ក្ខ ភេទស្រី ឋាន:អនុសេនីយ៍ទោ អត្តលេខ ៧៤៨៤៥ ត្រូវបានបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិ តាំងពីថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០១៨ ប៉ុន្តែប្រសិនបេីបុគ្គលរូបនេះប្រព្រឹត្តិបទល្មេីសផ្សេងៗ សូមបងប្អូនទៅដាក់ពាក្យបណ្តឹងតាមបណ្តាប៉ុស្តិ៍ ខណ្ឌ សមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់៕ អត្ថបទ៖ សេម ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
September 19, 2019 - ព័ត៌មានជាតិ
ក្រុងព្រះសីហនុ៖ បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់គ្នាជារៀងរាល់ថ្ងៃ នៅតាមតំបន់ឆ្នេរអូរឈើទាល ស្ថិតក្នុងសង្កាត់លេខ ៤ ក្រុងព្រះសីហនុ មានសំរាមអណ្តែតមកទើរតាមបណ្តោយឆ្នេរយ៉ាងច្រើន ធ្វើឲ្យបាត់សោភ័ណភាពឆ្នេរ និងប៉ះពាល់បរិស្ថាននៅទីតាំងតំបន់នោះយ៉ាងខ្លាំង។ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារ ចុះប្រមូល និងសម្អាតកាកសំណល់ផ្សេងៗ និងសំរាមនៅចុងឆ្នេរអូរឈើទាល ម្តុំខាងមុខអតីតព្រះរាជដំណាក់ក្នុងសង្កាត់លេខ ក្រុងព្រះសីហនុ ។ កាកសំណល់និងសំរាមដែលកកនៅលើឆ្នេរនេះ មន្ត្រីសាលាខេត្តព្រះសីហនុថ្លែងថា កើតឡើង បន្ទាប់ពីភ្លៀងធ្លាក់ជាប់ៗគ្នាច្រើនថ្ងៃ ក៍មានសំរាមជាច្រើនបានហូរតាមទឹកអូរ ប្រឡាយ ចេញពីក្នុងក្រុងធ្លាក់ចូលសមុទ្រ៕ ប្រភព៖ លោក Huy Bunleng
September 19, 2019 - ព័ត៌មានជាតិ
ខេត្តស្វាយរៀង៖ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីខ្មែរខាងមុខ នៅថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង ដោយទទួលបានការសហការពីមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យ គុណភាពសុវត្ថិភាព ផលិតផលម្ហូបអាហារ នៅក្នុងផ្សារវាលយន្ត ទីរួមខេត្តស្វាយរៀង។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បី ស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញយើងបានពិនិត្យគ្រឿងឧបភោគ បរិភោគនៅតាមស្តង់ក្នុងផ្សារតាំងលក់ទំនិញមួយចំនួន ១៥ ស្តង់ និងបានប្រើប្រាស់ឧបករណ៍ធ្វើ Test
September 19, 2019









