Khmernote Media
  • បច្ចេកវិទ្យា

    ជាលទ្ធផលក្នុងទីផ្សាររបស់ស៊េរី Samsung Galaxy A70 គិតចាប់តាំងតែពីការបង្ហាញខ្លួនត្រូវបានគេមើលឃើញថា មានភាពល្អប្រសើរគ្រាន់បើ ប៉ុន្តែបញ្ហាតែមួយគត់ដែលវាជួបប្រទះគឺជាកាម៉េរា ដែលមានគុណភាពមិនសូវប្រកួតប្រជែងជាមួយគេបានឡើយ។ បើយោងតាមការចុះផ្សាយរបស់ The Android Authority បានឲ្យដឹងថា អ្វីៗនឹងអាចផ្លាស់ប្តូរសាជាថ្មីនៅក្នុងខែកញ្ញានេះ ដោយសារតែ Samsung អាចនឹងបង្ហាញខ្លួនស៊េរី Galaxy A70s ជំនាន់ថ្មីរបស់ខ្លួនជាផ្លូវការជាមិនខាន។ ស៊េរីថ្មីនឹងបំពាក់មកជាមួយនឹងកាម៉េរាទំហំធំជាងជំនាន់មុន ដែលមានត្រឹមតែ 32MP ទៅដល់ 64MP ជំនួសវិញ។ ប្រភពដដែលបានសរសេរទៀតថា ការបង្ហាញខ្លួនដំបូងអាចនឹងធ្វើឡើងនៅក្នុងប្រទេសឥណ្ឌា ហើយស៊េរីនេះនឹងអាចមានម៉ូដែលចំនួន២ផ្សេងគ្នា ប៉ុន្តែជឿជាក់ថានឹងមានរូបរាងស្រដៀងគ្នាទៅនឹង Galaxy A30s និង Galaxy

    September 23, 2019
  • អន្តរជាតិ

    វិទ្យាស្ថានត្បូង និងគ្រឿងអលង្ការថៃ (GIT) បានព្រមានឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះមាសក្លែងក្លាយ ដែលកំពុងមានលក់នៅក្នុងទីផ្សារ។ លោកស្រី Duangkamol Jiambutr ប្រធានវិទ្យាស្ថានខាងលើនេះបានឲ្យដឹងថា បច្ចុប្បន្នមានមាសក្លែងក្លាយ (Cloned Gold) ជាច្រើនកំពុងត្រូវបានគេចែកចាយនៅលើទីផ្សារ ហើយមាសទាំងនោះត្រូវបានគេប្រើប្រាស់បច្ចេកវិទ្យាខ្ពស់បំផុតក្នុងការបង្កើតវាឡើង ដូចនេះគេពិបាកត្រួតពិនិត្យមើលពីភាពសុទ្ធ និងមិនសុទ្ធរបស់មាសដោយវិធីធម្មតាណាស់។ លោកស្រ្តីបានបន្តថា ដើម្បីត្រួតពិនិត្យមើលមាសទាំងនោះ គេត្រូវប្រើប្រាស់ម៉ាស៊ីនស្កេន ឬខួងផ្ទៃរបស់មាស ដើម្បីពិនិត្យសាច់ខាងក្នុងរបស់វាតែម្តង ព្រោះថាជាទូទៅមាសក្លែងក្លាយនេះជាប្រភេទមាសដុំក្រាស់ៗ បង្កប់នូវលោហធាតុនៅផ្នែកខាងក្នុង ហើយពីក្រៅស្រោបដោយមាសក្លែងក្លាយ ហើយវាមានទម្ងន់ដូចមាសពិតៗអីចឹង។ យោងតាមការបញ្ជាក់នៅរបស់សារព័ត៌មាន BANGKOKPOST បានឲ្យដឹងថា មាសក្លែងក្លាយមានប្រភពចែកចាយខ្លាំងនៅតាមបណ្ដាញអ៊ីនធឺណិតជាមួយនឹងតម្លៃថោកជាមាសធម្មតាបន្តិច ហើយរហូតមកទល់នឹងពេលនេះមាសក្លែងក្លាយកំពុងតែមានវត្តមានច្រើនណាស់ដែរនៅក្នុងទីផ្សារលក់មាស និងគ្រឿងអលង្ការទូទៅ៕ អត្ថបទ៖ ភក្តី

    September 23, 2019
  • សុខភាព

    ការ​សម្រាល​នៅ​មុន ៣៧ សប្ដាហ៍​នៃ​ការ​ពពោះ ជា​ការ​សម្រាល​កូន​មុន​ខែ ដែល​ករណី​នេះ​ជួប​ផល​វិបាក​ច្រើន ទាំង​ម្ដាយ​ទាំង​កូន ហើយ​អ្នក​ដែល​ប្រឈម​​គ្រោះ​ថ្នាក់​ខ្លាំង​ជាង​គេ​គឺ​ទារក​ទើប​នឹង​កើត​នេះ​ឯង។ ក្នុង​បទ​សម្ភាស​ជាមួយ Hello លោកស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេស​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​មាតា បាន​ពន្យល់​លម្អិត​អំពី​ផល​វិបាក​ផ្សេងៗ​នៃ​ការ​សម្រាល​កូន​មុន​ខែ។ ១- ផល​ប៉ះពាល់​ចំពោះ​ទារក​កើត​មិន​គ្រប់ខែ – មាន​បញ្ហា​ដង្ហើម៖ ទារក​កើត​មុន ៣៤ សប្ដាហ៍ មាន​វិបត្តិ​ផ្លូវ​ដង្ហើម​ធ្ងន់​ធ្ងរ ព្រោះ​សរីរាង្គ​ប្រព័ន្ធ​ដក​ដង្ហើម (សួត) មិន​ទាន់​លូតលាស់​ពេញលេញ មិន​អាច​ធ្វើ​សកម្មភាព​ខ្លួន​ឯង​បាន ដែល​គ្រូពេទ្យ​នឹង​ជួយ​តាម​វិធី​ដាក់​សប់​បំពង់​ខ្យល់​ដើម្បី​ជួយ​សួត​ទារក។ – វិបត្តិ​ប្រព័ន្ធ​រំលាយ​អាហារ៖ ទារក​កើត​មិន​គ្រប់​ខែ មិន​ទាន់​ចេះ​បឺត​ជញ្ជក់​យក​សារធាតុ​ចិញ្ចឹម​ដោយ​ខ្លួន​ឯង​នោះ​ទេ

    September 23, 2019
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ ក្មេងប្រុសម្នាក់បានជាប់ដៃនៅក្នុងជណ្ដើរយន្ត ខណៈដែលគេកំពុងជិះជណ្ដើរយន្ត និងយកដៃទៅអង្អែលលេងលើបង្កាន់ដៃជណ្ដើរយន្តបណ្តើរផង។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងផ្សារទំនើប Klang League Wholesale City Plaza ដែលស្ថិតនៅក្នុងរដ្ឋ Selangor នៃប្រទេសម៉ាឡេស៊ី។ ក្មេងប្រុសរងគ្រោះត្រូវបានគេរាយការណ៍ថា មានអាយុត្រឹមតែ ៣ ឆ្នាំប៉ុណ្ណោះ ហើយក្នុងថ្ងៃកើតហេតុនោះរូបគេបានទៅផ្សារជាមួយនឹងម្តាយរបស់គេ។ សាក្សីនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុម្តាយកូនពីរនាក់នេះបានជិះជណ្ដើរយន្តចុះមកក្រោយជាមួយគ្នា ដោយស្ត្រីជាម្តាយបានកាន់ដៃកូនម្ខាង ខណៈកុមាររងគ្រោះបានយកដៃម្ខាងទៀតទៅអង្អែលលេងបង្កាន់ដៃជណ្ដើរ។ លុះចុះដល់ជាន់ក្រោយហើយ កុមាររងគ្រោះនៅតែមិនដកដៃចេញពីបង្កាន់ដៃជណ្ដើរទៀត ទើបធ្វើឲ្យគាបដៃជាប់ក្នុងជណ្ដើរយន្តតែម្តង។ ភ្លាមៗក្រោយកើតហេតុក្រុមការងារជួយសង្គ្រោះបានទៅធ្វើអន្តរាគមន៍បានទាន់ពេលវេលា ហើយហេតុការណ៍នេះបានធ្វើឲ្យដៃរបស់កុមាររងគ្រោះមានរបួសធ្ងន់ធ្ងរតែមិនដាច់នោះទេ។ តាមរយៈបទពិសោធណ៍អាក្រក់នេះ សូមអាណាព្យាបាលគ្រប់រូបត្រូវប្រុងប្រយ័ត្នជាមួយនឹងកូនតូចៗឲ្យបានគ្រប់ពេលវេលា ព្រោះបើប្រហែលតែបន្តិចគ្រោះថ្នាក់នឹងអាចកើតឡើងភ្លាមដូចក្នុងករណីខាងលើនេះអីចឹង៕   អត្ថបទ៖ ភក្តី

    September 23, 2019
  • PR

    « ហ្លួងព្រះស្តេចកន» ដែលជាខ្សែភាពយន្តខ្មែរប្រវត្តិសាស្ត្រខ្នាតធំ ទទួលបានភាពល្បីល្បាញតាំងពីឆ្នាំ២០១៧ រហូតមកដល់ពេលនេះ នឹងវិលត្រឡប់មកសាជាថ្មីក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌម្តងទៀត ដោយផ្តល់ជូននូវតម្លៃសំបុត្រចូលទស្សនាយ៉ាងពិសេសថែមទៀតផង។ ក្រោមស្នាដៃនិពន្ធយ៉ាងយកចិត្តទុកដាក់ពីសំណាក់ ឯក ឧត្តម ម៉ៅ អាយុទ្ធដែលលោកបានចំណាយពេលរហូតដល់ទៅ២ឆ្នាំ ជាមួយនឹងឆន្ទៈ កម្លាំងកាយ ចិត្ត និងថវិកាយ៉ាងច្រើន ដើម្បីធ្វើយ៉ាងណាឱ្យរឿងប្រវត្តិសាស្ត្រនេះ បានសាយភាយទៅដល់មហាជន ក៏ដូចជាក្មេងៗជំនាន់ក្រោយឱ្យបានដឹង បានឃើញ។ ក្នុងនោះ ក៏មានការចូលរួមសម្តែងពីតារាល្បីៗ ដូចជា លោក ទេព រិនដារ៉ូ, កញ្ញា ស៊ិន សក្កដា លោក រស់ សោភ័ណ្ឌ, កញ្ញា ឆុំ

    September 23, 2019
  • បច្ចេកវិទ្យា

    យោងតាមប្រភពព័ត៌មាន Phonearena បានឲ្យដឹងថា ក្រុមហ៊ុន Google បានសម្រេចចិត្តលុបចោលកម្មវិធីរបស់ Android ចំនួន២ ដែលជឿជាក់បច្ចុប្បន្នកំពុងដំណើរការជាមួយនឹងទូរស័ព្ទប្រមាណជា១,៥លាន។ កម្មវិធីទាំង២មានការងារសំខាន់គឺរកលុយតាមរយៈការដាក់ផ្សាយពាណិជ្ជកម្ម pop-up ដែលវាអាចឲ្យអ្នកប្រើប្រាស់អាចចុចទៅលើផ្ទាំងផ្សាយពាណិជ្ជកម្មដោយចៃដន្យ និងចំណាយលុយ ដើម្បីចុះឈ្មោះលើកម្មវិធីនានាផង។ អ្នកមិនបានចាប់អារម្មណ៍ទេថា តើវានឹងប៉ះពាល់អ្នកយ៉ាងណា ប៉ុន្តែរាល់ពេលដែល យើងប្រើប្រាស់វាកម្មវិធីទាំងពីរនោះ វានឹងទាញយកថាមពលរបស់ទូរស័ព្ទរបស់អ្នកខ្លាំងជាងមុន ហើយអាចទាញយកទិន្នន័យផ្សេងទៀតពីទូរស័ព្ទរបស់អ្នកផងដែរ។ ការរកឃើញផលប៉ះពាល់នេះត្រូវបានធ្វើឡើងដោយក្រុមហ៊ុនសុវត្ថិភាពទូរស័ព្ទ Wandera ដោយបង្ហាញថា កម្មវិធី Sun Pro Beauty Camera មានអ្នកប្រើប្រាស់បច្ចុប្បន្ន១លានខណៈដែលកម្មវិធី Funny Sweet Beauty Selfie Camera

    September 23, 2019
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ នារសៀល ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស បានជូនដំណើរបងប្អូនពលករ-ពលការិនីចំនួន ៣០នាក់ ទៅបម្រើការងារនៅសាធារណរដ្ឋកូរ៉េ។ ឆ្លៀតក្នុងឱកាសនេះ គណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេសក៏បានផ្តាំផ្ញើបងប្អូនឱ្យថែទាំសុខភាព គោរពច្បាប់ការងារ និងជូនពរទទួលបានជោគជ័យក្នុងពេលបំពេញការងារនៅសាធារណរដ្ឋកូរ៉េ។ ក្នុងនោះដែរ តំណាងក្រសួងមុខរបរ និងការងារកូរ៉េ (HRD-Korea)ប្រចាំនៅកម្ពុជា ក៏បានលើកឡើងពីបញ្ហាជំងឺផ្តាសាយជ្រូកអាហ្វ្រិកនៅសាធារណរដ្ឋកូរ៉េ ដែលតម្រូវឱ្យពលករ-ពលការិនីបរទេសទាំងអស់ ដាច់ខាតមិនត្រូវនាំយកសាច់ស្រស់ សាច់ក្រៀម និងផលិតផលកសិកម្មដែលអាចមានមេរោគឆ្លងចូលទៅសាធារណរដ្ឋកូរ៉េឡើយ។ បន្ទាប់ពីបានសំណេះសំណាល និងណែនាំព័ត៌មានអំពីផលិតផលហាមឃាត់មិនឱ្យយកចូលសាធារណរដ្ឋកូរ៉េទៅកាន់បងប្អូនពលករ-ពលការិនីរួចមក តំណាងក្រសួងមុខរបរ និងការងារកូរ៉េ (HRD-Korea) ក៏បានធ្វើការត្រួតពិនិត្យវ៉ាលីរបស់បងប្អូនពលករ-ពលការិនីដោយផ្ទាល់ ដើម្បីបញ្ជាក់ថា បងប្អូនពិតជាមិនបាននាំយកផលិតផលហាមឃាត់ក្នុងការនាំចូលទៅសាធារណរដ្ឋកូរ៉េប្រាកដមែនផងដែរ។ ជាចុងក្រោយ

    September 22, 2019
  • សុខភាព

    ​បញ្ហា​ឡើង​មុន ស្ទើរ​តែ​គ្រប់គ្នា​ទាំង​ស្រីទាំង​ប្រុស​សុទ្ធ​តែ​ជួប​ប្រទះ។ ប៉ុន្តែ អ្នកខ្លះ​មាន​បញ្ហា​ធ្ងន់​រហូត​ដល់​មាន​ស្នាម​ខូង​ក្រោយ​កើត​មុន​ទៀត​ផង។ អ៊ីចឹង “Hello គ្រូពេទ្យ” នឹង​ប្រាប់​លម្អិត​ពី​បញ្ហា​នេះ ក្រែង​លោ​អាច​ជា​គន្លឹះ​ឲ្យ​បាន​ដឹង។ ១- មូល​ហេតុ​បង្ក​ឲ្យ​មាន​មុន កត្តា​ផ្សេងៗរួម​ចំណែក​ឲ្យ​កើត​មុន រួម​មាន ការ​បញ្ចេញ​ក្រពេញ​ខ្លាញ់​កើន​ឡើង​ ការ​កកើត​កោសិកា​ខ្លាញ់ ជំងឺ​ដុំ​ពក​ស្បែក​ដោយ​សារ​ចាល់​ផ្តុំ​ជាតិ​ការ៉េទែន នៅ​ក្នុង​រន្ធ​រោម ដែល​កត្តា​នេះ​ជំរុញ​ឲ្យ​មាន​ការ​រលាក​ និង​ការ​បញ្ចេញ​អ័រម៉ូន​មិន​ប្រក្រតី។ ជំងឺ​មុន​ច្បាស់​ជា​បន្សល់​ទុក​នូវ​ស្លាក​ស្នាម ហើយសម្លាក​​មុន ​តាម​ធម្មតា​ជា​កាក​សរសៃ​ខូឡាជែន ដែល​លេច​ឡើង​នៅ​ខាង​ក្នុង​ស្រទាប់​ស្បែក​។ ២- ទម្រង់​សម្លាក​បង្ក​ដោយ​សារ​មុន ទម្រង់​សម្លាក​មុន រួម​មាន​ផ្ទាំង​ស្បែក​ពពាល​ ការ​ប្រែ​សម្បុរ​ស្បែក​ខុស​ធម្មតា​ សម្លាក​របស់ជាលិកា​ និង​ការ​បាត់​បង់​ជាលិកា។ + ផ្ទាំង​ស្បែក​ពពាល​មាន​លក្ខណៈ​សំប៉ែត ដោយ​មាន​ចំណុច​ពណ៌​ក្រហម​ បញ្ជាក់​ថា

    September 22, 2019
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅចំណុចរង្វង់មូល-កួចកាណុង(ស្ពានជ្រោយចង្វារ) រវាងរថយន្តទំនើបម៉ាក McLaren 720s មានស្លាកលេខភ្នំពេញ 2AW-0720 ជាមួយនឹងរថយន្ត ម៉ាក ហ៊ីយ៉ាន់ដាយ ស្លាកលេខ ភ្នំពេញ 3A-7593។ ដោយយោងតាមព័ត៌មានជាបឋមនូវករណីនេះរថយន្តទំនើបម៉ាក McLaren 720s តម្លៃកន្លះលានដុល្លារ បានរងការខូចខាតផ្នែកខាងឆ្វេងផុងចូលក្នុង​ ។ យ៉ាងណាមិញរថយន្តទាំងពីរត្រូវបានដឹកយកទៅរក្សាទុក ដើម្បីដោះស្រាយតាមផ្លូវច្បាប់។ ព័ត៌មានលម្អិតនឹងជម្រាបជូនពេលក្រោយ៕ ប្រភព៖ BTV / បងម៉េងអ្នកសារព័ត៌មាន

    September 21, 2019
  • បច្ចេកវិទ្យា

    បរទេស: នាពេលកន្លងមកនាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បានធ្វើការអះអាងយ៉ាងច្បាស់ហើយថាទូរស័ព្ទម៉ូដែល iPhone 11 ជាទូរស័ព្ទដែលមានកញ្ចក់ក្រាស់បំផុតមិនធ្លាប់មាននៅក្នុងចំណោមស្មាតហ្វូនទាំងឡាយ។ ប៉ុន្តែនៅថ្ងៃចេញលក់ទូរស័ព្ទនោះ Tom’s Guide បានបង្ហាញនូវភស្តុតាងថ្មីមួយ ដែលមានភាពពិតផ្ទុយស្រឡះពីការអះអាងទាំងនោះ។ ការពិតត្រូវបានបង្ហាញនៅក្រោយពេល iPhone 11 មួយគ្រឿងត្រូវបានទម្លាក់ពីលើកំពស់ត្រឹមចង្កេះមនុស្សធម្មតាជាលទ្ធផលវាបានប៉ះខ្លាំងទៅអេក្រង់ខាងមុខយ៉ាងខ្លាំង និងបានធ្វើឲ្យ iPhone 11 Pro មួយគ្រឿងនេះមិនអាចដំណើរអេក្រង់បានធម្មតាឡើងវិញនោះឡើយ។ កំពស់នេះត្រូវបានគេជឿជាក់ថា ជាកំពស់ដែលជាធម្មតាប្រហាក់ប្រហែលទៅនឹងហោប៉ាវ ដែលជាកន្លែងទូរស័ព្ទនៃមនុស្សភាគច្រើននឹងអាចធ្លាក់ចេញពីដៃរបស់គេ។តាមរយៈការដកស្រង់បទពិសោធមួយនេះអាចឲ្យយើងដឹងបានថា អ្នកប្រើប្រាស់គួរតែចំណាយលុយទិញស្រោមទូរស័ព្ទមួយផងដែរ ដើម្បីការពារម៉ូដេលថ្មីដែលមានតម្លៃថ្លៃមួយនេះ៕ Okay, if you wondered, this

    September 21, 2019