Khmernote Media
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ នៅរសៀលថ្ងៃនេះលោកឧត្តមសេនីយ៍ទោ​ ជួន​ ណារិន្ទ​ ស្នងការនគរបាលខេត្តព្រះសីហនុ​ ត្រូវបានក្រុមគ្រួសារ​ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ​ នាទីក្រុងបាងកក​ ប្រទេសថៃ ក្រោយពីបានសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត។ យ៉ាងណាអាការៈជម្ងឺរបស់លោកឧត្តមសេនីយ៍ទោ​ ជួន​ ណារិន្ទ ក៏មិនទាន់ដឹងនៅឡើយ យ៉ាងណាក៏មានមហាជនជាច្រើនបានជូនពរឲ្យលោកឆាប់ជាសះស្បើយពីជម្ងឺផងដែរ។ សូមបញ្ជាក់ថាកាលពីព្រឹកថ្ងៃទី០៤ ខែតុលា ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់, ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង

    October 4, 2019
  • អន្តរជាតិ

    ថៃ៖ អុ្នកលេងហ្វេសប៊ុកថៃម្នាក់កាលពីម្សិលមិញ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ បានសរសេរសារមិនពេញចិត្តមួយបង្ហោះទៅក្នុងបណ្ដាញសង្គម អំពីស្ត្រីចំណាស់ម្នាក់នៅខេត្ត Kalasin ភាគឦសាន ដែលលក់ចាបរស់ច្រកក្នុងថង់ទៅឱ្យមនុស្ស ដែលចង់ប្រលែងចាបរំដោះគ្រោះ។ អ្នកលេងហ្វេសប៊ុក Tul Pewthongngam បានសរសេរថា៖ “បក្សីនីមួយៗដាក់ក្នុងថង់ប្លាស្ទិចតូចមួយ ដែលមានប្រហោងតូចៗដើម្បីឱ្យវាដកដង្ហើមបាន” គាត់បន្ដថា “ខ្ញុំបានសួរយាយថា តើយាយមានអារម្មណ៍អាណិតចំពោះបក្សីដែរ ឬទេ ហើយគាត់បានឆ្លើយថា ទេ! សូម្បីតែឧក្រិដ្ឋជនក៏នឹងត្រូវបានគេដាក់ពន្ធនាគារដែរ” ប៉ុន្តែបក្សីទាំងនោះគឺគ្មានកំហុសទាល់តែសោះ! បុរសជាម្ចាស់គណនី Tul Pewthongngam បានបន្ថែមថា ស្ត្រីម្នាក់នោះលក់បក្សីមួយក្បាលក្នុងតម្លៃ ១០០បាត ដល់មនុស្សដែលចង់ធ្វើបុណ្យ ដោយការដោះលែងសត្វ។ ហើយជារឿយៗបក្សីត្រូវបានគេចាប់ដាក់ទ្រុងលក់បែបនេះ

    October 4, 2019
  • បច្ចេកវិទ្យា

    អស់រយៈពេលជិត៤ឆ្នាំមកហើយ ដែល Apple ធ្លាប់បានបង្ហាញវត្តមានម៉ូដែល iPhone SE ជាលើកដំបូង ប៉ុន្តែរហូតមកដល់ពេលនេះនៅមិនទាន់មានជំនាន់ថ្មីណាមួយមកជំនួសវានៅឡើយ ខណៈដែលព័ត៌មានចចាមអារ៉ាមកាន់តែច្រើនផងដែរនោះ។ ប៉ុន្តែកាលពីពេលថ្មីៗ តាមរយៈវេបសាយ The Phonearena ដោយការអះអាងរបស់អ្នកជំនាញវិភាគដ៏ល្បីល្បាញលោក Ming Chi Kuo បានអះអាងថា ក្រុមហ៊ុន Apple កំពុងស្ថិតនៅក្នុងដំណាក់កាលដំណើរការអភិវឌ្ឍន៍ជំនាន់ថ្មីរបស់ iPhone SE គឺ iPhone SE2។ លោកបានបញ្ជាក់ទៀតថា ជំនាន់ថ្មីនឹងជាទូរស័ព្ទ ដែលរួមបញ្ចូលគ្នារវាងទូរស័ព្ទ២ម៉ូដែល ដែលកំពុងមានវត្តមាននៅក្នុងទីផ្សារ។ iPhone SE2 នឹងប្រើប្រាស់បន្ទះឈីប ដែលមាននៅក្នុង

    October 4, 2019
  • ព័ត៌មានជាតិ

    ក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍ខេត្តសៀមរាប បានសម្តែងការអបអរសាទរ និងកោតសរសើរចំពោះ លោក​ មាស ចន្ថា ដែលបានឈ្នះពានរង្វាន់ពិភពលោក ជាមគ្គុទ្ទេសក៍ទេសចរល្អបំផុតប្រចាំឆ្នាំ២០១៩​ ពីកម្មវិធីប្រកួតប្រជែងល្បី និងធំកម្រិតពិភពលោក Wanderlust Gold WORLD Tour Guide Award 2019 ក្នុងចំណោមបេក្ខភាព៤០០០​មគ្គុទេ្ទសទេសចរ ដែលបានចូលរួមប្រកួតប្រជែងមកពីជុំវិញពិភពលោក។ ការចូលរួមប្រកួតប្រជែងកម្រិតពិភពលោក លោកមាស ចន្ថា ត្រូវបានជ្រើសរើសដោយភ្ញៀវទេសចរដែលធ្វើដំណើរក្នុងអំឡុងពេល២-៣ខែជាមួយគាត់។ លោក​ មាស​ ចន្ថា ដែលភ្ញៀវទេសចរ​បានហៅគាត់ថា​ លោក​ ជេក (Jack) ជាមគ្គុទ្ទេសក៍ទេសចរណ៏នៅខេត្តសៀមរាប ដែលទទួលបានពានរង្វាន់មាសនេះ ដោយលោកត្រូវបានវាយតំលៃថាមានភាពរួសរាយរាក់ទាក់

    October 4, 2019
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ ក្រសួងពាណិជ្ជកម្មក្នុងស្រុក និងអធិការកិច្ចរបស់ម៉ាឡេស៊ីបានចុះទៅបង្ក្រាបហាងលក់កាបូបក្លែងក្លាយមួយកន្លែង ដែលកំពុងធ្វើប្រតិបត្តិការណ៍ live លក់តាមបណ្តាញសង្គម Facebook និង Instagram យ៉ាងសកម្ម។ ហាងលក់កាបូបក្លែងក្លាយមួយនោះមានទីតាំងស្ថិតនៅតំបន់ Jalan Serai Wangi ក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ តាមការបញ្ជាក់ពីអាជ្ញាធរម៉ាឡេស៊ីបានឲ្យដឹងថា ហាងមួយនេះមានកាបូបម៉ាកល្បីៗជាច្រើនដូចជា Louis Vuitton (LV), Gucci, Chanel និង Yves Saint Laurent ដែលមានតម្លៃសរុបប្រមាណជាង ៦ ៦០០ ដុល្លារអាមេរិក។ ចំពោះតម្លៃលក់រាយវិញហាងមួយនេះបានដាក់លក់កាបូបសម្រាប់មនុស្សប្រុសក្នុងតម្លៃចន្លោះពី ១០-១២ ដុល្លារ

    October 4, 2019
  • PR

    ការជ្រៀបចូលរបស់បរទេសធ្វើអោយសម្លៀកបំពាក់ទម្រង់ខ្មែមានភាពលំបាក ដោយយើងក្រឡេកមើលសំអាងការមួយចំនួនមានការប្រកួតប្រជែងចំលងតាមបរទេសក្បែរខាងធ្វើអោយសំអាងការភាគច្រើនមិនទាន់រៀបចំទម្រង់នឹងសម្លៀកបំពាក់អាពាហ៍ពិពាហ៍ទៅតាមក្បួនខ្នាតត្រឹមត្រូវនៅឡើយទេ។ កត់សំគាល់ផងដែលថាសំអាងការកម្ពុជាប្រជែងម៉ូតគ្នារំលេចដោយម៉ូតប្លែកៗ នឹងចំលងទៅតាមប្រទេសក្បែរខាង ជាហេតុនេះធ្វើអោយពិបាកអភិរក្សនៅក្នុងទម្រង់ខ្មែរ ដោយសារឈុតទម្រង់ខ្មែរត្រូវធ្វើការស្រាវជ្រាវសិក្សាស៊ីជម្រៅនិងត្រូវការដើមទុនខ្ពស់ក្នុងការច្នៃចេញជារូបរៀងនិងការផលិត។ ទន្ទឹមនឹងនេះ ពេជ្ររដ្ឋា សំអាងការ ដែលមានទីតាំងនៅលើផ្លូវ២០០៥, ច្រកចូលសួនកុមារពោចិនតុង,ទល់មុខសាលារៀនសុភមង្គល ដែលមានបទពិសោធន៍នៅក្នុងវិស័យសំអាងការជិត១០ឆ្នាំបានអះអាងថា : សំអាងការរបស់អ្នកនាងអាចឈរជើងបានជិត១០ឆ្នាំមកនេះមិនមែនចេះតែធ្វើតាមគ្នានោះទេ, ដោយអ្នកនាងព្យាយាមស្រាវជ្រាវម៉ូតសម្លៀកបំពាក់ថ្មីៗក៏ដូចជាតម្រូវការចាំបាច់របស់អតិជនគោលដៅរបស់ខ្លួនជាមួយតម្លៃនឹងសេវាកម្មដែលល្អបំផុតជូនអតិថិជន។ ពេជ្ររដ្ឋា សំអាងការ នឹងព្យាយាមសិក្សាបន្ថែម នឹងចូលរួមក្នុងការអភិរក្ស ទម្រង់សម្លៀកបំពាក់ខ្មែរក្នុងរចនាបទខ្មែរដែលបញ្ជាក់ពីអត្តសញ្ញាណរបស់ខ្លួនអោយកាន់តែទូលំទូលាយជាងនេះ។ គួរបញ្ជាក់ផងដែលថាអ្នកនាងលីរដ្ឋាដែលជាស្ថាបនិករបស់ ពេជ្ររដ្ឋា សំអាងការ បានធ្វើការសំនូមពរគ្រប់ម្ចាស់សំអាងការទាំងអស់ព្យាយាមស្វែងយល់ពីរចនាបទខ្មែអោយបានស៊ីជម្រៅនឹងព្យាយាមពន្យល់ដល់អតិថិជនរបស់ខ្លួនក្នុងការប្រើប្រាស់អោយបានត្រឹមត្រូវជៀសវាងការភណ្ឌ័ច្រឡំជាមួយឈុតរបស់ប្រទេសជិតខាង៕

    October 4, 2019
  • PR

    នៅពេលដែលកំពុងឡើងកូដខ្លាំងនៅកម្ពុជានឹងតំបន់អាស៊ីអាគ្នេយ៍(យោងតាមរបាយការណ៍ Canalys ចេញផ្សាយក្នុងខែសីហា ឆមាសទី២ ឆ្នាំ ២០១៩) ក្រុមហ៊ុនទូរស័ព្ទដៃ OPPO មិនបង្អង់ដៃក្នុងការសម្រុករុករក និង ច្នៃប្រឌិតផ្នែកបច្ចេកវិទ្យាថ្មីៗ និង ធ្វើកំណែប្រែ (Update) លើផលិតផលស្មាតហ្វូនរបស់ខ្លួនពីមួយជំនាន់ទៅមួយជំនាន់ទៀត ឲ្យកាន់តែអស្ចារ្យ កាន់តែកាលីបជាងមុន ដើម្បីជាទីចាប់អារម្មណ៍របស់អ្នកប្រើប្រាស់នៅជុំវិញពិភពលោក។ ដោយសម្លឹងឃើញនូវសក្តានុពល និង សន្ទុះនៃការគាំទ្រពីមួយថ្ងៃទៅមួយថ្ងៃនៅលើស្មាតហ្វូនស៊េរីធុនកណ្តាលត្រកូល F និង ធុនខ្ពស់ ត្រកូល Reno ក្រុមហ៊ុន OPPO បានធ្វើការច្របាច់បញ្ចូលគ្នា បង្កើតនូវស្មាតហ្វូនកូនកាត់ជំនាន់ថ្មីដែលមានឈ្មោះថា OPPO Reno 2F។ យោងតាមគេហទំព័រ

    October 4, 2019
  • បច្ចេកវិទ្យា

    កន្លងទៅនេះ ក្រុមហ៊ុន Samsung បានប្រកាសបង្ហាញខ្លួនទូរស័ព្ទស្មាតហ្វូនបច្ចេកវិទ្យាអ៊ិនធឺណេត 5G ជាច្រើនម៉ូដែលមកហើយ ប៉ុន្តែសម្រាប់ Tablet ថ្មីរបស់ខ្លួននៅមិនទាន់ត្រូវបានលេចឬព័ត៌មានអ្វីនៅឡើយ ដែលវាបានធ្វើឲ្យមានព័ត៌មានចចាមអារ៉ាមកាន់តែច្រើនថា Galaxy Tab S6 ជំនាន់ថ្មីនឹងអាចបង្ហាញខ្លួនជាមួយនឹងបច្ចេកវិទ្យា 5G ចុងក្រោយនេះជាមិនខាន។ តាមរយៈ SIG certification ម៉ូដែល Galaxy Tab S6 ត្រូវបានដាក់ចូលទៅក្នុងបញ្ជីតាំងតែពីថ្ងៃទី១៩ ខែកញ្ញា បានបញ្ជាក់យ៉ាងច្បាស់ថា ស៊េរីនេះនឹងចេញមកជាមួយនឹងឈ្មោះចំនួន២ ដែលមួយក្នុងចំណោមនោះគឺមានពាក្យថា 5G នៅពីខាងក្រោយ ហើយមួយទៀតមិនមាននោះទេ។ បើនេះអាចក្លាយទៅជាការពិតមែននោះ Galaxy Tab

    October 4, 2019
  • ព័ត៌មានជាតិ

    នៅវេលាម៉ោង០៤ និង៣០នាទីល្ងាចថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ មានករណីរំលោភសេពសន្ថវៈមួយបានកើតឡេីងនៅចំណុចស្រែជោគ ស្ថិតនៅភូមិតេជោក្បាលដំរី ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត បង្កឡេីងដោយជនសង្ស័យ ឈ្មោះ នី កែវ ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិកេីតហេតុខាងលេី បានធ្វេីសកម្មភាពរំលោភសេពសន្ថវ:ទៅលេីជនរងគ្រោះឈ្មោះ ច ស ព ភេទស្រី អាយុ០៩ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិកេីតហេតុ ដោយជនសង្ស័យបានប្រេីហិង្សាយកកាំបិតប័ុងតោមកកាប់ទៅលេីជនរងគ្រោះមុន និងក្រោយពេលចាប់រំលោភសេពសន្ថវ:រួច។ ករណីនេះបណ្តាលឲ្យជនរងគ្រោះរងបួសនៅលេីផ្ទៃមុខ និងកជាច្រេីនកាំបិតយ៉ាងធ្ងន់ធ្ងរ ហើយបច្ចុប្បន្នជនរងគ្រោះបានបញ្ជូនទៅព្យាបាលនៅភ្នំពេញ។ ក្រោយធ្វេីកម្មភាពរួចជនសង្ស័យបានបន្សល់កាំបិតប័ុងតោនៅកន្លែងកេីតហេតុ។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួននៅមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តកំពត ដេីម្បីចាត់ការតាមនីតិវិធី៕ អត្ថបទ៖

    October 4, 2019
  • សង្គម

    តើបងប្អូនជឿលើស្នេហ៍ពិតដែរឬទេ? ថ្មីៗនេះមានការចែករំលែកមួយពេញបណ្តាញសង្គមថៃ ក្រោយលោកតាវ័យ ៧៨ឆ្នាំមួយរូប បានប្រមូលយកប្រាក់សន្សំខ្លួនចំនួន ២០០,០០០ បាត ដើម្បីចូលស្តីដណ្តឹងលោកយាយមួយរូបដែលមានអាយុ ៧០ឆ្នាំ ជាអតីតគូស្នេហ៍ចាស់ដែលបានបែកបាក់គ្នាអស់រយៈពេលជាយូរឆ្នាំមកហើយក្រោយលោកយាយសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ជាមួយបុរសម្នាក់ទៀត។ រឿងរ៉ាវស្នេហារបស់លោកតា លោកយាយមួយគូនេះ ហាក់ប្រៀបបីដូចជារឿងប្រលោមលោក ក្រោយពេលដែលបែកបាក់គ្នាព្រោះតែវិបត្តិស្នេហា តែក៏ត្រលប់មកជួបជុំគ្នាវិញ។ បើទោះបីជាវ័យរាងជ្រេបន្តិចក៏ពិតមែន ប៉ុន្តែស្នេហារបស់ពួកគាត់ហាក់ធ្វើឲ្យមហាជនរីករាយ និងអបអរសាទរជាខ្លាំង ដោយគ្រប់គ្នាយល់ថាបើទោះជាវ័យណាក៏ដោយ បើជាគូរបស់អ្នក អ្នកគង់តែជួបគ្នា៕

    October 4, 2019