Khmernote Media
  • ព័ត៌មានជាតិ

    បាត់ដំបង៖ ស្ត្រីម្នាក់ចាប់សត្វល្អិតយកមកចម្អិនរួចបរិភោគ បណ្តាលឲ្យពុលស្លាប់យ៉ាងអាណោចអាធ័ម ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ ក្នុងភូមិស្តីលើ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ ជនរងគ្រោះមានឈ្មោះ គីម សាគី អាយុ ៤១ ឆ្នាំ និង មានស្វាមីឈ្មោះ រុណ សម្បត្តិ អ្នកទាំង២ជាពលករធ្វើការនៅប្រទេសថៃ ដោយមានកូននៅក្នុងបន្ទុកចំនួន ២ នាក់។ សភាពហេតុនៃរឿងនៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ស្ត្រីរងគ្រោះបានទៅបេះស្លឹកអង្គាដីមកស្លរបានឃើញសត្វជាច្រើនបានចោមរោមនៅទីនោះក៏ចាប់សត្វទាំងនេះមកចម្អិនហើយនាំក្មួយបរិភោគ ក្មួយបរិភោគហើយក៏ប្រាប់ថា សត្វនេះល្វីងណាស់ តែជនរងគ្រោះឆ្លើយថាមានអីឆ្ងាញ់តើ ហើយក៏ចេះតែបរិភោគបន្តទៀត ប៉ុន្តែក្មួយរបស់គាត់ ញុាំខ្ជាក់ៗ

    October 2, 2019
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ ប្រិយមិត្តច្បាស់ជានៅចាំនូវកុមារា គីមហុង ដែលមានអាយុទើបតែ៧ឆ្នាំ ហើយចេះធ្វើលំហាត់គណិតវិទ្យាថ្នាក់ទី១២ ហើយត្រូវបានសម្តេចតេជោ បានស្នើអាហារូបករណ៍ពិសេសពីសាលា Belti ដល់គីមហុង បានសិក្សាចំណេះដឹងទូទៅ។ ដោយនៅព្រឹកថ្ងៃពុធ ទី២ ខែតុលា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការកោតសរសើរដល់ គីម ហុង ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ ( BELTEI International University ) សរុប ១,១៨៣នាក់ ដែលពិធីនេះត្រូវធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ។

    October 2, 2019
  • PR

    ពីមួយជំនាន់ទៅមួយជំនាន់ ស្មាតហ្វូនត្រកូល F របស់ក្រុមហ៊ុន OPPO កាន់តែទំនើបឈានមុខ ភ្ជាប់មក នូវជាមួយបច្ចេកវិទ្យាថ្មីៗល្អប្លែកពីគ្នា ដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់ទូទាំងពិភពលោក។ ស្មាតហ្វូន OPPO F5 មានអេក្រង់លាត Full Screen ត្រូវបានទទួលស្គាល់ជាសកលថា ជាអ្នកឯកទេស Selfie ឈានមុខគេ និងកាមេរ៉ាក្រោយមួយគ្រាប់មានសមត្ថភាពថតរូបពិតរបស់អ្នកប្រើប្រាស់ស្អាតកប់សារី។ ចំណែកឯ OPPO F7 ត្រូវបាន Update អេក្រង់ មានកម្រិតបង្ហាញរូបភាពរហូតដល់ Full HD+ និង ផ្នែកខាងក្រោយ បំពាក់នូវ កញ្ចក់ ចាំងភ្លឺរលោង។

    October 2, 2019
  • ព័ត៌មានជាតិ

    ខេត្តតាកែវ ៖ មហាជនច្បាស់ជាស្គាល់ច្បាស់ថា លោកឧញ៉ា ទៀ វិចិត្រ នាយកក្រុមហ៊ុនកាណូតលឿន ជី.ធី.វី.ស៊ី ស្ពីដបូត តែងតែធ្វើនូវអំពើសប្បុរសធម៌ជួយដល់ពលរដ្ឋដែលកំពុងខ្វះខាតទីទាល់ក្រ ជាហេតុធ្វើឲ្យលោកទទួលបានការគោរពស្រលាញ់ខ្លាំងពីមហាជន។ ហើយថ្មីៗនេះដើម្បីលើកទឹកចិត្តនិងជួយដល់សិស្សក្រីក្រមួយរូប លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកម៉ូតូសេរីថ្មីមួយគ្រឿងនិងថវិកាចំនួន៤លានរៀលបន្ថែមទៀត ទៅឧបត្ថម្ភដល់ប្អូនស្រីសិស្សពូកែមួយរូបដែលខំប្រឹងរៀនសូត្រប្រឡងបាក់ឌុបឆ្នាំ២០១៩នេះជាប់បាននិទ្ទេសA តែម្នាក់គត់ ក្នុងចំណោមសិស្ស ច្រើននាក់ រស់នៅក្នុងគ្រួសារក្រីក្រ មានម្តាយជាស្រ្តីមេម៉ាយ បច្ចុប្បន្នប្រកបមុខរបរ ដើររកអេតចាយលក់ នៅភូមិដើមបេង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ។ ប្អូនស្រីសិស្សពូកែរូបនេះឈ្មោះ ស៊ាង វ៉ាន់ថង សិស្សវិទ្យាល័យ សុខ អាន

    October 2, 2019
  • ព័ត៌មានជាតិ

    ខេត្តកំពង់ធំ៖ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នាព្រឹកព្រលឹមថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ នេះមានហេតុការណ៍គ្រោះថ្នាក់ចរាចណ៍ដ៏រន្ធត់មួយបានកើតឡើង បណ្តាលឲ្យរថយន្តម៉ាកកាមេរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AS-6715 មួយគ្រឿងរងការខូចខាតក្រពឹតរួញមើលលែងយល់។ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅ ចំណុចផ្លូវជាតិលេខ៦ ភូមិព្រែកតាហ៊ូ សង្កាត់ព្រែកតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្បែរនោះបានឲ្យដឹងថា រថយន្តរងគ្រោះបានបើកធ្លាក់ផ្លូវ បណ្តាលឲ្យក្រឡាប់តែម្តង។ បច្ចុប្បន្នសមត្ថកិច្ចកំពុងចុះអន្តរាគមន៍នៅកន្លែងកើតហេតុ ហើយសង្ស័យថា មនុស្សនៅក្នុងរថយន្តចំនួន៥នាក់អាចនឹងស្លាប់បាត់បង់ជីវិតទៀតអស់។ សូមរងចាំព័ត៌មានបន្ថែមនៅពេលក្រោយ! អត្ថបទ៖ សេម

    October 2, 2019
  • បច្ចេកវិទ្យា

    តាមការអះអាងមួយរបស់អង្គភាពផ្តល់ប័ណ្ណប៉ាតង់របស់អាមេរិកនៅពេលចុងក្រោយនេះបានធ្វើការអះអាងថា ក្រុមហ៊ុន Apple នឹងមានកំណែប្រែមួយទៅលើ logo របស់ខ្លួនជាមួយនឹងម៉ូដែលជំនាន់ក្រោយ។ ក្រុមហ៊ុន Apple នឹងធ្វើការផ្លាស់ logo ផ្លែប៉ោមឆែប ដែលធ្លាប់តែជា logo ធម្មតា ឲ្យទៅជា logo ដែលអាចជះពន្លឺបានវិញ។ logo ផ្លែប៉ោមឆែបថ្មី ដែលមានពន្លឺនេះមិនមានដូច logo ដែលធ្លាប់មាននៅលើ MacBook ជំនាន់ចាស់ៗ ដោយគ្រាន់តែមានភ្លើងបំភ្លឺធម្មតាឡើយ គឺវាសញ្ញាផ្តល់ដំណឹង (notification light) ផ្សេងៗអាចឲ្យយើងដឹងពី ការហៅចូល, ការរំលឹកទាក់ទងនឹងប្រតិទិន ឬ event ផ្សេងៗ

    October 2, 2019
  • អន្តរជាតិ

    ទារកទារិកាស្ទើរតែ ៩៩,៩៩% នៅលើពិភពលោកនេះត្រូវការញ៉ាំទឹកដោះគោដើម្បីចិញ្ចឹមជីវិតរបស់ពួកគេ ប្លែកអីតែទារិកាអាយុ ១៤ ខែម្នាក់នេះ បែរជាផឹកកាហ្វេខ្មៅចំនួន ១,៥ លីត្ររាល់ថ្ងៃទៅវិញជំនួសដោយការញ៉ាំទឹកដោះគោ។ ទារិកាចម្លែកនេះមានឈ្មោះថា Hadijah រស់នៅក្នុងខេត្ត West Sulawesi ភាគខាងលិចប្រទេសឥណ្ឌូនេស៊ី។ ឪពុកនិងម្តាយរបស់ទារិការូបនេះមានឈ្មោះថា Safiruddin និង Anita មានមុខរបរជាកម្មករនៅក្នុងចំការដូងប្រេងដែលមានប្រាក់ចំណូលចំនួន IDR ២០ ០០០ (១,៥ ដុល្លារអាមេរិក) ក្នុងមួយថ្ងៃ ហើយក្នុងថ្ងៃខ្លះពួកគេគ្មានការងារធ្វើនោះទេ។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន WORLDOFBUZZ បានឲ្យដឹងថា ព្រោះកត្តាជីវភាពខ្សត់ខ្សោយនេះហើយទើបគេមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទិញទឹកដោះគោឲ្យទារិកា Hadijah ផឹក និងជំនួសវិញដោយការផឹកកាហ្វេខ្មៅលាយជាមួយនិងស្ករសក្នុងមួយថ្ងៃ

    October 1, 2019
  • អន្តរជាតិ

    ម៉ឡេស៊ី៖ ពិធីមង្គលការ ដែលមានកូនកំលោះ និងកូនក្រមុំចំនួន០២នាក់ ត្រូវបានរៀបចំឡើងយ៉ាងអធិកអធមដោយមានការយល់ព្រម និងចូលរួមយ៉ាងរីករាយពីសំណាក់សាច់ញាតិនៃភាគីទាំង ៣ នាក់នេះ។ យោងតាមសារព័ត៌មានបរទេសបានឲ្យដឹងថា ពិធីរៀបការនេះបានរៀបចំឡើងនៅលើកោះ Semporna នៃរដ្ឋ Sabah ប្រទេសម៉ាឡេស៊ី។ ប្រភពខាងលើមិនបានបង្ហាញអំពីអត្តសញ្ញាណច្បាប់លាស់របស់កូនក្រមុំ និងកូនកំលោះឡើយ ព្រោះករណីនេះជារឿងរ៉ាវដែលល្បីនៅក្នុងបណ្តាញសង្គម Facebook ហើយត្រូវបានគេចែករំលែកតៗគ្នា រហូតដល់សារព័ត៌មានធំៗសម្រេចយកទៅចុះផ្សាយបន្ត។ យ៉ាងណាក្តី បើយោងតាមម្ចាស់គណនី Facebook មានឈ្មោះថា Jimmy Jim ដែលជាអ្នកបង្ហោះសាច់រឿងនេះមុនគេនោះបានឲ្យដឹង បុរសជាកូនកំលោះមានគូដណ្ដឹងម្នាក់រួចទៅហើយនៅស្រុកកំណើត លុះក្រោយមកគាត់បានទៅធ្វើការងារនៅទីក្រុងក៏បានលង់ស្រលាញ់ស្ត្រីម្នាក់ទៀតដែលធ្វើការងារជាមួយគ្នា។ ក្រោយរឿងរ៉ាវស្នេហាត្រីកោណនេះបានបែកធ្លាយ ស្ត្រីជាកូនក្រមុំទាំង ២ រូបសុទ្ធតែមិនព្រមបោះបង់ស្នេហ៍របស់ខ្លួនឡើយ និងទាមទាដាច់ខាតត្រូវតែរៀបការជាមួយនឹងបុរសជាកូនកំលោះ។ ស្ថិតក្នុងស្ថានភាពនេះ

    October 1, 2019
  • ព័ត៌មានជាតិ

    ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមបង្ហាញនូវករណីស្ត្រីជាអ្នកលក់ត្រីម្នាក់បានចាញ់បោកក្រុមទម្លាក់យោង អស់ទ្រព្យសម្បតិ្តមានតម្លៃដែលជាប់នៅនឹងខ្លួនដូចជា ចិញ្ចៀន ខ្សែក លុយ១០០ដុល្លារ សោរម៉ូតូ សល់ត្រឹមតែសំណមួយថង់តូចដែលក្រុមចោរបន្សល់ឲ្យ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ នៅម្តុំទំនប់កប់ស្រូវ។ ស្ត្រីជាជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ ដោយគ្រាន់តែដឹងថាមកពីខេត្តកំពង់ស្ពឺហើយមានមុខរបរជាអ្នកលក់ត្រី។ យោងតាមគណនីហ្វេសប៊ុកឈ្មោះ យាយ សរ បានសរសេរយ៉ាងដូច្នេះថា៖ “គាត់ចាញ់បោកគេមានអ្នកណាស្គាល់គាត់អត់គេយក លុយមាសគាត់អស់ហេីយ​​​ខ្ញុំមិនដឹងជួយគាត់យ៉ាងម៉េចទេ តែគាត់ប្រាប់ថាគាត់ជាអ្នកលក់ត្រី”។ មានមហាជនជាច្រើនបានលើកឡើងថាល្បិចនេះសុទ្ធសឹងតែជាល្បិចចាស់គំរិលដដែលៗ អ្នកចាញ់បោកមានតែអ្នកមានចិត្តលោភលន់តែប៉ុណ្ណោះ យ៉ាងណាមិញបងប្អូនប្រជាពលរដ្ឋគួរបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់។ សូមទស្សនាវីដេអូនៅខាងក្រោម៖

    October 1, 2019
  • បច្ចេកវិទ្យា

    យោងតាមប្រភពព័ត៌មានបរទេសបានឲ្យដឹងថា Galaxy S11 អាចនឹងបំពាក់មុខងារដ៏គួរឲ្យអស្ចារ្យមួយ ដែលសមត្ថភាពពិសេសរបស់វាគឺអាចវាស់វែងកម្រិតជាតិពុលទៅលើវត្ថុគ្រប់ប្រភេទរាប់ទាំងពីជាតិស្ករ ដែលមាននៅក្នុងម្ហូបអាហារផងដែរ ហើយគោលដៅចំបងរបស់វាគឺធ្វើឲ្យសុខមាលភាពរបស់អ្នកប្រើប្រាស់មានភាពល្អប្រសើរជាងមុន។ តាមរយៈការអះអាងដូចគ្នាជាមួយនឹងវេបសាយហូឡង់ Let’sGoDigital ដែលបានបញ្ជាក់យ៉ាងច្បាស់ថា ក្រុមហ៊ុន Samsung បានដាក់សំណើរស្នើសុំប៉ាតង់ថ្មីមួយក្នុងការដំណើរការទូរស័ព្ទស្មាតហ្វូនទាំងឡាយរបស់ខ្លួនជាមួយនឹងមុខងារដ៏សំខាន់មួយ ដែលមានតួនាទីក្នុងការវាស់វែងកម្រិតសារធាតុពុលនៅក្នុងវត្ថុនានា វាស់តាំងពីកម្រិតជាតិទឹករបស់អ្នក រហូតដល់ជាតិស្កររបស់អ្នកមានប៉ុន្មានទៀតផង។ មុខងារវាស់វែងកម្រិតជាតិពុលដ៏សំខាន់នេះត្រូវបានគេជឿជាក់នឹងអាចប្រជែងជាមួយនឹងស៊េរី iPhone 12 របស់ Apple បាននៅលើទីផ្សារអនាគតបាន។ ទោះបីជាយ៉ាងណាក្តីអ្វីដែលបានលេចឬព័ត៌មានបន្ថែមអំពី Galaxy S11 ទៀតនោះ គឺកាម៉េរាខាងក្រោយដែលមានទំហំដល់ទៅ 108MP និងអាចពង្រីកដល់៥ដងឬ 5 optical zoom ហើយរំពឹងថានឹងបង្ហាញខ្លួនជាផ្លូវការក្នុងព្រឹត្តិការណ៍ MWC

    October 1, 2019