- Khmernote Media
- សង្គម
កាលពីថ្ងៃទី៨ ខែតុលា កន្លងទៅនេះ មន្ត្រីថែទាំឧទ្យានជាតិខាវយ៉ៃ ដែលជាតំបន់អភិរក្សសត្វព្រៃដ៏ល្បីឈ្មោះមួយប្រចាំប្រទេសថៃ បានថ្លែងសេចក្តីសុំទោសជាផ្លូវការក្រោយបានរកឃើញសាកសពដំរីចំនួន១១ក្បាល បានស្លាប់បាត់បង់ជីវិតដោយធ្លាក់ចូលបាតជ្រោះ ហេវណារុក ឬ ជ្រោះនរក។ ក្រោយថ្លែងសេចក្តីសុំទោសក្រុមការពារ និងអភិរក្សឧទ្យានជាតិខាវយ៉ៃ ក៏នៅតែបន្តបេសកកម្មដើម្បីជួយសង្គ្រោះ និងស្រង់សាកសពសត្វដំរីទាំងនោះចេញពីបាតជ្រោះផងដែរ។ មកដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ វេលាម៉ោងប្រមាណជា ១០ និង៣០នាទីព្រឹក ក្រុមជួយសង្គ្រោះបានចុះទៅដល់បាតជ្រោះហើយ រយៈពេលប្រមាណជា៣ម៉ោងពួកគេអាចស្រង់បានសាកសពដំរីចំនួនតែ២ក្បាលប៉ុណ្ណោះ ព្រោះសព្វទាំងពីរក្បាលនេះគឺនៅកន្លែងដែលងាយស្រួល។ យ៉ាងណាមិញបេសកកម្មស្រង់សត្វដំរីទាំង១១ក្បាលនេះ គឺមិនមែនជាការងាយស្រួលនោះឡើយ ព្រោះពេលនេះទឹកភ្លៀងនៅតែបន្តធ្លាក់ចំណែកឯកំលាំងទឹកហូរនៅតែបុកហូរខ្លាំង ពិបាកក្នុងការចូលទៅជិតសពដំរី។ ប៉ុន្តែក្រុមសង្គ្រោះបានធ្វើការសន្យាថានឹងធ្វើវាឲ្យអស់ពីសមត្ថភាព មិនថាទោះជាជួបផលលំបាកកម្រិតណានោះឡើយ៕ អត្ថបទ៖ មេសា
October 10, 2019 - បច្ចេកវិទ្យា
ទោះបីជាមិនទាន់បានបង្ហាញខ្លួនជាផ្លូវការក៏ពិតមែន ប៉ុន្តែអ្វីដែលចំណុចសំខាន់បំផុត ដែលគ្រប់គ្នាទន្ទឹងរងចាំបំផុតនោះគឺកាម៉េរារបស់ Galaxy S11។ ព័ត៌មានចចាមអារ៉ាមជាច្រើនអំពីកាម៉េរារបស់ Galaxy S11 ក្នុងនោះមានដូចជា sensor ទំហំ 108MP និង Len កម្រិត 5x optical zoom ផងដែរ។ តែមកដល់សប្តាហ៍នេះយើងអាចសង្ឃឹមថា មានភាពកាន់តែអស្ចារ្យលើសនេះទៀតផង។ តាមរយៈគណនេយ្យរបស់អ្នកជំនាញព័ត៌មានចចាមអារ៉ាម Ice Universe បានសរសេរថា Galaxy S11 នឹងមិនមានត្រឹមតែកាម៉េរា 5x optical zoom ធម្មតាឡើយ។ ទោះបីជាមិនបានបញ្ចាក់លំអិតបន្ថែមថា តែតាមពាក្យទាំងនោះគេអាចដឹងបានថានឹងមានអ្វីពិសេសឬលើសពីធម្មតាជាមិនខាន។
October 10, 2019 - អន្តរជាតិ
ថៃ៖ រដ្ឋាភិបាលថៃហាក់រឹតបន្ដឹងលើក្រុមអ្នកបើកបរម៉ូតូលើដងផ្លូវជាខ្លាំង ក្នុងគោលបំណងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលជាបញ្ហាក្តៅមួយនៅក្នុងសង្គមថៃនាពេលបច្ចុប្បន្ននេះ។ កាលពីពេលថ្មីនេះរដ្ឋាភិបាលថៃបានសម្រេចកំណត់ផ្នែកលើដងផ្លូវ និងកំណត់ល្បឿនអប្បបរិមាសម្រាប់អ្នកបើកម៉ូតូធំទៀតផង ដោយពួកគេអាចបើកបរបានត្រឹមតែ ៨០ គីឡូម៉ែត្រ/មួយម៉ោងប៉ុណ្ណោះ បើទោះជាកម្លាំងម៉ាស៊ីនម៉ូតូរបស់ពួកគេខ្លាំងប៉ុណ្ណាក៏ដោយ។ ការរឹតបន្តឹងមិនមែនធ្វើឡើងត្រឹមតែលើប្រជាជនថៃឡើយ ដោយពេលនេះរដ្ឋាភិបាលថៃគ្រោងនឹងដាក់ចេញនូវវិធានការថ្មីមួយទៀត គឺតម្រូវឲ្យភ្ញៀវទេសចរណ៍បរទេសដែលជួលម៉ូតូជិះលេងកំសាន្តនៅក្នុងក្រុងបាងកកទាំងអស់ត្រូវតែមានប័ណ្ណបើកបរ។ ក្រុមភ្ញៀវទេសចរណ៍បរទេសអាចធ្វើការរៀនបើកបរនៅក្នុងប្រទេសថៃក្នុងរយៈពេលដ៏ខ្លី ដើម្បីទទួលបានប័ណ្ណបើកបរស្របច្បាប់មួយ បើមិនដូចនោះទេពួកគេនឹងមិនអាចជួលម៉ូតូបានឡើយ ហើយក្នុងករណីដែលពួកគេនៅតែមិនគោរពតាមវិធានការនេះពួកគេនឹងត្រូវទទួលទោសទៅតាមផ្លូវច្បាប់។ យ៉ាងណាក្តី សំណើនៃវិធានការខាងលើនេះនឹងត្រូវដាក់ជូនរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃពិនិត្យនៅខែក្រោយនេះ ហើយសេចក្តីសម្រេចផ្លូវការនឹងត្រូវធ្វើឡើងនៅពេលបន្ទាប់មកទៀត។ សូមបញ្ជាក់ជូនថា ការសម្រេចរឹតបន្ដឹងលើក្រុមអ្នកបើកបរម៉ូតូលើដងផ្លូវនេះ ត្រូវបានរដ្ឋាភិបាលថៃធ្វើឡើងក្រោយគេបានរកឃើញថា ៧០% នៃគ្រោះថ្នាក់ចរាចរណ៍បានបង្កឡើងដោយក្រុមអ្នកបើកបរម៉ូតូ៕ អត្ថបទ៖ភក្តី
October 10, 2019 - ព័ត៌មានជាតិ
ក្រចេះ៖ ចាប់ខ្លួនជនវ័យចំណាស់ដែលបានចាប់រំលោភក្មេងស្រីមិនទាន់គ្រប់អាយុបានសម្រេចជាច្រើនដង។ បុរសសង្ស័យដែលត្រូវបាននគរបាលស្រុកស្នួលចាប់ខ្លួនរូបនេះឈ្មោះនឹម ផុន អាយុ៧៥ឆ្នាំ រស់នៅភូមិដូនមា ឃុំស្វាយជ្រៈ ស្រុកស្នួល។ ចំនែកឯក្មេងស្រីរងគ្រោះនាងទើបមានអាយុ១២ឆ្នាំ រស់នៅក្នុងភូមិ ឃុំខាងលើជាអ្នកក្បែរខាងគ្នា។ អធិការនគរបាលស្រុកស្នួល លោកវរសេនីយ៍ឯក ចាន់ សុខគីម បានអោយដឹងថា ជនសង្ស័យត្រូវបាននគរបាលចាប់ខ្លួនទៅតាមពាក្យបណ្តឹងរបស់ស្រ្តីជាម្តាយក្មេងស្រីរងគ្រោះ កាលពីថ្ងៃទី៩ ខែតុលា ពីបទរួមភេទជាមួយអនីតជន ។ បន្ទាប់ពីជននេះបានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីមានរយៈពេលយូរមកហើយ ហើយក៏ទើបតែបែកធ្លាយ។ ក្រោយការចាប់ឃាត់ខ្លួន ជននេះបានឆ្លើយសារភាពទទួលទោសកំហុសនៅនិងមុខនគរបាលថា រូបគេពិតជាបានធ្វើសកម្មភាពចាប់រំលោភលើក្មេងស្រីរងគ្រោះ ដោយរំលោភបានសម្រេចជាច្រើនដង៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ
October 10, 2019 - អន្តរជាតិ
នីហ្សេរីយ៉ា៖ ស្ត្រីមានផ្ទៃពោះចំនួន ១៩ នាក់ត្រូវបានប៉ូលិសជួយសង្គ្រោះចេញពីកន្លែងបង្កើតកូនលក់ខុសច្បាប់ ឬជាភាសារបស់ក្រុមជនខិលខូចហៅថា “រោងចក្រផលិតកូន” នៅក្នុងក្រុង Lagos ប្រទេសនីហ្សេរីយ៉ា។ សូមបញ្ជាក់ជូនថា នៅក្នុងប្រទេសនីហ្សេរីយ៉ាមានទីផ្សារងងឹតមួយសម្រាប់លក់កូនក្មេងតូចៗ ដែលក្នុងនោះក្មេងប្រុសមានតម្លៃជាមធ្យមគឺ ១ ២៣០ ដុល្លារ និងក្មេងស្រីមានតម្លៃ ៨៦០ ដុល្លារ។ ចំពោះស្ត្រីទាំង ១៩ នាក់ខាងលើត្រូវបានគេរាយការណ៍ថា មានអាយុចន្លោះពី ១៥ ដល់ ២៨ ឆ្នាំ ហើយពួកនាងបានចាញ់បោកជនខិលខូច បោកយកមកបង្ខាំងទុកនៅក្នុងរោងចក្រផលិតកូននេះ ហើយពួកនាងត្រូវបានបុរសជាច្រើននាក់ប្តូរវេនគ្នារំលោភម្នាក់ម្តងៗរហូតទាល់តែពួកនាងមានផ្ទៃពោះ។ ក្រៅតែពីបានជួយសង្គ្រោះស្ត្រីមានផ្ទៃពោះទាំង ១៩ នាក់ គេក៏បានជួយសង្គ្រោះក្មេង ៤
October 10, 2019 - សង្គម
ថៃ៖ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ កន្លងទៅនេះមានការជជែកមួយពេញបណ្តាញសង្គមថៃ ក្រោយមានករណីម្ចាស់ហាងកាហ្វេចិត្តក្តៅ ដេញភ្ញៀវចេញពីហាងដោយបិទភ្លើងអគ្គីសនី ហើយប្រាប់ភ្ញៀវថាប្រើប្រាស់ភ្លើងខ្ជះខ្ជាយ។ ដោយរឿងរ៉ាវមួយនេះត្រូវបានចែករំលែក ពេញបណ្តាញសង្គមក្រោយឃ្លីបបែកធ្លាយដែលអតិថិជនម្នាក់នេះត្រូវបានបង្ហោះចូលក្នុងបណ្តាញសង្គមជាមួយសារថា៖ «ដេញអតិថិជនចេញពីហាង មានម្ចាស់ហាងបែបនេះដែរ? ភ្ញៀវប្រចាំណាចា៎! ដេញភ្ញៀវចេញដោយប្រើវិធិបិទភ្លើង ហើយដកកង្ហាចេញ ចរិកម្ចាស់ហាងបែបនេះឬ?»។ ក្រោយមកការជជែកវែកញែកក៏កើតមានឡើង ដោយមហាជនក្នុងបណ្តាញសង្គមមួយចំនួនបានលើកមតិគាំទ្រម្ចាស់ហាង ដោយអះអាងហេតុផលថា៖ «គាត់ធ្វើត្រឹមត្រូវហើយ! ទិញកាហ្វេមួយកែវអង្គុយរាប់ម៉ោង ប្រើអ៊ីនធឺណេត ដោតឌុយភ្លើង ខ្ជះខ្ជាយណាស់។ កាហ្វេមួយកែវមិនចំណេញប៉ុន្មានទេ មកត្រូវចំណាយលើថ្លៃភ្លើងទៀតអ្នកណាទ្រាំបាន? ហើយនេះជាហាងកាហ្វេ មិនមែនហាងអ៊ីធឺណេតឡើយ»។ ដោយឡែកមនុស្សមួយចំនួនទៀតនៅខាងអតិថិជននិយាយថា៖ «ក្រែងអតិថិជនជាស្តេចអី? ម៉េចបានដេញអតិថិជនចេញដូចឆ្កែឆ្មាបែបនេះ គេមកទិញឲ្យលុយតើ មិនមែនមកអង្គុយលេងៗមិនទិញ មិនចាយប្រាក់ឯណា។
October 10, 2019 - អន្តរជាតិ
ចិន៖ ការវះកាត់កែសម្រស់អាចជាអាវុធមុខពីរ ព្រោះពេលខ្លះវាអាចធ្វើឲ្យលោកអ្នកទទួលបាននូវភាពស្រស់ស្អាតតាមដែលលោកអ្នកចង់បាន តែពេលខ្លះវាក៏បង្កឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរផងដែរ។ ជាក់ស្តែងយុវតីម្នាក់ត្រូវពិការភ្នែក ក្រោយមានប្រតិកម្មពីថ្នាំចាក់កែច្រមុះដែលគ្មានគុណភាពស្របតាមស្តង់ដារវេជ្ជសាស្ត្រ។ យុវតីរងគ្រោះមានឈ្មោះថា Chen អាយុ ១៨ ឆ្នាំ រស់នៅក្នុងក្រុង Chongqing ប្រទេសចិន។ ជាធម្មតាការចាក់ថ្នាំកែច្រមុះមានតម្លៃ ១៩ ៥៦០ យន់ (២ ៧៤៥ ដុល្លារ) តែយុវតីរងគ្រោះមានប្រាក់ត្រឹមតែ ៩៨០ យន់(១៣៨ ដុល្លារ) ប៉ុណ្ណោះ ដូចនេះហើយទើបនាងទៅកាន់គ្លីនិក ដែលគ្មានស្ដង់ដារត្រឹមត្រូវដើម្បីចាក់ថ្នាំកែច្រមុះតាមក្តីស្រមៃរបស់នាងក្នុងតម្លៃថោកតាមចំនួនទឹកប្រាក់ដែលនាងមាន។ បន្ទាប់ពីចាក់ថ្នាំកែច្រមុះរួចនារីរងគ្រោះបានកើតមានបញ្ហាទន់ដៃទន់ជើងគ្មានកម្លាំងស្ទើរតែដើរមិនរួច ហើយភ្នែករបស់នាងមួយចំហៀងមើលអ្វីលែងឃើញទាំងស្រុង ខណៈភ្នែកម្ខាងទៀតក៏ផ្ដើមស្រវាំងដែរ។ ក្រោយកើតមានបញ្ហាខាងលើនេះ នាងបានទៅមន្ទីរពេទ្យទូទៅហើយវេជ្ជបណ្ឌិតបានរកឃើញថា ថ្នាំកែច្រមុះដែលនាងបានចាក់នោះបង្កើតឲ្យមានប្រតិកម្មក្នុងរាងកាយនាង
October 10, 2019 - សង្គម
ថៃ៖ កាលពីថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមថៃ ពីរូបភាពក្មេងៗសិស្សសាលាតូចៗដែលរស់នៅលើតំបន់ភ្នំមកធ្វើទស្សនកិច្ចសិក្សានៅឯទីប្រជុំជន ជួបហាងលក់ឥវ៉ាន់២៤ម៉ោង នាំគ្នាដល់ស្បែកជើងចូលព្រោះតែខ្លាចប្រឡាក់ហាងគេ។ ករណីក្មេងៗគួរឲ្យស្រលាញ់ និងបានបង្រៀនអប់រំបានយ៉ាងល្អមួយនេះត្រូវបានចែករំលែកពេញបណ្តាញសង្គម ដោយមហាជនហាក់ពេញចិត្ត និងចាប់អារម្មណ៍ជាខ្លាំង។ ដោយតាមការរៀបរាប់របស់អ្នកគ្រូបានឲ្យដឹងថា៖ «ក្មេងៗទាំងនេះគឺជាសិស្សដែលនៅតំបន់ភ្នំឆ្ងាយ ដាច់ស្រយាលពីទីប្រជុំជន ដើម្បីឲ្យពួកគេបានដឹងបានស្គាល់ពីទិដ្ឋភាពខាងក្រៅប្លែកពីតំបន់ពួកគេរស់នៅ អ្នកគ្រូបានធ្វើដំណើរទស្សនកិច្ចសិក្សាមួយមកទីប្រជុំជន។ ដោយពេលមកដល់មុខហាងលក់ទំនិញមួយអ្នកគ្រូបានណែនាំប្រាប់ក្មេងឲ្យដឹងថា នេះជាហាងលក់ទំនិញដែលគេហៅថា សេវេន អ៊ីលេវិន ដែលបើកលក់ទំនិញ២៤គ្មានថ្ងៃបិទ ដោយក្នុងតំបន់យើងរស់នៅពុំមាននោះឡើយ។ ក្មេងៗអាចចូលទិញទំនិញបាន តែត្រូវរើសយកទំនិញណាដែលមានតម្លៃសមស្របជាមួយប្រាក់ដែលយើងមាន អ្នកគ្រូសុំទៅបន្ទប់ទឹកមួយភ្លែត មកវិញអ្នកគ្រូនិងចូលមើលប្អូនៗតាមក្រោយ»។ លុះពេលត្រលប់មកវិញអ្នកគ្រូបានឃើញភាពគួរឲ្យស្រលាញ់របស់ពួកគេ ដោយក្មេងៗនាំគ្នាដោះស្បែកជើងពួកគេដាក់មាត់ទ្វាដោយមានមិត្តភក្តិ២ ៣នាក់នៅឈរយាម។ អ្នកគ្រូបានសួរថា៖ «ហេតុអ្វីបានជាគេដោះស្បែកជើង?» ក្មេងៗឆ្លើយថា៖ «អ្នកគ្រូធ្លាប់បង្រៀនថាត្រូវចេះគោរពអ្នកដទៃ ហេតុដូចនេះពួកខ្ញុំឃើញហាងគេស្អាត ក៏នាំគ្នាដោះស្បែកជើងទុកទៅព្រោះខ្លាចប្រឡាក់ហាងគេ»។ ចម្លើយ
October 10, 2019 - PR
ការប្រកួតផ្ដាច់ព្រ័ត្រដ៏រំជើបរំជួលស្វែងរកម្ចាស់ខ្សែក្រវាត់មាសរជ្ជកាលទីមួយរបស់កម្មវិធីអធិរាជគុនខ្មែរ ISI PALM ចូលមកដល់នៅថ្ងៃអាទិត្យ ទី១៣ ខែតុលា នេះហើយ នៅលើសង្វៀន PNN ដែលជាការជួបរវាងជើងខ្លាំង ឡៅ ចិត្រា និងអ្នកប្រដាល់កំពុងកើនប្រជាប្រិយភាព លន បញ្ញា។ មុនឡើងមកកាន់វគ្គចុងក្រោយដ៏សំខាន់កាត់ក្ដីរកជើងឯកម្ចាស់ប្រាក់រង្វាន់មហាសាល៤០លានរៀលនេះ ចិត្រា សិស្សគុនក្លិបកងពលតូចឆ័ត្រយោង៩១១ បានផ្ដួលម្ចាស់ខ្សែក្រវាត់ប្រាក់ទីពីរ ឡុង ជិន ខណៈម្ចាស់ខ្សែក្រវាត់ប្រាក់ទី៣ លន បញ្ញា ទម្លាក់ម្ចាស់ខ្សែក្រវាត់ប្រាក់ទី៤ សុខ សាវិន។ ដើម្បីញាំងឲ្យវគ្គផ្ដាច់ព្រ័ត្រកាន់តែកក្រើក និងសប្បាយភ្នែកសម្រាប់អ្នកគាំទ្រគុនខ្មែរ ក្នុងថ្ងៃជាមួយគ្នា ជើងខ្លាំងគីឡូស្រាល សុខ រិទ្ធ នឹងប្រកួតមិត្តភាពអន្តរជាតិជាមួយ
October 10, 2019 - បច្ចេកវិទ្យា
មកដល់ពេលនេះគ្រប់គ្នាបានមើលឃើញទាំងអស់គ្នាហើយថា ក្រុមហ៊ុនផលិតទូរស័ព្ទ HTC គឺលែងមានឈ្មោះនៅក្នុងចំណោមកំពូលក្រុមហ៊ុនផលិតទូរស័ព្ទស្មាតហ្វូន ដែលល្បីលើលោកដូចកាលពីមុនទៀតហើយ ប៉ុន្តែការអះអាងរបស់ The Phonearena បានឲ្យដឹងថា ក្រុមហ៊ុនតៃវ៉ាន់មួយនេះនឹងអាចមានផែនការត្រឡប់មកវិញក្នុងពេលខាងមុខនេះហើយ។ តាមរយៈការបង្ហាញខ្លួនចុងក្រោយបង្អស់របស់ខ្លួនកាលពីឆ្នាំ២០១១ ក្នុងនាមជាអ្នកផលិតទូរស័ព្ទស្មាតហ្វូនខ្លាំងមួយដែរ HTC គ្រានោះអាចលក់ទូរស័ព្ទរបស់ខ្លួនបានទៅដល់១០ភាគរយនៃចំណែកទីផ្សារពិភពលោក ប៉ុន្តែចាប់តាំងពីពេលនោះមកពោលគឺជិត៩ឆ្នាំទៅហើយ ដែលតួលេខលក់របស់ HTC មិនមាននៅក្នុងតារាងចំណែកទីផ្សារពិភពលោកទៀតឡើយ។ តាមតែតាមការអះអាងរបស់ប្រភពព័ត៌មានដដែលបានសរសេរទៀតថា អ្វីដែលនឹងអាចឲ្យ HTC ត្រឡប់កេរ្តិ៍ឈ្មោះរបស់ខ្លួនមកបានវិញក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ គឺការផ្តោតសំខាន់ទៅលើបច្ចេកវិទ្យាលើមុខងារ VR ដ៏ទំនើបរបស់ខ្លួន។ ជាក់ស្តែងប្រធានប្រតិបត្តិថ្មី ដែលទើបតែតែងតាំងគឺលោក Yves Maritres ដែលជាអតីតប្រធានប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យា Orange បានថ្លែងនៅក្នុងកម្មវិធីបច្ចេកវិទ្យាដ៏ល្បី TechCrunch ថា
October 10, 2019









