- Khmernote Media
- សង្គម
ថ្មីៗនេះមានការចែករំលែកមួយពេញបណ្តាញសង្គម ក្រោយសត្វឆ្មាឈ្មោលមួយក្បាលត្រូវបានម្ចាស់ចាក់បញ្ចូលទឹកគ្លុយកូសដើម្បីបំពេញកម្លាំងមកវិញ បន្ទាប់ពីឃើញអការៈហេវហត់អស់កម្លាំង ព្រោះតែរូបវាបានទៅបង្កាត់ពូជជាមួយឆ្មាញីដទៃទៀតចំនួន៥ក្បាល។ សត្វឆ្មាពូជ Russian Blue មួយក្បាលនេះមានឈ្មោះថា សៀវពី ដោយម្ចាស់វាបានយកទៅផ្ញើនៅកន្លែងថែរក្សាសត្វមួយ ព្រោះខ្លួនជាប់បំពេញការងារតាមខេត្តមួយប្រហែលជា២ ៣ថ្ងៃ។ លុះពេលត្រលប់មកទទួល សៀវពី ត្រលប់ទៅផ្ទះវិញ ម្ចាស់ឆ្មាហាក់សង្កេតឃើញសត្វឆ្មានេះរាងហេវហត់បាក់កម្លាំងចម្លែក ដោយសុខភាពវាហាក់ទ្រុឌទ្រោមទើបយកទៅពិនិត្យនៅមន្ទីរពេទ្យ ឲ្យគ្រូពេទ្យចាក់គ្លុយកូសដើម្បីបន្ថែមកម្លាំងឲ្យវាមកវិញ ព្រោះមូលហេតុដែលសត្វឆ្មា សៀវពី ក្លាយជាបែបនេះព្រោះតែវាបានបង្កាត់ពូជជាមួយសត្វឆ្មាញីដទៃច្រើនពេក ទើបធ្វើឲ្យវាបាក់កម្លាំង។ ។ ម្ចាស់របស់ សៀវពី បានត្រលប់ទៅកន្លែងថែរក្សាសត្វ ព្រមទាំងបានសួរនាំមូលហេតុពីពួកគេមុននឹងផុសចូលក្នុងបណ្តាញសង្គមថា៖ «ខ្ញុំស្មានតែពួកឯងជាអ្នកជំនាញក្នុងការមើលថែសត្វ ហេតុអ្វីបានជាបណ្តោយឲ្យសត្វដើរយ៉ាងសេរីបែបនេះ មើលចុះឆ្មាខ្ញុំវាហត់សឹងតែជិតងាប់តើអ្នកណាជាអ្នកទទួលខុសត្រូវ កំហុសខ្ញុំមែនទេ?»។ យ៉ាងណាមិញក្រោយមកខាងកន្លែងថែរក្សាសត្វបានថ្លែងសុំទោសចំពោះម្ចាស់ឆ្មារូបនេះ ព្រមទាំងចេញថ្លៃលើការចំណាយចាក់គ្លុយកូសចំនួន ២០០០បាត។
October 9, 2019 - សង្គម
ថៃ៖ ថ្មីៗនេះមានការចែករំលែកមួយពេញបណ្តាញសង្គមថៃក្រោយមានការបង្ហាញពីទឹកចិត្តស្រលាញ់របស់ឪពុកសុំឡានគេជិះដើម្បីបានជូនកូនស្រីទៅពេទ្យឆ្លុះ X-RAY។ ដោយកូនស្រីរបស់ខ្លួនមានជម្ងឺសួតធ្ងន់ធ្ងរមិនអាចជួយខ្លួនឯងបាន ដើរសឹងតែពុំរួច និងពិបាកធ្វើដំណើរដោយម៉ូតូ លោកអុំប្រុសម្នាក់នេះស្វះស្វែងរកជំនួយដោយដើរមកមាត់ផ្លូវដើម្បីស្កាត់ឡានឲ្យជួយជូនខ្លួន និងកូនស្រីទៅមន្ទីរពេទ្យ។ ព្រោះតែពុំមានប្រាក់គ្រប់គ្រាន់ លោកតារូបនេះពុំទទួលបានរថយន្តមួយណាជួយសង្គ្រោះនោះឡើយ ហើយលោកតាក៏គ្មានប្រាក់សម្រាប់ហៅឡានមន្ទីរពេ្យឲ្យមកយកគាត់ និងកូនទៅពេទ្យដែរ។ ជាសំណាងល្អលោកតាបានជួបប្តីប្រពន្ធចិត្តធម៌មួយគូ ដែលទើបនាំក្រុមគ្រួសារមកពីដើរលេងកម្សាន្តបានស្ម័គ្រចិត្តជូនគាត់ ប៉ុន្តែដោយឡានគាត់ជាឡាន Pick Up មានតែមួយក្បាំងកន្លះ ហើយខាងមុខមានមនុស្សពេញអស់អាចបញ្ច្រៀតបានតែម្នាក់ ទើបលោកតាសម្រេចចិត្តឲ្យកូនស្រីគាត់អង្គុយក្នុងឡាន ចំណែកខ្លួនឡើងទៅអង្គុយផ្នែកខាងក្រោយម្នាក់ឯង។ ទង្វើដ៏ល្អរបស់ក្រុមគ្រួសារអ្នកជួយយកអសារលោកតារូបនេះ ត្រូវបានមហាជនកោតសរសើរជាខ្លាំង។ ចំណែកឯទឹកចិត្តស្នេហា និងព្រួយបារម្ភចំពោះកូនស្រី ដែលលោកតាមានក៏ហាក់ជ្រួតជ្រាបក្នុងអារម្មណ៍មហាជនក្នុងបណ្តាញសង្គមដូចគ្នា ដោយគ្រប់គ្នាបានចែករំលែក ព្រមទាំងជូនពរឲ្យកូនស្រីរបស់គាត់ឆាប់បានធូរស្បើយពីជម្ងឺ៕ អត្ថបទ៖ មេសា
October 9, 2019 - អន្តរជាតិ
ចិន៖ ស្ត្រីមានជំងឺមហារីកដំណាក់កាលចុងក្រោយ ដែលមិនអាចព្យាបាលបាន និងរង់ចាំតែថ្ងៃស្លាប់ម្នាក់ បានធ្វើរឿងគួរឲ្យគោរពបំផុតមួយគឺគាត់ព្យាយាមរក្សាសុខភាពភ្នែករបស់គាត់យ៉ាងខ្លាំង ដើម្បីអាចបរិច្ចាគកញ្ចក់ភ្នែករបស់គាត់ទៅកាន់មន្ទីរពេទ្យ ក្រោយពេលដែលគាត់ស្លាប់។ ស្ត្រីរូបនេះមានឈ្មោះថា Zhao រស់នៅក្នុងខេត្ត Henan ភាគខាងជើងប្រទេសចិន។ តាមធម្មតាមនុស្សភាគច្រើនដែលស្ថិតនៅស្ថានភាពដូចលោកស្រី Zhao តែងតែបាក់ទឹកចិត្ត លែងគិតពីអ្វីទាំងអស់សូម្បីតែខ្លួនឯងនិងគ្រួសារ ហើយគ្មានពេលឯណាទៅគិតពីសុខទុកអ្នកដទៃឡើយ។ យ៉ាងណាក្តី ចំពោះករណីរបស់លោកស្រី Zhao វិញ គឺគាត់មានគោលបំណងច្បាស់លាស់មួយត្រូវតែបរិច្ចាគភ្នែករបស់គាត់ទៅកាន់មន្ទីរពេទ្យ ដើម្បីប្រើប្រាស់ជាប្រយោជន៍ដល់ជនរងគ្រោះផ្សេងទៀត។ ដូចនេះហើយលោកស្រី Zhao បានទៅពិនិត្យភ្នែក និងប្រើប្រាស់ថ្នាំបន្តក់ភ្នែកជាប្រចាំដើម្បីរក្សាសុខភាពភ្នែកឲ្យបានល្អប្រសើរដល់ថ្ងៃដែលគាត់ត្រូវស្លាប់។ ការលះបង់របស់គាត់ពិតជាមិនអត់ប្រយោជន៍ឡើយ ព្រោះក្រោយពេលដែលគាត់ស្លាប់ កញ្ចក់កែវភ្នែករបស់គាត់ត្រូវបានគេប្រើប្រាស់ជួយសង្គ្រោះជនរងគ្រោះចំនួនពីរនាក់មិនឲ្យពិការភ្នែកបាន៕ អត្ថបទ៖ ភក្តី
October 9, 2019 - សង្គម
ហ្វីលីពីន៖ កាលពីថ្មីៗនេះមានករណីហួសចិត្តមួយបានកើតឡើងនៅឯប្រទេសហ្វីលីពីន ក្រោយមានក្មេងប្រុសវ័យជំទង់ពីររូបបានធ្វើសកម្មភាពគាស់ផ្នូរដើម្បីរំលោភសាកសពលោកយាយអាយុ៨៤ឆ្នាំដែលបានស្លាប់បាត់បង់ជីវិតទៅ។ ក្មេងប្រុសពីរនាក់ ដែលពុំត្រូវបានបង្ហាញអត្តសញ្ញាណត្រូវបានប៉ូលីសឃាត់ខ្លួននៅឯទីក្រុង Davao ប្រទេសហ្វីលីពីន ក្រោយពេលទទួលពាកបណ្តឹងពីក្រុមគ្រួសារសព។ យោងតាមប្រភពកូនស្រីនៃសពបានបង្ហាញឲ្យដឹងថា សាកសពអ្នកស្រី Isabel Bastatas ត្រូវបានបញ្ចុះកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩នេះ ប៉ុន្មានថ្ងៃក្រោយមកអ្នកស្រីបានទៅមើលផ្នូរនោះម្តងទៀត ស្រាប់តែឃើញសភាពសពខុសប្រក្រតីដោយ ជើងរបស់លោកយាយត្រូវបានចាប់ហែកឡើងនិងធ្លាក់ចេញក្រៅមឈូសតម្កល់ពណ៌ស ធ្វើឲ្យនាងដឹងភ្លាមៗថាមានរឿងអ្វីកើតឡើងចំពោះសព។ ក្រោយពិនិត្យសាកសពប៉ូលីសបានរកឃើញថា សាកសពលោកយាយ Isabel Bastatas ត្រូវបានគេរំលោភ ដោយជនសង្ស័យគឺជាក្មេងប្រុសពីររូបដែលរស់នៅក្បែរកន្លែងបញ្ចុះសព ដោយពួកគេហាក់មានសកម្មភាពប្លែកៗ។ ក្រោយពេលរកឃើញជនបង្កជាអនិតិជន ក្រុមគ្រួសារសម្រេចចិត្តបញ្ចប់ពាក្យបណ្តឹងដោយគ្រាន់តែព្រមានក្មេងទាំងពីរ និងឲ្យមន្ត្រីប៉ូលីសធ្វើការណែនាំពួកគេ៕ អត្ថបទ៖ មេសា
October 9, 2019 - សង្គម
ថៃ៖ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៧:៣០នាទី ព្រឹកមានការរាយការណ៍មួយបានឲ្យដឹងថា មានករណីកូនកូនប្រសារបាញ់ប៉ងសម្លាប់ម្តាយក្មេក និងប្រពន្ធខ្លួនឯង ក្រោយមានរឿងជម្លោះគ្រួសារ ស្ថិតនៅក្នុងស្រុកណាឌី ខេត្តប្រាជីនបុរី ប្រទេសថៃ។ តាមការរៀបរាប់បានឲ្យដឹងថាបុរសដែលបង្កហេតុមានឈ្មោះថា វីរោធ ភុធិវរ៉ាកូន អាយុ៤៣ឆ្នាំ បានមានជម្លោះជាមួយក្រុមគ្រួសារខ្លួន និងធ្វើឲ្យភរិយាយំជាច្រើនលើកច្រើនសារ។ ហេតុដូចនេះអ្នកម្តាយក៏បាននាំកូនស្រីខ្លួនគេចចេញពីផ្ទះ ព្រោះតែមួយថ្ងៃទៅមួយថ្ងៃបុរសម្នាក់នេះកាន់តែគួរឲ្យខ្លាចឡើងៗ។ រៀបនឹងឡើងឡានគេចខ្លួនចេញពីផ្ទះ ស្រាប់តែកូនប្រសារម្នាក់នេះបានមកតាមដោយពាំងពីមុខ រួចដកកាំភ្លើងមកបាញ់ម្តាយក្មេក និងប្រពន្ធខ្លួន ដោយបាញ់ទម្លុះកញ្ចក់ឡានជាច្រើនគ្រាប់ មុននឹងទម្លាក់ម្តាយក្មេកចុះពីលើឡាន រួចបើកឡាននាំប្រពន្ធខ្លួនចេញទៅបាត់។ អ្នកម្តាយក្មេកដែលស្ថិតក្នុងហេតុការណ៍ខាងលើនេះ ត្រូវបានប្រជាជនដែលរស់នៅក្បែរនោះមកជួយទាន់ពេលបន្ទាប់ពីលើសម្លេងគ្រាប់ ដោយបានរងរបួសធ្ងន់ ព្រោះគ្រាប់ត្រូវចំពោះ និងត្រូវជើងស្តាំ ជាមួយដៃឆ្វេង កំពុងសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។
October 9, 2019 - PR
មានបេក្ខភាពប្អូនៗកុមារជាច្រើនរូប ដែលបានចូលរួមប្រកួតប្រជែងបង្ហាញសមត្ថភាព ទេពកោសល្យរបស់ខ្លួននៅក្នុងកម្មវិធីកម្សាន្តរបស់ស្ថានីយ៍ទូរទស្សន៍ភីអិនអិនមួយឈ្មោះថា «តូច ខ្លឹម ខ្លាំង»។ ជាច្រើនសប្តាហ៍កន្លងមក កម្មវិធីក៏បានស្វែងរកឃើញអ្នកជាប់ជ័យលាភីជាច្រើនបន្តបន្ទាប់ ដែលសុទ្ធសឹងតែជាជម្រើសកុមារឆ្លាតៗ និងពូកែ។ មិនថា តែជាទេពកោសល្យដែលមានតាំងពីកំណើតនោះទេ លើសពីនេះក៏នៅមានប្អូនៗមួយចំនួនយកចំណេះដឹងដែលបានរៀនសូត្រពីសាលារៀន មកចែករំលែក និងបង្ហាញទៅដល់ទស្សនិកជនថែមទៀតផងទៅតាមសមត្ថភាពរៀងៗខ្លួន។ ទន្ទឹមនឹងនេះដែរ ក៏មានការភ្ញាក់ផ្អើលជាខ្លាំង ដែលកម្មវិធីដ៏មានប្រជាប្រិយភាពមួយនេះ រកឃើញប្អូនជ័យលាភីដ៏ឆ្នើមមួយរូបទៀតហើយ ដែលអាចដោះស្រាយចំណោទបញ្ហាលើមុខវិជ្ជាគណិតវិទ្យាបានយ៉ាងល្អ ដោយប្អូនមានសមត្ថភាពខួរក្បាលពិសេសមួយ គឺគិតលេខបានរហ័ស។ បាន វរជ័យ ត្រូវបានក្លាយជាទីចាប់អារម្មណ៍ និងទទួលបានការកោតសរសើរយ៉ាងច្រើនពីសំណាក់មហាជន រួមទាំងគណៈកម្មការក្នុងកម្មវិធីនេះផ្ទាល់តែម្តង ដែលបានឃើញពិតៗពីការបង្ហាញសមត្ថភាពគិតលេខយ៉ាងអស្ចារ្យរបស់ប្អូន។ កុមារា អច្ឆរិយៈខួរក្បាលរហ័សមួយរូបនេះ បានគណនាលេខ មានទាំងប្រមាណវិធីបូក ដក គុណជាដើម
October 9, 2019 - PR
គូបូតា ជាក្រុមហ៊ុននាំមុខគេផ្នែកគ្រឿងចក្រកសិកម្មក្នុងទីផ្សារប្រទេសកម្ពុជា និងជាក្រុមហ៊ុនឈានមុខគេផ្នែកបច្ចេកវិទ្យាកសិកម្មថ្មីដើម្បីអនាគត បានណែនាំនូវត្រាក់ទ័រគូបូតាថ្មី MU-SERIES ម៉ូឌែលMU5702 មានថាមពល 57 កម្លាំងសេះ និងម៉ូឌែល MU4902 មានថាមពល 49 កម្លាំងសេះ។ ទាំងពីរម៉ូឌែលនេះសុទ្ធតែផ្សារភា្ជម់ជាមួយពាក្យស្លោក “រឹងមាំ និងរហ័សរហួនបំផុត”។ កាន់តែមានទំនុកចិត្តជាមួយនឹងសេវាកម្មដ៏ល្អឥតខ្ចោះ។ លោក Phisanu Milintanush ជាអគ្គនាយកផ្នែកទីផ្សារ និងសេវាកម្ម នៃ SIAM KUBOTA Corporation Co., Ltd បានប្រាប់ឱ្យដឹងថាចាប់ពីឆ្នាំ 2017 – 2018 មក
October 9, 2019 - សង្គម
ថៃ៖ ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមថៃ ក្រោយមានករណីក្មេងប្រុសវ័យ ១១ឆ្នាំ មួយរូបបានព្យាយាមចងកសម្លាប់ខ្លួន បន្ទាប់ពីរូបគេត្រូវបានមិត្តភក្តិនៅសាលាធ្វើបាប រករឿង និងប្រើហិង្សាដាក់ជារៀងរាល់ថ្ងៃ។ ក្មេងសិស្សសាលាថ្នាក់ទី៥ ដែលមានអាយុ១១ឆ្នាំរូបនេះ ត្រូវបានបងស្រីរបស់ខ្លួនដែលមានអាយុ១៣ឆ្នាំបានជួយទាន់ពេលវេលា បន្ទាប់ពីនាងលើសម្លេងក្តុងក្តាំង និងបានឃើញរូបគេកំពុងតែព្យួរខ្លួនឯងនិងខ្សែជាមួយចម្រឹងផ្ទះប្រុងសម្លាប់ខ្លួន។ បើតាមការសាកសួរបានឲ្យដឹងថា ក្មេងប្រុសដែលមានឈ្មោះ ដ.ស.អ (ឈ្មោះកាត់) អាយុ ១៣ឆ្នាំ រូបនេះ ជាសិស្សសាលាបឋមសិក្សាមួយនៅក្នុងស្រុកក្លងធំ ខេត្តក្រាប៊ី ប្រទេសថៃ ដោយរូបគេតែងតែអង្វរសុំអ្នកម្តាយមិនទៅសាលា ព្រមជាមួយអាការៈភ័យខ្លាចគ្រប់ពេល។ កាលដែលគេបានក្លាយជាមនុស្សបែបនេះព្រោះតែរូបគេត្រូវបានក្មេងប្រុសមួយក្រុមផ្សេងទៀតនៅឯសាលា តាមធ្វើបាប និងរករឿងជារៀងរាល់ថ្ងៃ ដោយមានថ្ងៃខ្លះពួកវាបានព្រួតវាយរូបគេផងដែរ។ យ៉ាងណាមិញជាសំណាងល្អ ក្មេងប្រុសអាយុ ១១ឆ្នាំ រូបនេះត្រូវបានបញ្ជូនមកមន្ទីរពេទ្យទាន់ពេលវេលា ប៉ុន្តែរូបគេនៅស្ថិតក្រោមការគ្រប់គ្រង
October 9, 2019 - អន្តរជាតិ
បុរសជនជាតិរុស្សីម្នាក់បានដាក់ពាក្យបណ្តឹងទៅកាន់ក្រុមហ៊ុន Apple ដោយបានចោទប្រកានថា ក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះបានធ្វើឲ្យគាត់ក្លាយជាមនុស្សខ្ទើយ ក្រោយក្រុមហ៊ុនបានផ្ញើរលុយ Digital ជាប្រភេទ GayCoin (កាក់ខ្ទើយ) មកកាន់កម្មវិធីមួយនៅក្នុងទូរស័ព្ទ iPhone ដែលគាត់កំពុងតែប្រើប្រាស់។ សូមបញ្ជាក់ជូនប្រិយមិត្តថា លុយ Digital គឺមិនមែនជាក្រដាស់ប្រាក់សម្រាប់ចាយវាយទូទៅឡើយ តែវាជាលុយឬកាកប្រាក់សម្រាប់ប្រើប្រាស់ក្នុងកម្មវិធីទូរស័ព្ទ កម្មវិធីហ្គេម ឬប្រព័ន្ធបច្ចេកវិទ្យាផ្សេងៗ។ ដើមបណ្តឹងជនជាតិរុស្សីរូបនេះមានឈ្មោះថា Razumilov រស់នៅក្នុងក្រុងម៊ូស្គូ ប្រទេសរុស្សី ហើយគាត់បានផ្តើមប្រើប្រាស់ទូរស័ព្ទ iPhone តាំងពីឆ្នាំ ២០១៧ មកម្លះ។ នៅក្នុងពាក្យបណ្តឹងរបស់គាត់បានបញ្ជាក់ថា ជាធម្មតាកម្មវិធីក្នុងទូរស័ព្ទរបស់គាត់ត្រូវទទួលបានលុយ Digital ជាប្រភេទ Bitcoin (លុយ Digital
October 9, 2019 - PR
មួយរយៈចុងក្រោយនេះ ក្រុមហ៊ុនទូរស័ព្ទដៃ OPPO ហាក់មានសន្ទុះគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់ស្មាតហ្វូនជុំវិញពិភពលោក រហូតទទួលបានចំណាត់ថ្នាក់ល្អជាសកល និង ឈរលើលេខរៀងទីមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ (របាយការណ៍ Canalys ចុះផ្សាយខែសីហា ឆមាសទី2 ឆ្នាំ 2019)។ បច្ចុប្បន្ន OPPO បានខិតខំប្រឹងប្រែងសិក្សាស្វែងរកនូវរបកគំហើញថ្មីៗ និង កែច្នៃនូវផលិតផលថ្មីជូនដល់អ្នកប្រើប្រាស់របស់ពួកគេ និងពញាក់អារម្មណ៍អ្នកគាំទ្រស្ទើរតែមិនគួរឲ្យជឿ ជាកស្តែងដូចជាម៉ូឌែលកូនកាត់ថ្មី ដែលបានច្របាច់បញ្ចូលគ្នារវាង F Series និង Reno Series រួចធ្វើការ upgrade ទាំង Hardware និង Software ដើម្បីបង្កើតនូវស្មាតហ្វូនស៊េរីថ្មីមួយគ្រឿង គឺ
October 9, 2019









