- Khmernote Media
- បច្ចេកវិទ្យា
មនុស្សប្រហែល ៥០០នាក់ ដែលភាគច្រើនជាជនជាតិវៀតណាមបានឈរតម្រង់ជួរគ្នារយៈពេលប្រមាណ ៣០ម៉ោង នៅសិង្ហបុរី ដើម្បីទិញទូរស័ព្ទ iPhone 11 នៅថ្ងៃចេញលក់ជាផ្លូវការ។ ពួកគេបានចាប់ផ្តើមតម្រង់ជួរនៅខាងក្រៅ Apple Store នៅផ្លូវ Orchard Road តាំងតែពីថ្ងៃពុធ ដើម្បីបានចាប់កាន់ iPhone 11 ទាំង ៣ម៉ូដែល និងនាឡិកា Apple Watch ស៊េរីថ្មី។ ជនជាតិវៀតណាមម្នាក់ដែលបានចូលរួមអង្គុយចាំទិញ iPhone បាននិយាយថា ឆ្នាំនេះមានមនុស្សច្រើនគួរសមចាំទិញ ហើយពួកគេភាគច្រើននឹងមានអីវ៉ាន់ត្រឡប់ទៅប្រទេសវៀតណាមវិញនៅពេលពួកគេទិញរួច។ ប៉ុន្តែឆ្នាំនេះអតិថិជនសុភាពជាងឆ្នាំមុនៗ ដោយពួកគេមិនមានការជំរុញ និងរុលចូលទៅមុខដូចឆ្នាំមុនៗទេ។ គ្រប់គ្នាគឺនៅក្នុងជួរ
September 20, 2019 - អន្តរជាតិ
កន្លងមកយើងធ្លាប់បានដឹងថាមានហេតុផលជាច្រើនដែលជំរុញឲ្យមនុស្សធាត់លើសទម្ងន់ដូចជា ញ៉ាំអាហារច្រើនលើសពីរាងកាយត្រូវការ ញ៉ាំអាហារមានជាតិខ្លាញ់ ជាតិប្រៃ ជាតិផ្អែមខ្លាំង ទទួលទានគ្រឿងស្រវឹងច្រើន គេងមិនបានគ្រប់គ្រាន់ និងមានបញ្ហាស្ត្រេសរ៉ាំរ៉ៃជាដើម។ បន្ថែមលើហេតុផងទាំងនេះមានការសិក្សាថ្មីមួយបានរកឃើញថា កំហឹងក៏ជាហេតុផលជំរុញឲ្យលោកអ្នកធាត់លើសទម្ងន់ផងដែរ។ ក្នុងន័យនេះចង់បង្ហាញថា អ្នកណាដែលឧស្សាហ៍ខឹងញឹកញាប់គឺប្រឈមនឹងការឡើងទម្ងន់ខ្លួនខ្ពស់។ ការសិក្សាមួយនេះបានពន្យល់ថា កំហឹងមិនមែនត្រឹមតែជាបញ្ហាផ្លូវអារម្មណ៍របស់លោកអ្នកតែមួយមុខនោះទេ តែរាល់ពេលដែលលោកអ្នកខឹង ប្រតិកម្មគីមីនៅក្នុងរាយកាយរបស់លោកអ្នកក៏ចាប់ផ្ដើមកើតមានផងដែរនិងបានបញ្ចេញអ័រម៉ូនម្យ៉ាងមានឈ្មោះថា Adrenaline។ ស្របពេលគ្នានោះលំហូរឈាមនៅក្នុងរាយកាយរបស់លោកអ្នកក៏ចាប់ផ្ដើមហូរបុកខ្លាំងចេញពីសេរីរាង្គផ្សេងៗឆ្ពោះទៅកាន់សាច់ដុំ។ ក្រោយកើតមានប្រតិកម្មគីមី និងមានលំហូរឈាមយ៉ាងខ្លាំងហើយនោះ រាងកាយរបស់លោកអ្នកនឹងអស់កម្លាំង ហើយអ័រម៉ូនក្នុងរាយកាយនឹងបង្កើតចំណង់អាហារយ៉ាងធំមួយសម្រាប់លោកអ្នកដើម្បីស្រូបយកថាមពលមកបំពេញក្នុងរាងកាយវិញ។ និន្នាការនេះនឹងជំរុញឲ្យលោកអ្នកញ៉ាំអាហារច្រើនជាងធម្មតាក្រោយពេលខឹងរួច ហើយដោយអារម្មណ៍មិនសប្បាយចិត្តផងនោះលោកអ្នកនឹងញ៉ាំអាហារគ្រប់ប្រភេទនៅក្បែរខ្លួនលោកអ្នកដោយមិនបានគិតថា អាហារនោះជាប្រភេទអាហារសុខភាព ឬអាហារដែលធ្វើឲ្យធាត់នោះទេ។ ជាងនេះទៅទៀត ការខឹងខ្លាំងញឹកញាប់នឹងរុញច្រានលោកអ្នកឲ្យមានបញ្ហាស្ត្រេសរ៉ាំរ៉ៃ ហើយបញ្ហាស្ត្រេសនឹងធ្វើឲ្យប្រព័ន្ធរំលាយអាហាររបស់លោកអ្នកចុះខ្សោយនិងមិនអាចបំលែងជាតិស្ករក្នុងរាងកាយបានល្អនោះទេ ដែលវាជាហេតុផលមួយផ្សេងទៀតជំរុញឲ្យអ្នកធាត់លើសទម្ងន់ផងដែរ។ ជាដំណោះស្រាយជុំវិញបញ្ហានេះ លោកអ្នកគួរព្យាយាមគ្រប់គ្រងកំហឹងរបស់ខ្លួនឲ្យបានខ្ពស់បំផុត ប្រសិនបើលោកអ្នកស្ថិតក្នុងជម្លោះណាមួយ សុំព្យាយាមគេចចេញទៅដើរលំហែ
September 20, 2019 - បច្ចេកវិទ្យា
ព័ត៌មានជាច្រើននៅតែបន្តចុះផ្សាយអំពី OnePlus 7T Pro ប៉ុន្តែអ្វីដែលយើងជឿជាក់ថានោះគឺវាត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនជាផ្លុវការនៅខែវិច្ឆិកាឆ្នាំ ២០១៩ខាងមុខនេះ ។ OnePlus 7T Pro អាចភ្ជាប់មកជាមួយនូវកាមេរ៉ាខាងក្រោយល្អជាងមុន និងមានទាំងកាមេរ៉ា Selfie ។ បន្ទះឈីបនេះនឹងត្រូវបានupdateទៅជា Snapdragon 855 Plus ដើម្បីធ្វើអោយប្រសើរឡើងនូវដំណើរការលេងហ្គេម។ នៅថ្ងៃសុក្រ ទី២០ ខែកញ្ញានេះ យោងតាមប្រភពព័ត៌មាន TechRadar បានបន្ថែមនូវព័ត៌មានដ៏ពិសេសមួយទៀត ដែលខ្លួនបានទទួលបានផ្ទាល់ពីប្រធានប្រតិបត្តិនៃក្រុមហ៊ុនគឺលោក Pete Lau ។ CEOរូបនេះបានថ្លែងបញ្ជាក់កាលពីដើមសប្តាហ៍នេះថា លក្ខណៈពិសេសមួយទៀតសម្រាប់ OnePlus 7T នោះគឺថាសមត្ថភាពសាកថ្មរបស់វានឹងអាចកើនឡើងប្រមាណជា២៣%ថែមទៀត
September 20, 2019 - សុខភាព
មនុស្សម្នាក់ៗតែងមានអាលែកហ្ស៊ីជាមួយអ្វីម្យ៉ាង ដោយអ្នកខ្លះជាចំណីអាហារ អ្នកខ្លះជាអាកាសធាតុ ហើយខ្លះទៀតរបស់ប្រើប្រាស់ ឬរោមសត្វជាដើម។ ដូចនេះហើយបានជាយើងតែងចង់ដឹងថា មូលហេតុអ្វីបានយើងមានបញ្ហាបែបនេះ។ លោកវេជ្ជបណ្ឌិតផ្នែកទូទៅ លី ឬទ្ធីគុណ បានឲ្យដឹងថា បញ្ហាអាឡែកហ្ស៊ីនេះ គឺជាបញ្ហានៃប្រព័ន្ធភាពស៊ាំដែលបានបង្កើតឡើងដោយអង់ទីករ ដើម្បីប្រយុទ្ធនឹងមេរោគដែលមាននៅក្នុងខ្លួនយើង ហើយក្នុងករណីនេះប្រព័ន្ធភាពស៊ាំបានយល់ច្រឡំថាអ្វីដែលចូលទៅក្នុងខ្លួនយើងមិនល្អ ទើបបណ្ដាលឲ្យមានប្រតិកម្មអាលែកហ្ស៊ីនេះកើតឡើង។ លោកបានបន្តទៀត ចំពោះអ្នកមានបញ្ហាអាលែកហ្ស៊ីចេញរោគសញ្ញាផ្សេងៗពីគ្នា ដោយអ្នកខ្លះអាចមានលេញសញ្ញាកន្ទួលដុំៗ រមាស់ ឬអ្នកខ្លះអាចចេញជាកណ្ដាស់មិនឈប់ ហើម ហត់ ឯករណីធ្ងន់ធ្ងរឈានទៅបាត់បង់ជីវិត។ ការស្រាវជ្រាវបានបង្ហាញថា កុមារដែលមានឪពុកម្ដាយអាលែហ្ស៊ីមិនមានភាគរយអាលែកហ្ស៊ីខ្ពស់តាមដែរទេ។ វេជ្ជបណ្ឌិតរូបនេះ ក៏បានបន្ថែមទៀតថា ការប្រើថ្នាំព្យាបាល គឺគ្មានប្រសិទ្ធភាពចំពោះអ្នកអាលែកហ្ស៊ីទេ គ្រាន់តែអាចទប់ទល់បានមួយគ្រាៗប៉ុណ្ណោះ។ វិធីតែម្យ៉ាង ដើម្បីការពារកុំឲ្យកើត ត្រូវនៅឲ្យឆ្ងាយពីអ្វីដែលធ្វើឲ្យយើងមានបញ្ហា
September 20, 2019 - អន្តរជាតិបុគ្គលិកហ្វេសប៊ុកម្នាក់ស្លាប់នៅទីស្នាក់ការកណ្តាល ប៉ូលិសសង្ស័យថាជាការធ្វើអត្តឃាតដោយលោតពីលើអគារជាន់ទី៤
នៅថ្ងៃសុក្រ ទី២០ ខែកញ្ញានេះ The Businessinsider បានរាយការណ៍ថា មានមនុស្សម្នាក់បានស្លាប់ ដោយសង្ស័យថាបានធ្វើអត្តឃាតនៅទីស្នាក់ការកណ្តាលរបស់ហ្វេសប៊ុកនៅតំបន់ Menlo Park ។ ប៉ូលិសបាននិយាយថា បុរសរូបនេះបានលោតពីជាន់ទីបួន នៃអគារការិយាល័យ។ ទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះអត្តសញ្ញាណនិងឈ្មោះនៃជនរងគ្រោះមិនត្រូវបានប្រកាសនៅឡើយទេ។ អ្នកនាំពាក្យហ្វេសប៊ុកបាននិយាយថាយើងមានការសោកសៅយ៉ាងខ្លាំងនៅពេលដឹងថានិយោជិកម្នាក់របស់យើងបានទទួលមរណភាពនៅទីស្នាក់ការកណ្តាល Menlo Park របស់យើងនៅព្រឹកថ្ងៃនេះ។ អ្នកនាំពាក្យរូបនេះបានបន្តទៀតថាយើងកំពុងសហការជាមួយប៉ូលិសក្នុងការស៊ើបអង្កេតលើករណីនេះជាមុនសិនហើយយើងក៏កំពុងផ្តល់ព័ត៌មានទៅកាន់ក្រុមគ្រួសារប៉ុន្តែមិនមានអ្វីដែលយើងអាចបន្ថែមលើសពីនេះទៀតឡើយ៕ អត្ថបទ៖ Lee
September 20, 2019 - ព័ត៌មានជាតិ
ក្រចេះ៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ មានការរៀបចំធ្វើពិធីសំណេះសំណាលជាមួយសាស្ត្រាចារ្យ និងចែករង្វាន់សិស្សនិទ្ទេស A ដល់ E ចំនួន ១៣៧នាក់ សម័យប្រឡងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម ឆាន សាផាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកឆ្លូង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ ។ នៅក្នុងពិធីចែករង្វាន់សិស្សនិទ្ទេសពី A-E ដែលធ្វើឡើងនៅវិទ្យាល័យសិលាវេទីគាតឈន់ សិស្សនិទ្ទេស A ចំនួន៤រូប ទទួលបានថវិកាលើកទឹកចិត្តក្នុងម្នាក់ៗចំនួន ១០០០ដុល្លារអាមេរិក, និទ្ទេស B
September 20, 2019 - អន្តរជាតិ
ម៉ាឡេស៊ីហាក់ទទួលរងសម្ពាធពីផ្សែងដែលភាយចេញមកពីភ្លើងឆេះព្រៃនៅក្នុងប្រទេសឥណ្ឌូនេស៊ីយ៉ាងខ្លាំង ហើយដើម្បីឆ្លើយតបនឹងបញ្ហាបន្ទាន់នេះរដ្ឋាភិបាលម៉ាឡេស៊ីបានដាក់ចេញនូវវិធានការជាច្រើនមានទាំងការហាមមិនឲ្យអាជីវករលក់ម៉ាស់លើសតម្លៃកំណត់នៅលើទីផ្សារទៀតផង។ ថ្មីៗនេះទៀតសោធ រដ្ឋាភិបាលម៉ាឡេស៊ីដាក់ចេញនូវវិធានការមួយបន្ថែមទៀត ដើម្បីការពារក្រុមនិយោជិតដែលត្រូវចេញទៅធ្វើការក្រោយសម្ពាធផ្សែង។ រដ្ឋាភិបាលបានប្រាប់ឲ្យក្រុមហ៊ុន ឬនិយោជក (ដែលមានការងាររងផលប៉ះពាល់ពីផ្សែង) ត្រូវតែធ្វើការវាយតម្លៃអំពីផលប៉ះពាល់ចំពោះផ្សែងទៅកាន់សុខភាពរបស់បុគ្គលិកខ្លួនឲ្យបានច្បាស់លាស់ ហើយត្រូវសម្រួលការងាររបស់ពួកគេឲ្យបានច្រើនដើម្បីកាត់បន្ថយហានិភ័យសុខភាពរបស់ពួកគេ។ ប្រសិនជាអាច ក្រុមហ៊ុន ឬនិយោជកគួរអនុញ្ញាតឲ្យបុគ្គលិកខ្លួនធ្វើការងារនៅផ្ទះតាមបណ្តាញអ៊ីនធឺណិត ឬនាំគ្នាទៅធ្វើការនៅក្នុងអគារណាមួយជុំគ្នាដែលគ្មានការំខានពីផ្សែងច្រើន។ ជាងនេះទៅទៀត ក្រុមហ៊ុន ឬនិយោជកណា ដែលហ៊ានបឈ្ឈប់បុគ្គលិកខ្លួនព្រោះតែពួកគេមិនអាចធ្វើការងារក្រោមសំពាធផ្សែងបាននឹងត្រូវពិន័យជាប្រាក់ចំនួន RM៥០ ០០០ (១១ ៩៦០ ដុល្លាអាមេរិក) ឬជាប់គុករហូតដល់ ៥ ឆ្នាំ។ វិធានការនេះនឹងត្រូវអនុវត្តរហូតដល់បញ្ហាផ្សែងបាត់ទៅវិញ៕ អត្ថបទ៖ភក្តី
September 20, 2019 - បច្ចេកវិទ្យា
យោងតាមប្រភពព័ត៌មាន The Phonearena បានឲ្យដឹងថា ក្រុមហ៊ុនយក្ស Google ត្រូវបានគេជឿជាក់ថា កំពុងតែមានការងាររវល់ខ្លាំងបំផុត ដោយព្យាយាមធ្វើយ៉ាងណា ដើម្បីអាចបង្ហាញខ្លួនកម្មវិធី Android TV 10 របស់ខ្លួនទៅឲ្យអតិថិជន ដែលកំពុងតែទន្ទឹងរងចាំយ៉ាងអន្ទះសាឲ្យបានយ៉ាងយូរបំផុតចុងឆ្នាំ២០១៩នេះ។ របាយការណ៍ថ្មី ដែលត្រូវបានចេញផ្សាយដោយ 9to5google ដែលបានលើកឡើងជាពិសេសនៃអនាគត Android TV ដែលធ្លាប់បានបង្ហាញកាលពីព្រឹត្តិការណ៍ IBC 2019 បានបង្ហាញថា Android TV កំពុងស្ថិតនៅក្នុងដំណាក់កាលយ៉ាងមមាញឹក ហើយជឿជាក់ថា នឹងអាចត្រៀមខ្លួនរួចរាល់ក្នុងការបង្ហាញខ្លួននាចុងឆ្នាំ២០១៩នេះទាំងដែលមិនចាំបាច់មានពេលវេលាដូចទៅនឹងការបង្ហាញខ្លួនទូរស័ព្ទជំនាន់ថ្មីរបស់ខ្លួនឡើយ។ ក្នុងនោះផងដែរ Google ក៏មានផែនការក្នុងការដាក់បង្ហាញនូវឧបករណ៍អភិវឌ្ឍន៍កម្មវិធីជំនាន់ថ្មី ដែលត្រូវបានហៅថា
September 20, 2019 - PR
ភ្នំពេញ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩៖ មហាប្រូម៉ូសិនយក្សប្រចាំឆ្នាំ ទិញភ្លាម ថែមភ្លាម ពីសាមសុង នៅសល់តែ១០ទៀតប៉ុណ្ណោះ! ដូច្នេះអតិថិជនទាំងអស់កុំឱ្យឱកាសដ៏មហាអស្ចារ្យនេះកន្លងផុតទៅឱ្យសោះ!! មិនងាយរកបានទេ? ទិញ 1 ថែម 1!! ចំណាយកាន់តែតិច តែចំណេញមកវិញមហាសែនច្រើន ច្រើនកប់ៗ…!! ប្រញាប់ឡើង! កម្មវិធីប្រូម៉ូសិនដ៏ធំប្រចាំឆ្នាំផ្តល់ជូនដូចជា៖ ការបញ្ចុះតម្លៃយ៉ាងពិសេសមិនធ្លាប់មាន, ទិញ 1 ថែម 1, ទិញទូទឹកកកថែមម៉ាស៊ីនបោកខោអាវ, ទិញម៉ាស៊ីនបោកខោអាវ ថែមជូនម៉ាស៊ីនបូមធូលី ឬថែមជូនម៉ាស៊ីនដុតអគ្គិសនី (Microwave), ទិញទូរទស្សន៍ទទួលបានការបញ្ចុះតម្លៃ ចាប់ពី $25 រហូតដល់
September 20, 2019 - អន្តរជាតិ
កាលពីខែមុននេះ លោកមហាសេដ្ឋី Hansjörg Wyss ជាអ្នកជំនួញជនជាតិស្វីសបានធ្វើការបរិច្ចាគប្រាក់ជាង ១ ពាន់លានដុល្លារអាមេរិក ដើម្បីធ្វើការជួសជុល និងកែលម្អព្រះវិហារកាតូលិកមជ្ឈិមសម័យ Notre Dame Cathedral ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុងប៉ារីសប្រទេសបារាំង។ ហើយកន្លងមកមហាសេដ្ឋីវ័យ ៨៣ ឆ្នាំរូបនេះក៏ធ្លាប់ធ្វើការបរិច្ចាគទឹកប្រាក់ប្រមាណជា ៦៦ លានដុល្លារអាមេរិក ដើម្បីជួយអង្គការ ស្ថាប័ន និងមូលនិធិសប្បុរសធម៌ជាច្រើននៅជុំវិញពិភពលោកផងដែរ។ ការបរិច្ចាគទឹកប្រាក់ដ៏ច្រើនគឺជារឿងល្អប្រសើរ និងគួរឲ្យគោរពទៅហើយ តែយ៉ាងណាក្តីមានមហាជនជាច្រើនបានសំណូមពរលោកមហាសេដ្ឋីរូបនេះឲ្យជួបរិច្ចាគប្រាក់មួយចំនួន ដើម្បីសង្គ្រោះបរិស្ថានភពផែនដី ឬអ្នកអត់មានផ្ទះសម្បែងខ្លះផង។ ក្រោយទទួលបានមតិសំណូមពរជាច្រើនពីសំណាក់មហារជននៅជុំវិញពិភពលោក ពេលនេះលោកមហាសេដ្ឋី Hansjörg Wyss បានឆ្លើយតមជាសាធារណៈជាមួយនឹងការផ្តល់ជូនជាពិសេសមួយហើយ។ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន TRUTHTHEORY ដែលបានដកស្រង់យកសារពីបណ្តាញសង្គម
September 20, 2019









