Khmernote Media
  • ព័ត៌មានជាតិ

    សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងផ្តល់​ iPad ម្នាក់មួយគ្រឿង​ ដល់សិស្សនិទ្ទេស​ A ទាំង៤៤២នាក់ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ នៅ វិមានសន្តិភាព ទីស្តីការគណៈរដ្ឋមន្ត្រី ។ សូមបញ្ជាក់ថា លទ្ធផលមាន​សិស្ស​ដែល​ប្រឡងជាប់និទ្ទេស A នៃការប្រឡងបាក់ឌុបឆ្នាំ២០១៩ មានចំនួន ៤៤៣​នាក់ ដោយ រាជធានី​ភ្នំពេញ១៤១​នាក់ សៀមរាប៣៨​នាក់ បាត់ដំបង​៣២​នាក់ តាកែវ​២៩​នាក់ កំពង់ចាម​២៧​នាក់ ព្រៃវែង​២៧​នាក់ បន្ទាយមានជ័យ ២៥​នាក់ កណ្តាល២៣​នាក់ កំពត​២៣​នាក់ ត្បូងឃ្មុំ​១៥​នាក់

    September 21, 2019
  • អន្តរជាតិ

    អង្គការ NASA បានបង្ហាញនូវរូបភាពថតដោយប្រព័ន្ធផ្កាយរណបដ៏គួរតក់ស្លុតមួយ ដែលបង្ហាញថា មានផ្សែងអ័ព្ទយ៉ាងក្រាសកំពុងគ្របដណ្ដប់នៅលើប្រទេសឥណ្ឌូនេស៊ី។ គួរម្លឹកជូនថា ព្រៃជាច្រើនកន្លែងនៅក្នុងប្រទេសឥណ្ឌូនេស៊ីបានឆេះព្រមគ្នា ​ហើយហេតុការណ៍នេះបានបង្កឲ្យមានផ្សែងអ័ព្ទយ៉ាងក្រាសមិនត្រឹមតែនៅក្នុងប្រទេសឥណ្ឌូនេស៊ីខ្លួនឯងទេ តែវាក៏បានសាយភាយទៅដល់ប្រទេសជិតខាងដូចជាម៉ាឡេស៊ី និងសិង្ហបុរីផងដែរ។ យោងតាមការចុះផ្សាយរបស់របស់សារព័ត៌មានបរទេសមួយបានឲ្យដឹងថា តំបន់សំខាន់ៗជាច្រើននៅក្នុងប្រទេសឥណ្ឌូនេស៊ីមិនអាចធ្វើដំណើរបានឡើយ ព្រោះមើលផ្លូវមិនឃើញ មានសត្វបក្សីជាច្រើនរយក្បាលត្រូវងាប់ និងធ្លាក់មកពាសពេញផ្លូវ ហើយសាលារៀន និងហាងមួយចំនួនត្រូវបានបិទទ្វារជាបណ្ដោះអាសន្ន។ បញ្ហាផ្សែងដែលមានជាតិពុលនេះក៏បានឆក់យកជីវិតទារកអាយុ ៤ ខែម្នាក់ផងដែរ ព្រោះមិនអាចដកដង្ហើមបាន ដោយឡែកមានបុរសអាយុ ៥៩ ឆ្នាំម្នាក់ក៏ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងចំការដែលមានផ្សែងយ៉ាងក្រាលនៅពីលើផងដែរ។ រហូតមកទល់នឹងពេលនេះរដ្ឋាភិបាលឥណ្ឌូនេស៊ីកំពុងដុតដៃដុតជើងស្វែងរកគ្រប់វិធីដើម្បីដោះស្រាយបញ្ហាដែលកំពុងកើតមាន។ សូមបញ្ជាក់ជូនថា ឥណ្ឌូនេស៊ីជាប្រទេសដែលមានទីតាំងភូមិសាស្ត្រងាយនឹងទទួលរងគ្រោះធម្មជាតិបំផុត ហើយជារឿយៗប្រទេសនេះតែងជួបបញ្ហារញ្ជួញដី រលកយក្សសូណាមិ ផ្ទុះភ្នំភ្លើង  និងព្យុះជាដើម៕ អត្ថបទ៖ ភក្តី

    September 21, 2019
  • សង្គម

    ខណៈពេលដែលថ្ងៃចេញព្រះវស្សា ត្រៀមនឹងចូលមកដល់នៅថ្ងៃខាងមុខនេះ បណ្តាប្រទេសជាច្រើនដែលកាន់ព្រះពុទ្ធសាសនាបានរៀបចំកម្មវិធីបុណ្យប្រពៃណីជាច្រើនទៅតាមបែបផែនប្រទេសរបស់ខ្លួន។ ឆ្លៀតឱកាសនេះ ប្រទេសថៃ ដែលជាប្រទេសដ៏ល្បីឈ្មោះមួយក្នុងការទាក់ទាញទេសចរណ៍ បានប្រកាសពីគម្រោងទាក់ទាញទេសចរណ៍របស់ខ្លួនដោយរៀបចំពិធីបុណ្យបែបប្រពៃណីសាសនាធំៗជាច្រើនកន្លែង ដើម្បីទាញយកចំណូល និងផ្សព្វផ្សាយបុណ្យប្រពៃណីសាសនាខ្លួនទៅកាន់ភ្ញៀវទេសចរណ៍ និងពិភពលោកឲ្យបានស្គាល់កាន់តែទូលំទូលាយ។ ថ្ងៃចេញវស្សានៅឯប្រទេសថៃ ត្រូវបានកំណត់យកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ នេះជាថ្ងៃបុណ្យធំបំផុត តែកម្មវិធីបុណ្យតាមតំបន់នីមួយៗអាចធ្វើមុន និងក្រោយអាស្រ័យទៅតាមការរៀបចំ។ ពិធីបុណ្យបែបប្រពៃណីសាសនាទាំងនោះមានដូចជា៖ ១. ពិធីបុណ្យបណ្តែតប្រទីបយក្សនៅដងទន្លេមេគង្គ ខេត្តណាខនផានុម៖ ដែលនឹងធ្វើឡើងនៅចន្លោះថ្ងៃទី៦ ដល់ ១៤ តុលា ២. ពិធីបុណ្យដង្ហែសត្វនាគ និងបាញ់កាំជ្រួច ខេត្តណងខាង៖ ធ្វើឡើងនៅថ្ងៃទី១០ ដល់ ១៦ តុលា ៣.

    September 21, 2019
  • អន្តរជាតិ

    មានកត្តាជាច្រើនដែលជំរុញឲ្យលោកអ្នកកើតជំងឺឫសដូងបាតដូចជា មានបញ្ហាទល់លាមក ឬរាគរ៉ាំរៃ ធាត់លើលទម្ងន់ ការប្រឹងបត់ជើងធំជាប្រចាំ ស្ត្រីមានផ្ទៃពោះ ឬបញ្ហាតំណពូជជាដើម។ យ៉ាងណាក្តី​របាយការណ៍សុខភាពថ្មីមួយបានបង្ហាញថា អ្នកដែលមានទម្លាប់ប្រើប្រាស់ទូរស័ព្ទនៅពេលបត់ជើងធំក៏អាចប្រឈមនឹងការកើតមានជំងឹឫសដូងបាតផងដែរ។​ បើតាមលោកវេជ្ជបណ្ឌិត Sarah Jarvis អ្នក​ឯកទេសជំងឺឫសដូងបាតប្រចាំនៅក្នុងប្រទេសអង់គ្លេសបានពន្យល់ថា អ្នកដែលមានទម្លាប់ប្រើប្រាស់ទូរស័ព្ទពេលបត់ជើងធំគឺជាអ្នកដែលចំណាយពេលយូក្នុងការបត់ជើងធំម្តងៗ (អាចពី១០-៣០ នាទី) ព្រោះពួកគេត្រូវលេងហ្គេម ឬប្រើបណ្តាញសង្គមបណ្ដើរផងក្នុងពេលបត់ជើងធំនោះ។ ទម្លាប់នៃការបត់ជើងធំយូរៗនេះ បានដាក់សំពាធទៅលើសរសៃឈាមនៅចុងពោះវៀនជាខ្លាំង ហើយវាក៏បានធ្វើសរសៃឈាមនៅជុំវិញរន្ធគូទប៉ោងឡើង និងវិវឌ្ឍន៍ទៅជាជំងឺឫសដូងបាតផងដែរនៅក្នុងរយៈពេលវែង។ យោងលើការពន្យល់របស់អ្នកជំនាញខាងលើនេះ សូមប្រិយមិត្តដែលមានទម្លាប់ប្រើប្រាស់ទូរស័ព្ទពេលបត់ជើងធំទាំងអស់គួរតែបញ្ឈប់ជាបន្ទាន់ មុនពេលលោកអ្នកកើតមានជំងឺឫសដូងបាត៕ អត្ថបទ៖ ភក្តី

    September 21, 2019
  • សុខភាព

    ជំងឺ​គ្រុនស្វិតដៃជើង បង្ក​ឲ្យ​ក្មេងៗ ប្រឈម​នឹង​ពិការភាព និង​ឆាប់ស្លាប់ ប៉ុន្ដែ​វាត្រូវបាន​លុបបំបាត់​អស់​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​ការ​ចាក់​វ៉ាក់សាំង​បង្ការ។ ប៉ុន្ដែ ម្សិលមិញ ហ្វីលីពីន ប្រកាស​ថា ជំងឺ​គ្រុនស្វិតដៃជើង បាន​ផ្ទុះឡើង​វិញ ក្រោយ​ត្រូវ​លុប​បំបាត់​ ១៩​ឆ្នាំ​មក​។ រដ្ឋមន្រ្តី​សុខាភិបាល​ហ្វីលីពីន Francisco Duque III ថ្លែងក្នុង​សន្និសីទ​ថា ក្មេងស្រី​អាយុ ៣​ឆ្នាំម្នាក់ បាន​កើត​ជំងឺ​គ្រុនស្វិតដៃជើង នៅ​ខេត្ត Lanao del Sur ហើយ​វីរុស​ជំងឺ​គ្រុនស្វិតដៃជើង ក៏ត្រូវ​រកឃើញ​ក្នុង​លូ នៅ​ក្រុង​ម៉ានីល និង​តាម​ផ្លូវទឹក នៅ​តំបន់ Davao ផងដែរ។ ការ​រកឃើញ​នេះ

    September 21, 2019
  • បច្ចេកវិទ្យា

    vivo បានក្លាយទៅជាក្រុមហ៊ុន ដែលនាំមុខគេសម្រាប់បច្ចេកវិទ្យាកាម៉េរា pop-up ក្នុងចំណោមក្រុមហ៊ុនទូរស័ព្ទវ៉ៃឆ្លាតទាំងឡាយ ហើយជាពិសេសម៉ូដែល Nex S ដែលបានបង្ហាញខ្លួនកាលពីឆ្នាំទៅ។ ទោះបីជាយ៉ាងណាក្តី vivo នៅមិនទាន់បញ្ចប់សកម្មភាពរបស់ខ្លួនឡើយទៅលើមុខងារមួយនេះទេ ដោយកាលពីពេលថ្មីៗនេះ vivo បានប្រកាសជាផ្លូវការបន្ថែមថា ម៉ូដែលជំនាន់ក្រោយគឺ vivo V17 Pro របស់ខ្លួននឹងមានវត្តមានក្នុងទីផ្សារជាមួយនឹងបច្ចេកវិទ្យាកាម៉េរា selfie ដល់ទៅ២គ្រាប់ ដែលក្នុងនោះមានមួយគ្រាប់ជាកាម៉េរា pop-upផងដែរ។ លើសពីនេះ vivo ត្រូវបានគេជឿជាក់ថា បង្កើនបច្ចេកវិទ្យាកាម៉េរាទាំង២ស្មើទៅនឹងសមត្ថភាពរបស់ Google និង Huawei ផងដែរតាមរយៈ Night Selfie

    September 21, 2019
  • PR

    ពិធីបុណ្យភ្ជុំបិណ្ឌបានមកដល់ហើយ! តើអ្នកទាំងអស់គ្នាបានត្រៀមខ្លួនជាមួយនឹង ដំណើរកំសាន្ត ហើយការដូត្រៀមជូនទៅកាន់មនុស្សជាទីស្រលាញ់ និងអ្នកមានគុណហើយឬនៅ? គិតយ៉ាងមិចដែលបើសិនជាយើងធ្វើការជ្រើសរើសស្មាតហ្វូនជូនទៅកាន់ពួកគាត់! ឱកាសពិសេសបានមកដល់ហើយ ដោយនៅក្នុងកំឡុងពិធីបុណ្យភ្ជុំបិណ្ឌនេះក្រុមហ៊ុនស្មាតហ្វូន vivo នឹងធ្វើការបញ្ចុះតម្លៃទៅលើស្មាតហ្វូនម៉ូឌែល vivo Y15 ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ នេះតទៅ ពីតម្លៃ $189 នៅសល់ត្រឹមតែ $179 តែប៉ុណ្ណោះ។ ហើយរាល់ការជាវទៅលើស្មាតហ្វូន vivo Y15 លោកអ្នកនឹងទទួលបាននូវការដូ Power Bank ដ៏ស្រស់ស្អាតមួយផងដែរ។ ខាងក្រោមនេះគឺជាលក្ខណៈពិសេសរបស់ស្មាតហ្វូន vivo Y15 ៖ . អេក្រង់ទំហំ

    September 21, 2019
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ ស្រ្តីដែលមានទម្លាប់ញ៉ាំអាហារមានរសជាតិហឹរខ្លាំងជាប្រចាំ​ម្នាក់ត្រូវបានគេបញ្ចូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ទាំងយប់ ក្រោយគាត់មានអាការក្រហាយទ្រូង ឈឺពោះ ​និងថប់ដង្ហើមស្ទើរស្លាប់។  ស្រ្តីរងគ្រោះមិនត្រូវបានគេបង្ហាញអត្តសញ្ញាណឡើយដោយគេគ្រាន់បញ្ជាក់ថា គាត់ជាស្រ្តីជនជាតិម៉ាឡេស៊ីបានរៀបការរួច និងមានកូនម្នាក់ផងដែរ។ ៣ ថ្ងៃមុនថ្ងៃកើហេតុស្រ្តីរងគ្រោះចេះតែមានអាការក្រហាយទ្រូង ឈឺពោះ ​និងថប់ដង្ហើមតែគាត់អាចទ្រាំបាន លុះដល់យប់កើតហេតុម៉ោងប្រមាណជា ២ និង ៤០ នាទីរំលងអាធ្រាតអាការរបស់គាត់ធ្ងន់ធ្ងរខ្លាំងរហូតប្តីរបស់គាត់សម្រេចបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យ។ វេជ្ជបណ្ឌិតបានពន្យល់ថា ស្ត្រីរងគ្រោះបានញ៉ាំអាហារផ្តេសផ្តាសច្រើនរហូតកម្រិតជាតិអាស៊ីតក្នុងក្រពះកើនឡើងខ្លាំង ហើយបញ្ហានេះបានធ្វើមានជាតិអាស៊ីតយ៉ាងច្រើនបុកទៅកាន់ទ្រូង និងប្រព័ន្ធដង្ហើមរបស់គាត់ ទើបគាត់មានអាការក្រហាយទ្រូង និងពិបាកដកដង្ហើម ជាងនេះទៅទៀតវាក៏បានប៉ះពាល់ដល់ចុងព្រោះរៀនរបស់គាត់ផងដែរ។ ក្រោយពេលវេជ្ជបណ្ឌិតសាកសួរពីរបបអាហារប្រចាំថ្ងៃរបស់ស្រ្តីរងគ្រោះ គាត់បានប្រាប់ថា គាត់មានទម្លាប់ញ៉ាំអាហារមានរសជាតិហឹរជាប្រចាំ ពេលខ្លះហឹររហូតដល់ស្រកទឹកភ្នែកក៏មានដែរ។ ខាងវេជ្ជបណ្ឌិតបានណែនាំឲ្យស្រ្តីរងគ្រោះឈប់ញ៉ាំអាហារមានរសជាតិហឹរ និងបានផ្តល់អនុសាសន៍ថា មានកត្តាជាច្រើនទៀតដែលអាចបង្កឲ្យលោកអ្នកមានអាការដូចខាងលើនេះ ដូចជា៖ + ទម្លាប់ញ៉ាំអាហារច្រើនជ្រុល

    September 21, 2019
  • PR

    កម្មវិធី «Family Feud Cambodia» ជាកម្មវិធីកម្សាន្តលំដាប់ពិភពលោកដែលមាននៅទូរទស្សន៍ ប៉ុស្ដិ៍ភីអិនអិនដំបូងគេនៅកម្ពុជា កំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ទស្សនិកជន ជាច្រើន។ យ៉ាងណាមិញ ប៉ុន្មានសប្តាហ៍កន្លងមកនេះ គេបានរកឃើញក្រុមមួយមានឈ្មោះថា «ROMDUL FAMILY» ដែលទទួលបានជ័យជម្នះពីគូប្រកួតរបស់ខ្លួនចំនួន ៥ ក្រុមជាប់ៗគ្នា និងកំពុងតែមាន ភាពលេចធ្លោខ្លាំងនៅក្នុងកម្មវិធី។ ក្រុម ROMDUL FAMILY មានសមាជិក ៤ នាក់ រួមមាន យុទ្ធ ឆៃ និច និងពិសិដ្ឋ។ ពួកគេទាំង ៤នាក់សុទ្ធសឹងតែជាយុវជន ដែលមានសមត្ថភាព ភាពវ័យឆ្លាត រហ័សរហួន

    September 21, 2019
  • PR

    ជាស្ថានីយ៍ទូរទស្សន៍មួយ ដែលឈានមុខគេបង្អស់លើវិស័យភាពយន្តភាគខ្មែរល្បីៗ និងធំនៅក្នុងប្រទេសកម្ពុជាដែលមកដល់ពេលនេះ ភីអិនអិន ផលិតបានខ្សែភាពយន្តខ្មែរជាស្នាដៃរបស់ខ្លួនបានយ៉ាងច្រើន ទាំងសាច់រឿង និងការដឹកនាំសម្តែង ឆ្លុះបញ្ចាំងពីសង្គម បង្កប់ទៅដោយអត្ថន័យអប់រំថែមទៀតផង។ ជាមួយគ្នានេះដែរ សម្រាប់ឆ្នាំ ២០១៩នេះ ពីទូរទស្សន៍ដែលមានប្រជាប្រិយភាពលើកម្មវិធីកម្សាន្ត និងរឿងភាគនេះ ក៏ទទួលបានស្នាដៃថ្មីមួយរឿងទៀតនោះគឺ រឿង «តួគេ ខ្ញុំសម្តែង»។ បើយើងចាប់អារម្មណ៍ទៅលើចំណងជើងនៃខ្សែភាពយន្តភាគខ្មែរមួយនេះ មានលក្ខណៈខុសពីរឿងដទៃបន្តិច ដែលទស្សនិកជនអាចនឹងមានការងឿងឆ្ងល់អំពីដំណើរសាច់រឿងមួយនេះយ៉ាងខ្លាំង ថាហេតុអ្វីបានជាអ្ននិពន្ធដាក់ចំណងជើងប្លែកពីគេយ៉ាងដូច្នេះ។ ជាការពិតណាស់ ស្ទើរតែគ្រប់សាច់រឿង គឺមានលាយឡំស្នេហា មនោសញ្ចេតនា កម្សត់ សើចសប្បាយ ប៉ុន្តែសម្រាប់សាច់រឿងថ្មីដែលភីអិនអិនទើបតែផលិតបានមួយនេះ គឺមានការបញ្ចូលនូវការសម្តែងជាទម្រង់ល្ខោន មានទាំងពាក្យពេចន៍ និងការតុបតែងសម្លៀកបំពាក់ជាលក្ខណៈប្រពៃណីបុរាណយ៉ាងឥតខ្ចោះ ទៅតាមបែបផែននៃសិល្បៈរបស់ខ្មែរដែលមានតាំងពីយូរលង់ណាស់មកហើយ។មួយវិញទៀត គឺក្នុងគោលបំណងផ្សព្វផ្សាយនូវវប្បធម៌ទៅដល់បណ្តាអ្នកគាំទ្រ

    September 21, 2019