- Khmernote Media
- អន្តរជាតិ
ចិន៖ ក្រុមវិស្វករជំនាញរបស់ចិនបានសាងភាពភ្ញាក់ផ្អើលមួយទៅកាន់ពិភពលោក ក្រោយពួកគេបានកែស្ថានីយ៍រថយន្តក្រុងមួយកន្លែងឲ្យក្លាយទៅជាខ្សែរថភ្លើងវិញ។ អតីតស្ថានីយ៍រថយន្តក្រុងមួយនេះមានទីតាំងស្ថិតនៅក្នុង ក្រុង Fujian ខេត្ត Xiamen ភាគខាងលិចប្រទេសចិន ហើយស្ថានីយ៍រថយន្តក្រុងមួយនេះត្រូវបានគេរាយការណ៍ថា មានទម្ងន់សរុបប្រមាណជា ៣០ ០០០ តោន។ ការកែប្រែនេះគឺជារឿងដ៏អស្ចារ្យមួយ នៅក្នុងវិស័យវិស្វកម្ម ព្រោះស្ថានីយ៍រថយន្តក្រុងមានមូលដ្ឋានគ្រឹះខុសពីខ្សែរថភ្លើងដាច់តែម្តង ហើយបើទោះជាយ៉ាងនេះក្តីក្រុមវិស្វករជំនាញរបស់ចិននៅតែអាចច្នៃវាឲ្យក្លាយទៅជាខ្សែរថភ្លើងយ៉ាងល្អបាន។ យោងតាមសារព័ត៌មានបរទេសបានចុះផ្សាយថា តាមរយៈសមិទ្ធផលមួយនេះចិនចង់ទទួលបានកំណត់ត្រពិភពលោក “Guinness World Record”ផងដែរ តែស្ថាប័នមួយនេះនៅមិនទាន់ចុះទៅ វាយតម្លៃនៅឡើយទេ។ លោកអ្នកអាចទស្សនាខ្សែរថភ្លើងដែលច្នៃចេញពីស្ថានីយ៍រថយន្តក្រុងដូចក្នុងវីដេអូខាងក្រោមនេះ៖ អត្ថបទ៖ ភក្តី
October 3, 2019 - អន្តរជាតិ
ចិន៖ អាជ្ញាធរចិនបានចេញសេចក្តីព្រមានមួយឲ្យប្រជាពលរដ្ឋខ្លួនឈប់ប្រើប្រាស់ដបទឹកអាចរក្សាកម្ដៅ ឬរក្សាទឹកត្រជាក់ឲ្យត្រជាក់បានយូរ ដែលកំពុងមានប្រជាប្រិយភាពខ្លាំងក្នុងចំណោមយុវវ័យ និងក្មេងៗនោះជាបន្ទាន់ក្រោយគេបានរកឃើញថា នៅក្នុងដបទឹកទាំងនោះមានផ្ទុកនូវសារធាតុគីមីដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់។ សេចក្តីព្រមានខាងលើត្រូវបានធ្វើឡើងភ្លាមៗ បន្ទាប់ពីវិទ្យាស្ថានស្រាវជ្រាវការធានាគុណភាព និងស្រាវជ្រាវ (Research and Quality Assurance Research Institute) ក្នុងខេត្ត Jiangsu ប្រទេសចិន បានរកឃើញថា នៅក្នុងដបទឹកទាំងនោះមានផ្ទុកនូវសារធាតុគីមីចំនួន ២ ប្រភេទគឺ Asbestos Fibers និង Metal (លោហៈធាតុ) ដែលសារធាតុទាំង ២ នេះ មានកម្រិតច្រើនលើសពីកម្រិតអនុញ្ញាតតាមស្ដង់ដារវេជ្ជសាស្ត្រ។ ការពិសោធបានរកឃើញថា ប្រសិនបើគេចាក់ទឹកផ្លែឈើស្រស់ចូលទៅក្នុងដបទឹកនោះ កម្រិតលោហៈធាតុនៅក្នុងទឹកផ្លែឈើនឹងកាន់តែកើនឡើងខ្ពស់ដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរតែម្តង។ សូមបញ្ជាក់ជូនថា
October 3, 2019 - សុខភាព
ពេលមានពោះពុង ចាស់ៗតែងប្រាប់ឲ្យចេះប្រយ័ត្នខ្លួន ហាមប្រាណមិនឲ្យធ្វើដំណើរផ្លូវឆ្ងាយ ខ្លាចមានគ្រោះថ្នាក់ ពិសេសប៉ះពាល់ដល់កូនក្នុងពោះ។ ដូចគ្នានេះដែរ គ្រូពេទ្យក៏តែងប្រាប់ឲ្យថ្នមខ្លួននៅពេលមានផ្ទៃពោះនៅត្រីមាសដំបូង ពិសេសហាមដាច់ខាតការធ្វើដំណើរផ្លូវឆ្ងាយចំពោះស្ត្រីមានផ្ទៃពោះ ដែលមានលក្ខខណ្ឌមួយចំនួនខាងក្រោមនេះ៖ – ពពោះកូនភ្លោះ – មានប្រវត្តិរលូតកូន – មានសញ្ញាគម្រាម កូនកើតមិនគ្រប់ខែ – មានជំងឺលើសឈាម – មានជំងឺទឹកនោមផ្អែម។ បើតាមការពន្យល់នៅលើផេកផ្លូវការរបស់មន្ទីរពេទ្យកាល់ម៉ែត អំឡុងមានផ្ទៃពោះ មិនមែនជាពេលវេលាដ៏ល្អសម្រាប់ស្ត្រីធ្វើដំណើរឆ្ងាយឡើយ។ ការធ្វើដំណើរផ្លូវឆ្ងាយអាចបង្កគ្រោះថ្នាក់ផ្សេងៗដល់ម្តាយ និងកូនក្នុងពោះ ជាពិសេសទៅតំបន់ដែលពិបាកធ្វើដំណើរ នៅឆ្ងាយពីមន្ទីរពេទ្យ ឬតំបន់ដែលមានជំងឺគ្រុនចាញ់ គ្រុនឈាម និងជំងឺឆ្លងផ្សេងៗ។ ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ
October 3, 2019 - បច្ចេកវិទ្យា
កាលពីថ្ងៃពុធ ទី២ ខែតុលាម្សិលមិញនេះ ក្រុមហ៊ុន Microsoft បានដាក់បង្ហាញនូវទូរស័ព្ទម៉ូដែលថ្មីចុងក្រោយមួយរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ពិពណ៍មួយ។ វាជាទូរស័ព្ទដែលអាចបត់បាន និងមានអេក្រង់ភ្លោះ ហើយលើសពីនោះគឺអាចដំណើរការជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android ផងដែរ។ អេក្រង់ទាំងសងខាងមានទំហំ៥,៦អ៊ិញអាចបត់បានដល់ទៅ៣៦០ដឺក្រេ ដែលល្មមនឹងអាចចូលក្នុងហោប៉ៅបានយ៉ាងងាយទៀតផង។ សមត្ថភាពពិសេសមួយទៀតនោះគឺអេក្រង់ទាំងពីរអាចបើកកម្មវិធីទូរស័ព្ទ mobile app ចំនួន២ផ្សេងគ្នាក្នុងពេលតែមួយទៀតផងហើយកម្មវិធីខ្លះអេក្រង់មួយអាចដើរតួជា Keyboard ឬដៃហ្គេមទៀតផង។ យោងតាម The Verge បានឲ្យដឹងថា ស្មាតហ្វូននេះប្រើប្រាស់បន្ទះឈីប Snapdragon 855 ខណៈដែលព័ត៌មានមួយចំនួនទៀតមិនទាន់អាចបង្ហាញអស់នៅឡើយ។ ប្រធានផ្នែកផលិតផលរបស់ក្រុមហ៊ុន Microsoft លោក Panos Panay បានហៅទូរស័ព្ទថ្មីនេះថា Surface
October 3, 2019 - ព័ត៌មានជាតិ
យោងតាមការបង្ហោះរបស់ហ្វេសប៊ុកផេក ប្រជាជន ខេត្តព្រះសីហនុ បានឲ្យដឹងថានៅវេលាម៉ោង ៥និង៤០នាទីល្ងាចថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ នៅពេលដែល ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ធ្វើដំណើរឆ្លងកាត់ផ្លូវ អូរត្រាវ ក៏ប្រទះឃេីញបុរសម្នាក់ជិះម៉ូតូ រអិលដួលដោយខ្លួនឯង។ ពេលនោះ ឯកឧត្ដម គួច ចំរើន ក៏បានចុះមកជួយនិងអន្តរាគមន៏ភ្លាមៗ ដោយបានហៅឡានសង្គ្រោះបន្ទាន់មកដឹកអ្នកជម្ងឺយកទៅមន្ទីរពេទ្យ ចំណែកម៉ូតូត្រូវបានកងរាជអាវុធហត្ថក្រុង យកទៅរក្សាទុកជូនក្រុមគ្រួសារ។ មហាជនបានស្ងើចសរសេរចំពោះទឹកចិត្តរបស់អភិបាលខេត្តព្រះសីហនុ ដោយបានលើកឡើងថាទីណាកន្លែងណា ក៏ឯកឧត្តម គួច ចំរើន នៅតែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ៕ ប្រភព៖ ប្រជាជន
October 2, 2019 - សង្គម
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់២ប៊ីលាន៧៧៧លានយ៉េន សម្រាប់អនុវត្តគម្រោង “អភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ”។ តាមរយៈហិរញ្ញប្បទានឥតសំណងនេះ ជប៉ុននឹងសាងសង់ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់មុននឹងបង្ហូរចូលទៅក្នុងបឹងជើងឯងភាគខាងត្បូងរាជធានីភ្នំពេញ ដោយជំនួយនេះនឹងរួមចំណែកដ៏សំខាន់ដល់ការធ្វើឲ្យប្រសើរឡើងនូវបរិស្ថានរស់នៅក្នុងប្រទេសកម្ពុជា៕ អត្ថបទ៖ សេម
October 2, 2019 - សុខភាព
ចាប់តាំងពីសប្ដាហ៍មុន ផ្សែងអ័ព្ទបានចាប់ផ្ដើមគ្របដណ្ដប់បរិវេណខ្លះនៅថៃ និងវៀតណាម នៅសងខាងប្រទេសយើង ហើយឈានចូលសប្ដាហ៍នេះ ផ្សែងអ័ព្ទបានគ្របដណ្ដប់កាន់តែខ្លាំងលើរដ្ឋធានី នៃប្រទេសទាំងពីរនេះ ហើយក៏បង្ខំឲ្យរដ្ឋាភិបាលថៃ បើកកិច្ចប្រជុំបន្ទាន់ ដោះស្រាយបញ្ហានេះ។ តាមការចេញផ្សាយរបស់កាសែត Bangkok Post នៅល្ងាចម្សិលមិញ ក្រុងបាងកក បានក្លាយជាទីក្រុងមានកម្រិតគុណភាពខ្យល់អាក្រក់បំផុត តាមពីក្រោយដោយក្រុងហាណូយ របស់វៀតណាម និងក្រុង Chengdu របស់ចិន។ បញ្ហាកម្រិតគុណភាពខ្យលអាក្រក់បំផុតនេះ បានធ្វើឲ្យរដ្ឋាភិបាលថៃ បើកកិច្ចប្រជុំបន្ទាន់ និងភ្ជាប់ទៅកាន់អភិបាលខេត្ត ចំនួន ១៦ ដើម្បីរកមធ្យោបាយដោះស្រាយបញ្ហា។ ក្រោយប្រជុំ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលថៃ បានណែនាំឲ្យប្រជាជនត្រូវពាក់ម៉ាស់ ពេលចេញទៅខាងក្រៅ និងផឹកទឹកពី ៦-៨កែវ/ថ្ងៃ។
October 2, 2019 - PR
កាលពីអំឡុងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមហ៊ុនស្មាតហ្វូន vivo បានធ្វើការផ្តល់ឳកាសទៅដល់អតិថិជនដែលបានជាវទៅលើស្មាតហ្វូន vivo S1 ចាប់ទីថ្ងៃទី១៧ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ នឹងមានឳកាសពិសេសនៅក្នុងការចាប់ឆ្នោតផ្សងសំណាងជាមួយដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុនចំនួន១០ រូប។ សម្រាប់ការចាប់ឆ្នោតនេះដែរ នឹងធ្វើឡើងនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ នៅផ្សារទំនើប Aeon Sensok City ជាន់ផ្ទាល់ដី ចាប់ពីម៉ោង 6:00 ល្ងាចរហូតដល់ម៉ោង 9:00 យប់ ។ ជាមួយនឹងការចាប់ឆ្នោតនេះដែរគឺត្រូវបានចាប់ដោយ Random ចេញពី System ដោយជ្រើសរើស
October 2, 2019 - បច្ចេកវិទ្យា
តាមរយៈព័ត៌មាន ដែលត្រូវបានចេញផ្សាយដោយ XDA Developers កាលពីពេលថ្មីៗនេះបានឲ្យដឹងថា ក្រុមហ៊ុនយក្ស Google កំពុងសំងំអភិវឌ្ឍនូវកម្មវិធីទូរស័ព្ទថ្មីមួយ ដែលជឿជាក់ថានឹងអាចជួយសង្គ្រោះជីវិតមនុស្សពីគ្រោះថ្នាក់ចរាចរណ៍ជាមួយនឹងរថយន្តរបស់គេពួកគេបាន។ កម្មវិធីពិសេសនេះនឹងអាចផ្តល់សញ្ញា ឬខលទៅកាន់លេខសង្គ្រោះបន្ទាន់៩១១ ភ្លាមៗ និងថែមទាំងបានផ្តល់ទីតាំងកន្លែងកើតហេតុរបស់អ្នកប្រើប្រាស់ផងដែរ។ XDA Developers បន្តទៀតថា កម្មវិធីនេះនឹងត្រូវដាក់ឲ្យប្រើប្រាស់សម្រាប់ម៉ូដែល Pixel របស់ខ្លួនប៉ុណ្ណោះ ប៉ុន្តែខណៈដែលម៉ូដែលPixel 3ទាំងអស់នៅមិនទាន់អាចប្រើប្រាស់វាបាននៅឡើយ ដោយមានន័យថាកម្មវិធីនេះគឺនឹងចេញមកជាមួយនឹង Pixel 4 ប៉ុណ្ណោះ ដែលតាមផែនការគឺប៉ុន្មានសប្តាហ៍ខាងមុខនេះ។ ដំណើរការនៃការប្រើប្រាស់កម្មវិធីនេះដូចជាមិនមានភាពស្មុគ្រស្មាញឡើយ ដោយវានឹងប្រើប្រាស់កម្មវិធីវាស់វែងវៃឆ្លាតទៅនឹងសម្លេងទង្គិចណាមួយ ដែលចេញពីអ្នកប្រើប្រាស់ស្រដៀងទៅនឹងរថយន្តបុកគ្នាឬគ្រោះថ្នាក់ចរាចរណ៍នានា បន្ទាប់មកវានឹងលោតសម្លេងរោទន៍ខ្លាំងបន្តិចម្តងរហូតដល់កម្រិតចុងក្រោយ ហើយបើអ្នកប្រើប្រាស់មិនបានចុចបញ្ចប់សម្លេងរោទន៍នេះទេនោះកម្មវិធីដែលត្រូវបានគេស្គាល់ថាឈ្មោះថា Personal Safety នឹងធ្វើការខលភ្លាមទៅកាន់៩១១
October 2, 2019 - PR
ដើម្បីថ្លែងអំណរគុណដល់អតិថិជនដែលតែងតែគាំទ្រដល់ក្រុមហ៊ុន និងផលិតផលរបស់ក្រុមហ៊ុន ជាពិសេសផលិតផលស័ង្កសី អាយ អេស អាយ ផាម ISI PALM និង ផលិតផលដែកទីប-ស អាយ.អេស.អាយ (ISI PIPE) ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) បានបង្កើតនូវកម្មវិធី ISI PALM និង ISI PIPE នាំសំណាង ដែលនឹងផ្តល់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ដល់អតិថិជនរបស់ខ្លួន។ អតិថិជនដែលបានជាវផលិតផលស័ង្កសី ISI PALM និង ISI
October 2, 2019









