Khmernote Media
  • ព័ត៌មានជាតិ

    លោកវរសេនីយ៍ឯក ស៊ុន អេង អធិការនគរបាលស្រុកស្វាយលើ បានឲ្យដឹងថា រថយន្តមួយគ្រឿង ត្រូវបានឆាបឆេះនៅសល់តែគ្រោងឆ្អឹង ដោយសារតែធ្លាយទុយោធុងហ្គាស ប៉ុន្តែសំណាងល្អណាស់មនុស្សចុះរត់ទាន់ ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី២៥ខែកញ្ញា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ ៦៤ ចំណុចខាងកើតផ្សារស្វាយលើថ្មីប្រហែល១គីឡូម៉ែត្រ ស្ថិតក្នុងភូមិត្រពាំងខ្នារ ឃុំស្វាយលើស្រុកស្វាយលើខេត្តសៀមរាប។ លោកវរសេនីយ៍ឯក ស៊ុន អេង បានឲ្យដឹងទៀតថា រថយន្តដែលឆាបឆេះនោះ ម៉ាក Camary ពណ៌ខ្មៅ ស៊េរី ៩៣ ស្លាកលេខ ភ្នំពេញ ២C ៥៨៤៩ អ្នកបើកបរឈ្មោះ ឆន ដារ៉ា

    September 26, 2019
  • បច្ចេកវិទ្យា

    Xiaomi Mi 9 Pro 5G កាលពីថ្ងៃអង្គារកន្លងទៅនេះ បានបង្ហាញខ្លួនជាផ្លូវការហើយនៅក្នុងប្រទេសចិន។ វាត្រូវបានគេដឹងថា មានការអាប់ដេតបន្ថែមបច្ចេកវិទ្យាពីជំនាន់ Mi 9 របស់ Xiaomi ប៉ុន្តែលើសពីនេះ Xiaomi Mi 9 Pro 5G គឺបានបំពាក់មកជាមួយនឹងបច្ចេកវិទ្យាដ៏អស្ចារ្យមួយគឺការសាកថ្មឥតខ្សែ ដែលមានល្បឿនលឿនដល់ 30W។ ក្រៅតែពីនេះ Xiaomi Mi 9 Pro 5G ក៏មានកាម៉េរាល្អប្រសើរជាម៉ូដែលមុនផងដែរ និងដំណើរការជាមួយបន្ទះឈីប Snapdragon 855 Plus ព្រមទាំងមានក្រាហ្វិកច្បាស់ជាងដល់ទៅ១៥ភាគរយ។

    September 26, 2019
  • សុខភាព

    ក្រុមហ៊ុន​ផលិតឱសថ Torrent Pharmaceuticals Ltd. បានប្រកាស​យក​ថ្នាំ​លើសឈាម ចំនួន ២​មុខ ចូល​ក្រុមហ៊ុន​វិញ ក្រោយ​រកឃើញ​ថា ថ្នាំទាំង​នោះ អាចបង្ក​ជំងឺ​មហារីក។ ថ្នាំទាំង ២​ប្រភេទ មាន Losartan Potassium Tablets USP និង Losartan Potassium/hydrochlorothiazide tablets។ ក្រោយ​ការ​ពិនិត្យ​ថ្នាំ​ទាំង​នោះ​មួយ​ចំនួន រដ្ឋបាល​ចំណីអាហារ និង​ឱសថ​អាមេរិក (FDA) រកឃើញ​ថា បរិមាណ​អាស៊ីដ N-methylnitrosobutyric នៅ​ក្នុង​ថ្នាំ គឺលើស​កម្រិត​ដែល FDA បាន​ណែនាំ និង​ទទួល​យក​បាន។

    September 26, 2019
  • អន្តរជាតិ

    កីឡាករបាល់ទាត់ជម្រើសជាតិចិនម្នាក់ត្រូវបានគេសម្រេចបណ្តេញចេញពីក្រុមជម្រើសជាតិភ្លាមៗ ក្រោយគេបានរកឃើញថាកីឡាកររូបនោះបានបើកបររថយន្តក្នុងសភាពស្រវឹងស្រា ដែលវាជាបទល្មើសចរាចរណ៍មួយនិងជាគំរូអាក្រក់ផង។ កីឡាកររូបនេះមានឈ្មោះថា Zhang Lu អាយុ ៣២ ឆ្នាំ មានតួរនាទីជាចាំទីឲ្យក្រុមជម្រើសជាតិ ហើយបច្ចុប្បន្នរូបគេក៏កំពុងលេងឲ្យក្លឹបបាល់ទាត់ Tianjin Quanjian F.C ក្នុងក្របខ័ណ្ឌ Chinese Super League ដែលជាក្រមខ័ណ្ឌបាល់ទាត់កំពូលរបស់ចិនផងដែរ។ កីឡាករ Zhang Lu ទើបត្រូវបានកោះហៅឲ្យចូលរួមជាមួយក្រុមជម្រើសជាតិរួមជាមួយកីឡាករទាំង ២៣ រូបផ្សេងទៀតដើម្បីត្រៀមប្រកួតវគ្គជម្រុះ World Cup 2022 ក្រោយកីឡាកររូបនេះបានបង្ហាញទម្រង់លេងយ៉ាងល្អឲ្យក្លឹបអាជីពរបស់គេ។ យ៉ាងណាក្តី កាលពីសប្តាហ៍កន្លងទៅនេះ កីឡាករ Zhang Lu ត្រូវបានគេប្រទះឃើញថាបានបើករថយន្ត

    September 25, 2019
  • អន្តរជាតិ

    ស្រ្តីជនជាតិអាមេរិកម្នាក់បានជួបប្រទះនូវរឿងដ៏ចម្លែកបំផុតគឺរាល់ពេលដែលយំភ្នែករបស់នាងបានបញ្ចេញនូវដុំរឹងថ្លាដូចត្បូងគ្រីស្ដាល់អីចឹង។ ស្រ្តីចម្លែករូបនេះមានឈ្មោះថា Satenik Karazian អាយុ ២២ ឆ្នាំ ហើយកន្លងមកនាងយំចេញទឹកភ្នែកជាធម្មតា តែមួយរយៈពេលក្រោយនេះរាល់ពេលដែលនាងយំ ទឹកភ្នែករបស់នាងបានកកជាដុំរឹងថ្លាដូចត្បូងគ្រីស្ដាល់ទៅវិញ។ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន WORLDOFBUZZ បានឲ្យដឹងថា ប្រសិនបើនាងយំក្នុងមួយថ្ងៃគេអាចប្រមូលដុំរឹងដូចត្បូងគ្រីសា្តល់នោះបានប្រមាណជា ៥០ គ្រាប់ តែគ្រាប់គ្រីស្ដាល់ទាំងនោះមិនអាចយកទៅប្រើប្រាស់ឲ្យមានប្រយោជន៍អ្វីនោះទេ។ ក្រោយកើតមានករណីនេះ អ្នកនាង Satenik Karazian ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យឯកទេសភ្នែកនៅសហរដ្ឋអាមេរិក តែវេជ្ជបណ្ឌិតគ្មានយោបល់អ្វីទាល់តែសោះជុំវិញករណីនេះ ព្រោះគេពុំដែលជួបប្រទះទាល់តែសោះពីមុនមក។ រហូតមកទល់នឹងពេលនេះគ្រាប់គ្រីស្តាល់ដែលប្រមូលបានមកពីភ្នែករបស់នាង ត្រូវបានគេយកទៅពិសោធណ៍នៅក្នុងមន្ទីរពិសោធណ៍ជាតិរបស់អាមេរិក និងរុស្សី ហើយលទ្ធផលយ៉ាងណានោះ និងមានការចុះផ្សាយនៅពេលក្រោយទៀត។ លោកអ្នកអាចទស្សនាដុំគ្រីស្តាល់ដែលគេអាចប្រមូលចេញពីភ្នែកស្ត្រីចម្លែករូបនេះដូចក្នុងវីដេអូខាងក្រោម៖ អត្ថបទ៖ភក្តី

    September 25, 2019
  • PR

    ថ្មីៗនេះក្រុមហ៊ុន​ តាំងផេងប៉ោ​ Co.,Ltd ដែលជាក្រុមហ៊ុនចែកចាយផ្លូវការនូវថ្នាំលាប​ Dulux (ឌូឡាក់) បានរកឃេីញនូវម្ចាស់រង្វាន់ធំទាំង៣ដែលឈ្នះម៉ូតូហុងដាដ៏ស្រស់ស្អាតស៊េរីឆ្នាំ2019ដែលបានចាប់ឆ្នោតផ្សាយផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍ហង្សមាស​ HDTV នាថ្ងៃសៅរ៍កន្លងទៅនេះ។ ទំបំផុតយេីងរកឃេីញហេីយរង្វាន់ទាំង៣រូប​ ដែលអ្នកឈ្នះទី១បានទៅលេី​ សេន​ រដួល​ នៅខេត្តកំពង់ចាម​ អ្នកឈ្នះទី២បានទៅលេី​ កឹម​ សារ៉ុម​ នៅរាជធានីភ្នំពេញ​ និងអ្នកឈ្នះទី៣បានទៅ​ ញែម​ ប៊ុនហួន​ នៅខេត្តបាត់ដំបង។ ថ្នាំលាប​ Dulux ជាថ្នាំលាបមានគុណភាពខ្ពស់ពី​ AkzoNobel (អាកហ្សូណូប៊ែល)​ ដែលជាស្លាកសញ្ញាមានគុណភាព​ និងទទួលបានការទុកចិត្តជាសកលទៅលេីភាពស្រស់ស្អាត​ ការពារ​ និងថែរក្សានូវកេហដ្ឋាន​ និងសំណង់អាគាគ្រប់ប្រភេទ។ សូមបញ្ញាក់ថា​ លោកអ្នកនឹងទទួលបានសំណាងទ្វេរដងដូចរាល់ដងពេលដែលលោកអ្នកជាវថ្នាំ​

    September 25, 2019
  • សុខភាព

    សម្រាប់​ម៉ាក់​ៗ​ដែល​សម្រាល​កូន​រួច​ងាយ​ប្រឈមមុខនឹង​ជំងឺ​បាក់​ទឹក​ចិត្ត​ណាស់ ដូចនេះ​ដើម្បី​កាត់​បន្ថយ​បញ្ហា​នេះ ប៉ា​ៗ​គួរតែ​កុំ​ដាក់​បន្ទុក​លើ​ស្ត្រី​បន្ថែម​ទៀត។ ខាងក្រោម​នេះ គឺជា​រឿង​ទាំង ៣ ស្វាមី​មិន​គួរ​ធ្វើ​ដាក់​ភរិយា ​ទើប​សម្រាល​កូន​រួច ដែល​ណែនាំ​ដោយអ្នកគ្រូពេទ្យ ​មួន រ៉ានី បម្រើ​ការ​នៅ​មណ្ឌល​សុខភាព​ព្រែក​ពោធិ៍ ស្រុក​ស្រី​សន្ធរ ​ខេត្ត​កំពង់ចាម។ ១- មិន​គួរ​ស្តី​បន្ទោស ឬ​បង្ហាញ​កាយ​វិការ​ធុញ​ទ្រាន់ ពេល​កូន​យំ យើង​ជា​ម៉ាក់​ក៏​មាន​អារម្មណ៍​មិន​ល្អ​ដែរ ព្រោះ​ខ្លួន​មិន​បាន​សម្រាក​ផង ហើយ​ត្រចៀក​ត្រូវ​មក​ហ៊ឹង​ជាមួយ​សំឡេង​កូន​យំ​ទៀត ពិតជា​មិន​ស្រណុក​ចិត្ត​ណាស់​ទៅ​ហើយ។ តែ​ក្នុង​នាម​ជា​ស្វាមី​ល្អ មិន​គួរ​ស្ដី​បន្ទោស ឬ​បង្ហាញ​កាយវិការ​ធុញ​ទ្រាន់​នឹង​កូន​យំ​បែប​នោះ​ឡើយ គួរតែ​ទៅ​ជួយ​មើល​កូន​វិញ​ទើប​ជា​ការ​ល្អ។ កាលណា​ប៉ា​ៗ​បង្ហាញ​កាយវិការ​ធុញ​ទ្រាន់ ម៉ាក់​ៗ​កាន់តែ​ពិបាក​ចិត្ត និង​ប្រែ​ជា​គិត​ច្រើន​ចំពោះ​ទំនាក់ទំនង​ខ្លួន និង​ស្វាមី ឬ​បែក​ទៅ​គិត​អ្វី​ផ្សេង។ ២- រិះគន់​រូប​សម្រស់ មនុស្ស​ស្រី​មិន​ច្រើន​ទេ​ដែលសម្រាល​កូន​រួច​នៅតែ​មាន​រាង​ស្អាត

    September 25, 2019
  • អន្តរជាតិ

    ដំរីកំសត់មួយក្បាលដែលទទួលរងការធ្វើទារណ្ឌក​ម្មយ៉ាងធ្ងន់ធ្ងរពីម្ចាស់នៅក្នុងប្រទេសស្រីលង្កានោះ ពេលនេះត្រូវបានគេរាយការណថា បានស្លាប់បាត់បង់ជីវិតហើយ។ ដំរីមួយក្បាលនេះមានឈ្មោះថា Tikiiri និងមានអាយុ ៧០ ឆ្នាំ នៅពេលដែលវាបានស្លាប់។ កន្លងមកអង្គភាពខ្មែរណូតធ្លាប់ធ្វើការចុះផ្សាយពីសត្វដំរីមួយក្បាលនេះរួចម្តងមកហើយ ដោយកាលនោះគឺជាដំណឹងនៃការធ្វើទារណ្ឌកម្មយ៉ាងធ្ងន់ធ្ងរពីសំណាក់ម្ចាស់មកលើដំរីចំណាស់មួយក្បាលនេះ។ គេនៅចាំបានថា កាលពីប៉ុន្មានខែមុននេះនៅក្នុងប្រទេសស្រីលង្កាបានរៀបចំពិធីបុណ្យតាមពុទ្ធសាសនាមួយ ហើយក្នុងពិធីនោះតម្រូវឲ្យមានក្បួនដង្ហែរដើរនាំមុខដោយសត្វដំរីជាច្រើនសារក្នុងមួយថ្ងៃៗនិងត្រូវធ្វើជាប់គ្នាជាច្រើនថ្ងៃ។ ក្នុងពិធីបុណ្យបែបពុទ្ធសាសនានោះ Tikiiri ត្រូវបានគេប្រើប្រាស់ជាដំរីដើរនាំមុខគេ ដោយត្រូវដើរជាច្រើនម៉ោងក្នុងមួយថ្ងៃៗនិងច្រើនថ្ងៃជាប់ៗគ្នា ខណៈម្ចាស់របស់វាមិនបានឲ្យអោយចំណីដល់ Tikiiri គ្រប់គ្រាន់នោះទេ។ Tikiiri ​មានរូបរាងស្គម សល់តែស្បែកដណ្ដប់ឆ្អឹង និងធ្លាក់ខ្លួនឈឺតាំងពីពេលនោះមក។ មានអង្គការការពារសត្វដំរីដ៏ធំមួយដែលមានមូលដ្ឋាននៅក្នុងប្រទេសថៃក៏បានចុះទៅធ្វើអន្តរាគមន៍ជួយ Tikiiri ផងដែរ តែលទ្ធផលចុងក្រោយ Tikiiri​ នៅតែស្លាប់ទាល់តែបាន។ យ៉ាងណាក្តី បើក្រឡេកមើលអាយុរបស់ Tikiiri

    September 25, 2019
  • PR

    នៅពេលស្រេកត្រូវញ៉ាំទឹក…ពេលឃ្លានត្រូវញ៉ាំអាហារ…! ពេលក្តៅស្អុះស្អាប់ត្រូវតែទទួលយកភាពត្រជាក់ និងមានផាសុកភាពបំផុតជាមួយម៉ាស៊ីនត្រជាក់ Samsung Wind-FreeTM ដែលអាចផ្តល់ជូននូវបរិកាសត្រជាក់ស្រួលខ្លួនបែបធម្មជាតិពិតៗក្នុងគេហដ្ឋាន បន្ទប់គេង ឬការិយាល័យផ្ទាល់ខ្លួនរបស់លោកអ្នក! មែនទែនទៅបែបផែនជីវិតសម័យថ្មីត្រូវតែជ្រើសរើសម៉ាស៊ីនត្រជាក់ដែលទំនើបទាន់សម័យ និងវៃឆ្លាតបំផុត។ ជាក់ស្តែងម៉ាស៊ីនត្រជាក់ Samsung Wind-FreeTM គឺត្រូវបានផលិត និងរចនាឡើង ពិសេសលើសគេបើធៀបទៅនឹងផលិតផលម៉ាស៊ីនត្រជាក់ធម្មតា! ចំណុចខាងក្រោមនេះគឺពិតជាល្មមគ្រប់គ្រាន់ដែលអាចឱ្យលោកអ្នកសម្រេចចិត្តជ្រើសយកម៉ាស៊ីនត្រជាក់ Samsung Wind-FreeTM ដោយគ្មានការស្ទាក់ស្ទើរទៀតឡើយ! + មានរន្ធតូចៗចំនួន 21,000 រន្ធ ក្នុងការបញ្ចេញភាពត្រជាក់បានពេញសព្វល្អក្នុងបន្ទប់ គេហដ្ឋាន ឬ ការិយាល័យ! + បំពាក់ជាមួយនឹងបច្ចេកវិទ្យា 8 pole compressor បើកភ្លាមត្រជាក់ភ្លាមទាន់ចិត្តតែម្តង!

    September 25, 2019
  • បច្ចេកវិទ្យា

    បរទេស: រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការងារទូរគមនាគមន៍របស់ប្រទេសម៉ាឡេស៊ីបានធ្វើការលើកឡើងកាលពីថ្ងៃអង្គារថា ប្រទេសរបស់ខ្លួននឹងចាប់ផ្តើមការអនុវត្តប្រើប្រាស់គម្រោងអ៊ិនធឺណេត 5Gនៅទូទាំងប្រទេសនាខែក្រោយនេះហើយ។ ការប្រកាសនេះត្រូវបានគេមើលឃើញថា ម៉ាឡេស៊ីកំពុងស្ថិតនៅលើផ្លូវ ដើម្បីក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសអាស៊ីជាច្រើន ដែលចាប់ផ្តើមដំណើរការបច្ចេកវិទ្យាមួយនេះ។ រដ្ឋាភិបាលបាននិយាយថា ខ្លួននឹងចាប់ផ្តើមសេវាកម្មអ៊ីនធឺណេតតាមទូរស័ព្ទចល័តលឿនបំផុតមួយនេះនៅដើមឆ្នាំក្រោយហើយ គឺមិនមានស្ថិតក្នុងស្ថានការណ៍ដូចទៅនឹងប្រទេសវៀតណាម និងប្រទេសអភិវឌ្ឍន៍មួយចំនួនទៀតទេ ដែលមិនហ៊ានអនុញ្ញាតិឲ្យក្រុមហ៊ុនរបស់ខ្លួនធ្វើការជាមួយក្រុមហ៊ុន Huawei របស់ចិន។ គួរបញ្ជាក់ថា ក្រុមហ៊ុនផលិតឧបករណ៍ទូរគមនាគមន៍ធំជាងគេបំផុតរបស់ពិភពលោក Huawei ត្រូវបានដាក់ចូលក្នុងបញ្ជីខ្មៅសហរដ្ឋអាមេរិកកាលពីខែឧសភាបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ឧបករណ៍របស់ខ្លួនអាចត្រូវបានប្រើសម្រាប់ធ្វើចារកម្ម។អាមេរិកបានទាំងចេញសេចក្តីព្រមានរាល់ក្រុមហ៊ុននិងប្រទេសទាំងឡាយណាដែលមានបំណងធ្វើការសហការគ្នាជាមួយនឹង Huawei ទៀតផង៕ អត្ថបទ៖ Lee

    September 25, 2019