Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ ឃាតករជនជាតិចិនសម្លាប់កាត់ជាបីកំណាត់ប្លន់យកទ្រព្យសម្បត្តិចំនួន ៧ម៉ឺនដុល្លារកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ កន្លងទៅនេះត្រូវបានស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុស្រាវជ្រាវស៊ើបអង្កេតនិងឈានដល់ការឃាត់ខ្លួនបានហើយ។ ជនសង្ស័យឈ្មោះ ZHOU YA YUN ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន មុខរបរ ប្តូរប្រាក់ លិខិតឆ្លងដែនលេខៈ E05801588 ស្នាក់នៅហាងប្តូរប្រាក់ជាំងស៊ូ ស្ថិតនៅក្រុម១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ វត្ថុតាងចាប់យកបាន កាំប៉ិតបុ័ងតោ ០១ដើម (អាវុធកាប់សម្លាប់ជនរងគ្រោះ), អាវយឺតដៃវែង ០១ ពណ៌ផ្ទៃមេឃ មានប្រឡាក់ឈាម (រកឃើញកន្លែងដែលប្លុងសាកសពចោល អូរត្រេះ២

    October 4, 2019
  • សង្គម

    ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យប្រោសព្រះបរមរាជានុញ្ញាតជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ ទូលថ្វាយអំពីរបាយការណ៍ការងារ និងសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន នាព្រះមហាប្រាសាទខេមរិន្ទ ព្រះបរមរាជវាំង នាវេលាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ ។ ក្នុងឱកាសដ៏វិសេសវិសាលនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្វាយនូវកាក់មាសអនុស្សាវរីយ៍ និងក្រដាសប្រាក់គំរូថ្មី ទូលថ្វាយ ព្រះករុណា ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលរាជរដ្ឋាភិបាលកម្ពុជាបានរៀបចំឡើងដើម្បីអបអរសាទរក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាល នៃព្រះរាជពិធីបុណ្យគម្រប់ខួប

    October 4, 2019
  • សង្គម

    នៅម៉ោង៧យប់ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩នេះ មានរឿងរ៉ាវភ្ញាក់ផ្អើលមួយពេញសង្គមថៃ ក្រោយក្មេងប្រុសអាយុ៥ឆ្នាំមួយរូបបានធ្លាក់ពីលើអគារកម្ពស់១០ជាន់ តែពុំស្លាប់គ្រាន់តែរងរបួស។ យោងតាមការសាកសួរពីអ្នកបន្ទប់ជិតខាងបានឲ្យដឹងថា សង្ស័យក្មេងប្រុសរូបនេះមានជម្លោះជាមួយបងប្រុសរបស់ខ្លួនដោយមានបង្កសម្លេងឡូឡា លុះក្រោយមកបងប្រុសរបស់គេក៏បានចេញក្រៅបន្ទប់បាត់យ៉ាងយូរ។ ស្រាប់តែមួយសន្ទុះក្រោយមកគេឃើញក្មេងប្រុសម្នាក់នេះធ្លាក់ពីអគារជាន់ទី១០ ទៅត្រូវនឹងដំបូលជាន់ក្រោម មុននឹងរមៀលទៅលើមែកឈើ រួចធ្លាក់ចុះមកដី។ នេះអាចចាត់ទុកថាជាសំណាងមួយក្នុងចំណោមមួយពាន់ វាហាក់បីដូចជាមានអព្ភូតហេតុព្រោះតែក្មេងប្រុសរូបនេះ ពុំបានបាត់បង់ជីវិតនោះឡើយ ត្រឹមតែរងរបួសប៉ុណ្ណោះ។ យ៉ាងណាមិញក្រុមមន្ត្រីប៉ូលីសនឹងធ្វើការស៊ើបអង្កេតលម្អិតបន្ថែមអំពីមូលហេតុ ខណៈពេលនេះក្មេងប្រុសរូបនេះត្រូវបានបញ្ជូនទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យ និងទាក់ទងក្រុមគ្រួសារដើម្បីមើលថែ ព្រមទាំងសាកសួរ៕

    October 4, 2019
  • អន្តរជាតិ

    ឆ្មាំសមុទ្ររបស់ប្រទេសប៉េរូបានធ្វើការឃាត់កប៉ាល់ដឹកទំនិញមួយគ្រឿង ដែលមានផ្ទុកនូវសេះសមុទ្រខុសច្បាប់ចំនួន ៥០ កេះ ទម្ងន់សរុប ១ ០៤៣ គីឡូក្រាម និងមានតម្លៃជាទឹកប្រាក់ប្រមាណជា ១២,៣ លានដុល្លារអាមេរិក។ ការឃាត់នាវាខុសច្បាប់មួយនេះបានធ្វើឡើងនៅឆ្នេរសមុទ្រនៃក្រុង Callao ប្រទេសប៉េរូ និងមានចម្ងាយប្រមាណជា ៣២០ គីឡូម៉ែត្រពីកំពង់ផែគ្រឿងសមុទ្រដ៏ធំបំផុតរបស់អាមេរិកខាងត្បូងផងដែរ។ សេះសមុទ្រខុសច្បាប់ខាងលើនេះត្រូវបានគេនាំយកពីមហាសមុទ្របាស៊ីហ្វិក ដើម្បីយកទៅលក់ក្នុងទីផ្សារអន្តរជាតិ និងអាស៊ី ក្នុងនោះគេជឿងថា សេះសមុទ្រដែលមានតម្លៃប្រមាណជា ៦ លានដុល្លារនិងត្រូវគេនាំយកមកលក់នៅអាស៊ី។ ឆ្មាំឆ្នេរសមុទ្ររបស់ប្រទេសប៉េរូបានបញ្ជាក់បន្ថែមថា ចិនអាចជាទីផ្សារដ៏ធំមួយនៅអាស៊ីព្រោះចិននឹងប្រើប្រាស់សេះសមុទ្រទាំងនេះធ្វើជាថ្នាំបុរាណសម្រាប់ព្យាបាលជំងឺហឺត រលាកសន្លាក់ បណ្តុះសក់សម្រាប់អ្នកមានក្បាលទំពែក និងជួយឲ្យស្ត្រីឆាប់មានកូនជាដើម។ ក្នុងការឃាត់នាវាដឹកទំនិញខុសច្បាប់ខាងលើនេះគេបានឃាត់ខ្លួនមនុស្សប្រុស ៤ នាក់ ក្នុងនោះមានជនជាតិជាតិប៉េរូ ៣ នាក់

    October 4, 2019
  • បច្ចេកវិទ្យា

    យោងតាមកាសែតអង់គ្លេស The Sun បានឲ្យដឹងថា បណ្តាញសង្គមដ៏ល្បី Instagram ត្រូវបានគេជឿជាក់បានដាក់បន្ថែមមុខងារដ៏ថ្មីស្រឡាងមួយ ដែលអាចបិទរាល់ comment ទាំងឡាយណា ដែលអ្នកប្រើប្រាស់មិនចង់បង្ហាញជាសាធារណៈនៅលើគណនេយ្យរបស់ខ្លួន។ មុខងារថ្មីនោះត្រូវបានដាក់ឈ្មោះថា Restrict។ វានឹងអាចបង្ហាញខ្លួននៅពេលដែលអ្នកអូសពីលើ commentណាមួយទៅឆ្វេងនោះនឹងមានលោតផ្ទាំងមួយ ដើម្បីទាមទារការបញ្ជាក់ពីអ្នកថាតើចង់បិទ comment ទាំងនោះមែនឬក៏យ៉ាងណា? រាល់ comment ដែលបានជ្រើសយកពាក្យថា Restrict នឹងត្រូវបិទបាំងមិនឲ្យមើលឃើញជាសាធារណៈ ហើយម្ចាស់ comment ក៏មិនបានដឹងពីរឿងនេះដែរ។ គួរឲ្យដឹងដែរថា មុខងារថ្មីនេះទើបតែបានបង្ហាញខ្លួនកាលពីថ្ងៃពុធកន្លងទៅនេះប៉ុណ្ណោះ ដែលវាត្រូវបានគេមើលឃើញថាគឺជាផ្នែកមួយនៃកិច្ចខំប្រឹងប្រែងចូលរួមប្រយុទ្ធប្រឆាំងទៅនឹងការប្រើពាក្យប្រមាថមើលងាយទាំងឡាយលើអនឡាញជាពិសេសទៅលើអ្នកគាំទ្រ និងអ្នកប្រើប្រាស់ក្មេងៗរបស់ខ្លួន៕ អត្ថបទ៖ Lee

    October 4, 2019
  • ព័ត៌មានជាតិ

    ខេត្តកំពង់ឆ្នាំង៖ អនុប្រធានមន្ទីរទំនាក់ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ឆ្នាំង ម្នាក់បានបើករថយន្តធ្លាក់ចូលទឹក បណ្តាលអោយស្លាប់ កាលពីវេលាយប់ថ្ងៃទី៣ ឈានចូលថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្លូវកោង ក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។ ប៉ូលីសបានអោយដឹងថា ជនរងគ្រោះឈ្មោះគិន ពិសាល ភេទប្រុស អាយុ៣១ឆ្នាំ មានតួនាទីជា អនុប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច ខេត្តកំពង់ឆ្នាំង។ ប៉ូលីសចរាចរណ៍បានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ជនរងគ្រោះបើករថយន្តធ្លាក់ផ្លូវក្រឡាប់ចូលទៅក្នុងទឹកបង្ករគ្រោះថ្នាក់ដោយខ្លួនឯង៕

    October 4, 2019
  • អន្តរជាតិ

    ថៃ៖ បុរសម្នាក់ដែលអួតថាខ្លួនជាមហាសេដ្ឋីនោះបានចាកចេញពីរោងការស្ងាត់ៗ ដោយបន្សល់ទុកឲ្យស្ត្រីជាកូនក្រមុំត្រូវចេញថៃ្លរៀបចំពិធីមង្គលការ ដែលរៀបចំនៅក្នុងសណ្ឋាគារដ៏ប្រណិតមួយដោយមានការចំណាយសរុបចំនួន ៣,៥ លានបាត (១១៤ ៣៤០ ដុល្លារអាមេរិក)។ ហេតុការណ៍ដ៏ហួសចិត្តនេះបានកើតឡើងនៅក្នុងខេត្តបុរីរ៉ាំ ភាគខាងជើងប្រទេសថៃ។ ស្ត្រីជាកូនក្រមុំមានអាយុ ៣០ ឆ្នាំ និងមានការងារជាអ្នកផ្សព្វផ្សាយផលិតផលម្នាក់ ចំណែកឯកូនកំលោះវិញមានឈ្មោះថា Nat និងបានតាំងខ្លួនជាមហាសេដ្ឋីម្នាក់មានប្រាក់សន្ធឹកសន្ធាប់ម្នាក់។ មុនពេលរៀបការស្ត្រីជាកូនក្រមុំបាននាំលោក Nat ទៅជួបនឹងម្តាយរបស់នាង និងបានប្រាប់ថាបុរសជាសេដ្ឋីរូបនោះចង់រៀបការជាមួយនាង។ លោកស្រី Noi ដែលជាម្តាយរបស់កូនក្រមុំក៏យល់ព្រម និងបានព្រមព្រៀងគ្នាយកថ្លៃទឹកដោះចំនួន ១,៦ លានបាត (៥២ ២៨៧ ដុល្លារអាមេរិក)។ ពិធីរៀបការបានរៀបចំឡើងនៅក្នុងសណ្ឋាគារដ៏ប្រណិតមួយ ហើយក្នុងថ្ងៃរៀបការនោះគេបានឃើញកូនកំលោះបង្ហាញនូវមូលប្បទានប័ត្រមួយសន្លឹកដែលមានតម្លៃ ១,៦ លានបាតផងដែរ។ យ៉ា​ងណាក្តី

    October 4, 2019
  • អន្តរជាតិ

    អាជ្ញាធរចិនទើបតែកត់កម្គាល់ឃើញរឿងដ៏គួរឲ្យហួសចិត្តមួយគឺមានបុរសម្នាក់បានរៀបការចំនួន ២៣ ដងនិងបានលែងលះគ្នាត្រឹមត្រូវតាមផ្លូវច្បាប់ចំនួន ២៣ ដងដូចគ្នាដែរក្នុងរយៈពេលត្រឹមតែ ១ ឆ្នាំ ពោលគឺនៅក្នុងឆ្នាំ ២០១៨ កន្លងទៅនេះ។ បុរសធ្លាប់បានរៀបការ និងលែងលះច្រើនបំផុតនេះមានឈ្មោះថា Changsha មកពីខេត្ត Hunan ភាគខាងលិចប្រទេសចិន។ រឿងអាស្រូវនៃជីវិតរៀបការរបស់គាត់បានបែកធ្លាយ ដោយសារតែកាលពីពេលថ្មីៗនេះគាត់បានទៅសូមអាជ្ញាធរដើម្បីរៀបការម្តងទៀត និងត្រូវជាលើកទី ២៤ នៅក្នុងជីវិតរបស់គាត់។ ដោយពិនិត្យមើលលើជីវប្រវត្តិរបស់គាត់យ៉ាងលម្អិតនោះ ស្រាប់តែអាជ្ញាធរបានរកឃើញថា គ្រាន់តែក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះគាត់ធ្លាប់បានរៀបការរហូតដល់ទៅ ២៣ ដង និងបានលែងលះយ៉ាងស្រេចបាច់តាមផ្លូវច្បាប់ទាំង ២៣ ដងវិញផងដែរ។ ក្នុងនោះគេបានរកឃើញទៀតថា ការលែងលះខ្លះបានធ្វើឡើង ១ ថ្ងៃក្រោយថ្ងៃរៀបការប៉ុណ្ណោះ ហើយរយៈពេលរួមរស់ជាមួយនឹងប្រពន្ធបានយូរបំផុតរបស់គាត់គឺចំនួនត្រឹមតែ

    October 4, 2019
  • ព័ត៌មានជាតិ

    ស្ត្រីជាគ្រូបង្រៀនម្នាក់និយាយថា គាត់ស្អប់មុខខ្លួនឯងពេលនេះណាស់ បន្ទាប់ពីនាងទទួលរងការរលាកយ៉ាងខ្លាំងនៅក្នុងហេតុការណ៍ផ្ទុះកន្លែងចាក់ហ្គាសមួយនៅក្នុងប្រទេសកម្ពុជា។ អ្នកគ្រូម្នាក់នោះមានឈ្មោះថា Zoe Eleftheriou អាយុ ២២ឆ្នាំ បានរងគ្រោះថ្នាក់នេះនៅពេលគាត់បានជិះម៉ូតូកាត់កន្លែងចាក់ហ្គាស ក្នុងខេត្តសៀមរាប ដែលរងការផ្ទុះឆាបឆេះនោះ ហើយក្រោយមកទើបអាជ្ញាធររកឃើញថា កន្លែងចាក់ហ្គាសនោះគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវនោះទេ។ នាង និងមិត្តរបស់គាត់ឈ្មោះ Abbey Alexander ទាំងពីរនាក់បានរងរបួសធ្ងន់ ហើយបានសុំឱ្យប្រជាជននៅក្បែរនោះជួយដែរ ប៉ុន្តែគ្មាននរណារវល់ជាមួយឡើយ។ ក្នុងហេតុការណ៍នោះមានមនុស្សម្នាក់បានស្លាប់ និង ១៣នាក់ផ្សេងទៀតបានរងរបួសធ្ងន់។ ពេលនោះដែរ នាង Zoe Eleftheriou និងមិត្តរបស់នាង គឺ Abbey Alexander ក៏បានរងគ្រោះឆាបឆេះទាំងពីរនាក់ ហើយគាត់ក៏បានរត់ទៅសុំការជួយពីអ្នកនៅទីនោះដែរ ប៉ុន្តែគ្មានអ្នកណាជួយគាត់នោះទេ។

    October 3, 2019
  • បច្ចេកវិទ្យា

    បើអ្នកទាំងអស់គ្នា ដែលបានតាមដានព័ត៌មានរបស់ក្រុមហ៊ុនផលិតទូរស័ព្ទយក្សចិនពាក់ព័ន្ធនឹងទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិកនោះជឿជាក់ថា អ្នកក៏បានដឹងដែរថា Huawei Mate 30 និង Mate 30 Pro ដែលទើបតែបានបង្ហាញខ្លួនលើទីផ្សារនោះគឺមិនអាចដំណើរការកម្មវិធីរបស់ខ្លួនជាមួយនឹងសេវាកម្មរបស់ Google app បានឡើយ។ មានរឿងគួរឲ្យភ្ញាក់ផ្អើលមួយកាលពីថ្ងៃទីអង្គារទី១ ខែតុលាតាមរយៈការអះអាងរបស់លោក John Wu អ្នកជំនាញស្រាវជ្រាវពីបច្ចេកសុវត្ថិភាពម្នាក់បានប្រកាសថា មានវិធីថ្មីដែលអាចតម្លើងកម្មវិធី Google service ទៅលើស៊េរី Mate 30 ទាំងពីរបាន ប៉ុន្តែស្រាប់តែមិនដល់២៤ម៉ោងផងវាបែរជាមិនអាចដំណើរការបានទៅវិញនេះ បើតាមការចេញផ្សាយរបស់កាសែត Bloomberg។ នេះមានន័យថា Mate 30 គ្រប់ម៉ូដែលនឹងមិនអាចត្រឡប់ទៅដំណើរការជាមួយនឹង Google

    October 3, 2019