ខ្មែរណូត

ស្វែងរក

  • សង្គម

    ក្រដាសប្រាក់ ១៥០០០រៀល ដាក់ឲ្យប្រើប្រាស់ចាប់ពីថ្ងៃនេះទៅហើយ

    BY Khmernote Media October 7, 2019
    ក្រដាសប្រាក់ ១៥០០០រៀល ដាក់ឲ្យប្រើប្រាស់ចាប់ពីថ្ងៃនេះទៅហើយ

    ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ សម្រេចអនុញ្ញាឲ្យចេញផ្សាយ ធ្វើចរាចរ និងប្រើប្រាស់ក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជានូវធនប័ត្រអនុស្សាវរីយ៍ប្រភេទ ១៥០០០រៀល ចាប់ពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ នេះតទៅ។

    ក្រដាសប្រាក់ ១៥០០០រៀលគំរូថ្មីនេះ ធ្វើបានរៀបចំឡើង ដើម្បីអបអរសាទរក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាល នៃព្រះរាជពិធីបុណ្យគម្រប់ខួប ១៥ព្រះវស្សា ការយាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពេលខាងមុខនេះ៕

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay