- Khmernote Media
- ព័ត៌មានជាតិ
ហ្វីលីពីន៖ ខណៈដែលកញ្ញា ថោង ម៉ាឡា ទទួលបានតំណែងជា កញ្ញាឯកផែនដីកម្ពុជាឆ្នាំ ២០១៩ (Miss Earth Cambodia) និងកំពុងតែប្រកួត បវកញ្ញាភពផែនដី ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន។ កញ្ញាឯកផែនដីកម្ពុជាឆ្នាំ ២០១៩ ថោង ម៉ាឡា ក៏បានជូនក្រម៉ាជាវត្ថុអនុស្សាវរីយ៍នៃមិត្តភាព ទៅកាន់បេក្ខនារីដទៃទៀត ដោយបេក្ខនារីដែលទទួលបានក្រម៉ាខ្មែរពិតជាបង្ហាញនូវភាពរីករាយ និងពេញចិត្តចំពោះភាពស្រស់ស្អាតរបស់ក្រម៉ាខ្មែរ។ គួររំលឹកផងដែរថានៅឆ្នាំ២០១៨ បវកញ្ញាចក្រវាលកម្ពុជា រឿន ណាត ក៏បានយកក្រម៉ាជូនបេក្ខនារីនៅប្រទេសដទៃផងដែរកំឡុងពេលដែលកញ្ញាបានទៅប្រកួត Miss Universe នៅប្រទេសថៃ។ ក្រម៉ា ត្រូវបានចាត់ទុកថាជានិមិត្តសញ្ញានៃជាតិកម្ពុជា ហើយ ក្រមាត្រូវបានប្រើប្រាស់ក្នុងទម្រង់ប្រពៃណី
October 2, 2019 - ព័ត៌មានជាតិ
ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវករណីបុរសម្នាក់ បានទទួលមរណភាព ដោយសារតែដកធ្មេញថ្កាមទាល់នៅមន្ទីរពេទ្យអង្គឌួង ហើយគ្រូពេទ្យសម្អាតមិនបានដិតដល់។ យោងតាមគណនីហ្វេសប៊ុក Chhay Panha Sith ជាមិត្តភក្តិរបស់ជនរងគ្រោះបានសរសេររៀបរាប់ថា ៖ “ដោយសារទង្វើរបស់អ្នក អ្នកបានសម្លាប់មនុស្សល្អម្នាក់ដោយគ្មានកំហុសអ្វីទាំងអស់ មន្ទីរពេទ្យព្រះអង្គឌួង ។ ពេលនេះសំលាញ់ខ្ញុំ Keo Ratana បានស្លាប់ហើយនៅវេលាម៉ោង 9:45នាទីយប់ ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យរុស្សី ដោយសារការដកធ្មេញថ្កាមទល់តែប៉ុណ្ណោះ។ តើអ្វីទៅជាការទទួលខុសត្រូវ? តើស្លាប់ហើយអាចត្រឡប់មកវិញទេ? គួររំលឹកថាកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ជនរងគ្រោះបានបង្ហោះសាររៀបរាប់ថាខ្លួនបានទៅវះកាត់ដកធ្មេញថ្កាមទាល់ ដោយមានអ្នកគ្រូពេទ្យជាស្ត្រីវ័យចំណាស់ជាអ្នកធ្វើការវះកាត់ ហើយជនរងគ្រោះបានលើកឡើងថាគ្រូពេទ្យពុំបានសំអាតអោយបានដិតដល់ទេ សូម្បីសាច់ដែលនៅសល់កន្លែងផ្សេងក៏មិនកាត់ចេញដែរ រហូតដល់មេរោគឆ្លង
October 2, 2019 - សង្គម
នៅរាត្រីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង២ឆ្លងអាធ្រាត្រ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅឯខេត្តឈុនបុរី ប្រទេសថៃ បណ្តាលឲ្យពលករខ្មែរចំណាកស្រុកមួយរូបដែលជាកម្មករប្រមូលសំរាមនៅប្រទេសថៃរងរបួសដាច់ជើងទាំងសងខាង។ យោងតាមប្រភពព័ត៌មានបានរៀបរាប់ឲ្យុដឹងថាមានរថយន្តម៉ាក Nissan Sylphy ពាក់ស្លាកលេខ 4 กฌ 4462 បាងកក មួយគ្រឿងបើកបរយ៉ាងលឿនទៅបុកគូទរថយន្តប្រមូលសំរាម បណ្តាលឲ្យពលករប្រមូលសំរាមដែលនៅខាងក្រោយត្រូវរងរបួសធ្ងន់ស្រាលជាច្រើននាក់។ ពលករខ្មែរដែលរងគ្រោះដាច់ជើងទាំងសងខាងរូបនេះត្រូវបានគេស្គាល់ឈ្មោះថា ឈួន ប៊ុនរឿន ភេទប្រុស អាយុ ២៨ឆ្នាំ មានស្រុកកំណើតមកពីមង្គលបុរី ខេត្តបន្ទាយមានជ័យ ជាជនជាតិខ្មែរ។ ក្រោយកើតហេតុប៉ូលីសក៏បានមកដល់ធ្វើអន្តរាគមន៍ និងបញ្ជូនអ្នករបួសទៅមន្ទីរពេទ្យ។ ជាអកុសលពលករខ្មែររូបនេះត្រូវបានរាយការណ៍ថាបាត់បង់ជីវិតខណៈពេលសង្គ្រោះនៅមន្ទីរពេទ្យ៕
October 2, 2019 - ព័ត៌មានជាតិ
ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវករណីស្ត្រីម្នាក់នៅភ្នំពេញ បានរកឃើញស្វាមីដែលបែកគ្នាយូរឆ្នាំប៉ុន្តែស្វាមីជាមនុស្សវិកលចរិត។ ប៉ុន្តែក្រោយការសួរនាំ លោកមេប៉ុស្តិ៍ក្រចាប់ ដឹងថាភាគីទាំង២ គ្មានធ្លាប់ពាក់ព័ន្ធគ្នាទេ ដោយស្ត្រីខាងលើក៏ជាមនុស្សមិនគ្រប់ទឹក បានធ្វើដំណើរតែម្នាក់ឯង ទៅដល់ឃុំក្រចាប់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក៏បានជួបបុរសនោះអោបថើបលន់តួរ និង អង្វរ ហៅបុរសនោះថាជាប្តីឲ្យយល់ព្រមត្រឡប់មករួមរស់ជាមួយគ្នាវិញ។ ក្រោយពីសាកសួររួច លោកមេប៉ុស្តិ៍ ក៏បានរកឃើញលេខទូរស័ព្ទកូនស្រីរបស់ស្ត្រីរូបនោះ ដោយបានតេសួរនាំនាងជាកូនចិញ្ចឹម ឲ្យឡើងមកយកម្តាយនាងទៅភ្នំពេញវិញ។ តាមស្រ្តី ជាកូនចិញ្ចឹម បានប្រាប់ថា ម្តាយនាង មានសតិមិនល្អ គឺឡប់ម្តងម្កាល និងមិនធ្លាប់មានប្តីទេ៕ ប្រភព៖ San Prum
October 2, 2019 - ព័ត៌មានជាតិ
យោងតាមហ្វេសប៊ុកផេករបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានបង្ហាញពីស្ថិតិអ្នកដំណើរតាមរថភ្លើងនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី២៥ ដល់ ៣០ ខែកញ្ញា ឆ្នាំ២០១៩ មានបងប្អូនប្រជាពលរដ្ឋចំនួន ៤.២៩៤ នាក់ បានជិះរថភ្លើងឥតគិតថ្លៃដោយមានចំនួន៣ខ្សែ ភ្នំពេញ ទៅ ពោធិសាត់ – ពោធិសាត់ ទៅ ភ្នំពេញ, ប៉ោយប៉ែត ទៅ ពោធិសាត់ – ពោធិសាត់ ទៅ ប៉ោយប៉ែត និង ភ្នំពេញ ទៅ ព្រះសីហនុ – ព្រះសីហនុ ទៅ ភ្នំពេញ៕
October 2, 2019 - បច្ចេកវិទ្យា
Xiaomi ម៉ូដេលចុងក្រោយ ដែលបំពាក់ជាមួយនឹងបច្ចេកវិទ្យាសាកថ្មឥតប្រើខ្សែមានល្បឿនដល់ទៅ 30W ចំណែកឯ Huawei Mate 30 Pro កម្លាំងក៏អាចសាកថ្មឥតខ្សែដល់ 27W លើសពីនេះសូម្បីតែ iPhone 11 Pro ក៏មានបច្ចេកវិទ្យាសាកថ្មឥតខ្សែនេះផងដែរទោះបីជាត្រឹមតែល្បឿន 7.5W បានន័យថាវាបានក្លាយទៅជាស្តង់ដាធម្មតាទៅហើយសម្រាប់ស្មាតហ្វូនទាំងឡាយលើលោកដើម្បីប្រជែងទីផ្សារ។ ប៉ុន្តែអ្វីដែលយើងចង់យកមកបង្ហាញប្រាប់អ្នកទាំងអស់គ្នានៅពេលនេះគឺថា OnePlus ឯណោះវិញហាក់មិនទាន់អ្វីមកប្រជែងគេត្រង់មុខងារសាកថ្មឥតខ្សែមួយនេះនៅឡើយ។ The 91Mobiles ដែលស្ថិតនៅក្នុងពេលនៃកិច្ចប្រជុំតុមូលមួយជាមួយនឹងប្រធានក្រុមហ៊ុនប្រតិបត្តិរបស់ OnePlus លោក Pete Lau បានសរសេររៀបរាប់អំពីមូលហេតុមួយ ដែលបានធ្វើឲ្យសូម្បីជំនាន់ចុងក្រោយ OnePlus 7T ក៏នៅមិនទាន់មានបំពាក់បច្ចេកវិទ្យាសាកថ្មឥតខ្សែនេះនៅឡើយផងដែរនោះ។ លោក
October 2, 2019 - ព័ត៌មានជាតិ
ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមដែលមានការភ្ញាក់ផ្អើលថា សត្វព្រៃនៅសួនសត្វភ្នំតាម៉ៅ ពុំទទួលបានចំណីគ្រប់គ្រាន់រហូតដល់មានសភាពស្គមស្គាំង រហូតមានការរិះគន់យ៉ាងខ្លាំងក្លា ទាមទារឲ្យមានការដោះលែងសត្វទៅក្នុងព្រៃវិញថែមទៀតផង។ ក្រោយពីមានការរិះគន់បែបនេះក៏មានគណនីហ្វេសប៊ុកឈ្មោះ NE NE បានបង្ហោះសារបកស្រាយកុំឲ្យបងប្អូនមានការយល់ច្រលំមកលើសួនសត្វភ្នំតាម៉ៅ ដោយប្រភពដដែលបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ការពិតនៅពីក្រោយសត្វព្រៃភ្នំតាម៉ៅ Please help share wide and far to clear the misunderstanding សួនសត្វព្រៃភ្នំតាម៉ៅមិនមែនជាសួនសត្វកំសាន្តដែលសំបូរទៅដោយសត្វព្រៃគួរឲ្យស្រលាញ់មានសាច់មានឈាមយើងទៅកំសាន្តលេងនោះទេ វាគឺជាផ្នែកមួយនៃជំរកសត្វព្រៃដែលខាងក្រុមជំនួយ PTWRC ជួយសត្វព្រៃដែលរងគ្រោះពីការជួញដូរខុសច្បាប់ សត្វព្រៃដែលជិតផុតពូជ សត្វព្រៃដែលរងគ្រោះនឹងបញ្ហាផ្សេងៗទៀត។ សត្វនៅទីនេះត្រូវបានក្រុមជួយសង្គ្រោះមើលថែទាំយ៉ាងយកចិត្តទុកដាក់បំផុត។ គេនឹងធ្វើការព្រលែងវានៅពេលដែលវាមានសុខភាពល្អ និងសុាំជាមួយមជ្ឈដ្ឋានជុំវិញ និងអាចរកចំនីអាហារខ្លួនឯងបាននៅតំបន់ព្រៃដែលអភិរក្ស។ សំនួរ៖ ហេតុអ្វីបានសត្វស្គមម្ល៉េះ? ចំលើយ៖
October 2, 2019 - ព័ត៌មានជាតិអាជ្ញាធរជាតិអប្សរានឹងចាត់វិធានការលើសកម្មភាពលក់ដូរ ក្រាលកន្ទេល អង្រឹង នៅបរិវេណកសិន្ធុប្រាសាទអង្គរវត្ត
ការដាក់ឱសានវាទបញ្ឈប់សកម្មភាពលក់ដូរ ក្រាលកន្ទេល អង្រឹង បើកគ្រឿងបំពងសម្លេងខ្លាំងៗ និងទទួលទានគ្រឿងស្រវឹងនៅជុំវិញកសិន្ធុប្រាសាទអង្គរវត្ត បានចូលមកដល់នៅត្រឹមថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ ដូច្នេះដើម្បីលើកកម្ពស់បរិស្ថានស្អាត សោភ័ណភាពស្រស់បំព្រង ក៏ដូចជាលើកតម្លៃភាពជាសក្ការៈដ៏ឧត្តុង្គឧត្តមនៃរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា អង្គភាពនគរបាលពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានបានបង្កើតក្រុមការងារចម្រុះធ្វើការអប់រំណែនាំផ្ទាល់នៅទីកន្លែងចាប់ពីថ្ងៃ០២ រហូតដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩។ ទីតាំងដែលក្រុមការងារចម្រុះអនុវត្តការងាររបស់ខ្លួនមានដូចជា ជុំវិញបរិវេណត្រពាំងសេស ប្រាសាទព្រហ្មកិល និងតាមដងផ្លូវកៅស៊ូនៃកសិន្ធុប្រាសាទអង្គរវត្ត។ ក្នុងករណីហួសកាលបរិច្ឆេទអប់រំណែនាំ ហើយសកម្មភាពលក់ដូរ ក្រាលកន្ទេល អង្រឹង បើកគ្រឿងបំពងសម្លេងខ្លាំងៗ និងការទទួលទានគ្រឿងស្រវឹងនៅតែបន្ត នោះក្រុមការងារចម្រុះនឹងអនុវត្តវិធានការរដ្ឋបាលចាំបាច់នានា។ ជាថ្មីម្តងទៀត អាជ្ញាធរជាតិអប្សរាសូមអំពាវនាវឱ្យមានការចូលរួមសហការបញ្ឈប់សកម្មភាពលក់ដូរ ក្រាលកន្ទេល អង្រឹង បើកគ្រឿងបំពងសម្លេងខ្លាំងៗ និងការទទួលទានគ្រឿងស្រវឹង
October 2, 2019 - អន្តរជាតិ
ក្នុងឆ្នាំ២០១៩នេះ យើងសង្កេតឃើញថាប្រទេសថៃហាក់យកចិត្តទុកដាក់លើវិស័យទេសចរណ៍ជាខ្លាំង ដោយក្រៅពីការរៀបចំកម្មវិធីទាក់ទាញទេសចរណ៍ ពួកគេក៏បានពង្រឹងលើប្រពន្ធផ្សព្វផ្សាយជាច្រើនដូចជា ផ្តល់ឱកាសឲ្យផលិតករផលិតភាពយន្តមកផ្តិតយកទិដ្ឋភាពនៅក្នុងប្រទេសខ្លួនជាមួយតម្លៃសមរម្យ ការលើកលែងទិដ្ឋការចំពោះភ្ញៀវទេសចរណ៍អន្តរជាតិ និងការលើកទឹកចិត្តប្រជាជនថៃផ្ទាល់ឲ្យធ្វើដំណើរកម្សាន្តក្នុងឱកាសផ្សេងៗ។ យោងតាមប្រភពលោក ភិផាត់ រ័ច្ឆាគីតប្រាកាន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថៃបានចេញប្រកាសថា រាជរដ្ឋាភិបាលថៃនិងចំណាយទឹកប្រាក់ចំនួន ១១៦លានបាត វិនិយោគលើវិស័យទេសចរណ៍ត្រូវបានចែកចេញ២វិធានការណ៍៖ វិធានការណ៍ទី១ គឺការចំណាយប្រាក់១០០បាតធ្វើដំណើរកម្សាន្ត ដោយអាចចំណាយប្រាក់ក្នុងគម្រោងមួយនេះចំនួន ៦៣ លានបាត ដើម្បីសហការណ៍ជាមួយបណ្តាក្រុមហ៊ុនទេសចរណ៍ទាំងក្នុង និងក្រៅប្រទេសសម្រាប់ការផ្សព្វផ្សាយ សណ្ឋាគារ ផ្ទះសំណាក់ ស្ប៉ា និងភោជនីយដ្ឋានផ្សេងៗ ដោយរៀបចំការលក់ផលិតផលទេសចរណ៍ទៅកាន់ភ្ញៀវដែលមកកម្សាន្តក្នុងតម្លៃត្រឹមតែ១០០បាត ឲ្យបាន ៤០,០០០ កញ្ចប់ ក្នុងចន្លោះខែតុលា ដល់ខែធ្នូ ខាងមុខនេះ។ តែគម្រោងមួយនេះនឹងត្រូវកាន់កាប់ដោយក្រសួងទេសចរណ៍ថៃ ក្នុងការរក្សាសិទ្ធលក់កញ្ចប់ផលិតផលទៅកាន់ភ្ញៀវទេសចរណ៍
October 2, 2019 - ព័ត៌មានជាតិ
ភ្នំពេញ៖ នាពញរឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ ( BELTEI International University ) សរុប ១,១៨៣នាក់ ដែលពិធីនេះត្រូវធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។ នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ ក៏បានប្រកាសយកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ជាថ្ងៃហូបអំបុកទូទាំងប្រទេស ដេីម្បីការពារ ជាតិ សាសនា ព្រះមហាក្សត្រ និង ការពាររបបរាជានិយម។
October 2, 2019









