- Khmernote Media
- បច្ចេកវិទ្យា
OnePlus 7T ត្រូវបានគេដឹងថា ទើបតែបានប្រកាសបង្ហាញខ្លួនកាលពីសប្តាហ៍មុន ប៉ុន្តែជឿជាក់ថានឹងមិនទាន់មាននៅក្នុងស្តុកសម្រាប់ទទួលការបញ្ជាទិញឡើយរហូតដល់ថ្ងៃសុក្រ១៨ ខែតុលាខាងមុខ។ អ្នកជំនាញលោក Steve Hemmerstoffer បានអះអាងថា ខណៈដែលជំនាន់ថ្មីមិនទាន់ចេញបានលក់សូម្បីតែមួយគ្រឿងនៅឡើយនោះប៉ុន្តែក្រុមហ៊ុនកំពុងធ្វើការងារយ៉ាងមមាញឹកជាមួយនឹងជំនាន់ថ្មីមួយទៀតសម្រាប់ឆ្នាំ២០២០។ OnePlus 8 នៅថ្ងៃនេះបានបែកធ្លាយរូបរាងចេញពីប្រភពដ៏ល្បី OnLeaks និង CashKaro។ អ្វីដែលយើងអាចដឹងលើសពីនេះនោះគឺទោះបីជាមានឈ្មោះថាជាជំនាន់ថ្មីរបស់ OnePlus 7T មែន ប៉ុន្តែ OnePlus 8 នេះបែរទៅជាមានរូបរាងស្រដៀងទៅនឹង OnePlus 7 Pro ទៅវិញ។ OnePlus 8 អាចមានអេក្រង់ទំហំ 6.5-inch កោងសងខាង
October 7, 2019 - ព័ត៌មានជាតិ
កាលពីពេលថ្មីៗនេះ មានការចែកចាយជាច្រើននៅក្នុងបណ្តាញសង្គម ទាក់ទងនឹងករណីប៉ូលិសចរាចរណ៍វាយប្រជាពលរដ្ឋ បណ្តាលឲ្យរបួសបែកច្រមុះ។ ជុំវិញករណីនេះផងដែរ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបកស្រាយបំភ្លឺជាសាធារណៈថា “ករណីខាងលើនេះមិនមែនកេីតឡេីងនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ ដូច Account ឬក៏ Page មួយចំនួនដែលចង់ល្បីចុះផ្សាយ និងបំពុលបរិយាកាសសង្គមនោះទេ ករណីនេះកេីតឡេីងតាំងពីឆ្នាំ២០១៤ម៉្លេះ ហេីយករណីនេះក៏ត្រូវបានដោះស្រាយបញ្ចប់ដោយភាគីទាំងពីរ និងមានការអនុវត្តវិន័យរបស់កងកម្លាំងផងដែរ”។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់បណ្តាផេក និងសារព័ត៌មានមួយចំនួន មុននឹងចុះផ្សាយអ្វីមួយ សូមជួយសិក្សាស្វែងយល់អំពីប្រភព និងពេលវេលាផង ដេីម្បីជៀសវាងកុំអោយមហាជនទូទៅមានការយល់ច្រឡំ ព្រោះវាជារឿងចាស់ដែលកេីតឡេីងតាំងពី ៦ ឆ្នាំ មកម្ល៉េះ ជាពិសេសកុំព្យាយាមយកព័ត៌មានចាស់យកមកបំពុលបរិយាកាសសង្គមនាពេលបច្ចុប្បន្ន៕ អត្ថបទ៖ សេម
October 7, 2019 - បច្ចេកវិទ្យា
ឆ្នាំនេះ Samsung ហាក់ដូចជាអស់ការងារជាមួយនឹងម៉ូដែលថ្មីរបស់ខ្លួន ដែលវាគួរតែដល់ពេលយើងអាចនឹងត្រូវរងចាំមើលទៅលើជំនាន់ថ្មីមួយទៀតគឺ Galaxy S11 ជំនួសវិញ ហើយជឿជាក់ថា ការបង្ហាញខ្លួនរបស់នេះនឹងមិនអាចយូរជាងត្រីមាសទី១ក្នុងឆ្នាំ២០២០ខាងមុខឡើយ។ យោងតាមប្រភពព័ត៌ Sammobile បានអះអាងថា Galaxy S11 អាចនឹងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍របស់ Samsung នៅក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ និងយ៉ាងហោចណាស់គឺសប្តាហ៍ទី៣នៃខែកុម្ភៈឬថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ២០២០។ ទោះបីជាមិនទាន់មានព័ត៌មានបន្ថែមអំពីទាំងម៉ាស៊ីនឬកាម៉េរាច្រើនក្តី ប៉ុន្តែអ្វីដែល Sammobile អាចដឹងនោះគឺវានឹងដំណើរជាមួយនឹងប្រព័ន្ធដំណើរការ One UI 2.1 ហើយលើសពីនេះ Galaxy S11 នឹងអាចមានអង្គចងចាំរហតទៅដល់ 1TB ហើយប្រហែលជាលែងមានឌុយដោតកាស 3.5mm ទៀតហើយ៕
October 7, 2019 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ ក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់បានចង ក សម្លាប់ខ្លួន ករណីនេះបង្កការភ្ញាក់ផ្អើលកាលពីល្ងាចថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ នៅក្នុងផ្ទះ ភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សមត្ថកិច្ចអោយដឹងថា ក្មេងប្រុសរូបនេះឈ្មោះ ឈិន ឡាយហៀង ជាសិស្សកំពុងសិក្សាថ្នាក់ទី៨ បានយកខ្សែបញ្ចូលទូរស័ព្ទមកចងព្យួរក ខ្លួនឯងទៅនឹងចម្រឹងបង្អួចបន្ទប់បណ្តាលអោយស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម។ បើតាមរបាយការណ៍សមត្ថកិច្ចដែលដកស្រង់ពីសាច់ញាតិថា មូលហេតុដោយសារខឹងម្តាយវាយប្រដៅ។ ប្រភពពីគ្រូបង្រៀនវិទ្យាលយ័ហ៊ុនសែនវាលរេញ អោយដឹងថាក្មេងប្រុសរូបនេះជាសិស្សរៀនពូកែម្នាក់ នៅថ្នាក់ទី៨ ហើយមានឈ្មោះត្រូវទទួលរង្វាន់ និងលិខិតសរសើរនៅថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ថ្ងៃទី០១ វិច្ចិកា ឆ្នាំ២០១៩ ខែក្រោយនេះផងដែរ ប៉ុន្តែឥឡូវមានតែការសោកស្តាយ។ បច្ចុប្បន្នសាកសពត្រូវបានឪពុកម្តាយធ្វេីបុណ្យតាមប្រពៃណី៕ ប្រភព៖ លោក
October 7, 2019 - ព័ត៌មានជាតិ
ភ្នំពេញ៖ កាលពីយប់ថ្ងៃទី០៦ ខែតុលា ប៉ុស្តិ៍រដ្ឋបាលភ្នំពេញបានធ្វើការឃាត់ខ្លួន ជនសង្ស័យ១នាក់ ករណីលួចស្លាកលេខឡាន កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៦ និង០៨នាទី នៅចំណុច មុខផ្ទហគ្មានលេខ ផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញងថ្មី ខណ្ឌសែនសុខ ។ ជនសង្ស័យឈ្មោះ កែវ សុខុម ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ (មានសារថាតុញៀន) ។ ជនរងគ្រោះឈ្មោះ សយ សុខឡេង អាយុ៤០ឆ្នាំ
October 7, 2019 - ព័ត៌មានជាតិ
តាមប្រភពព័ត៌មានបឋមមួយបានអោយដឹងថា ជនជាតិចិនម្នាក់ត្រូវបានឃាតករបាញ់សម្លាប់រួចទម្លាក់ចុះពីលើរថយន្ត មកលើផ្លូវសាធារណៈដែលមានអ្នកធ្វើដំណើរយ៉ាងមមារញឹក នៅម្តុំជិតផ្លូវចូលសាលាឡាយហ្វ៍ ស្ថិតនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ហេតុការណ៍បាញ់សម្លាប់ជនជាតិដែលធ្វើអោយមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង ៨ព្រឹកមុននេះបន្តិច ហើយភ្លាមៗសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ក្នុងចំណោមបក្ខពួកផ្សេងទៀត ដែលគេសង្ស័យថាជាជនជាតិចិនដូចគ្នា។ ខណៈពេលនេះដែរសមត្ថកិច្ចកំពុងបើកការស្រាវជ្រាវរកមូលហេតុនិងជនពាក់ពន្ធ័ផ្សេងទៀតដើម្បីចាត់ការតាមនិតិវិធីច្បាប់។ គួរបញ្ជាក់ផងដែរថា ហេតុការណ៍ចិនបាញ់សម្លាប់ចិនគ្នាឯងរួចទម្លាក់ចុះពីលើរថយន្តនេះ មិនមែនកើតឡើងជាលើកទីមួយឡើយនៅក្នុងទឹកដីក្រុងព្រះសីហនុ ដោយកាលពីថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០១៩ ក៏មានហេតុការណ៍ដូចគ្នាមួយដែរ ហើយសមត្ថកិច្ចក៏បានចាប់ខ្លួនជនដៃដល់មកដាក់ទោសតាមច្បាប់ផងដែរ៕ ប្រភព៖ Huy Bunleng
October 6, 2019 - PR
ភ្នំពេញ៖ ក្រុមហ៊ុន ទូរស័ព្ទដៃ OPPO ប្រារព្ធពិធីគំរបខួប3ឆ្នាំ និង អបអរសាទរជ័យជំនះចំណាត់ថ្នាក់ជួរមុខគេ នៅកម្ពុជា កាលពីយប់ថ្ងៃទី 04 តុលា 2019 ក្នុងសណ្ឋាគារ Garden City វិមានឈ្នះៗ។ កម្មវីធីនេះ មានសភាពអ៊ូអរ អធិកអធម ដោយមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ ក្រុមការងារ បុគ្គលិកគ្រប់ជាន់ថ្នាក់ តារាកិតិ្តយស ឯកអគ្គរាជទូតសុឆន្ទៈ (Brand Ambassadors) និង ដៃគូរសហការរបស់ OPPO ទាំងអស់ សរុបជាង 350 នាក់។
October 5, 2019 - បច្ចេកវិទ្យា
យោងតាមប្រភពព័ត៌មានពី The Businessinsider បានឲ្យដឹងថា ក្រុមហ៊ុនផលិតទូរស័ព្ទយក្សអាមេរិក Apple បានបដិសេធមិនឲ្យដំណើរការនូវកម្មវិធីទូរស័ព្ទថ្មីមួយនៅក្នុងទីក្រុងហុងកុងក្រោយរកឃើញថា កម្មវិធីនេះមានមុខងារ ដែលអាចតាមដានរាល់ផែនការ និងសកម្មភាពប្រតិបត្តិការទាំងឡាយរបស់ក្រុមប៉ូលីសផង និងក្រុមតវ៉ាប្រឆាំងផង។ គួរបញ្ជាក់ថា សកម្មភាពហិង្សានៅតែបន្តកើតឡើងនៅក្នុងទីក្រុងនេះដដែលអស់រយៈពេលជាច្រើនខែមកហើយ ហើយនៅពេលចុងក្រោយនេះស្ថានភាពកាន់តែអាក្រក់នៅក្រោយពេលដែលយុវជនអាយុ១៨ឆ្នាំម្នាក់ត្រូវបានក្រុមប៉ូលីសបាញ់ឲ្យរបួសកាលពីថ្ងៃអង្គារ។ គួរបញ្ជាក់ថា កម្មវិធីទូរស័ព្ទនេះមានឈ្មោះថា HKMap Live ដែលមានមុខងារក្នុងការបង្ហាញពីផែនទីទូទៅនៅទូទាំងទីក្រុងព្រមជាមួយនឹងការផ្តល់សញ្ញាឲ្យអ្នកប្រើប្រាស់បានដឹងអំពីព័ត៌មាននៃសកម្មភាពរបស់ក្រុមតវ៉ា និងសញ្ញាព័ត៌មានអំពីទីតាំងវត្តមានរបស់ប៉ូលីសផងដែរ។ កាលពីពេលថ្មីៗនេះ តាមរយៈគណនេយ្យ Twitter របស់ HK Map Live បានប្រកាសថា ក្រុមហ៊ុន Apple បានបដិសេធមិនដំណើរការកម្មវិធីរបស់ខ្លួនឡើយនៅលើ App Store ដែលជាវិធីតែមួយគត់សម្រាប់អ្នកប្រើប្រាស់
October 5, 2019 - ព័ត៌មានជាតិ
កណ្តាល៖ ចោរលួចគោដើម្បីពន្លះយកសាច់ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង២៣.៣០នាទីនៅចំណុចភូមិដុល ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។ ជនរងគ្រោះជាម្ចាស់គោឈ្មោះ ហៀង សំអាន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ នៅភូមិ ឃុំកើតហេតុ ដោយគោញីរបស់គាត់ដល់ទៅ២ត្រូវបានគេលួចនិងពន្លះសាច់។ សភាពនៃរឿងហេតុនៅថ្ងៃទី០៤.១០.២០១៩ វេលាម៉ោង១៨.៣០នាទីជនរងគ្រោះបានយកគោទៅចងក្នុងក្រោល ។ លុះដល់វេលាម៉ោង២០.៣០នាទីជនរងគ្រោះ បានឡើងដេកលើផ្ទះ ដល់ម៉ោង២៣.៣០នាទីជនរងគ្រោះចុះមកមើលគោស្រាប់តែបាត់គោ អស់ពីក្រោលក៏ដាស់ប្រពន្ធដើររក តែរកមិនឃើញរហូតដល់ម៉ោង៥.០០នាទីក៏ឃើញគោទាំងទាំង២ក្បាលនៅក្នុងចំការស្វាយឈ្មោះវួច នៅភូមិដុលឃុំ សន្លុង ត្រូវចោរប្រឡះយកសាច់ នៅសល់តែដងខ្លួន ហើយបានរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍សន្លុង
October 5, 2019 - ព័ត៌មានជាតិ
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ ម្សិលមិញនេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យ នាទីក្រុងបាងកក ប្រទេសថៃ ក្រោយពីបានសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត ចំណែកឯអាការៈជម្ងឺរបស់លោក នៅមិនទាន់ដឹងច្បាស់នៅឡើយនោះទេ។ បើតាមការលើកនៅលើបណ្តាញសង្គមរបស់ឯកឧត្តម ជួន ណារិន្ទ បានបង្ហោះសារថ្លែងអំណរគុណ ដល់ឯកឧត្តមជាច្រើនដែលបានជួយឧបត្ថម្ភថវិកា ដែលក្នុងនោះមានដូចជា៖ + ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ បានឧបត្ថម្ភថវិកា ១០,០០០ USD + ឯកឧត្តម
October 5, 2019









