Khmernote Media
  • ព័ត៌មានជាតិ

    ក្រុងព្រះសីហនុ៖ យោងតាមរបាយការណ៍អង្កេតរបស់​នគរបាល​ជំនាញខេត្ត​ព្រះសីហនុ​អោយដឹងថា មានគ្រោះថ្នាក់ចរាចរណ៍បុករះនៅផ្លូវឃ្លាំងលើ ម្តុំជិតចូលសាលាសង្កាត់លេខ១ក្រុងព្រះសីហនុ វេលាម៉ោងជាង៩ព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩នេះ។ គ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយ រថយន្តដឹកថ្ម ០១គ្រឿងម៉ាក HYUNDAI ពណ៌ ស ពាក់ផ្លាកលេខភ្នំពេញ 3D-0778 ជាកម្មសិទ្ធក្រុមហ៊ុន R ( អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ) មានទិសដៅចូលក្រុងព្រះសីហនុ លុះដល់ចំណុចខាងលើបានបុករុញពីខាងក្រោយរថយន្តចំនួន ០២គ្រឿងទិសដៅស្របគ្នា ៖ ១-រថយន្តម៉ាក TACOMA ពណ៌ ស ពាក់ផ្លាកលេខព្រះសីហនុ2A-4838 អ្នកបើកបរឈ្មោះ ឈុន ចេង ភេទ ប្រុស

    October 8, 2019
  • អន្តរជាតិ

    ថៃ៖ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយនៅឯចំណុចផ្លូវរថភ្លើងមុខវត្តបានខម ស្រុកមឿង ខេត្តសាមុតសាខន ប្រទេសថៃ។ ករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះបង្កឡើងដោយរថភ្លើងបុកចំពាក់កណ្តាលតួរថយន្ត Pick Up ដែលធ្វើដំណើរឆ្លងផ្លូវដែកដោយពុំបានប្រុងប្រយ័ត្ន។ យោងតាមការរាយការណ៍បានឲ្យដឹងថាដើមហេតុឲ្យកើតរឿងបែបនេះឡើង ព្រោះតែម្ចាស់រថយន្ត Pick Up ម៉ាក Toyota មានស្លាកលេខ บห 7275 រូបនេះបានបើកចម្រៀងឮខ្លាំងរហូតដល់ស្តាប់សម្លេងរថភ្លើងពុំឮ ហើយថែមទាំងឆ្លងកាត់ដោយពុំមានការប្រុងប្រយ័ត្ន ព្រោះតែប្រញ៉ាប់ទៅឲ្យដល់គោលដៅ។ ជាសំណាងល្អមនុស្ស៤នាក់នៅក្នុងរថយន្តមួយគ្រឿងនេះពុំមាននរណារងគ្រោះដល់អាយុជីវិតនោះឡើយ ដោយគ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ៕ អត្ថបទ៖ មេសា

    October 8, 2019
  • ព័ត៌មានជាតិ

    ថ្មីៗនេះមានករណីបុរសម្នាក់បើកបរទាំងស្រវឹងជោគជាំ ព្រមទាំងបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមានអ្នករងរបួស និងគេចខ្លួនមិនព្រមទទួលខុសត្រូវ។ ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្តាលផ្លូវ ៧២P មុខខ្លោងទ្វារចូលបុរីពិភពថ្មី២០១១ ក្បែរប៉ុស្តិ៍នគរបាលគោគឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីរសៀលម៉ោង ៤និង៣០នាទី ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩។ អ្នកបង្កគ្រោះថ្នាក់នេះមិនត្រូវបានគេស្គាល់ឈ្មោះឡើយ ដោយបុរសរូបនោះបានបើករថយន្តម៉ាក កាមេរីបាឡែន ពាក់ស្លាកលេខ ភ្នំពេញ 2AG-2410 ទាំងសភាពស្រវឹងស្រា និងមានដឹកគ្នីគ្នាម្នាក់ទៀតដែលស្រវឹងដេកក្នុងរថយន្ត បានបើកបុក ប្តីប្រពន្ធមួយគូដែលកំពុងជិះម៉ូតូចូលបុរីពិភពថ្មី ពីក្រោយបណ្តាលឲ្យរងរបួសដៃ និងជើងមួយជំហៀង ខូចខាតសម្ភារៈ រួចបន្តទៅបុកបុរសចំណាស់ជាម៉ូតូឌុបម្នាក់បណ្តាលឲ្យរងរបួសព្រមទាំងខូចខាតម៉ូតូ។ ក្រោយពីបានបង្កហេតុបុរសរូបនោះមិនព្រមដោះស្រាយព្យាយាមរត់គេចខ្លួន ហើយនិយាយមិនដឹងខុសត្រូវព្រោះតែស្ថិតនៅក្នុងស្ថានភាពស្រវឹងជោគ ដោយជនរងគ្រោះបានពាំងមុខឡានច្រើនដង បុរសបង្កហេតុក៏បានប្រើពាក្យសម្តីមិនសមរម្យព្រមទាំងចង់ប្រើហិង្សា។​ ដោយមិនអាចឃាត់អ្នកបង្កហេតុមកដោះស្រាយបាន ជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹង

    October 8, 2019
  • ព័ត៌មានជាតិ

    កំពត៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពត ដឹកនាំដោយលោកវរសេនីយ៍ឯក ហោ វណ្ណា អធិការក្រុងកំពត ដោយមានការសម្របសម្រួលពី លោក ខា ដែនណា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត​សហការជាមួយ កម្លាំងនគរបាលការិយាល័យស៊េីបអង្កេត​ និងអនុវត្តនីតិវិធី នាវេលាម៉ោង ១២និង០០នាទី ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ បានបង្រាប និងឆែកឆេរល្បែងតាមប្រព័ន្ធអនឡាញ នៅចំណុចផ្ទះរបស់លោក ឡេ បុិនថន ស្ថិតនៅភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត ដោយឃាត់ខ្លួនជនជាតិចិនបានចំនួន ១៧នាក់ ពាក់ព័ន្ធនឹងបទលេងល្បែងតាមប្រព័ន្ធអនឡាញ។ នគរបាលក្រុងកំពត បានឲ្យដឹងថា ជនជាតិចិនទាំង ១៧នាក់

    October 8, 2019
  • បច្ចេកវិទ្យា

    ទីបំផុតក្រុមហ៊ុនយក្សកូរ៉េខាងត្បូងបានប្រកាសជាផ្លូវការហើយតាមរយៈទីភ្នាក់ងាររ៉យទ័រថា រោងចក្រផលិតទូរស័ព្ទរបស់ខ្លួននៅក្នុងប្រទេសចិនបានបញ្ចប់ដំណើរការជាផ្លូវការហើយ។ តាមការអះអាងដដែលដោយតំណាងរបស់ក្រុមហ៊ុនក៏បានបញ្ជាក់ប្រាប់សារព័ត៌មានផ្សេងទៀតដែរថា ចំពោះបញ្ហាផ្លាស់ប្តូរទីតាំងផលិតកម្មរបស់ខ្លួននឹងត្រូវស្ថិតនៅក្នុងពិចារណានៅឡើយគឺជាក់ស្តែងនឹងអាស្រ័យទៅលើយុទ្ធសាស្ត្រទីផ្សាររបស់ក្រុមហ៊ុន និងតម្រូវការនៅលើទីផ្សារបច្ចុប្បន្ន។ គួររំលឹកដែរថា ព័ត៌មានដែលធ្លាប់បានចេញផ្សាយកន្លងមកមុនការអះអាងផ្ទាល់ដោយ Samsung បានសរសេរថា រោងចក្រចុងក្រោយមួយរបស់ខ្លួននៅក្នុងប្រទេសចិនដែលមានឈ្មោះថា Huizhou ស្ថិតនៅក្នុងខេត្តក្វាងដុង ដំណើរការដំបូងតាំងតែពីឆ្នា១៩៩២ គឺនឹងត្រូវបិទទ្វារនៅត្រឹមចុងខែតុលានេះ។ កាលពីរដូវក្តៅកន្លងមក Samsung បានសម្រេចចិត្តកាត់បន្ថយផលិតកម្ម និងកម្មករនៅរោងចក្រមួយនេះផងដែរ។ តើវាមានន័យថា Samsung នឹងបិទទីផ្សារប្រទេសចិនមែនឬទេ?ច ម្លើយគឺមិនមែនឡើយ ប៉ុន្តែគេសង្ស័យថា ក្រុមហ៊ុនយក្សកូរ៉េមួយនេះកំពុងសម្លឹងឃើញទីតាំងថ្មីល្អជាងនេះ ដើម្បីយករោងចក្ររបស់ខ្លួនមកតាំងក្នុងនោះមានដូចជាប្រទេសវៀតណាម ឬប្រទេសឥណ្ឌាផង៕ អត្ថបទ៖ Lee

    October 8, 2019
  • សុខភាព

    ផោម ឬ​ដើរខ្យល់ ជាផ្នែកមួយ​នៃ​ការ​រំលាយអាហារ ជាពិសេស ពេលពោះវៀន ត្រូវការ​បំបែក​អាហារ និង​កម្ចេច​សារធាតុ​ជាក់លាក់​ណាមួយ។ ផោម ជាមុខងារ​រាងកាយ​តាមបែប​ធម្មជាតិ ​ប៉ុន្ដែ​មាន​ប្រយោជន៍​ច្រើន ចំពោះ​សុខភាព។ តើ​ល្អ​យ៉ាង​ម៉េច? ១. ជួយ​ដល់​ពោះវៀនធំ ការទប់​ប្រតិកម្ម​រាងកាយ​តាម​បែប​ធម្មជាតិ មិន​ល្អ​សម្រាប់​សុខភាព​នោះទេ មិន​ថា ទប់នោម ចលនា​ពោះវៀន ឬផោម។ អ្នកមាន​បញ្ហា​ប្រព័ន្ធរំលាយ​អាហារ គួរដឹងថា ការទប់​សារធាតុ​ដែល​រាងកាយ​ចង់​បញ្ចេញ​តាម​​ប្រព័ន្ធ​ក្រពះ-ពោះវៀន គឺគ្រោះថ្នាក់​ខ្លាំង​ណាស់។ ២. សម្រួល​បញ្ហា​ហើមពោះ ការហើមពោះ ធ្វើឲ្យ​យើង​នៅ​មិន​ស្រណុក​ក្នុង​ខ្លួន ដោយ​វាអាចបណ្ដាល​មកពី​ការ​កកើត​ឧស្ម័ន ហើយ​ចាំបាច់ ត្រូវ​បញ្ចេញ។ ឧស្ម័ន​នេះ មិន​បង្ក​គ្រោះថ្នាក់​ទេ ប៉ុន្ដែ​វា​ធ្វើ​ឲ្យ​យើង​មិន​ស្រួលខ្លួន

    October 8, 2019
  • ព័ត៌មានជាតិ

    ខេត្តព្រះវិហារ៖ សត្វប្រើសឈ្មោលដ៏គួរអាណិតខ្លោចផ្សារ០១ក្បាលបានរត់ចូលភូមិអ្នកស្រុកនៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៤ទាបភ្លឺ។ ករណីសត្វប្រើសឈ្មោល០១ក្បាលរត់ចូលភូមិពោធិ ឃុំពោធិ ស្រុក ត្បែងមានជ័យ ខេត្តព្រះវិហារ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ។ ប្រជាពលរដ្ធក៏នាំគ្នាស្ទាក់ចាប់នឹងរាយការណ៍ទៅ មន្រ្តីបរិស្ថាន និងកម្លាំងនគរបាលស្រុកត្បែង បាននាំមករក្សាទុកបំរុងនឹងធ្វើការដោះលែងទៅក្នុងព្រៃអភិរក្សវិញ តែជាអកុសលសត្វប្រើសដ៏កំសត់០១ក្បាលនោះក៏ត្រូវបានស្លាប់ ដោយគួរឲ្យអាណិតនៅម៉ោង០៧និង៤០នាទីបាត់ហើយ។ ការស្លាប់របស់សត្វប្រើសនេះបានធ្វើឲ្យប្រជាពលរដ្ធមានការសោកស្តាយ និងអាណិតអាសូរស្ទើរចង់ស្រកទឹកភ្នែកណាស់ ហើយពួកគាត់ក៏មានជំនឿលើប្រពៃណីរបស់គាត់ បាននិមន្តព្រះសង្ឃបួនអង្គ ដើម្បីធ្វើកិច្ចសុំសេចក្តីសុខសេចក្តីសប្បាយផងដែរ។ ឯសត្វប្រើសមួយក្បាលនេះត្រូវអង្គការសមាគមន៍មគ្គុទេសសត្វស្លាបកម្ពុជាដឹកយកទៅក្រុងសៀមរាប ដើម្បីរក្សាទុក៕ ប្រភព៖ លោក San Prum

    October 8, 2019
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ តាមរបាយការណ៍ផ្លូវការរបស់ក្រសួងទេសចរណ៍បានបញ្ជាក់ថា រយៈពេល៨ខែ ដើមឆ្នាំ២០១៩នេះ ប្រទេសកម្ពុជាទាំងមូលទទួលបានភ្ញៀវទេសចរមកកម្សាន្តចំនួន ៤,៣៦០,៣៩៧នាក់ កើនឡើង១០.៤% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨ ក្នុងនោះ ភ្ញៀវទេសចរចូលតាមផ្លូវអាកាសមានចំនួន ៣,១០៤,៤៨៩នាក់ ស្មើនឹង៧១.២% នៃចំនួនភ្ញៀវសរុប ដែលមានកើន១៦.៦% (ក្នុងនោះ ចូលតាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញចំនួន ១,៤២៧,៤៨៧នាក់ កើន១៤.៧%, តាមអាកាសយានដ្ឋានអន្តរជាតិសៀមរាប ១,១៨៨,២៥៤នាក់ ថយចុះ៩.១% និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុចំនួន ៤៨៨,៧៤៨នាក់ កើនឡើង៣៤៣.៥%)។ ដោយឡែក ភ្ញៀវទេសចរដែលចូលមកតាមផ្លូវគោកមានចំនួន១,១៦០,៧៤៦នាក់ ស្មើនឹង២៦.៦% នៃចំនួនសរុប ថយចុះ២.៩% និងភ្ញៀវទេសចរចូលតាមផ្លូវទឹកមានចំនួន៩៥,១៦២នាក់ ស្មើនឹង២.២% នៃចំនួនសរុប កើនឡើង២.៩%។ ព្រមជាមួយគ្នានេះ

    October 8, 2019
  • PR

    ថ្មីៗនេះតារាសម្តែងរូបស្រស់ស៊ិចស៊ីកញ្ញា ពេជ្រ អាវីហ្សា បានលេចមុខក្នុងកម្មវិធីកម្សាន្តសប្បាយ រីករាយដ៏សម្បូរបែប Killer Karaoke Cambodia រដូវកាលទី 5 ក្រោយពីរយាលពីសិល្បៈមួយរយៈ។ ជួបជាមួយពីធីករដ៏ខ្យូតៗបែបបិសាចដែលមានដូចជាលោក ជា វិបុល – លោក វិសាល – កញ្ញា ថន លក្ខិណា – កញ្ញា ប៉ែន ស្រីពេជ្រ នៅក្នុងកម្មវិធីទូរទស្សន៍ដ៏មានប្រជាប្រិយមួយនេះបានធ្វើឲ្យកញ្ញា ពេជ្រ អាវីហ្សា បាក់លងតែម្តងដែលត្រូវប៉ះជាមួយវិញ្ញាសារ ‘’ផ្លូវបិសាច’’ យ៉ាងរន្ធត់ញ៉ាប់ញ័រ។ វិញ្ញាសារ ‘’ផ្លូវបិសាច’’ របស់កម្មវិធី

    October 7, 2019
  • អន្តរជាតិ

    ស្ត្រីជនជាតិអ៊ីរ៉ង់ម្នាក់ ដែលព្យាយាមតុបតែងខ្លួន និងមុខមាត់ដូចតារាស​ម្តែងហូលីវូត លោកស្រី Angelina Jolie នោះ ត្រូវបានប៉ូលិសចាប់ខ្លួនក្រោមបទចោទថា នាងបានប្រព្រឹត្តនូវសកម្មភាពប្រមាថ និងលើកទឹកចិត្តឲ្យមានអំពើហឹង្សានៅក្នុងសង្គម។ ស្ត្រីអ៊ីរ៉ង់រូបនេះមានឈ្មោះថា Sahar Tabar អាយុ ២២ ឆ្នាំ ហើយនាងត្រូវបានគេចាត់ទុកជាតារានៅក្នុងបណ្តាញសង្គម Instagram ដ៏មានប្រជាប្រិយភាពម្នាក់នៅក្នុងប្រទេសអ៊ីរ៉ង់ផងដែរ។ នាងត្រូវបានគេរាយការណ៍ថា បានធ្វើការវះកាត់កែសម្ផស្សចំនួន ៥០ ដង ដើម្បីឲ្យមានមុខមាត់ដូចតារាស្រី Angelina Jolie។ ជារឿយៗនាងបានបង្ហោះរូបរបស់នាងនៅក្នុងបណ្តាញសង្គម Instagram និងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម ហើយនាងមាន Fan ជាច្រើននាក់ទៀតផង។ យ៉ាងណាក្តី ក្រោយពេលឃាត់ខ្លួននាងបានប្រាប់សារភាពថា នាងបានធ្វើការវះកាត់កែសម្ផស្សតិចតួចប៉ុណ្ណោះ

    October 7, 2019