Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប ៖ ក្រុមការងាររបស់នាយកដ្ឋានទ្រទ្រង់បច្ចេកទេសនិងគម្រោងអន្ដរវិស័យនៃអាជ្ញាធរជាតិអប្សរា បានឈូសឆាយដីរៀបចំដាំស្មៅនៅទីតាំងអតីតចំណតរថយន្តបណ្តោះអាសន្នមុខប្រាសាទអង្គរវត្តក្នុងគោលបំណងបង្កើនទេសភាពបៃតងនិងសោភ័ណភាពស្រស់បំព្រងនៅជុំវិញបរិវេណប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ។ តាមផែនការនៃគម្រោងការរៀបចំនាពេលនេះ គឺមានទាំងការដាំស្មៅនិងប្រភេទដើមឈើដើម្បីលម្អបរិវេណនោះផងដែរ ក្នុងនោះនឹងមានការដាំស្មៅចំនួន៩ពាន់ម៉ែត្រការ៉េ ដាំដើមក្រវ៉ាន់ព័ទ្ធជុំវិញ៣០០ដើម និងឈើធ្នង់៦០ដើម។ សូមបញ្ជាក់ថា ទីតាំងអតីតចំណតបណ្ដោះអាសន្នមុខប្រាសាទអង្គរវត្តត្រូវបានបញ្ឈប់នូវប្រតិបត្តិការចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ ដោយតម្រូវឱ្យយានជំនិះគ្រប់ប្រភេទចូលចតក្នុងចំណតរៀបចំរួចរាល់ដែលស្ថិតនៅផ្នែកខាងត្បូងឈៀងខាងលិច និងចំងាយប្រមាណ២០០ម៉ែត្រពីទីតាំងចាស់៕ ប្រភព ៖ មន្ទីរទេសចរណ៍ខេត្តសៀមរាប

    September 25, 2019
  • ព័ត៌មានជាតិ

    ខេត្តកណ្តាល៖ លោកតា យ៉ែម សៀន អាយុ៧២ឆ្នាំ ដែលមានជំងឺប្រចាំកាយ និងភរិយា​លោកយាយ ​ឡូត ផាច អាយុ៦៨ឆ្នាំ មានមុខរបរដើរបេះបន្លែលក់ និងស៊ីឈ្នួលច្រកស្វាយឱ្យគេ រស់នៅភូមិបត់តាជី១ ស្រុកព្រែកហូរ ខណ្ឌតាខ្មៅ ក្រុងតាខ្មៅ ខេត្ដកណ្ដាល មានកូនបួននាក់ (ប្រុស២នាក់ និងស្រី២នាក់) បានសម្ដែងនូវក្ដីរំភើបសប្បាយរីករាយ លាយឡំជាមួយទឹកភ្នែក ពេលដែលសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ភរិយាដ៏ឧត្តុង្គឧត្តម​របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា​ ជួយបំពេញក្ដីស្រមៃរបស់ពួកគាត់ ដែលចង់បានត្រឹមផ្ទះស្អាតតូចមួយសម្រាប់ងាយស្រួលជ្រកកោនពេល ភ្លៀងផ្គរ

    September 25, 2019
  • អន្តរជាតិ

    ក្មេងស្រីជនជាតិចិនអាយុ ១៤ ឆ្នាំ បានរងរបួសធ្ងន់ធ្ងររហូតត្រូវស្លាប់បាត់បង់ជីវិត ក្រោយនាងបានព្យាយាមចម្អិនពោតលីងដាក់ក្នុងកំប៉ុងទឹកក្រូចដោយមើលតាមវីដេអូនៅក្នុងបណ្តាញសង្គម YouTube។ តាមការចុះផ្សាយនៅក្នុងសារព័ត៌មានបរទេសបានឲ្យដឹងថា វីដេអូគំរូដែលក្មេងស្រ្តីរងគ្រោះអនុវត្តតាមនោះត្រូវបានបង្ហោះដោយ Channel ដែលមានឈ្មោះថា Ms Yeah ហើយម្ចាស់ Channel មានឈ្មោះពិតប្រាកថា Zhou Xiaohu ជាជនជាតិមានអាយុ ២៥ ឆ្នាំ។ Channel មួយនេះតែងបង្ហោះវីដេអូទាក់ទងនឹងការចម្អិនអាហារប្លែកៗទាំងសម្រាប់ការកំសាន្ត និងសម្រាប់ធ្វើអាហារញ៉ាំមែនទែនផង ហើយ Channel នេះមានអ្នក subscribe រហូតដល់ ៧ ​លាននាក់ និងមាន Fans រហូតដល់  ៨

    September 25, 2019
  • បច្ចេកវិទ្យា

    អតិថិជនមិនតិចឡើយ ដែលកំពុងទន្ទឹងរងចាំការមកដល់នៃម៉ូដែល Samsung Galaxy Fold ហើយបើទោះបីជាតម្លៃរបស់វាខ្ពស់ក្បែរទៅនឹង ២ ០០០ដុល្លារក្តី ប៉ុន្តែអតិថិជននៅអាមេរិកកំពុងមានអារម្មណ៍រីករាយ ដោយសារតែជឿជាក់ថា វានឹងបង្ហាញខ្លួនជាផ្លូវការនាថ្ងៃសុក្រទី២៧ ខែកញ្ញាខាងមុខនេះហើយ។ ថ្មីៗនេះ Samsung បានធ្វើសេចក្តីប្រកាសថា ខ្លួនបានធ្វើការកែប្រែបច្ចេកវិទ្យាមួយចំនួនទៅលើស្មាតហ្វូនបត់របស់ខ្លួនមួយនេះទាំងវត្ថុធាតុដើម និងបច្ចេកវិទ្យាផងដែរ។ក្រុមហ៊ុនក៏បានអះអាងអំពីការកែប្រែយ៉ាងពិស្តារផងដែរ ដែលខុសទៅនឹងព័ត៌មានដែលធ្លាប់ផ្តល់ឲ្យកាលពីដើមខែម្តងហើយនោះ។ តាមផែនការ Samsung នឹងធ្វើការដាក់លក់ម៉ូដែលចំនួន២នៃស៊េរី Galaxy Fold ដែលអាចបត់បាននេះនៅក្នុងប្រទេសអាមេរិកសម្រាប់តែអ្នកប្រើប្រាស់បណ្តាញទូរស័ព្ទរបស់ AT&T ប៉ុណ្ណោះក្រៅពីនេះអតិថិជនអាចធ្វើការកម្ម៉ង់ និងបញ្ជាទិញតាមរយៈហាងលក់ទូរស័ព្ទរាយរបស់ Samsung នៅគ្រប់ទីកន្លែងផងដែរដោយក្នុងនោះជឿជាក់ថា តម្លៃក្នុងពេលលក់លើទីផ្សារដំបូងគឺប្រមាណជា ១ ៩៨០ដុល្លារ៕   អត្ថបទ៖

    September 25, 2019
  • ព័ត៌មានជាតិ

    រដូវកាលបុណ្យភ្ជុំបិណ្ឌនេះក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា បងប្អូនប្រជាពលរដ្ឋអាចជិះរថភ្លើងដោយឥតគិតថ្លៃ។ ដោយ ចាប់ពីថ្ងៃទី​ ២៥​ ដល់​ ៣០​ កញ្ញា​ ឆ្នាំ២០១៩ បងប្អូនប្រជាពលរដ្ឋអាចជិះរថភ្លើងដោយឥតគិតថ្លៃជាមួយកាលវិភាគ និងខ្សែររថភ្លើងចំនួនបីដូចខាងក្រោម៖ – ភ្នំពេញ ទៅ ពោធិសាត់ – ពោធិសាត់ ទៅ ភ្នំពេញ – ប៉ោយប៉ែត ទៅ ពោធិសាត់ – ពោធិសាត់ ទៅ ប៉ោយប៉ែត – ភ្នំពេញ ទៅ ព្រះសីហនុ –

    September 25, 2019
  • ព័ត៌មានជាតិ

    យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ដើម្បីថែរក្សាសោភ័ណភាព អនាម័យ បរិស្ថានរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់កុំបញ្ចេញសំរាមមកដាក់នៅតាមដងផ្លូវសាធារណៈ ដោយរក្សាទុកដាក់សំរាមឲ្យបានត្រឹមត្រូវនៅទីតាំងរៀងៗខ្លួនបណ្តោះអាសន្ន ក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌចាប់ពីថ្ងៃទី២៧-២៩ ដោយសារតែបុគ្គលិកប្រមូលសំរាមត្រូវបានឈប់សម្រាកទៅស្រុកកំណើរនៅតាមបណ្តាខេត្តនានា ហើយធ្វើឲ្យការប្រមូលសំរាមមានភាពរអាក់រអួលមិនបានពេញលេញ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមចំណែកថែរក្សាអនាម័យបរិស្ថានឲ្យបានត្រឹមត្រូវនៅទីតាំងរៀងៗខ្លួនឲ្យបានល្អប្រសើរ៕ អត្ថបទ៖ សេម

    September 25, 2019
  • បច្ចេកវិទ្យា

    អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលក្រុមហ៊ុនផលិតទូរស័ព្ទធំបំផុតលើលោករបស់អាមេរិក Apple គឺមានឈ្មោះជាក្រុមហ៊ុនស្មាតហ្វូនតែមួយគត់ ដែលនៅតែបន្តដំណើរការបច្ចេកវិទ្យាសាកថ្មទូរស័ព្ទ ដែលមានកម្លាំងខ្សោយទៅលើម៉ូដែលដ៏មានតម្លៃរបស់ខ្លួន។ ក្រុមហ៊ុនដែលមានមូលដ្ឋានទៅទីក្រុង Cupertinho មួយនេះត្រូវបានគេជឿជាក់ថា នៅតែប្រើប្រាស់ឆ្នាំងសាក ដែលមានកម្លាំងត្រឹមតែ 5W ខណៈក្រុមហ៊ុនផ្សេងៗលោតដល់ 40W ទៅ 50W ទៅហើយ។ ក្នុងនោះគេបានដឹងទៀតថា រាល់ការសាកថ្មទូរស័ព្ទ iPhone នីមួយៗត្រូវចំណាយពេលទៅដល់៣ម៉ោង ដើម្បីសាកបានពេញ។ ប៉ុន្តែសម្រាប់ឆ្នាំ២០១៩នេះ ទីបំផុត Apple បានធ្វើការកែប្រែខ្លួនបន្តិចតាមរយៈដុំសាកជំនួយមួយ ដែលប្រើប្រាស់ការតភ្ជាប់ USB-C និងអះអាងថា មានកម្លាំង 18W ជាមួយនឹងស៊េរីចុងក្រោយបំផុតរបស់ខ្លួនគឺ iPhone 11។

    September 25, 2019
  • ព័ត៌មានជាតិ

    បាត់ដំបង៖ រដូវភ្ជុំបិណ្ឌផង កូនប្រុសតិរច្ឆានទាញកាំបិតកាប់ឪពុក​ម្តាយឲ្យរងរបួសធ្ងន់ធ្ងរ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ មាន​ករណីហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស កូនប្រើកាំបិតកាប់ឪពុក-ម្ដាយបង្កើតនៅចំណុច ត្រាំសសរ ភូមិឆាយរំពាត់ ឃុំកន្ទឺ២ ស្រុកបាណន់​ ខេត្តបាត់ដំបង។ ជនសង័្សយរូបនោះឈ្មោះ លុយ សុធី (ហៅជយ) ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ ខាងលេី។ ហើយជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធឈ្មោះ លុយ វ័រ ភេទប្រុស អាយុ ៦៧ឆ្នាំ (ឪពុកបង្កើត) រងរបួសធ្ងន់ត្រង់ក្បាលធ្ងន់ធ្ងរ និង ឈ្មោះ ស៊ុន

    September 25, 2019
  • សុខភាព

    អាហ្សង់ទីន ដែល​ត្រូវគេស្គាល់ថា ជា​រដ្ឋធានី​រ៉ូមែនទិក នៃ​តំបន់​អាមេរិកខាងត្បូង កំពុង​ប្រឈម​នឹង​វិបត្តិ​ការរួមភេទ​ដោយ​គ្មាន​សុវត្ថិភាព ដោយសារ​តែ​តម្លៃ​ស្រោមអនាម័យ ឡើងថ្លៃ​យ៉ាងខ្លាំង។ អ្នកជំនាញ ព្រមានថា គូស្នេហ៍​ប្រឈម​ឆ្លង​ជំងឺ​កាមរោគ។ ការឡើងថ្លៃ​ស្រោមអនាម័យ​នេះ ដោយសារ​សេដ្ឋកិច្ច​អាហ្សង់ទីន រំពឹង​ថា នឹង​ធ្លាក់ចុះ ២,៦% នៅ​ឆ្នាំ២០១៩នេះ ហើយ​អតិផរណា​ប្រចាំ​ឆ្នាំ កើនឡើង​លើស ៥០%។ តម្លៃ​រូបិយវត្ថុ ប៉េសូ (Peso) របស់​អាហ្សង់ទីន បាន​ធ្លាក់ចុះ ប្រមាណ​ជិត ៧០% ធៀប​នឹង​តម្លៃ​ប្រាក់​ដុល្លារ​អាមេរិក ចាប់តាំង​ពី ២០១៨​មក ហើយ​បាន​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ការ​នាំចូល និង​ការប្រើប្រាស់។ រីឯ​ស្រោមអនាម័យ​ភាគច្រើន ត្រូវបាន​នាំចូល ដូច្នេះ​ការធ្លាក់ចុះ​តម្លៃ​រូបិយវត្ថុ

    September 25, 2019
  • អន្តរជាតិ

    រូបសំណាកសត្វតោដ៏ធំនៅក្នុងតំបន់កំសាន្ត Sentosa នៃប្រទេសសិង្ហបុរីទំនងជាលេងមានវត្តមានទៀតហើយ ក្រោយគេបានប្រកាសថានឹងកម្ទេចចោលនៅក្នុងថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០១៩ ខាងមុននេះ។ សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងជាសាធារណៈ និងមានគោលបំណងចង់ប្រាប់ឲ្យភ្ញៀវទេសចរណ៍ ដែលមិនទាន់បានមកថតរូបជាមួយរូបសំណាកសត្វតោកម្ពស់ ៣៧ ម៉ែត្រនេះ រួសរាន់មកថតរូបទុកជាអនុស្សាវរីយ៍មុនពេលរូបសំណាក់ត្រូវបានគេកម្ទេចចោលទាំងស្រុង។ យោងតាមលោក Quek Swee Kuan ប្រធានគ្រប់គ្រងតំបន់កំសាន្ត Sentosa បានឲ្យដឹងថា ក្រោយកម្ទេចរូបសត្វតោនេះចោលគេពុំទាន់មានគម្រោងត្រូវសាងសង់វាឡើងវិញនៅកន្លែងណានោះទេ ហើយបើគ្មានភាពចាំបាច់គេនឹងមិនសង់វាឡើងវិញតែម្តង។ ប្រធានគ្រប់គ្រងរូបនេះបានបញ្ជាក់ថា មូលហេតុដែលគេកម្ទេចរូបសំណាកសត្វតោនេះចោល ក៏ព្រោះគេត្រូវការអភិវឌ្ឍន៍បន្ថែម និងកែច្នៃកន្លែងមួយចំនួន ដើម្បីបន្តទាក់ទាញភ្ញៀវទេសចរណ៍ទាំងចាស់ និងថ្មីឲ្យមកកំសាន្តនៅតំបន់នេះកាន់តែច្រើនថែមទៀត។ តាមគម្រោងរបស់លោកនាយករដ្ឋមន្តី្រសឹង្ហបុរី Lee Hsien Loong គេនឹងចំណាយលុយប្រមាណជា

    September 25, 2019