- Khmernote Media
- PR
ខ្សែភាពយន្តខ្មែរដ៏កម្រចំនួនបីរឿងដែលផលិតនៅសម័យសង្គមរាស្រ្តនិយម នឹងបង្ហាញវត្តមានជាថ្មីម្តងទៀតនៅក្នុងកម្មវិធី “មួយម៉ឺនអាល័យលើកទី៥” ជាកាដូដ៏ពិសេសបំផុតដែលមហាជនជននិងអន្តរជាតិអាចចូលរួមទស្សនាដោយឥតគិតថ្លៃ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយស្តីពីកិច្ចដំណើរការរៀបចំកម្មវិធី មួយម៉ឺនអាល័យលើកទី៥ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ នារោងភាពយន្តមេជើ ស៊ីណេផ្លិច លោក យាង វណ្ឌី ប្រធានក្រុមព្រះសុរិយា និងអ្នកដឹកនាំរៀបចំកម្មវិធីបានលើកឡើងថា៖ នៅក្នុងឆ្នាំនេះកម្មវិធីមួយម៉ឺនអាល័យលើកទី៥និងនាំនូវអ្វីដែលថ្មីនឹងពិសេសសម្រាប់ទស្សនិកជនអ្នកចូលរួម ដោយមានការដាក់បញ្ចាំងខ្សែភាពយន្តខ្មែរចំនួនបីរឿង ដែលខ្សែភាពយន្តខ្មែរទាំងបីនេះបានកប់ទុកអស់រយៈពេលជាង៤០ឆ្នាំមកហើយនៅក្នុងទឹកដីនៃប្រទេសថៃឡង់។ ខ្សែភាពយន្តទាំងបីនោះរួមមាន រឿង កាកី, រឿង ពិជ័យវង្សា និងរឿងខ្យងស័ង្ខ។ លោក យាង វណ្ឌី បានបន្ថែមទៀតថា កាលពីឆ្នាំ២០១៨និងនៅខែមិថុនាឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ ក្រុមព្រះសុរិយាបានទិញខ្សែភាពយន្តទាំងនោះត្រឡប់មករក្សាជាមរតកដ៏មានតម្លៃ ហើយចែករំលែកខ្សែភាពយន្តទាំងនោះដោយដាក់បញ្ចាំងជូនសាធារណជនបានចូលរួមទស្សនាដោយឥតគិតថ្លៃ នៅក្នុងកម្មវិធីមួយម៉ឺនអាល័យប្រចាំឆ្នាំ២០១៩នេះតែម្តង។ លោកស្រី
October 7, 2019 - PR
ក្រុមហ៊ុនបច្ចេកវិទ្យា Vivo នៅថ្ងៃនេះទើបតែប្រកាសបង្ហាញនូវវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មី V17 Pro នៅក្នុងទីផ្សារប្រទេសកម្ពុជា ជាមួយនឹងកញ្ចប់តម្លៃ $449 ។ ស្មាតហ្វូនស៊េរីថ្មី V17 Pro នេះគឺមានភ្ជាប់ជាមួយនឹងកាមេរ៉ាសរុបចំនួន ៦ គ្រាប់ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនអាចធ្វើការថតរូបភាពកាន់តែអស្ចារ្យលើសពីព្រំដែនកំណត់។ សម្រាប់កាមេរ៉ានេះរួមមានកាមេរ៉ាខាងមុខទំហំ 32MP Dual Elevating Front ដែលមានការ upgrade កាន់តែអស្ចារ្យទៅកាន់កាមេរ៉ា iconic Elevating Front Camera ដ៏ខ្លាំងក្លាបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យា VIVO នេះ។ ស្មាតហ្វូន V17 Pro នេះមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាដ៏អស្ចារ្យជាច្រើនដូចជាអេក្រង់
October 7, 2019 - សង្គម
ថ្មីៗនេះមានការចែករំលែកមួយពេញប្រទេសថៃ ក្រោយមានករណីអ្នកលក់ការ៉េមម្នាក់ស្រលាញ់ម៉ូតូធំពេករហូតទិញម៉ូតូធ្វើជាម៉ូតូដើម្បីសណ្តោងលក់ការ៉េម និងរបស់ក្មេងលេងបន្តិចបន្តួច។ ជាធម្មតាយើងតែងឃើញមានប្រភេទម៉ូតូសណ្តោងរទេះលក់ជាច្រើនដូចជាមីឆា ប្រហិត កាហ្វេ ខោអាវ គ្រឿងអនុស្សាវរីយ៍ និងឥវ៉ាន់ជាច្រើនទៀត ដោយឡែកម៉ូតូសណ្តោងទាំងនោះជាប្រភេទម៉ូតូបែបធុនតូចធម្មតា និងខ្លះមានសភាពរាងចាស់ ស្រាប់តែអ្នកលក់ការ៉េមម្នាក់នេះវិញ បែរជាលេងម៉ូដម៉ូតូឡើងញាក់សាច់។ អ្នកលក់ការ៉េមសណ្តោងដោយម៉ូតូធំនេះ ហាក់គួរឲ្យចាប់អារម្មណ៍ជាខ្លាំង ជាពិសេសតម្លៃការ៉េមដែលគាត់លក់គឺមិនមែនថ្លៃអ្វីនោះឡើយ ១ដើម តម្លៃ១០បាតប៉ុណ្ណោះ។ បើទោះបីជាលេងម៉ូតូធំមកលក់ការ៉េមបែបនេះមែន តែពុំមែនកេងប្រវ័ញ្ចដោយតម្លើងថ្លៃទំនិញនោះឡើយ គឺគាត់គ្រាន់តែជាអ្នកដែលស្រលាញ់ម៉ូតូធំ ខំសន្សំលុយរកប្រាក់ដើម្បីលេងស្តាយប្លែកបង្កើនចំណាប់អារម្មណ៍ពីអតិថិជនតែប៉ុណ្ណោះ៕
October 7, 2019 - PR
រាជធានីភ្នំពេញ ប្រទេសកម្ពុជា – ថ្ងៃទី ១ ខែតុលា ឆ្នាំ ២០១៩៖ អ៊ែមមឺរឹតបានប្រកាសតែងតាំងលោក Talal Al Gergawi ជាអ្នកគ្រប់គ្រងពាណិជ្ជកម្មថ្មីសម្រាប់ប្រទេសកម្ពុជា។ លោក Al Gergawi នឹងដើរតួយ៉ាងសំខាន់ក្នុងការកសាងភាពជោគជ័យ និងទទួលខុសត្រូវចំពោះការជំរុញការលក់ក្នុងផ្នែក សាជីវកម្ម ពាណិជ្ជកម្ម ការកំសាន្ត និងផ្នែកទេសចរណ៍ របស់ក្រុមហ៊ុនអ៊ែមមឺរឹតនៅកម្ពុជា។ លោក Al Gergawi មានតួនាទីត្រួតពិនិត្យប្រតិបត្តិការពាណិជ្ជកម្មរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជានិងវាយតម្លៃនូវតំរូវការទីផ្សារជាបន្តបន្ទាប់ជាមួយនឹងគោលបំណងដើម្បីបង្កើនចំណែកទីផ្សារ និងប្រាក់ចំណូលរបស់ក្រុមហ៊ុន។ គាត់ក៏មានភារកិច្ចក្នុងការបង្កើតយុទ្ធសាស្ត្រកំណត់តម្លៃឥឲ្យមានប្រសិទ្ធិភាពនៃអាកាសចរណ៍អ៊ែមមឺរឹតដើម្បីបន្តនៅភាពប្រកួតប្រជែង និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនដើម្បីក្លាយជាក្រុមហ៊ុនអាកាសចរណ៍ជម្រើស សម្រាប់ប្រជាជនកម្ពុជា និងជនបរទេស។ លោក Talal
October 7, 2019 - សង្គម
ដូចដែលយើងដឹងថាប្រទេសថៃ គឺជាប្រទេសឆ្លាតវៃមួយក្នុងការបង្កើតគំនិតច្នៃប្រឌិតទាក់ទាញ ជាវិសេសលើការអភិរក្ស និងអភិវឌ្ឍន៍តំបន់ទេសចរណ៍តែម្តង។ ជាក់ស្តែងកាលពីថ្ងៃទី៥ ទី៦ ខែតុលា កន្លងទៅនេះ ដើម្បីបំផុសគំនិតអភិរក្សប្រឡាយទឹកស្អុយមួយនៅក្រុងបាងកក ការិយាល័យអភិរក្ស និងការពារដែនដី ប្រចាំក្រុងបាងកក បានបង្កើតកម្មវិធីតាំងពិព័រណ៍មួយឈ្មោះថា “ការពារប្រឡាយទឹកបាងឡាំផូ (Banglamphu Canal Festival)” ដោយបើកដៃអនុញ្ញាតឲ្យអ្នកគូគំនូរមានថ្វីដៃទាំងអស់មកបញ្ចេញស្នាដៃសិល្បៈ Street Art របស់ខ្លួននៅតាមជញ្ជាំងដែលព័ទ្ធជុំវិញប្រឡាយទឹកមួយនេះ។ គួររំលឹកឲ្យដឹងដែរប្រឡាយទឹកបាងឡាំផូ គឺជាអតីតប្រឡាយទឹកស្អុយមួយនៅក្នុងទីក្រុងបាងកក ដែលពោរពេញទៅដោយសំរាម និងកាកសំណល់កខ្វក់គ្មានអនាម័យ។ ក្រោយមកនៅឆ្នាំ២០១៧ ប្រជាជនថៃបានមូលកម្លាំងគ្នា ធ្វើកម្មវិធីសម្អាតប្រឡាយទឹកមួយនេះដោយមានការជិះទូករើសសំរាម ស្តារប្រព័ន្ធលូ ព្រមទាំងបង្កើតជារបាំងទប់សំរាម។ បេសកកម្មមួយនេះគឺទទួលបានជោគជ័យជាខ្លាំង ដោយមិនត្រឹមតែប្រជាជនថៃចូលរួមប៉ុណ្ណោះឡើយ គេសង្កេតឃើញមានវត្តមានភ្ញៀវបរទេសចូលរួមដូចគ្នា។ មកទល់បច្ចុប្បន្ននេះ
October 7, 2019 - បច្ចេកវិទ្យា
ខណៈពេលដែលទីផ្សារស្មាតហ្វូនពិភពលោកមានភាពធ្លាក់ចុះនាពេលបច្ចុប្បន្ននោះមានអ្នកជំនាញជាច្រើនបានទស្សទាយថា តួលេខលក់របស់ក្រុមហ៊ុន Apple ជាមួយនឹង iPhone ស៊េរីថ្មីរបស់ខ្លួនក៏មានការធ្លាក់ចុះដូចគ្នាដែរ។ ប៉ុន្តែអ្វីៗមិនដូចការគិតឡើយ ក្រោយការទទួលបញ្ជាទិញបានចាប់ផ្តើមភ្លាម អ្នកជំនាញអន្តរជាតិលោក Ming Chi Kuo បានអះអាងអំពីការព្យាករណ៍របស់ខ្លួនថា iPhone 11 នឹងអាចលក់ចេញក្នុងចំនួនចន្លោះពី៧០ទៅ៧៥លានគ្រឿង ខណៈដែលការព្យាករណ៍ចាស់មានត្រឹមតែ៦០ទៅ៧០លានគ្រឿង។ លោក Kuo បានធ្វើការអះអាងដោយផ្អែកទៅលើកត្តាមួយចំនួន ដែលសំខាន់ៗដូចជាកត្តាតម្លៃ ដែល iPhone 11 ម៉ូដែល 64GB បច្ចុប្បន្នមានតម្លៃត្រឹមតែ៦៩៩ដុល្លារគឺមានកម្រិតធូរថ្លៃជាងម៉ូដែលដូចគ្នាកាលពីឆ្នាំទៅ iPhone XR 64GB នោះដល់ទៅ៥០ដុល្លារ។ លោកបានបន្តទៀតថា អ្នកប្រើប្រាស់ iPhone
October 7, 2019 - PR
បន្ទាប់ពីបញ្ចប់ពិធីគម្រប់ខួប 3ឆ្នាំ នៃដំណើរការទីផ្សារ និង អបអរសាទរជ័យជំនៈដែលនាំមុខគេនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនទូរស័ព្ទដៃ OPPO ក៏បានប្រកាសផ្តល់សំណាង ស្មាតហ្វូនកូនកាត់ OPPO Reno 2F ដ៏ថ្មីស្រឡាងចំនួនដប់គ្រឿង ដល់អតិថិជនដែលបានកក់ទុកមុននូវស្មាតហ្វូនស៊េរីថ្មី ឬ OPPO Reno 2 Series (Blind Pre Order) ពីតាមបណ្តាហាងលក់ទូរស័ព្ទនានានៅទូទាំងប្រទេស ចាប់ពីថ្ងៃនេះរហូតដល់ទៅថ្ងៃទី 16 តុលា 2019។ វាជាដំណឹងល្អមួយសម្រាប់អតិថិជនដែលជាហ្វេនផ្កាប់មុខរបស់ OPPO និង អ្នកគាំទ្របែបលក្ខណៈគ្រួសារ លើកនេះគ្រាន់តែកម្ម៉ង់ទុកសោះ បានចំណេញទូរស័ព្ទឥតគិតថ្លៃភ្លាមៗ រកឯណាបានឱកាសល្អៗបែបនេះ។
October 7, 2019 - សង្គម
កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ នេះប្រទេសថៃបានរងគ្រោះព្យុះម៉ុមថាឡម មានភ្លៀងធ្លាក់ទឹកកក និងខ្យល់កន្ត្រាក់ខ្លាំងដែលបង្កឲ្យមានការខូចខាតទ្រព្យសម្បត្តិជាច្រើន ដោយផ្ទះរបស់ប្រជាពលរដ្ឋជាច្រើនខ្នងត្រូវបានបំផ្លាញ ដើមឈើក៏មានបាក់មែកដួលរលំជាច្រើនផងដែរ។ ក្នុងករណីគ្រោះធម្មជាតិមួយនេះ គេសង្កេតឃើញមានហេតុការណ៍ជាច្រើនកើតឡើងដូចជាមេឃភ្លៀងធ្លាក់ទឹកកតូចធំជាច្រើនដុំ ព្រមទាំងមានខ្យល់គួចផងដែរ។ ដោយខ្យល់គួចមួយនេះត្រូវបានគេថត និងចែករំលែកពេញបណ្តាញសង្គមថៃតាមរយៈគណនីឈ្មោះថា วัว มันร้องยังไง ដោយវាមើលទៅហាក់គួរឲ្យខ្លាចជាខ្លាំង។ ទីតាំងនៃកន្លែងកើតហេតុនេះគឺស្ថិតនៅទល់មុខហាងដឹកជញ្ជូន Flash Home នៅលើផ្លូវម៉ាំងកនខាន់ឌី ស្ថិតក្នុងស្រុកសាមុតប្រាកាន ខេត្តសាមុតប្រាកាន ប្រទេសថៃ៕
October 7, 2019 - សង្គម
ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គម ក្រោយមានករណីមន្ត្រីប៉ូលីសវ័យក្មេងមួយរូបបានបាញ់សម្លាប់ខ្លួនឯងនៅក្នុងបន្ទប់ស្នាក់នៅរបស់ខ្លួនដោយបង្កក្តីភ្ញាក់ផ្អើលជាខ្លាំង។ ករណីធ្វើអត្តឃាតដោយបាញ់សម្លាប់ខ្លួននេះគឺបានកើតឡើងនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ នៅក្នុងបន្ទប់អគារស្នាក់នៅមួយជាន់ទី២ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកយ៉ាឡា ខេត្តយ៉ាឡា ប្រទេសថៃ។ សាកសពត្រូវបានគេរកឃើញថាជាមន្ត្រីប៉ូលីសឈ្មោះថា Wuttikorn Jit Punapat អាយុ ៣២ឆ្នាំ បានដេកស្លាប់នៅក្នុងថ្លុកឈាម ដោយមានកាំភ្លើង M16-M4 នៅក្បែរ ដែលជាអាវុធប្រចាំការផ្ទាល់ខ្លួនរបស់រូបគេ។ តាមរយៈការស៊ើបសួរបានឲ្យដឹងថាមន្ត្រីប៉ូលីសរូបនេះគឺរស់នៅជាមួយភរិយា ព្រមទាំងកូនស្រីម្នាក់ដែលមានអាយុ២ឆ្នាំ ក្រោយមកប្រហែលជាអ្នកទាំងពីរមានទំនាស់ទាស់ទែងគ្នា គេបានឃើញភរិយានាំកូនស្រីចាកចេញពីផ្ទះដោយបានប្រាប់ថាយកកូនទៅលេងផ្ទះឪពុកម្តាយ អស់រយៈពេលជាង១ខែមកហើយ ដោយពុំឃើញត្រលប់មកវិញ។ មន្ត្រីជំនាញបានសន្និដ្ឋានជាបឋមថា មន្ត្រីប៉ូលីសមួយរូបនេះអាចមានបញ្ហាជម្ងឺបាក់ទឹកចិត្ត និងធុញថប់ខ្លាំងជាមួយបញ្ហាជីវិត ជាពិសេសពាក់ព័ន្ធនឹងរឿងគ្រួសារទើបបណ្តាលឲ្យសម្រេចចិត្តគិតខ្លីបែបនេះ។ យ៉ាងណាមិញគេនឹងពិនិត្យបន្ថែមដើម្បីដឹងមូលហេតុលម្អិតច្បាស់លាស់ មុននឹងបញ្ជូនសាកសពទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
October 7, 2019 - សង្គម
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ សម្រេចអនុញ្ញាឲ្យចេញផ្សាយ ធ្វើចរាចរ និងប្រើប្រាស់ក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជានូវធនប័ត្រអនុស្សាវរីយ៍ប្រភេទ ១៥០០០រៀល ចាប់ពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ នេះតទៅ។ ក្រដាសប្រាក់ ១៥០០០រៀលគំរូថ្មីនេះ ធ្វើបានរៀបចំឡើង ដើម្បីអបអរសាទរក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាល នៃព្រះរាជពិធីបុណ្យគម្រប់ខួប ១៥ព្រះវស្សា ការយាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពេលខាងមុខនេះ៕ អត្ថបទ៖ សេម
October 7, 2019









