- Khmernote Media
- សុខភាព
មានការសិក្សា រកឃើញថា ការប្រើកាសទូរស័ព្ទរួមគ្នា អាចឆ្លងបាក់តេរីគ្នា ហើយបើបាក់តេរីអាក្រក់ អាចបង្កទៅជាមេរោគ។ ប៉ុន្ដែនៅមានសម្ភារៈជាច្រើនទៀត ដែលយើងគួរចៀសវាងប្រើរួមគ្នា ដើម្បីការពារការឆ្លងបាក់តេរី ឬមេរោគ។ ១. កន្ត្រៃកាត់ក្រចក យើងមិនអាចមើលឃើញដោយភ្នែកទទេបានឡើយ តែនៅលើក្រចកដៃ និងក្រចកជើង មានបាក់តេរី វីរុស និងផ្សិតយ៉ាងច្រើន។ ដូច្នេះ កន្ត្រៃកាត់ក្រចក អាចជាជាសម្ភារៈបង្កការឆ្លងមេរោគផ្សិត និង HPV ប្រសិនបើយើងប្រើរួមគ្នា។ ២. ក្រវិល ត្រចៀករបស់យើង មានសរសៃឈាមជាច្រើន ហើយនេះជាមូលហេតុ ដែលអាចងាយឆ្លងជំងឺមានក្នុងឈាម ដោយគ្រាន់តែពាក់ក្រវិលរបស់ពួកម៉ាក ឬបងប្អូន។ ប្រសិនបើយើងចាំបាច់ត្រូវពាក់ក្រវិលរបស់អ្នកដទៃ យើងត្រូវលាងវាជាមួយអាល់កុលជាមុនសិន។
October 3, 2019 - សង្គម
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌសែនសុខបានឲ្យដឹងថា នៅថ្ងៃអាទិត្យ ទី០៦ ខែតុលា ឆ្នាំ២០១៩ ចាប់ពីម៉ោង០៧ព្រឹក ដល់ម៉ោង០២រសៀល ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធាន សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា អាជ្ញាធរខណ្ឌសែនសុខ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ចំនួន ៣៦៨នាក់ មកពិនិត្យព្យាបាលជំងឺ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនីរស់នៅក្នុងខណ្ឌសែនសុខ នៅទីតាំងបរិវេណ សាលាបឋមសិក្សាសែនសុខ ស្ថិតនៅភូមិសែនសុខ៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕ អត្ថបទ៖ សេម
October 3, 2019 - សង្គមតិចច្រឡំថាតូបលក់អាហារ តាមពិតជាបង្គន់សាធារណៈសោះ ពិសេសត្រង់ថាកញ្ចក់ខាងក្នុងឆ្លុះមើលឃើញខាងក្រៅច្បាស់ចែស
ជាធម្មតាបង្គន់សាធារណៈគឺត្រូវបានធ្វើឡើងនៅកន្លែងណាមួយដែលស្ថិតនៅកន្លៀត ឬបិទបាំង ដើម្បីឲ្យអ្នកដែលចូលមានភាពងាយស្រួលបន្ធូរអារម្មណ៍ ចុះប្រសិនបើបង្គន់សាធារណៈបែរជាមកធ្វើឡើងនៅកន្លែងដែលមានមនុស្សឆ្លងកាត់ទៅមកវិញ វាយ៉ាងម៉េច? ជាពិសេសគឺកញ្ចក់ខាងក្នុងបង្គន់អាចមើលឃើញផ្ទៃខាងក្រោយយ៉ាងច្បាស់ទៀតនោះ តើអ្នកហ៊ានចូលដែរឬទេ? បង្គន់សាធារណៈមួយនេះត្រូវបានសាងសង់ដោយសួនកម្សាន្ត Dreamworld នៅក្នុងទីធ្លាកម្សាន្តរបស់ខ្លួន ដោយស្ថិតនៅចន្លោះហាង KFC រទេះភ្លើងហោះ Sky Coaster និងឧបករណ៍កម្សាន្ត Super Splash ដែលជាទីតាំងមានមនុស្សដើរទៅមកច្រើនបំផុត។ បង្គន់សាធារណៈមួយនេះ រូបរាងខាងក្រៅអាចធ្វើឲ្យអ្នកច្រឡំស្មានតែហាងលក់ការ៉េម ឬក៏ជាហាងលក់អ្វីមួយព្រោះតែវាបានធ្វើឡើងជាមួយរូបរាងឡើងគួរឲ្យទាក់ទាញ និងដាក់កញ្ចក់សម្រាប់ឆ្លុះ តែអ្នកមិនអាចមើលធ្លុះផ្ទៃកញ្ចក់ទៅក្នុងបានឡើយ។ ចំណែកខាងក្នុងវិញវាប្រៀបដូចជាបន្ទប់ទឹកបុរសធម្មតា ខុសត្រង់ថាមានកញ្ចក់ថ្លាមើលឆ្លុះឃើញខាងក្រៅ ដែលអាចធ្វើឲ្យបងៗបុរសមួយចំនួនមានអារម្មណ៍ហាក់ដូចត្រូវគេកំពុងឈរសម្លឹងមើល៕
October 3, 2019 - សង្គម
អាហារគឺជារឿងសំខាន់ក្នុងការរស់នៅប្រចាំថ្ងៃ ព្រោះពុំមាននរណាម្នាក់រស់នៅដោយមិនហូបចុកអ្វីនោះឡើយ ដោយឡែកស្របពេលដែលបន្លែត្រីសាច់ចេះតែឡើងថ្លៃ តម្លៃនៃម្ហូបអាហារដែលដាក់លក់ក៏ហាក់កើនឡើងតាមហ្នឹងដែរ។ នេះជាមូលហេតុមួយដែលពិបាកសម្រាប់មនុស្សដែលមានជីវភាពខ្សត់ខ្សោយពុំមានថវិកាគ្រប់គ្រាន់ ពួកគេពិបាកក្នុងការស្វែងរកអាហារញ៉ាំ។ ដោយឡែកហាងលក់បាយម្ហូបមួយរបស់លោកយាយ នេវ៉ារ៉ាត់ ភិសុរ៉ាក់ ឬ ចែមួយ អាយុ ៥៧ឆ្នាំ រូបនេះវិញ បែរជាលក់អាហារមួយក្នុងតម្លៃដែលសមរម្យបំផុតនោះគឺមានចន្លោះចាប់ពី១០បាត (ប្រមាណជា១០០០រៀល) ដល់២០បាត (ប្រមាណជា២០០០រៀល) ទាំងអស់គ្រប់មុខម្ហូបកុម្ម៉ង់ មិនថាបាយ ម្ហូប ឬគុយទាវនោះឡើយ។ លោកយាយបានប្រាប់ពីមូលហេតុឲ្យដឹងថាគ្រាមួយដែលលោកយាយខ្វះខាតថវិកា លោកយាយត្រូវរង់ចាំដល់ម៉ោងគេជិតបិទហាងដើម្បីរង់ចាំទិញបាយម្ហូបនៅសល់ក្នុងតម្លៃ៩០បាត (ប្រមាណជា១ម៉ឺនរៀល) បើទោះបីជាម៉ោងបិទហាងទៅហើយ អាហារក៏បញ្ចុះតម្លៃ តែវានៅតែស្ថិតក្នុងតម្លៃមួយដ៏ថ្លៃដដែល។ ហេតុនេះពេលលោកយាយត្រលប់មកស្រុកវិញ នៅឯខេត្តអាងថង ប្រទេសថៃ លោកយាយបានបើកហាងលក់ម្ហូបអាហារមួយដោយដាក់ឈ្មោះខ្លួនឯង និងលក់ម្ហូបអាហារក្នុងតម្លៃដ៏សមរម្យ នោះគឺត្រឹមតែ១០បាត
October 3, 2019 - អន្តរជាតិ
ចិន៖ អង្គភាពប្រឆាំងអំំពើពុករលួយចិនបានរកឃើញ មាសទម្ងន់ ១៣,៥ តោន ដែលមានតម្លៃប្រមាណជា ៦៣៦ លានដុល្លារអាមេរិក លាក់ទុកនៅក្នុងផ្ទះមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលចិនម្នាក់។ មន្ត្រីជាន់ខ្ពស់រូបនេះមានឈ្មោះថា Zhang Qi អាយុ ៥៨ ឆ្នាំ ជាលេខាធិការគណៈកម្មាធិការបក្សកុម្មុយនិសហៃគូ និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ខេត្តហៃណាន។ ក្រៅតែពីរកឃើញមាសសុទ្ធទម្ងន់ ១៣,៥ តោនខាងលើនេះ គេក៏បានរកឃើញលុយសុទ្ធចំនួន ២៦៨ ពាន់លានយន់ (៣៧,៤ លានដុល្លារអាមេរិក) នៅក្នុងផ្ទះរបស់មន្ត្រីជាន់ខ្ពស់ចិនរូបនេះផងដែរ។ ភ្លាមៗក្រោយការរកឃើញដូចខាងលើនេះ រដ្ឋាភិបាលចិនបានសម្រេចដកហូតតួនាទីទាំងពីររបស់គាត់ ហើយអង្គភាពប្រឆាំងអំំពើពុករលួយកំពុងបើការស៊ើបអង្កេតបន្ថែមជុំវិញករណីនេះ ដើម្បីស្វែងប្រភពច្បាស់លាស់នៃអំពើពុករលួយដែលមន្ត្រីរូបនេះបានប្រព្រឹត្តិរហូតសល់លុយយ៉ាងច្រើនសន្ធឹកសន្ធាប់ដូចនេះ។ សូមបញ្ជាក់ជូនថា តាមច្បាប់របស់ប្រទេសចិនជនណាដែលប្រព្រឹត្តិអំពើពុករលួយក្នុងលក្ខណៈទ្រង់ទ្រាយធំដូចនេះអាចប្រឈមនឹងការកាត់ទោសប្រហារជីវិត៕ អត្ថបទ៖ ភក្តី
October 3, 2019 - PR
លើកនេះគឺ WOW ហើយគ្នាយើងអើយ! ទីបំផុតស្មាតហ្វូនជំនាន់ចុងក្រោយរបស់ OPPO F Series អាចជាការច្របាច់បញ្ចូលគ្នា ឬ បន្ស៊ីគ្នារវាងត្រូកូល F ដែលបាន Update ជាមួយនឹងត្រកូល Reno ។ អ្នកទាំងអស់គ្នាដឹងអត់ថាវានឹងមានឈ្មោះអ្វី? វាមិនមែនជា OPPO F15 រឺ OPPO F15 Pro ឡើយ ដោយសារតែវាជាប្រភេទស្មាតហ្វូនកូនកាត់ត្រកូល F និងត្រកូល Reno ។ បច្ចុប្បន្នស្មាតហ្វូនស៊េរីថ្មី ធុនកណ្តាល (ស៊េរី F
October 3, 2019 - ព័ត៌មានជាតិ
ខេត្ត រតនគិរី ៖ ករណីឃាតកម្មគិតទុកជាមុន(បាញ់នឹងអាវុធខ្លី) នៅក្នុងហាងកាហ្វេ ស្ថិតក្នុងសង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី កាលពីវេលាម៉ោង៩ៈ២០នាទី ដែលធ្វើអោយមានការភ្ញាក់ផ្អើលនោះ ពេលនេះត្រូវបានសម្ថកិច្ចជំនាញព្រហ្មទណ្ឌសហការណ៍ជាមួយកម្លាំងអធិការក្រុងបានលុង ធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យបានហើយមានឈ្មោះ នួន មករា(ហៅក្រឹម) ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាល មានទីលំនៅភូមិជ័យជំនៈ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី បច្ចុប្បន្នកំពុងឃាត់ខ្លួននៅស្នងការដ្ឋានដើម្បីបំពេញបែបបទតាមនីតិវិធី។ គួររំលឹកថាជនរងគ្រោះឈ្មោះ ផន ទុំ ដែលមានតួនាទីជានាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ មូលហេតុសង្ស័យផ្ដើមចេញពីរឿងគំនុំផ្ទាល់ខ្លួន ដោយជនសង្ស័យគឺជាមិត្តភ័ក្រជាមួយជនរងគ្រោះទៀតផង។ ព័ត៌មានលម្អិតនឹងជម្រាបជូនពេលក្រោយ៕
October 3, 2019 - សង្គម
កាលពីថ្មីៗនេះមានការចែករំលែកមួយពេញបណ្តាញសង្គមថៃក្រោយអ្នកម្តាយវ័យក្មេងម្នាក់ដែលសុខចិត្តពិការខ្លួន មិនយកកូនចេញព្រោះតែខ្លាចមានបាប។ យោងតាមប្រភពហ្វេសប៊ុកឈ្មោះថា นางฟ้าซาลอน បានរៀបរាប់ឲ្យដឹងពីរឿងរ៉ាវឈឺចាប់របស់ក្មេងស្រីសិស្សវិទ្យាល័យមួយរូបឈ្មោះថា លូកគេត វ័យ១៦ឆ្នាំ ត្រូវបានបុរសដែលតាមលួចស្នេហ៍នាងលួចចូលផ្ទះដោយវាយកញ្ចក់បង្អួចរួចរំលោភនាង និងធ្វើទារុណកម្មរួចគេចខ្លួនបាត់។ ក្មេងស្រីរូបនេះក៏មានផ្ទៃពោះ ហើយនាងត្រូវសម្រេចចិត្តឈប់រៀន ដោយរត់ចោលសាលាព្រោះតែខ្មាសគេ។ ពរពោះបានប្រមាណជា៥ខែ ក្រុមគ្រួសារនាងបាននាំកូនស្រីទៅជួបគ្រូពេទ្យជំនាញ ព្រោះតែនាងចាប់ផ្តើមមានអការៈចុះខ្សោយដៃជើង និងតម្រងនោម ព្រមទាំងប្រព័ន្ធរាងកាយហាក់ទ្រុឌទ្រោមខ្លាំង។ គូពេទ្យបានណែនាំឲ្យនារីវ័យក្មេងរូបនេះយកកូនចេញ ដើម្បីមើលថែខ្លួនឯងព្រោះតែនាងមានវ័យនៅក្មេង សុខភាពមិនសូវរឹងមាំក្នុងការពរពោះ។ តែរូបនាងបានទទូចសុំអង្វរក្រុមគ្រួសារដើម្បីរក្សាកូនមួយនេះ មិនយកចេញព្រោះតែនាងខ្លាចមានបាប។ លុះពេលសម្រាលកូន នាងបានក្លាយជាមនុស្សពិការត្រូវចោះបំពង់បញ្ចូលអាហារ ចំណែកទារកក៏មានសុខភាពទន់ខ្សោយត្រូវការមើលថែយ៉ាងយកចិត្តទុកដាក់ពីសំណាក់គ្រូពេទ្យ។ រយៈពេល៤ឆ្នាំកន្លងទៅ ក្មេងតូចដែលជាកូនប្រុសចាប់ផ្តើមមានអការៈប្រសើរឡើង ចំណែកឯអ្នកម្តាយបានក្លាយជាមនុស្សពិការគេងជាប់និងកន្ទេល ព្រោះតែការសម្រេចចិត្តរបស់ខ្លួនរក្សាកូននេះ។ យ៉ាងណាមិញក្មេងប្រុសរូបនេះ ក៏ហាក់ស្រលាញ់អ្នកម្តាយមិនចាញ់ម្តាយស្រលាញ់ខ្លួននោះដែរ ដោយគេតែងនៅមើលថែ និងនៅក្បែរម្តាយពិការ ឱបថើបនាងជាញឹកញាប់៕
October 3, 2019 - បច្ចេកវិទ្យា
បច្ចុប្បន្ននេះអ្នកណាមិនស្គាល់មិនដឹងថា កម្មវិធី Tik Tok ដ៏ល្បីល្បាញបែបចែករំលែកវិដេអូកំពុងពេញនិយមខ្លាំង ចំពោះក្រុមយុវជនក្មេង ទោះបីជាមិនមែនសម្រាប់ជំនាន់មនុស្សជំទង់បន្តិចក៏ដោយ។ តើអ្នកដឹងទេចំនួនអ្នកចូលប្រើប្រាស់ និងទស្សនាកាន់តែច្រើន Tik Tok នឹងរកចំណូលកាន់តែច្រើនដូចគ្នានេះដែរ។ កាសែតរ៉យទ័ររបស់អង់គ្លេសនៅថ្ងៃពុធ ទី៣ ខែតុលានេះបានរាយការណ៍កម្មវិធី Tik Tok ឬជាភាសាចិនដែលមានឈ្មោះថា Douyin នេះស្ថិតនៅក្រោមក្រុមហ៊ុនមេ ByteDance ហើយវាអាចរកចំណូលបានរហូតទៅដល់៧ពាន់លានដុល្លារមកហើយគិតត្រឹមតែ៦ខែដើមឆ្នាំ២០១៩នេះប៉ុណ្ណោះ។ ByteDance ជាមួយនឹងតួលេខដ៏ធំនេះបានបង្ហាញទំនុកចិត្តដដែលសម្រាប់ឆមាសទី២នៃឆ្នាំ២០១៩នេះ។ តាមតួលេខចាស់ ដែលក្រុមហ៊ុនចិនមួយនេះធ្លាប់បានព្យាករណ៍សម្រាប់ឆ្នាំ២០១៩នោះគឺមានទៅដល់១៦,៧ពាន់លានដុល្លារ ខណៈដែលកាលពីឆ្នាំ២០១៨ពេញ Tik Tok អាចទទួលបានចំណូលជាក់ស្តែងប្រមាណជា៧,២ពាន់លានដុល្លារ៕ អត្ថបទ៖ Lee
October 3, 2019 - សង្គម
នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍២កើតឡើងនៅកន្លែងក្បែរគ្នានៅឯប្រទេសថៃ នៅចំណុចស្ពានឆ្លងក្លលងតាន់ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកមឿង ខេត្តឈុនបុរី។ ករណីគ្រោះថ្នាក់ចរាចរណ៍ទាំង២នេះគឺស្ថិតនៅចម្ងាយជិតគ្នា ដោយបង្កឲ្យមនុស្សម្នាក់បាត់បង់ជីវិត និង២នាក់រងរបួស។ តាមការរាយការណ៍បានឲ្យដឹងថា ព្រោះតែមានខ្យល់ និង ភ្លៀងធ្លាក់ខ្លាំង ខណៈពេលដែលចរាចរណ៍កំពុងកកស្ទះ។ ករណីគ្រោះថ្នាក់ចរាចរណ៍ទី១គឺស្ថិតនៅក្រោមស្ពានក្លងតាន់ បណ្តាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ។ បុរសរូបនោះត្រូវបានគូស្នេហ៍រៀបរាប់ឲ្យដឹងថាជាអនាគតស្វាមីដែលត្រៀមនឹងចូលរោងការនៅចុងឆ្នាំ២០១៩នេះ។ ភ្លាមៗនោះក៏មានការជួយអន្តរាគមន៍ដើម្បីទាក់ទងរថយន្តសង្គ្រោះមកជួយដឹកអ្នករងរបួស និងសាកសពទៅពិនិត្យ ស្រាប់តែមិនទាន់ដល់កន្លែងកើតផង មកដល់ចំណុចឆ្លងស្ពានក្លងក៏ជួបគ្រោះថ្នាក់រអិលធ្លាក់ផ្លូវបុកបង្កាន់ដៃស្ពានបណ្តាលឲ្យមនុស្ស២នាក់ផ្សេងទៀតរងរបួស។ យ៉ាងណាមិញដើម្បីដោះស្រាយ និងបញ្ចៀសការកកស្ទះមន្ត្រីប៉ូលីសក៏បានជួយសម្រួល និងបានបញ្ជូនអ្នករងគ្រោះទៅកាន់មន្ទីរពេទ្យភ្លាមៗក្រោយកើតហេតុ ព្រមទាំងផ្តាំឲ្យបងប្អូនទាំងអស់គ្នាមានការប្រុងប្រយ័ត្នចំពោះការបើកបរ ជាពិសេសនៅពេលដែលមានភ្លៀង និងខ្យល់ខ្លាំងបែបនេះ៕
October 3, 2019









