- Khmernote Media
- អន្តរជាតិ
ថៃ៖ កាលពីពេលថ្មីៗនេះមានរូបភាពជាច្រើនសន្លឹក ដែលបង្ហាញថា មានសិស្សសាលាថៃជាច្រើននាក់នាំគ្នាពាក់មួយសុវត្ថិភាពពេលប្រលងត្រូវបានគេបង្ហោះពេញបណ្តាញសង្គម Facebook។ តាមរយៈរូបភាពទាំងនោះបានធ្វើឲ្យក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនគិតថា វាគឺជាវិធីការពារកុំឲ្យសិស្សលួចមើលគ្នាពេលប្រលង ហើយអ្នកខ្លះថែមទាំងបានរិះគន់ចំពោះសកម្មភាពរបស់សិស្សទាំងនោះទៀតផង។ យ៉ាងណាក្តី ពេលនេះមានការបកស្រាយជាផ្លូវការហើយជុំវិញរឿងសម្រូងចម្រាសនៅក្នុងបណ្តាញសង្គមមួយនេះ។ យោងតាមសារព័ត៌មានបរទេសបានរាយការណ៍ថា សកម្មភាពសិស្សសាលាពាក់មួកពេលប្រលងនោះបានកើតឡើងនៅក្នុងសាកលវិទ្យាល័យបច្ចេកវិទ្យា Rajamangala ក្នុងក្រុងបាងកក ប្រទេសថៃ តែវាមិនមែនជាវិធីការពារមិនឲ្យសិស្សលួចមើលគ្នាពេលប្រលងនោះទេ។ ការដែលឲ្យសិស្សពាក់មួកសុវត្ថិភាពទាំងអស់គ្នានោះគឺជាផ្នែកមួយនៃយុទ្ធនាការ “100% Helmet AIT RMUTI” ដែលជាយុទ្ធនាការជំរុញ និងលើកទឹកចិត្តឲ្យក្រុមសិស្សសាលា និងមហាជនទូទៅត្រូវតែពាក់មួកសុវត្ថិភាពពេលធ្វើដំណើរ។ ក្រុមសិស្សសាលាដែលពួកសុវត្ថិភាពនោះគ្រាន់តែពាក់មួក ១៥ នាទី ដើម្បីទាញការចាប់អារម្មណ៍ និងថតរូបទុកប៉ុណ្ណោះ តែពួកគេមិនមែនពាក់ពេញម៉ោងប្រលងនោះទេ។ សូមបញ្ជាក់ថា អ្នកជិះកង់មួយចំនួនមិនបានពាក់ពួកសុវត្ថិភាពនោះទេ ព្រោះវាមិនមែនជាការកំណត់ដោយច្បាប់ ហេតុនេះហើយទើបគេរៀបចំយុទ្ធនាការខាងលើនេះដើម្បីលើកទឹកចិត្តឲ្យក្រុមអ្នកជិះកង់ត្រូវតែពាក់មួកសុវត្ថិភាពដូចពេលពួកគេជិះម៉ូតូអីចឹងដែរ៕
October 1, 2019 - ព័ត៌មានជាតិ
ភ្នំពេញ៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា រយៈពេល៣ថ្ងៃ គឺថ្ងៃទី២៧ ទី២៨ និងទី២៩ ខែកញ្ញា ឆ្នាំ២០១៩ នៃពិធីបុណ្យភ្ជុំបិណ្ឌ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស សរុបចំនួន៥២លើក បណ្ដាលឲ្យមនុស្ស២៦នាក់ស្លាប់បាត់បង់ជីវិត របួសស្រាល ២៨នាក់ និងរបួសធ្ងន់ ៥២នាក់។ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៥២លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៦៦គ្រឿង, រថយន្តតូច២៤គ្រឿង, រថយន្ដធំ៣គ្រឿង ហើយមូលហេតុដែលបណ្ដាល ឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្ដាំ, ប្រជែង, បត់គ្រោះថ្នាក់ និងស្រវឹង។ យោងតាមរបាយការណ៍ដដែលបង្ហាញថា
September 30, 2019 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ ៖ មនុស្ស៣នាក់បានស្លាប់នៅនឹងកន្លែង ដោយគ្រោះថ្នាក់ចរាចរណ៍រថយន្ត៣គ្រឿងបុកប៉ះគ្នា គឺរថយន្តរត់តាក់សុី រថយន្តដឹកថ្មនិងរថយន្តដឹកខ្សាច់ នៅផ្លូវជាតិលេខ៤ត្រង់ចំណោតអូរត្រាវ ជិតចូលដល់ក្រុងព្រះសីហនុវេលាម៉ោងជិត១២ថ្ងៃត្រង់ថ្ងៃ៣០ខែកញ្ញា២០១៩នេះ។ យោងតាមរបាយការណ៍អង្កេតពីនគរបាលបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ ឡើងដោយរថយន្ត ម៉ាក STAREX ពណ៌ ស ពាក់ផ្លាកលេខ កំពត2B-4216 អ្នកបើកបរ ឈ្មោះ សេង ភារៈ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ រត់តាក់ស៊ី នៅភូមិល្បើក ស្រុកឈូក ខេត្តកំពត រួមដំណើរមនុស្ស ០៧នាក់ ( ស្រី ០២នាក់
September 30, 2019 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ នេះ លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាខេត្តសៀមរាប ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ មានចំនួនសរុប២៤៤.០៧៥នាក់ កើនឡើង ៥,០១ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០១៨ ដែលមានចំនួនសរុប២៣២.៤២២នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ មានចំនួនប្រមាណជាង២៣ម៉ឺននាក់ កើនឡើង ៩,៥២ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៨ ដែលមានចំនួនជាង២១ម៉ឺននាក់ និង ភ្ញៀវទេសចរអន្តរជាតិ ចំនួន១៤.០៧៥នាក់ ថយចុះ ៣៧,២៣ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៨ ដែលមានចំនួន២២.៤២២នាក់ ៕ ប្រភព៖
September 30, 2019 - បច្ចេកវិទ្យា
បរទេស: នៅថ្ងៃចន្ទទី៣០ ខែកញ្ញានេះបើយោងតាមអ្នកជំនាញខាងព័ត៌មានបែកធ្លាយបច្ចេកវិទ្យា និងអ្នកជំនាញឌីសាញលោក Benenkin បានអោយដឹងថា ក្រុមហ៊ុនយក្ស Apple នឹងបង្ហាញទូរស័ព្ទ iPhone ស៊េរីថ្មីមួយទៀត ដែលមានអេក្រង់ទំហំ ៦,៧ អ៊ីញ និងជាពិសេសនោះគឺមិនមានក្បាលឆកទៀតឡើយ។ លើសពីនេះវានឹងប្រើប្រាស់បច្ចេកវិទ្យា TrueDepth sensors សម្រាប់មុខនាទី Face ID ដែលបានបង្កប់នៅក្នុងគែមអេក្រង់ ធ្វើឲ្យផ្ទៃអេក្រង់ខាងមុខលាតពេញភ្នែកតែម្តង។ ប្រភពព័ត៌មានដដែលបានបញ្ជាក់ទៀតថា តាមរយៈការផ្លាស់ប្តូរថ្មីមួយចំនួននេះជឿជាក់ថា Apple នឹងត្រៀមបង្ហាញខ្លួនជំនាន់ថ្មីមួយនេះនាឆ្នាំ២០២០ខាងមុខនេះហើយ។ ទោះបីជាយ៉ាងណាក្តីកន្លងមកនេះមិនមែនជាលើកទី១នោះទេ ដែលមានលេចលឺព័ត៌មាននៃម៉ូដែល iPhone ដែលមានអេក្រង់៦,៧អ៊ិញបែបនេះ។ ការអះអាងផ្សេងមួយទៀត ដោយអ្នកវិភាគដ៏ល្បី Ming-Chi
September 30, 2019 - ព័ត៌មានជាតិ
យោងតាមការប្រកាសរបស់ មូលនិធិចក្ខុខ្មែរ “Khmer Sight Foundation” បានឲ្យដឹងថា នៅថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩នេះ នឹងមានកម្មវិធីបកភ្នែកឡើងបាយដោយឥតគិតថ្លៃ ដោយក្រុមគ្រូពេទ្យអង់គ្លេស។ កម្មវិធីបកភ្នែកឡើងបាយដោយឥតគិតថ្លៃនេះគឺសម្រាប់ពលរដ្ឋខ្មែរដែលមានជីវភាពខ្វះខាតតែប៉ុណ្ណោះ ដោយកម្មវិធីនឹងធ្វើឡើងនៅសាកលវិទ្យាល័យពុទ្ធិសាស្រ្ត (University of Puthisastra) ផ្ទះលេខ ៥៥ ផ្លូវ ១៨៤ (ក្បែរវិទ្យាស្ថានភាសាបារាំង)៕ ព័ត៌មានបន្ថែមសូមចូលទៅកាន់ហ្វេសប៊ុកផេក Khmer Sight Foundation ៕
September 30, 2019 - សង្គម
ថ្មីៗនេះមានការចែករំលែកមួយពេញបណ្តាញសង្គមថៃ ក្រោយមានករណីឪពុកទំនុកបំរុងកូនរហូតរៀនចប់ ម្នាក់ក្លាយជាពេទ្យ ម្នាក់ជាគ្រូបង្រៀន តែពេលឪពុកធ្លាក់ខ្លួនឈឺ ទាំងប្រពន្ធ និងកូនទាំង២បែរជារត់ចោលគាត់ មិនដែលមកអើតឬសួរសុខទុក្ខឪពុកម្តងណាសោះឡើយ។ លោក សុថាន់ ណុបផាត់ អាយុ ៥៤ឆ្នាំ ដែលត្រូវជាប្អូនប្រុសអ្នកជម្ងឺពិការមួយកំណាត់ខ្លួនឈ្មោះថា សុងសក្តិ អាយុ ៥៦ឆ្នាំ សព្វថ្ងៃកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យឈៀងម៉ៃ បានទម្លាយរឿងរ៉ាវខ្លោចចិត្តនេះឲ្យដឹងថា៖ «បងប្រុសរបស់ខ្លួនជាបុរសល្អម្នាក់ដែលតែងមើលថែក្រុមគ្រួសារ ទាំងប្រពន្ធ និងកូនស្រី២រូប ដោយស្រលាញ់ប្រៀបបានដូចជាកែវភ្នែក ព្រមទាំងទំនុកបំរុងកូនស្រីខ្លួនទាំងពីររហូតរៀនចប់មហាវិទ្យាល័យ ដោយម្នាក់បានក្លាយជាគ្រូពេទ្យ និងម្នាក់ទៀតក្លាយជាគ្រូបង្រៀន។ ក្រោយមកអ្វីៗគ្រប់យ៉ាងផ្លាស់ប្តូរ ជីវិតដែលធ្លាប់តែមានសុភមង្គលបែរជាបាត់បង់ បន្ទាប់ពីគាត់បានជួបឧប្បត្តិវហេតុរអិលដួលក្នុងបន្ទប់ទឹកយ៉ាងធ្ងន់ធ្ងរ ធ្វើឲ្យខ្លួនក្លាយជាមនុស្សពិការគេងជាប់នឹងគ្រែ កាលពី៣ឆ្នាំមុន»។ ដើមឡើយលោក សុងសក្តិ ក៏បានសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជិតផ្ទះ
September 30, 2019 - ព័ត៌មានជាតិ
បើយោងតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងមុននេះបន្តិចថា គិតត្រឹមម៉ោង១២រសៀល ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩នេះ សាឡង់ដឹកខ្សាច់ដែលបានបើកបុកសសរស្ពានព្រែកតាមាក់ត្រូវបានយកចេញដោយជោគជ័យហើយ ក្រោយពីជាប់ទើរនៅនឹងសសរស្ពាននោះអស់ជាច្រើនថ្ងៃ។ ក្រោយពីអូសសាឡង់នោះចេញរួច ក្រុមបច្ចេកទេសបានធ្វើការត្រួតពិនិត្យឃើញថា សសរ ដែលរងការប៉ះទង្គិចនោះមិនមានស្នាមប្រេះ ឬបែកសសរស្ពាននោះទេ មិនមានផលប៉ះពាល់ដល់សរសរ និងគ្រឹះស្ពានព្រែតាម៉ាក់ឡើយ។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចភូមិសាស្រ្ត ស្រុកមុខកំពូល ខេត្តកណ្តាល មានករណីសាឡង់ដឹកខ្សាច់មួយគ្រឿង បើកបរដោយឈ្មោះ ភា រម្យ ភេទប្រុស អាយុ៣៩ឆ្នាំ រួមដំណើរដោយប្រពន្ធ និងកូនធ្វើដំណើរតាមបណ្តោយខ្សែទឹកពីត្បូងទៅជើង បានបើកបុកសសរស្ពានទី៨នៃស្ពានព្រែកតាមាក់ ទើរជាប់នឹងសរសេរ (ស្ថិតនៅចន្លោះសសរស្ពានសម្រាប់ធ្វើនាវាចរណ៍)
September 30, 2019 - សង្គម
ថៃ៖ មនុស្សម្នាក់ៗកើតមកមានវាសនាមិនដូចគ្នានោះឡើយ អ្នកខ្លះក៏កើតមកក្នុងគ្រួសារដែលមានជីវភាពធូរធា អ្នកខ្លះទៀតក៏រស់នៅទាំងលំបាកវេទនា។ អាស្រ័យហេតុនេះការតស៊ូក៏តែងតែកើតមានឡើងលើមនុស្សគ្រប់គ្នា ជាក់ស្តែងកាលពីថ្មីៗនេះ មានការចែករំលែកពេញបណ្តាញសង្គមថៃ ក្រោយមានករណីក្មេងប្រុស៣នាក់បងប្អូន ចេញលក់កម្រងផ្កាក្រោយពេលទំនេរពីការសិក្សា ដើម្បីយកប្រាក់មកមើលថែលោកយាយជរា និងបន្តការសិក្សារបស់ខ្លួន។ ក្មេងៗទាំង៣រូបនេះត្រូវបានគេរកឃើញនៅឯខេត្ត Kanchanaburi ប្រទេសថៃ ដោយពួកគេគឺជាបងប្អូនបង្កើតដែលកំព្រាឪពុកម្តាយ ព្រោះតែបានបាត់បង់ជីវិតដោយសារមានជម្ងឺមហារីកគ្មានថវិកាព្យាបាល។ សព្វថ្ងៃពួកគេរស់នៅជាមួយលោកយាយជរាមួយរូប ដោយគាត់ពុំអាចរកចំណូលបាននោះឡើយ ព្រោះខ្លួនចាស់ទ្រុឌទ្រោម ហេតុដូចនេះក្មេងៗទាំង៣ក៏សម្រេចចិត្តដើរលក់ផ្កាដើម្បីទទួលបានកម្រៃសម្រាប់ចាយវាយក្នុងការសិក្សា និងការមើលថែលោកយាយដូចគ្នា។ ពួកគេទាំង៣បានរៀបរាប់ឲ្យដឹងថា៖ «មួយខែយើងអាចរកប្រាក់បានប្រមាណ ២០០០បាត ពីការលក់ផ្កាដែលអាចទិញបាយញ៉ាំ និងទៅរៀនបាន។ ពួកខ្ញុំមិនហត់ទេ ព្រោះតែវាជាចំណូលសម្រាប់ចាយវាយ មានថ្ងៃខ្លះខ្ញុំចេញពីរៀនមកលក់ដល់យប់ជ្រៅក៏មាន ថ្ងៃណាគេទិញច្រើនលក់ឆាប់អស់ ឆាប់បានត្រលប់មកផ្ទះ ទិញបាយហូបជុំគ្នាជាមួយយាយ»៕ អត្ថបទ៖ មេសា
September 30, 2019 - អន្តរជាតិ
ថៃ៖កាលពីរាត្រីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ ម្សិលមិញនេះ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយកើតឡើងនៅឯប្រទេសថៃ ដោយបានសម្លាប់មនុស្ស១៧នាក់ ស្លាប់យ៉ាងអាណោចអាធ័ម។ តាមរយៈសេចក្តីរាយការណ៍បានឲ្យដឹងថាក្នុងចំណោមអ្នកស្លាប់នោះភាគច្រើនជាសិស្សមហាវិទ្យាល័យបច្ចេកទេសស៊ីសាកែត (Sisaket Technical College students) ដោយពួកគេបានធ្វើការចុះកម្មសិក្សាជាលើកចុងក្រោយមុននឹងបញ្ចប់ឆ្នាំសិក្សានៅឯហ្គារាសមួយ ដែលត្រូវបានគេហៅឲ្យទៅហ្វឹកហាត់ការងារ និងរៀបចំបច្ចេកទេសផ្សេងៗ។ ក្រោយពីសម្រេចជោគជ័យនៃការងារចុងក្រោយមួយនេះ ពួកគេបានជប់លៀងផឹកស៊ីជួបជុំគ្នា បន្ទាប់មកក្រុមនិស្សិតទាំងនេះក៏បបួលគ្នាទៅមើលការប្រគំតន្ត្រីដែលមានទីតាំងនៅក្បែរនោះ។ លុះដល់ពេលត្រលប់មកផ្ទះវិញក៏ជួបឧប្បត្តិវហេតុដ៏រន្ធត់មួយនេះដោយមនុស្ស១២នាក់បានស្លាប់នៅនឹងកន្លែង ចំណែក៥អ្នកត្រូវបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។ រថយន្តដែលបង្កគ្រោះថ្នាក់គឺជាប្រភេទរថយន្តភីកអាប់ម៉ាក ឌីមេក ពាក់ស្លាកលេខ ผจ5322 ដោយបានបើកបរក្នុងល្បឿនមួយដ៏លឿនខ្លាំង រហូតមកដល់ចំណុចកើតហេតុនៅឯភូមិរ៉ាឆាទេវ៉ា ស្រុកបាងភ្លី ខេត្តសាមុតប្រាកាន ប្រទេសថៃ រថយន្តមួយនេះក៏បានបាត់បង់ការគ្រប់គ្រង បណ្តាលឲ្យរេចង្កូតធ្លាក់ផ្លូវក្រឡាប់ជាច្រើនជុំ បណ្តាលឲ្យអ្នកអង្គុយខាងក្រោយត្រូវខ្ទាតចេញពីរថយន្ត ស្លាប់រាយពេញផ្លូវ ចំណែកឯមនុស្សមួយចំនួនទៀតត្រូវជាប់ក្នុងក្បាំងខាងមុខនៃឡានរងរបួសធ្ងន់
September 30, 2019









