- Khmernote Media
- ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រោមការចង្អុលដឹកនាំពី ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ចន្ទ័ថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានសហការជាមួយប៉ុស្តិ៍ច្រកទ្វារអាសយានដ្ឋានអន្តរជាតិភ្នំពេញ នៃនាយកដ្ឋានច្រកទ្វារទី១ ធ្វើការបណ្តេញចេញជនជាតិចិនចំនួន ១១៦នាក់។ នគរបាលអន្តោប្រវេសន៍បានឲ្យដឹងថា ជនជាតិចិនទាំង ១១៦នាក់ ស្រី ២៩នាក់ ត្រូវបាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ក្រាបកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងបទល្មើសក្លែងបន្លំ ឆបោកតាមប្រពន្ធ័ទូរគមនាគមន៍ ( VOIP) តាមយន្តហោះពិសេសចំនួន ០២គ្រឿង
September 30, 2019 - សុខភាព
ការបន្សល់ស្នាមសាក់លើខ្លួន អាចជារឿងតុបតែងលម្អ ឬអាចជាការសម្គាល់ព្រឹត្តិការណ៍សំខាន់ៗនៅក្នុងជីវិតរបស់គេ ទោះជាមានគ្នាយើងខ្លះ មិនស្រឡាញ់ ឬមិនឲ្យតម្លៃទូលំទូលាយដល់អ្នកលេងខ្លួនមានសាក់យ៉ាងណាក្ដី។ ការចាក់សាក់ គឺមានទាំងការឈឺចាប់ និងមានស្មុគស្មាញក្នុងប្រឈមមុខនឹងអ្នកជុំវិញខ្លួនមានទាំងមិត្តភ័ក្ដិ និងក្រុមគ្រួសារ បូករួមទាំងការថែទាំឲ្យបានត្រឹមត្រូវ។ យ៉ាងណាមិញ បន្ទាប់ពីចាក់សាក់រួចនោះ មានមនុស្សជាច្រើនមានបំណងចង់លុបចោលវិញ ប៉ុន្តែដោយមិនដឹងពីវិធីក្នុងការលុបចេញវិញឲ្យបានត្រឹមត្រូវ។ ១- ការថែស្នាមសាក់ – ការថែទាំភ្លាមៗ៖ យើងត្រូវរុំ ឬបិទឲ្យបានពី ១ ទៅ ៣ ម៉ោង បន្ទាប់ពីចាក់សាក់រួច។ ការរុំគឺអាចប្រមូលនូវឈាម និងរក្សានូវទឹកថ្នាំសាក់បាន ហើយការរុំអាស្រ័យលើស្នាមសាក់។ ត្រូវរក្សាស្នាមសាក់ឲ្យនៅស្អាត លាងឲ្យបានច្រើនដងក្នុងមួយថ្ងៃ ជាមួយសាប៊ូប្រឆាំងបាក់តេរី និងគ្មានក្លិនដើម្បីចៀសវាងពីការឆ្លងមេរោគ។
September 30, 2019 - អន្តរជាតិ
ចិន៖ ជារឿយៗអ្នកដំណើរជនជាតិចិនតែងធ្វើរឿងប្លែកៗនៅក្នុងព្រលានយន្តហោះ ដែលសកម្មភាពខ្លះកើតឡើងដោយសារតែពួកគេមិនស្តាប់តាមការណែនាំឲ្យបានច្បាស់លាស់ ឬសកម្មភាពខ្លះកើតឡើង ដោយសារតែជំនឿផ្ទាល់ខ្លួនរបស់ពួកគេផ្ទាល់តែម្តង ដូចជាការបោះកាក់ចូលទៅក្នុងម៉ាស៊ីនយន្តហោះដើម្បីសូមសេចក្តីសុខពេលធ្វើដំណើរជាដើម។ ថ្មីៗនេះមានរឿងចម្លែកមួយទៀតបានកើតឡើង គឺមានអ្នកដំណើរម្នាក់បានបើកទ្វារចេញពេលមានអាសន្នរបស់យន្តហោះ ដើម្បីស្រូបយកខ្យល់អាកាស ខណៈយន្តហោះជិតចេញដំណើរទៅហើយ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងប្រលានយន្តហោះក្នុងខេត្ត Wuhan ភាគខាងត្បូងប្រទេសចិន។ ស្ត្រីជាអ្នកបង្កបញ្ហានេះត្រូវបានគេរាយការណ៍ថា មិនធ្លាប់មានបទពិសោធណ៍ជិះយន្តហោះឡើយ ហើយសម្រាប់ការជិះយន្តហោះលើកដំបូងនេះ គាត់ត្រូវអង្គុយនៅជិតទ្វារចេញពេលមានអាសន្នរបស់យន្តហោះ។ ដោយមិនយកចិត្តទុកដាក់នឹងការណែនាំរបស់ក្រុមអ្នកបម្រើការងារលើយន្តហោះ ស្ត្រីអ្នកដំណើររូបនោះក៏សម្រេចបើកទ្វារចេញពេលមានអាសន្នក្នុងគោលបំណងចង់ស្រូបយកខ្យល់អាកាស តែលទ្ធផលបានធ្វើឲ្យយន្តហោះត្រូវពន្យាពេលនៃការហោះហើរអស់មួយម៉ោង ហើយស្ត្រីជាអ្នកបង្កបញ្ហានោះត្រូវប៉ូលិសធ្វើការឃាត់ខ្លួន និងធ្វើការព្រមាណផងដែរ៕ អត្ថបទ៖ ភក្តី
September 30, 2019 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ-អាជីវករនៅឆ្នេរអូរឈើទាលក្រុងព្រះសីហនុប្រាប់បណ្តាញផ្សព្វផ្សាយថា គិតត្រឹមរសៀលថ្ងៃ២៩ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅឆ្នេរអូរឈើទាលមិនសូវមានភ្ញៀវទេសចរណ៍មកលេងកំសាន្តក្នុងថ្ងៃសម្រាកបុណ្យភ្ជុំបិណ្ឌនេះទេ។ ដោយឡែក បើតាមប្រតិបត្តិករទេសចរណ៍ឯកជន និងអ្នកលក់ដូរនៅតាមតំបន់រមណីយដ្ឋានផ្សេងទៀតដូចជានៅតំបន់កោះរ៉ុង តំបន់ទឹកធ្លាក់ក្បាលឆាយ និងថ្មរូងជាដើមអោយដឹងថា តាមរមណីយដ្ឋានទាំងអស់នោះ មានអ្នកទេសចរណ៍ទៅលេងកំសាន្តច្រើនជាងនៅឆ្នេរអូរឈើទាល។ បើគិតមកត្រឹមល្ងាចថ្ងៃដដែលនេះ នៅមិនទាន់មានរបាយការណ៍ផ្លូវការរបស់មន្ទីរទេសចរណ៍ខេត្ត ពីចំនួនអ្នកទេសចរណ៍មកលេងកំសាន្តតាមរមណីយដ្ឋានទេសចរណ៍នានាក្នុងខេត្តព្រះសីហនុ សម្រាប់រដូវបុណ្យភ្ជុំឆ្នាំ២០១៩នេះនៅឡើយ៕ ប្រភព៖ លោក Huy Bunleng
September 30, 2019 - អន្តរជាតិ
ថៃ៖ អាជ្ញាធរថៃបានដាក់ចេញនូវវិធានការថ្មីៗជាបន្តបន្ទាប់ ដើម្បីគ្រប់គ្រងទៅលើក្រុមអ្នកជិះម៉ូតូធំ ក្រោយមានគ្រោះថ្នាក់ចរចរណ៍ជាច្រើនត្រូវបានគេរកឃើញថា បង្កឡើងដោយក្រុមអ្នកជិះម៉ូតូទាំងនេះ។ វិធានការចុងក្រោយមួយដែលអាជ្ញាធរថៃទើបនឹងដាក់ចេញគឺ ហាមម៉ូតូធំមិនឲ្យបើកលើផ្នែកសម្រាប់បើកបរក្នុងល្បឿនលឿនលើដងផ្លូវឡើយ ហើយម៉ូតូធំទាំងអស់ត្រូវបើកបរនៅលើផ្នែកធម្មតាដូចម៉ូតូទូទៅដែរ និងកំណត់ល្បឿនមិនឲ្យបើកបរលើសពី ៨០ គីឡូម៉ែត្រ/មួយម៉ោងនោះទេ។ លោក Chirute Visalachitra អនុលេខាធិការអចិន្រ្តៃយ៍នៃក្រសួងដឹកជញ្ជូនថៃបានឲ្យដឹងថា វិធានការខាងលើនេះអាចធ្វើឲ្យក្រុមអ្នកជិះម៉ូតូធំមិនសូវសប្បាយចិត្តនោះទេ ព្រោះកន្លងមកពួកគេអាចបើកលើផ្នែកពិសេសមួយលើដងផ្លូវ និងអាចបើកបរក្នុងល្បឿនលឿនតាមតែចិត្តពួកគេចង់បាន។ ដោយឡែកសម្រាប់វិធានការខាងលើគឺក្រុមអ្នកជិះម៉ូតូធំទាំងអស់មិនអាចបើកបរតាមចិត្តបានទៀតឡើយពោលគឺត្រូវបើកបរដូចម៉ូតូធម្មតាដែរ ហើយសូម្បីតែបើកទៅជ្រែកម៉ូតូពីរនៅខាងមុខក៏មិនបានដែរ ត្រូវបើកតាមសម្រួលរហូតដល់មានផ្លូវទំនេរច្រើនទើបអាចបើកវារគេបាន។ លោក Chirute Visalachitra បានបញ្ជាក់ថា វិធានការលើនេះមិនមែនជារើសអើង ឬដាក់សម្ពាធទៅលើក្រុមអ្នកជិះម៉ូតូធំនោះទេ តែវាត្រូវបានធ្វើឡើងក្នុងគោលបំណងរក្សាសុវត្ថិភាពលើដងផ្លូវសម្រាប់ប្រជាពលរដ្ឋទូទៅតែប៉ុណ្ណោះ៕ អត្ថបទ៖ ភក្តី
September 30, 2019 - បច្ចេកវិទ្យា
គិតមកត្រឹមពេលនេះ Samsung Galaxy S11 នៅសល់ពេលយ៉ាងហោចណាស់៥ខែមុនការបង្ហាញខ្លួនជាផ្លូវការ ប៉ុន្តែទោះបីជាយ៉ាងណាក្តីព័ត៌មានបែកធ្លាយ ដែលចាប់ផ្តើមជាបន្តបន្ទាប់នោះនឹងក្លាយទៅជារឿងធម្មតា។ តាមរយៈការអះអាងមួយរបស់ SamMobile ដែលចេញផ្សាយនៅក្នុងកាសែត Elec បានបញ្ជាក់ថា Galaxy S11 នឹងក៏មានការអាប់ដេតជាពិសេសមួយផងដែរទៅលើកាម៉េរារបស់ខ្លួន។ មិនមែនទំហំត្រឹមតែ 12MP ឬទំហំ 48MPនោះទេ ប៉ុន្តែកាម៉េរាថ្មីរបស់ Galaxy S11 នឹងមានទំហំរហូតទៅដល់ 108MP។ ការប្រើប្រាស់ទំហំកាម៉េរា 12MP តាំងតែពីឆ្នាំ២០១៦នោះនឹងមានការកែប្រែប្លែកទៅដល់ 108MP ជំនួសវិញ។ Galaxy S10 និង iPhone 11
September 29, 2019 - PR
ភ្នំពេញ _សហគ្រិន វ័យក្មេង អ្នកនាង ទ្រី ដា ណា ដែលជា អគ្គនាយិកា ក្រុមហ៊ុន ដា ណា ទ្រី ខេ ម បូ ឌា ត្រេ ន ឌី ង ខូ អិ ល ធី ឌី រកស៊ី ផ្នែក គ្រឿងសម្អាង ដ៏ ល្បី មួយ បាន ប្រកាស
September 27, 2019 - អន្តរជាតិ
ជនភៀសខ្លួន ១០ នាក់ត្រូវបានគេចាប់ខ្លួននៅក្នុងព្រលានយន្តហោះ Athens ក្នុងប្រទេសក្រិក ក្រោយពួកគេមានបំណងចង់លួចឆ្លងដែនខុសច្បាប់ចូលទៅកាន់តំបន់អឺរ៉ុប។ ជនភៀសខ្លួនបានស្លៀកពាក់ក្នុងឯកសណ្ឋានជាកីឡាករបាល់បោះ និងមានទាំងសម្ភារសម្រាប់លេងបាល់បោះមួយចំនួនជាប់ខ្លួនផង ហើយពួកគេបានប្រាប់ទៅកាន់ប៉ូលិសនៅក្នុងព្រលានយន្តហោះថា ពួកគេត្រូវធ្វើដំណើរទៅក្រកួតកីឡារបាល់បោះតំណាងឲ្យជាតិរស់ពួកគេ។ ជនភៀសខ្លួនបានប្រើប្រាស់លិខិតឆ្លងដែនដែលបញ្ជាក់ថា ពួកគេជាជនជាតិអ៊ុយក្រែន តែប៉ូលិសជឿថា ពួកគេជាជនជាតិស៊ីរីទៅវិញទេ ហើយពួកគេមានគោលបំណងចង់ទៅកាន់ប្រទេសស្វីស។ ក្រោយត្រួតពិនិត្យរកឃើញពីភាពមិនប្រក្រតីរបស់ពួកគេ ប៉ូលិសក៏សម្រេចធ្វើការឃាត់ខ្លួនពួកគេតែម្តង។ សូមបញ្ជាក់ជូនថា ប្រទេសក្រិតគឺជាទិសដៅចម្បងមួយសម្រាប់ជនភៀសខ្លួនដែលមានបំណងចង់លួចឆ្លងដែនចូលទៅកាន់តំបន់អឺរ៉ុប។ ជារឿងៗប៉ូលិសក្រិកតែមានជំលោះជាមួយជនភៀសខ្លួនខុសច្បាប់ និងអាចបង្កជាអំពើហឹង្សា ឬការគប់ដុំថ្មដាក់គ្នាជាដើម។ បើទោះជាមានការប្រុងប្រយ័ត្នយ៉ាងនេះក្តី តែរបាយការណ៍បានបង្ហាញថា ក្នុងឆ្នាំ ២០១៩ នេះ មានជនភៀសខ្លួនមិនស្របច្បាប់ចំនួន ៣៦ ០០០ នាក់ហើយ ដែលបានភៀសខ្លួនតាមប្រទេសក្រិកចូលទៅកាន់បណ្ដាប្រទេសនៅតំបន់អឺរ៉ុប៕ អត្ថបទ៖ ភក្តី
September 27, 2019 - អន្តរជាតិ
កាលពីរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ម្សិលមិញនេះ មានហេតុការណ៍ដ៏រន្ធត់គួរឲ្យភ្ញាក់ផ្អើលមួយត្រូវបានចែករំលែកពេញបណ្តាញសង្គម ក្រោយប៉ូលីសបានរកឃើញសាកសពតារាសម្តែងប្រុសរូបសង្ហា Hem Phoomphadit ចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ខុនដូរបស់ខ្លួន។ មហាជនជាច្រើនបានសម្តែងក្តីសោកស្តាយ និងភ្ញាក់ផ្អើលជាខ្លាំង ព្រោះតែគ្រប់គ្នាហាក់សឹងតែមិនជឿរឿងដែលបានកើតឡើង និងមិននឹកស្មានថារូបគេគិតខ្លីបែបនេះឡើយ។ Hem Phoomphadit ជាតារាសម្តែង និងពិធីករមានកេរ្តិ៍ឈ្មោះល្បីមួយរូបប្រចាំប្រទេសថៃ ដោយបានប្រឡូកក្នុងវិថីសិល្បៈអស់រយៈពេល១២ឆ្នាំមកហើយ សព្វថ្ងៃជាតារាជាប់កុងត្រារបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣។ តារាប្រុសរូបនេះធ្លាប់មានរឿងអាស្រូវពាក់ព័ន្ធនឹងបញ្ហាផ្ទះជួល ដោយត្រូវបានគេចោទប្រកាន់ថាខ្លួនពុំបានបង់ថ្លៃផ្ទះ ទឹក ភ្លើង និងថែមទាំងបំផ្លាញទ្រព្យសម្បត្តិដូចជាទ្វាផ្ទះជាដើម។ តែក្រោយមករូបគេបានឆ្លើយបដិសេធ ដោយនិយាយថាគាត់បានបង់ថ្លៃផ្ទះយឺត តែពុំមែនមិនបង់នោះទេ ហើយក៏ពុំបានបំផ្លាញទ្រព្យសម្បត្តិដែរ ទ្វាផ្ឬះដែលបាក់បែកនោះគឺរូបគេពុំមែនជាអ្នកធ្វើនោះឡើយ។ រឿងភាគទូរទស្សន៍ចុងក្រោយដែលរូបគេសម្តែងគឺរឿង “ឡាយគិនណារី (ลายกินรี)” ដោយរួមសម្តែងជាមួយនឹង Yaya
September 26, 2019 - សុខភាព
វៀតណាម ដែលមានព្រំដែនជាមួយយើង បានរឹតបន្ដឹងការគ្រប់គ្រងជំងឺឆ្លង ចាប់តាំងពីដើមខែកញ្ញា ឆ្នាំ២០១៩ មកម្ល៉េះ។ ក្រសួងសុខាភិបាលវៀតណាម បានបញ្ចូលជំងឺ ៣មុខទៀត ទៅក្នុងក្រុមជំងឺឆ្លង ដែលមានលទ្ធភាពអាចចម្លងយ៉ាងលឿន និងបង្កគ្រោះថ្នាក់ខ្លាំង។ ជំងឺ ៣មុននេះ មានដូចជា អុតស្វាយ ស្រឡទែន និងស្អូច ខណៈក្រុមជំងឺឆ្លង ដែលបានកំណត់រួចហើយ មានដូចជា ក្អកមាន់ កញ្ជ្រឹល ខាន់ស្លាក់ រលាកស្រោមខួរក្បាល (Meningococcal Meningitis) និង Anthrax។ ចាប់តាំងពីដើមខែកញ្ញាមក ក្រុមអ្នកជំងឺឆ្លងទាំងនេះ ត្រូវដាក់ឲ្យនៅដាច់ពីគេ។ វិធានការនេះ ដើម្បីបង្ការ
September 26, 2019









