Khmernote Media
  • PR

    មកដល់ពេលនេះ តើលោកអ្នកបានអញ្ជើញទៅប៉ុន្មានវត្តហើយ? ថ្ងៃនេះ គឺជាបិណ្ឌទី១០ ខ្វះតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ នឹងចូលដល់ថ្ងៃបុណ្យភ្ជុំធំហើយ សូមប្រញាប់រួតរះត្រៀមសម្លៀកបំពាក់ថ្មី កាដូពិសេសៗ ជូនដល់អ្នកមានគុណ និងបងប្អូនសាច់ញាតិនៅឯស្រុកកំណើតកុំឲ្យគេមើលងាយ មួយឆ្នាំភ្ជុំមានតែម្តងទេណា។ បើមិនដឹងថាគួរត្រៀមអ្វីជាកាដូ ដើម្បី Surprise បងប្អូន ញាតិផៅ ឬ មនុស្សជាទីស្រលាញ់របស់អ្នកទេ អេដមីន (Admin) សូមណែនាំបន្តិច៖ ១. កាដូសម្រាប់អ្នកស៊ីវិស័យ High Show, ស្វាមី រឺ ភរិយា រឺក៏បងប្អូន ដែលនិយមស្រឡាញ់ការថតរូបបែបអាជីព លោកអ្នកអាចជ្រើសរើសយក OPPO Reno 10x

    September 24, 2019
  • ព័ត៌មានជាតិ

    ចិន ៖ សិស្សផ្នែកចុងភៅរបស់កម្ពុជាចំនួន ២រូប ទទួលបានមេដាយប្រាក់ និងសំរិទ្ធក្នុងការប្រកួតចម្អិនម្ហូបអាហារអាស៊ាន-ចិន ឆ្នាំ២០១៩ នៅខេត្តណាននីង សាធារណរដ្ឋប្រជាមានិតចិន។ ការចូលរួមប្រកួត និងការទទួលបានមេដាយក្នុងកម្មវិធីប្រកួតចំអិនម្ហូបអាហារអាស៊ាន ចិន ឆ្នាំ២០១៩ (2019 China-ASEAN Culinary Skill Competition Students from Vocational Colleges) នេះ ធ្វើឡើងតាមរយៈការរៀបចំរបស់ក្រសួងទេសចរណ៍ ដែលមាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ សហការជាមួយសាលាទេសចរណ៍ និងសណ្ឋារកិច្ចប៉ូលឌុយប្រ៊ូល។ កម្មវិធីនេះត្រូវបានប្រព្រឹត្តទៅចាប់ពីថ្ងៃ១៩-២១ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងនោះមានការចូលរួមពីសំណាក់សិស្សកម្ពុជា ថៃ វៀតណាម តៃវ៉ាន់

    September 23, 2019
  • ព័ត៌មានជាតិ

    បងប្អូននៅចាំករណីផ្ទុះហ្គាសនៅខេត្តសៀមរាប បង្កឲ្យមានរបួសរងការខូចខាត និងមានមនុស្សរងរបួសជាច្រើននាក់ដែរឬទេ? ក្នុងនោះមានបុរសម្នាក់បានរងរបួសធ្ងន់រលាកពេញខ្លួនប្រាណ ដើរចេញមកបែរជាគ្មានអ្នកអើពើ។ ពេលនេះអការៈរបស់គាត់គឺពុំទាន់បានធូរស្បើយនៅឡើយទេ។ មហាជនជាច្រើននៅតែបន្តសម្តែងក្តីព្រួយបារម្ភដល់រូបគាត់ជាខ្លាំង ព្រោះតែគាត់ត្រូវបានបញ្ជូនទៅព្យាបាលនៅប្រទេសថៃ ហើយសភាពជម្ងឺគឺធ្ងន់ធ្ងរជាខ្លាំង។ ស្រាប់តែមុននេះបន្តិចទទួលបានដំណឹងថាអ៊ុំប្រុស មឿន កុយ ទទួលមរណៈភាពហើយ ដោយយោងតាមគណនីឈ្មោះថា Chanthourn Cheng បានរៀបរាប់ឲ្យដឹងថា៖ «សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារលោកពូ មឿន កុយ ផង ក្មួយពិតជាមានការសោកស្ដាយយ៉ាងខ្លាំងចំពោះដំណឹងដ៏សែនក្រៀមក្រំមួយនេះ សូមអោយលោកពូបានទៅកាន់សុគតិភព»៕ គួររំលឹកថា ជនរងគ្រោះ មឿន កុយ ស្ថិតក្នុងចំណោមជនរងគ្រោះចំនួន១២នាក់ ដែលត្រូវភ្លើងឆេះ រលាកលើដងខ្លួន ក្នុងករណីផ្ទុះហ្កាស កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩កន្លងទៅ

    September 23, 2019
  • សង្គម

    ថៃ៖ កាលពីដើមខែសីហា ឆ្នាំ២០១៩កន្លងទៅនេះ រដ្ឋាភិបាលថៃបានប្រកាស និងចេញសេចក្តីព្រមានដល់ម្ចាស់រថយន្ត និងម៉ូតូទាំងអស់ ដែលធ្វើការចតយានយន្តអនាធិបតេយ្យខុសច្បាប់នៅលើផ្លូវថ្មើរជើង ដោយប្រើវិធានការណ៍ធម៌ក្តៅចាប់ផាកពិន័យចំនួនជាទឹកប្រាក់ចំនួនចាប់ពី២,០០០បាត ទៅដល់ ៥,០០០បាត (ប្រហែល ៦៥ ទៅ ១៦០ដុល្លារ) ក្នុងយាន្តជំនិះមួយគ្រឿង។ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីមួយនេះគឺធ្វើឡើងដើម្បីបញ្ចៀសបញ្ហាចរាចរណ៍ និងការប្រើប្រាស់ផ្លូវថ្មើរជើងរបស់រដ្ឋទៅធ្វើជាកន្លែងចតយាន្តជំនិះគ្មានសណ្តាប់ធ្នាប់ និងខុសច្បាប់។ ក្រៅពីនេះក៏ដើម្បីបញ្ចៀសគ្រោះថ្នាក់ផ្សេងៗ ដែលកើតមានឡើងជាយថាហេតុផងដែរ ព្រោះផ្លូវថ្មើរជើងនឹងមិនអនុញ្ញាតឲ្យម៉ូតូ ឬរថយន្តឆ្លងកាត់នោះឡើយ សម្រាប់តែអ្នកដំណើរដើរទៅមកប៉ុណ្ណោះ។ យ៉ាងណាមិញច្បាប់មួយនេះហាក់ពុំទទួលបានប្រសិទ្ធិភាពភ្លាមៗនោះឡើយ រហូតដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ ម្សិលមិញនេះ ទើបក្រុមតម្រួតថៃចាត់វិធានការណ៍ធម៌ក្តៅចំពោះម៉ូតូមួយចំនួន ដែលធ្វើការចតយានយន្តលើផ្លូវថ្មើរជើងខុសច្បាប់។ ការអនុវត្តន៍នេះគឺបានផ្តើមធ្វើឡើងនៅលើផ្លូវ Ekkamai Road តំបន់

    September 23, 2019
  • បច្ចេកវិទ្យា

    កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនយក្ស Apple បានធ្វើការអះអាងថា ស៊េរី iPhone 11 របស់ខ្លួនបានផលិតឡើងជាមួយនឹងប្រព័ន្ធ Software និង Hardware ថ្មី ដែលធ្វើឲ្យស្មាតហ្វូននេះដំណើរការល្អប្រសើរជាងម៉ូដែលមុនៗ។ តាមការចេញផ្សាយរបស់ The Businessinsider ក៏បានបញ្ជាក់បន្ថែម ដែលនេះមានន័យថា បើទោះបីជាទូរស័ព្ទទាំងពីរម៉ូដេល iPhone 11 និង iPhone 11 Pro ប្រើយូរទៅមានអាយុកាលចាស់ទៅក៏ដោយ ប៉ុន្តែថ្មរបស់វានឹងនៅកាន់ល្អជាងថ្មរបស់ម៉ូដែលមុនៗក្នុងអាយុកាលដូចគ្នា គឺអាចប្រើបានយូរជាងមុន និងដំណើរការល្អជាងមុន មិនមានការរអាក់រអួលឡើយ។ ក្រុមហ៊ុនបានបន្តទៀតថា ប្រព័ន្ធគ្រប់គ្រងថ្មរបស់ iPhone 11

    September 23, 2019
  • PR

    តារាសម្តែងស្រីវ័យក្មេង អង្រួនបេះដូងហ្វេនៗក្នុងស្រទាប់យុវវ័យនាពេលបច្ចុប្បន្ន និងភាគច្រើនគេឃើញវត្តមានកញ្ញា ចាប់ដៃគូជាមួយនឹងលោក ខាត់ វ៉ៃហាំងនោះ គឺ កញ្ញា យូ ប៊ីន ហាក់ដូចជាកំពុងតែឆក់បានប្រជាប្រិយភាពលើការសម្តែងក្នុងខ្សែភាពយន្តជាច្រើនរឿង។សម្រាប់ការងារសិល្បៈក្នុងឆ្នាំ ២០១៩ េនះដែរ នាងតូចស្រីស្រស់រូបនេះ ទទួលបានតំណែងតួឯកថ្មីមួយទៀត ក្នុងរឿងដែលកំពុងធ្វើការចាក់ផ្សាយនៅលើទូរទស្សន៍ភីអិនអិន គឺ រឿងនិស្ស័យស្នេហ៍នាងមនោរាហ៍ ។ នៅក្នុងសាច់រឿងនេះ កញ្ញា សម្តែងជាតួនាងមនោរាហ៍ ដែលជាតួអង្គកម្សត់ រងគ្រោះពីវណ្ណៈគ្រួសារ និងស្នេហាត្រីកោណ ។ មិនតែប៉ុណ្ណោះ ថែមទាំងធ្វើឱ្យអ្នកទស្សនាលន្លង់លន្លោច អមទៅដោយបទចម្រៀងមួយបទគឺបទ«ដង្ហើមស្នេហ៍» ដែលច្រៀងរៀបរាប់ពីទុក្ខសោកនារីម្នាក់ ក្នុងរឿងវិបត្តិស្នេហា ហើយបទនេះទៀតសោតកញ្ញាក៏បានបង្ហើរសំនៀងដ៏ស្រទន់នៅក្នុងចម្រៀងមួយបទនេះដែរ។ អ្នកគាំទ្រជាច្រើនដែលពេញចិត្តទៅលើការសម្តែង និងជាពិសេសរូបសម្រស់របស់តារាស្រី

    September 23, 2019
  • សង្គម

    ថៃ៖ អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ដែលគ្រោះទឹកជំនន់បានធ្វើការវាយលុកប្រទេសថៃ ដោយក្នុងនោះខេត្តអ៊ុប៊ុនថានី ត្រូវបានចាត់ទុកថាជាខេត្តដែលរងគ្រោះខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ថៃ។ មកដល់ពេលនេះកម្ពស់ទឹកគឺពុំទាន់មានការស្រកចុះនៅឡើយទេ ប្រជាពលរដ្ឋរងគ្រោះក៏កំពុងត្រូវបានជម្លៀសចេញពីគេហដ្ឋានទៅកាន់ទីទួលសុវត្ថិភាព ក្រុមអ្នកសង្គ្រោះក៏នៅតែបន្តធ្វើដំណើរស្វែងរកបងប្អូនប្រជាពលរដ្ឋថៃដែលជាប់នៅក្នុងផ្ទះ ឬដើមឈើ ដើម្បីធ្វើការសង្គ្រោះ។ តាមរយៈក្រុមអ្នកជំនួយស្ម័គ្រចិត្តដែលមានគណនីហ្វេសប៊ុកឈ្មោះថា Sittichai Ekaphan (สิทธิชัย เอกพันธุ์) បានឲ្យដឹងថា៖ «ស្របពេលដែលមានគ្រោះទឹកជំនន់នេះ យើងសង្កេតឃើញមានសត្វឆ្កែ ឆ្មា គោ ក្របី និងសត្វចិញ្ចឹមជាច្រើនត្រូវបានម្ចាស់ផ្ទះបោះបង់ ឬក៏ទុកពួកវាចោល មើលទៅយ៉ាងគួរឲ្យអាណិត ព្រោះតែកម្ពស់ទឹកខ្ពស់ និងទីទួលសុវត្ថិភាពនៅឆ្ងាយធ្វើឲ្យសត្វមួយចំនួនធំបានបាត់បង់ជីវិតយ៉ាងអាណោចអធ័ម។ ឃើញបែបនេះខ្ញុំ និងក្រុមអ្នកសង្គ្រោះស្ម័គ្រចិត្តបានព្យាយាមស្វែងរកតង់ និងកៅស៊ូចាស់ៗមកចងធ្វើជាជម្រក និងដាក់ចំណី ដើម្បីឲ្យពួកវាជ្រកបណ្តោះអាសន្ន។ លើសពីនេះពួកយើងក៏នៅតែបន្តជិះទូកស្វែងរក និងជួយសង្គ្រោះទាំងមនុស្ស និងសត្វតាមដែលអាចធ្វើទៅបាន»។

    September 23, 2019
  • ព័ត៌មានជាតិ

    រតនគិរី៖ ពិធីដង្ហែសពឯកឧត្តមនាយឧត្តមសេនីយ៍ ប៊ូ ថង យកបញ្ចុះនៅភ្នំឥសីបតមៈ (ភ្នំស្វាយ)ក្រុងបានលុង នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ មានការចូលរួមពីមន្ត្រីរាជការ ប្រជាពលរដ្ឋរាប់ពាន់នាក់ ហើយគឺជាថ្ងៃដ៏សោកសង្រេងបំផុត សម្រាប់បងប្អូនប្រជាពលរដ្ឋនៅខេត្តរតនគិរី ដែលឯកឧត្តមត្រូវបានគេចាត់ទុកថាជាវីរៈបុរសរបស់បងប្អូនជនជាតិដើមភាគតិចនៅខេត្តរតនគិរី និងជាស្ថាបនិកខេត្តមួយនេះឱ្យមានការរីកចម្រើនកន្លងមក។ សូមបញ្ជាក់ថាឯកឧត្តមនាយឧត្តមសេនីយ៍ព្រឹទ្ធាចារ្យ ប៊ូ ថងសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិកាកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សាផ្ទាល់សម្តេចវិបុលសេនាភក្តី សាយ ឈុំប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាដែលបាទទួលមរណភាពកាលពីថ្ងៃព្រហស្បត្តិ៍ទី១២ខែកញ្ញាឆ្នាំ២០១៩វេលាម៉ោង១និង២០នាទីយប់ក្នុងជន្មាយុ៨២ឆ្នាំដោយរោគាពាធ។ សពរបស់ឯកឧត្តនាយឧត្តមសេនីយ៍ព្រឹទ្ធាចារ្យ ប៊ូ ថងត្រូវបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទានតាម ប្រពៃណីសាសនា និងទំនៀមទម្លាប់របស់ជនជាតិភាគតិច៕ ប្រភព និង រូបភាព ៖ រដ្ឋបាលខេត្តរតនគិរី

    September 23, 2019
  • PR

    ផ្តល់ឲ្យលោកអ្នកនូវបទពិសោធន៏ជាមួយការកម្សាន្តគ្មានដែនកំណត់ពី Samsung Galaxy A50s!!! ភ្នំពេញថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០១៩៖ អស់ទាស់តែម្តង! កប់យោបល់មិនដឹងថារកអ្វីនឹងថ្លែងចេញពីភាពអស្ចារ្យ និងភាពខ្លាំងនៃបច្ចេកវិទ្យារបស់ក្រុមហ៊ុន សាមសុង នៅថ្ងៃនេះទេ! គិតៗទៅប្រហែលជា 3 សប្តាហ៍ទេនៃការដាក់លក់នូវស្មាតហ្វូនស៊េរី A10s មិនទាន់បានប៉ុន្មានផងឥឡូវនេះស្មាតហ្វូនដ៏លេចធ្លោជំនាន់ថ្មី Samsung Galaxy A50s នេះក៏លេចមុខមកទៀតហើយ! ប្រាកដណាស់អតិថិជនទាំងអស់ប្រាកដជាមិនអស់ចិត្ត និងមិនដឹងថាត្រូវជ្រើសរើសយកមួយណាទេបើសុទ្ធតែល្អ និងទំនើបអស្ចារ្យយ៉ាងនេះ!! មិនបង្វៀងអ្វីច្រើនទេចង់ប្រាប់ដល់អតិថិជនទាំងអស់ថាស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy A50s គឺពិតជាឡូយ និងអស្ចារ្យខ្លាំង!! រូបរាងស្អាតខ្លាំងណាស់! ទំហំអេក្រង់លោតដល់ 6.4

    September 23, 2019
  • បច្ចេកវិទ្យា

    យោងតាមការផ្សព្វផ្សាយព័ត៌មានរបស់ CNET បានឱ្យដឹងថាក្រុមហ៊ុនហ្វេសប៊ុក នឹងបញ្ចប់ការប្រើប្រាស់មុខងារ Group Stories នៅថ្ងៃទី២៦ ខែកញ្ញាខាងមុខនេះ។ មុខងារ Group Stories ត្រូវបានដាក់ឱ្យប្រើប្រាស់ទូទាំងពិភពលោក កាលពីខែធ្នូ ឆ្នាំកន្លងទៅ ដែលអាចឱ្យលោកអ្នកចែកចាយរូបភាព និងវីដេអូជាក្រុម ក្នុងរយៈពេល២៤ម៉ោង (ទិន្នន័យនឹងត្រូវបានលុបចោលបន្ទាប់ពី២៤ម៉ោង)។ នាវេលាម៉ោង១១យប់ ថ្ងៃទី២៦ ខែកញ្ញា (ម៉ោងនៅកម្ពុជា) Group Stories ទាំងអស់នឹងត្រូវបានលុបចោល ហើយលោកអ្នកក៏មិនអាចប្រើប្រាស់បានទៀតដែរ៕ ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

    September 23, 2019